وَالصَّافَّاتِ صَفًّا (1) អល់ឡោះស្បថនឹងបណ្ដាអ្នកដែលរៀបជាជួរ(ក្រុមម៉ាឡា-អ៊ីកាត់)។ |
فَالزَّاجِرَاتِ زَجْرًا (2) អល់ឡោះស្បថនឹងបណ្ដាអ្នកដែលនាំពពក(ក្រុមម៉ាឡា-អ៊ីកាត់)។ |
فَالتَّالِيَاتِ ذِكْرًا (3) អល់ឡោះស្បថនឹងបណ្ដាអ្នកដែលសូត្របន្ទូលរបស់ អល់ឡោះ(ក្រុមម៉ាឡាអ៊ីកាត់)។ |
إِنَّ إِلَٰهَكُمْ لَوَاحِدٌ (4) ពិតប្រាកដណាស់ ម្ចាស់ដែលត្រូវគោរពសក្ការៈរបស់ពួកអ្នក គឺមានតែមួយគត់។ |
رَّبُّ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا وَرَبُّ الْمَشَارِقِ (5) ជាម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដី និងអ្វីដែល មាននៅចន្លោះវាទាំងពីរ ហើយជាម្ចាស់ដែលគ្រប់គ្រងទិសនៃព្រះ អាទិត្យរះ និងទិសនៃព្រះអាទិត្យលិច។ |
إِنَّا زَيَّنَّا السَّمَاءَ الدُّنْيَا بِزِينَةٍ الْكَوَاكِبِ (6) ពិតប្រាកដណាស់ យើងបានលំអមេឃជាន់ទីមួយនៃផែនដី លំអដោយផ្កាយជាច្រើន។ |
وَحِفْظًا مِّن كُلِّ شَيْطَانٍ مَّارِدٍ (7) ហើយ(យើងធ្វើឱ្យផ្កាយទាំងនោះ)ការពារអំពីស្ហៃតនទាំង អស់ដែលរឹងរូស។ |
لَّا يَسَّمَّعُونَ إِلَى الْمَلَإِ الْأَعْلَىٰ وَيُقْذَفُونَ مِن كُلِّ جَانِبٍ (8) ពួកវាមិនអាចទៅលបស្ដាប់បណ្ដាម៉ាឡាអ៊ីកាត់(ពិភាក្សា គ្នា)បានឡើយ ហើយពួកវានឹងត្រូវគេគប់(ដោយភ្លើងផ្កាយ)ពី គ្រប់ទិសទី |
دُحُورًا ۖ وَلَهُمْ عَذَابٌ وَاصِبٌ (9) ដើម្បីបណេ្ដញពួកវា។ ហើយពួកវានឹងទទួលទារុណកម្មជា អមតៈ |
إِلَّا مَنْ خَطِفَ الْخَطْفَةَ فَأَتْبَعَهُ شِهَابٌ ثَاقِبٌ (10) លើកលែងតែអ្នកណាដែលបានលួចស្ដាប់(ពាក្យសំដីម៉ា-ឡាអ៊ីកាត់) រួចផ្កាយដែលមានភ្លើងបានដេញតាមដុតវាប៉ុណ្ណោះ។ |
فَاسْتَفْتِهِمْ أَهُمْ أَشَدُّ خَلْقًا أَم مَّنْ خَلَقْنَا ۚ إِنَّا خَلَقْنَاهُم مِّن طِينٍ لَّازِبٍ (11) ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់) សួរពួកគេ(ពួកមូស្ហរីគីន)ថាៈ តើពួកគេជាអ្នកខ្លាំងជាង ឬអ្វី(មេឃ ដី ម៉ាឡាអ៊ីកាត់)ដែលយើង បានបង្កើតខ្លាំងជាង? ពិតប្រាកដណាស់ យើងបានបង្កើតពួកគេអំពី ដីដែលស្អិត។ |
بَلْ عَجِبْتَ وَيَسْخَرُونَ (12) ផ្ទុយទៅវិញ អ្នក(មូហាំម៉ាត់)ងឿងឆ្ងល់យ៉ាងខ្លាំង ខណៈ ដែលពួកគេចំអកមើលងាយ(ចំពោះគម្ពីរគួរអាន និងសំណួររបស់ អ្នក)។ |
وَإِذَا ذُكِّرُوا لَا يَذْكُرُونَ (13) ហើយនៅពេលដែលពួកគេត្រូវគេរំលឹក ពួកគេបែរជាមិន យកចិត្ដទុកដាក់ទៅវិញ។ |
وَإِذَا رَأَوْا آيَةً يَسْتَسْخِرُونَ (14) ហើយនៅពេលដែលពួកគេបានឃើញភស្ដុតាងណាមួយ ពួកគេក៏ចំអកមើលងាយ។ |
وَقَالُوا إِنْ هَٰذَا إِلَّا سِحْرٌ مُّبِينٌ (15) ហើយពួកគេបាននិយាយថាៈ នេះគ្មានអ្វីក្រៅពីមន្ដអាគម ដ៏ច្បាស់លាស់នោះឡើយ។ |
أَإِذَا مِتْنَا وَكُنَّا تُرَابًا وَعِظَامًا أَإِنَّا لَمَبْعُوثُونَ (16) តើនៅពេលដែលពួកយើងស្លាប់ ហើយពួកយើងបាន ក្លាយទៅជាដីនិងឆ្អឹងហើយនោះ ពួកយើងពិតជាត្រូវគេធ្វើឱ្យរស់ ចេញពីផ្នូរឡើងវិញមែនឬ |
أَوَآبَاؤُنَا الْأَوَّلُونَ (17) ហើយតើជីដូនជីតារបស់ពួកយើងពីមុន(ក៏ត្រូវគេធ្វើឱ្យ រស់ចេញពីផ្នូរឡើងវិញ)ដែរឬ |
قُلْ نَعَمْ وَأَنتُمْ دَاخِرُونَ (18) ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតហើយ(ពួកអ្នកនឹងត្រូវ គេធ្វើឱ្យរស់ចេញពីផ្នូរឡើងវិញទាំងអស់)ដោយពួកអ្នកជាពួកដែល ថោកទាប។ |
فَإِنَّمَا هِيَ زَجْرَةٌ وَاحِدَةٌ فَإِذَا هُمْ يَنظُرُونَ (19) ហើយតាមពិតវា(ការរស់ចេញពីផ្នូរឡើងវិញ)គ្រាន់តែ ជាការផ្លុំត្រែមួយដងប៉ុណ្ណោះ។ ពេលនោះពួកគេស្រាប់តែមើល ឃើញ(ភាពវឹកវរនៃថ្ងៃបរលោក)។ |
وَقَالُوا يَا وَيْلَنَا هَٰذَا يَوْمُ الدِّينِ (20) ហើយពួកគេបាននិយាយថាៈ ឱវិនាសអន្ដរាយហើយពួក យើង. នេះគឺជាថ្ងៃជំនុំជំរះ។ |
هَٰذَا يَوْمُ الْفَصْلِ الَّذِي كُنتُم بِهِ تُكَذِّبُونَ (21) នេះហើយគឺជាថ្ងៃកាត់សេចក្ដី ដែលពួកអ្នកធ្លាប់បាន បដិសេធនឹងវានោះ។ |
۞ احْشُرُوا الَّذِينَ ظَلَمُوا وَأَزْوَاجَهُمْ وَمَا كَانُوا يَعْبُدُونَ (22) (អល់ឡោះបានបញ្ជាម៉ាឡាអ៊ីកាត់ថា) ចូរពួកអ្នកប្រមូល ពួកដែលបានបំពាន និងភរិយារបស់ពួកគេ ហើយនិងអ្វី(ព្រះនានា) ដែលពួកគេធ្លាប់បានគោរពសក្ការៈ |
مِن دُونِ اللَّهِ فَاهْدُوهُمْ إِلَىٰ صِرَاطِ الْجَحِيمِ (23) ផេ្សងពីអល់ឡោះមក។ ហើយចូរពួកអ្នកបង្ហាញពួកគេ ទៅកាន់ផ្លូវនរកជើហ៊ីមចុះ។ |
وَقِفُوهُمْ ۖ إِنَّهُم مَّسْئُولُونَ (24) ហើយចូរពួកអ្នកបពា្ឈប់ពួកគេ។ ពិតប្រាកដណាស់ ពួកគេ នឹងត្រូវគេសួរចម្លើយ។ |
مَا لَكُمْ لَا تَنَاصَرُونَ (25) ហេតុអ្វីបានជាពួកអ្នកមិនជួយគ្នាទៅវិញទៅមកទៅ |
بَلْ هُمُ الْيَوْمَ مُسْتَسْلِمُونَ (26) ផ្ទុយទៅវិញពួកគេនៅថ្ងៃនេះ គឺជាពួកដែលប្រគល់ខ្លួន។ |
وَأَقْبَلَ بَعْضُهُمْ عَلَىٰ بَعْضٍ يَتَسَاءَلُونَ (27) ហើយពួកគេសំដៅទៅរកគ្នា ដោយពួកគេសួរ(ឈ្លោះប្រកែក)គ្នាទៅវិញទៅមក។ |
قَالُوا إِنَّكُمْ كُنتُمْ تَأْتُونَنَا عَنِ الْيَمِينِ (28) ដោយពួកគេបាននិយាយ(ទៅកាន់ពួកមេដឹកនាំរបស់ ពួកគេ)ថាៈ ពិតប្រាកដណាស់ ពួកអ្នកបានបោកប្រាស់ពួកយើងថា សាសនាដែលពួកអ្នកនាំមកគឺត្រឹមត្រូវ។ |
قَالُوا بَل لَّمْ تَكُونُوا مُؤْمِنِينَ (29) ពួកគេ(មេដឹកនាំ)បានតបវិញថាៈ ផ្ទុយទៅវិញ ពួកអ្នក ទេដែលគ្មានជំនឿ(លើអល់ឡោះ)។ |
وَمَا كَانَ لَنَا عَلَيْكُم مِّن سُلْطَانٍ ۖ بَلْ كُنتُمْ قَوْمًا طَاغِينَ (30) ហើយពួកយើងក៏គ្មានអំណាចគៀបសង្កត់ពួកអ្នក(មិន ឱ្យជឿលើអល់ឡោះ)ដែរ។ ផ្ទុយទៅវិញ ពួកអ្នកទេជាក្រុមដែល វងេ្វងនោះ។ |
فَحَقَّ عَلَيْنَا قَوْلُ رَبِّنَا ۖ إِنَّا لَذَائِقُونَ (31) ហើយការព្រមាន(ទារុណកម្ម)នៃម្ចាស់របស់ពួកយើង បានធ្លាក់មកលើពួកយើង។ ពិតប្រាកដណាស់ ពួកយើងគឺជាពួក ដែលត្រូវភ្លក្សទារុណកម្ម។ |
فَأَغْوَيْنَاكُمْ إِنَّا كُنَّا غَاوِينَ (32) ហើយពួកយើងបានធ្វើឱ្យពួកអ្នកវងេ្វង។ ពិតប្រាកដ ណាស់ ពួកយើងគឺជាពួកដែលបានវងេ្វង។ |
فَإِنَّهُمْ يَوْمَئِذٍ فِي الْعَذَابِ مُشْتَرِكُونَ (33) ដូចេ្នះ នៅថ្ងៃនោះពួកគេពិតជាត្រូវទទួលរងនូវទារុណកម្មរួមជាមួយគ្នាទាំងអស់។ |
إِنَّا كَذَٰلِكَ نَفْعَلُ بِالْمُجْرِمِينَ (34) ពិតប្រាកដណាស់ យើង(អល់ឡោះ)ក៏ធ្វើដូចេ្នះដែរ ចំពោះពួកដែលប្រព្រឹត្ដបាបកម្ម។ |
إِنَّهُمْ كَانُوا إِذَا قِيلَ لَهُمْ لَا إِلَٰهَ إِلَّا اللَّهُ يَسْتَكْبِرُونَ (35) ពិតប្រាកដណាស់ ពួកគេកាលពីមុននៅពេលដែលមានគេ និយាយទៅកាន់ពួកគេថាៈ គ្មានម្ចាស់ណាផេ្សងត្រូវគេគោរពសក្ការៈ ពិតប្រាកដក្រៅពីទ្រង់នោះ គឺពួកគេក្រអឺតក្រទម។ |
وَيَقُولُونَ أَئِنَّا لَتَارِكُو آلِهَتِنَا لِشَاعِرٍ مَّجْنُونٍ (36) ហើយពួកគេនិយាយថាៈ តើពិតជាឱ្យពួកយើងបោះបង់ ចោលព្រះនានារបស់ពួកយើង ព្រោះតែកវីវិកលចរិតម្នាក់នេះឬ |
بَلْ جَاءَ بِالْحَقِّ وَصَدَّقَ الْمُرْسَلِينَ (37) ផ្ទុយទៅវិញ គេ(មូហាំម៉ាត់)បាននាំមកនូវការពិតហើយ បានបញ្ជាក់ពីបណ្ដាអ្នកនាំសារមុនៗ។ |
إِنَّكُمْ لَذَائِقُو الْعَذَابِ الْأَلِيمِ (38) ពិតប្រាកដណាស់ ពួកអ្នកគឺជាពួកដែលភ្លក្សរសជាតិ ទារុណកម្មដ៏ឈឺចាប់។ |
وَمَا تُجْزَوْنَ إِلَّا مَا كُنتُمْ تَعْمَلُونَ (39) ហើយពួកអ្នកមិនត្រូវគេតបស្នងក្រៅពីអ្វីដែលពួកអ្នក ធ្លាប់បានប្រព្រឹត្ដនោះឡើយ។ |
إِلَّا عِبَادَ اللَّهِ الْمُخْلَصِينَ (40) ក៏ប៉ុន្ដែ បណ្ដាខ្ញុំរបស់អល់ឡោះដែលបរិសុទ្ធ(ក្នុងការ គោរពសក្ការៈ) |
أُولَٰئِكَ لَهُمْ رِزْقٌ مَّعْلُومٌ (41) អ្នកទាំងនោះនឹងទទួលបានលាភសក្ការៈ ដែលគេកំណត់ រួចជាសេ្រច(ក្នុងឋានសួគ៌)។ |
فَوَاكِهُ ۖ وَهُم مُّكْرَمُونَ (42) វានោះគឺផ្លៃឈើគ្រប់ប្រភេទ។ ហើយពួកគេត្រូវបានគេ លើកតម្កើង |
فِي جَنَّاتِ النَّعِيمِ (43) នៅក្នុងឋានសួគ៌ណាអ៊ីម។ |
عَلَىٰ سُرُرٍ مُّتَقَابِلِينَ (44) ដោយពួកគេអង្គុយលើគ្រែទល់មុខគ្នា(យ៉ាងសប្បាយ រីករាយ)។ |
يُطَافُ عَلَيْهِم بِكَأْسٍ مِّن مَّعِينٍ (45) គេដាក់នៅជុំវិញពួកគេនូវកែវស្រាមកពីទនេ្លស្រាដែលហូរ |
بَيْضَاءَ لَذَّةٍ لِّلشَّارِبِينَ (46) មានពណ៌សដែលមានរសជាតិឆ្ងាញ់សម្រាប់បណ្ដាអ្នកដែល ទទួលទាន។ |
لَا فِيهَا غَوْلٌ وَلَا هُمْ عَنْهَا يُنزَفُونَ (47) ដែលនៅក្នុងវា(ស្រា)មិនធ្វើឱ្យប៉ះពាល់ដល់សុខភាព ឡើយ ហើយក៏មិនឱ្យពួកគេស្រវឹងដោយសារវាដែរ។ |
وَعِندَهُمْ قَاصِرَاتُ الطَّرْفِ عِينٌ (48) ហើយនៅក្បែរពួកគេមានស្រីទេពអប្សរជាច្រើន។ |
كَأَنَّهُنَّ بَيْضٌ مَّكْنُونٌ (49) ពួកនាងប្រៀបដូចជាពងសត្វដែលគេថែរក្សាយ៉ាងល្អ បំផុត។ |
فَأَقْبَلَ بَعْضُهُمْ عَلَىٰ بَعْضٍ يَتَسَاءَلُونَ (50) ហើយពួកគេសំដៅទៅរកគ្នាដោយសួរគ្នាទៅវិញទៅមក។ |
قَالَ قَائِلٌ مِّنْهُمْ إِنِّي كَانَ لِي قَرِينٌ (51) ម្នាក់ក្នុងចំណោមពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំធ្លាប់មានមិត្ដភកិ្ដម្នាក់(ក្នុងលោកិយ) |
يَقُولُ أَإِنَّكَ لَمِنَ الْمُصَدِّقِينَ (52) ដែលគេនិយាយថាៈ តើអ្នកពិតជាស្ថិតក្នុងចំណោមអ្នក ដែលមានជំនឿ(នឹងការរស់ចេញពីផ្នូរឡើងវិញ)ឬ |
أَإِذَا مِتْنَا وَكُنَّا تُرَابًا وَعِظَامًا أَإِنَّا لَمَدِينُونَ (53) តើនៅពេលដែលយើងស្លាប់ ហើយយើងបានក្លាយទៅជាដីនិងឆ្អឹងហើយនោះ តើពួកយើងពិតជាត្រូវគេតបស្នង(នូវទង្វើ ទាំងឡាយរបស់ពួកយើង)ឬ |
قَالَ هَلْ أَنتُم مُّطَّلِعُونَ (54) ម្នាក់នោះបាននិយាយទៀតថាៈ តើពួកអ្នកឃើញ(មិត្ដភកិ្ដ របស់យើងកាលនៅលោកិយ)ដែរឬទេ |
فَاطَّلَعَ فَرَآهُ فِي سَوَاءِ الْجَحِيمِ (55) រួចមកគេក៏ទៅរកមើល ពេលនោះគេស្រាប់តែឃើញមិត្ដ របស់គេស្ថិតនៅកណ្ដាលនរកជើហ៊ីម។ |
قَالَ تَاللَّهِ إِن كِدتَّ لَتُرْدِينِ (56) គេក៏បាននិយាយថាៈ សូមស្បថនឹងអល់ឡោះ តាមពិត អ្នកស្ទើរតែធ្វើឱ្យខ្ញុំធ្លាក់ក្នុងនរក(ដូចអ្នក)។ |
وَلَوْلَا نِعْمَةُ رَبِّي لَكُنتُ مِنَ الْمُحْضَرِينَ (57) ហើយប្រសិនបើគ្មាននៀកម៉ាត់នៃម្ចាស់របស់ខ្ញុំទេ ខ្ញុំពិត ជាស្ថិតក្នុងចំណោមអ្នកដែលត្រូវគេប្រមូល(ធ្វើទារុណកម្ម)ជា មិនខាន។ |
أَفَمَا نَحْنُ بِمَيِّتِينَ (58) (អ្នកឋានសួគ៌បានសួរគ្នាថា) ដូចេ្នះតើពួកយើងមិនស្លាប់ |
إِلَّا مَوْتَتَنَا الْأُولَىٰ وَمَا نَحْنُ بِمُعَذَّبِينَ (59) ក្រៅពីការស្លាប់របស់ពួកយើងជាលើកដំបូង(ក្នុងលោ-កិយ) ហើយពួកយើងមិនមែនជាអ្នកដែលត្រូវគេធ្វើទារុណកម្ម ទេឬ |
إِنَّ هَٰذَا لَهُوَ الْفَوْزُ الْعَظِيمُ (60) ពិតប្រាកដណាស់ នេះហើយជាជោគជ័យដ៏ធំធេង។ |
لِمِثْلِ هَٰذَا فَلْيَعْمَلِ الْعَامِلُونَ (61) ដើម្បីចង់បានដូចនេះ ដូចេ្នះចូរឱ្យបណ្ដាអ្នកដែលសាងអំពើ ល្អខិតខំសាងអំពើល្អ(នៅក្នុងលោកិយ)។ |
أَذَٰلِكَ خَيْرٌ نُّزُلًا أَمْ شَجَرَةُ الزَّقُّومِ (62) តើអ្វី(ចំណីអាហារ)ដែលគេត្រៀមឱ្យ(អ្នកឋានសួគ៌) នោះល្អជាង ឬដើមហ្សឹកគូម(ដែលជាចំណីពួកនរក)ល្អជាង |
إِنَّا جَعَلْنَاهَا فِتْنَةً لِّلظَّالِمِينَ (63) ពិតប្រាកដណាស់ យើងបានបង្កើតវា(ដើមហ្សឹកគូម)ជា ទារុណកម្មសម្រាប់ពួកបំពាន។ |
إِنَّهَا شَجَرَةٌ تَخْرُجُ فِي أَصْلِ الْجَحِيمِ (64) ពិតប្រាកដណាស់ វាគឺជាដើមឈើដែលដុះចេញពីបាតនរក ជើហ៊ីម។ |
طَلْعُهَا كَأَنَّهُ رُءُوسُ الشَّيَاطِينِ (65) ផ្លែរបស់វាហាក់បីដូចជាក្បាលពួកស្ហៃតន។ |
فَإِنَّهُمْ لَآكِلُونَ مِنْهَا فَمَالِئُونَ مِنْهَا الْبُطُونَ (66) ដូចេ្នះ ពិតប្រាកដណាស់ពួកគេគឺត្រូវបរិភោគអំពីដើមឈើ នោះ ហើយពោះរបស់ពួកគេពេញទៅដោយវា។ |
ثُمَّ إِنَّ لَهُمْ عَلَيْهَا لَشَوْبًا مِّنْ حَمِيمٍ (67) បន្ទាប់មក ពិតប្រាកដណាស់ ពួកគេនឹងត្រូវផឹកទឹកក្ដៅ បំផុតលាយជាមួយវា។ |
ثُمَّ إِنَّ مَرْجِعَهُمْ لَإِلَى الْجَحِيمِ (68) ក្រោយមក ពិតប្រាកដណាស់កន្លែងវិលត្រឡប់របស់ពួគេ គឺឆ្ពោះទៅកាន់នរកជើហ៊ីម។ |
إِنَّهُمْ أَلْفَوْا آبَاءَهُمْ ضَالِّينَ (69) ពិតប្រាកដណាស់ ពួកគេបានប្រទះឃើញជីដូនជីតារបស់ ពួកគេវងេ្វង។ |
فَهُمْ عَلَىٰ آثَارِهِمْ يُهْرَعُونَ (70) រួចពួកគេប្រញាប់ប្រញាល់អនុវត្ដតាមគំរូរបស់(ជីដូនជីតា) ពួកគេ។ |
وَلَقَدْ ضَلَّ قَبْلَهُمْ أَكْثَرُ الْأَوَّلِينَ (71) ហើយជាការពិតណាស់ ពួកជំនាន់មុនភាគច្រើនបានវងេ្វង មុនពួកគេទៅទៀត។ |
وَلَقَدْ أَرْسَلْنَا فِيهِم مُّنذِرِينَ (72) ហើយជាការពិតណាស់ យើងបានចាត់តាំងក្នុងចំណោម ពួកគេ(ពួកជំនាន់មុន)នូវអ្នកដាស់តឿនព្រមានជាច្រើន។ |
فَانظُرْ كَيْفَ كَانَ عَاقِبَةُ الْمُنذَرِينَ (73) ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)មើលចុះ តើលទ្ធផលចុង ក្រោយរបស់អ្នកដែលត្រូវគេដាស់តឿនព្រមានទាំងនោះយ៉ាងដូចមេ្ដច |
إِلَّا عِبَادَ اللَّهِ الْمُخْلَصِينَ (74) លើកលែងតែបណ្ដាខ្ញុំរបស់អល់ឡោះដែលមានចិត្ដបរិសុទ្ធ ប៉ុណ្ណោះ។ |
وَلَقَدْ نَادَانَا نُوحٌ فَلَنِعْمَ الْمُجِيبُونَ (75) ហើយជាការពិតណាស់ នួហបានបួងសួងសុំពីយើង ពេល នោះយើងគឺជាអ្នកផ្ដល់ចម្លើយដ៏ប្រសើរបំផុត។ |
وَنَجَّيْنَاهُ وَأَهْلَهُ مِنَ الْكَرْبِ الْعَظِيمِ (76) ហើយយើងបានសង្គ្រោះគេ និងក្រុមគ្រួសាររបស់គេពី គ្រោះមហន្ដរាយ(ទឹកជំនន់)ដ៏ធ្ងន់ធ្ងរ។ |
وَجَعَلْنَا ذُرِّيَّتَهُ هُمُ الْبَاقِينَ (77) ហើយយើងបានធ្វើឱ្យកូនចៅរបស់គេជាពួកដែលនៅ រស់រានមានជីវិត។ |
وَتَرَكْنَا عَلَيْهِ فِي الْآخِرِينَ (78) ហើយយើងបានបន្សល់ទុករឿងរបស់គេ(ជាការរំលឹក ដ៏ល្អ)ដល់អ្នកជំនាន់ក្រោយ។ |
سَلَامٌ عَلَىٰ نُوحٍ فِي الْعَالَمِينَ (79) សុខសន្ដិភាពកើតមានដល់នួហនៅលើពិភពទាំងអស់។ |
إِنَّا كَذَٰلِكَ نَجْزِي الْمُحْسِنِينَ (80) ពិតប្រាកដណាស់ យើងក៏បានតបស្នងដូច្នោះដែរចំពោះអ្នក ដែលសាងអំពើល្អ។ |
إِنَّهُ مِنْ عِبَادِنَا الْمُؤْمِنِينَ (81) ពិតប្រាកដណាស់ គេ(នួហ)ស្ថិតក្នុងចំណោមខ្ញុំរបស់ យើងដែលមានជំនឿ។ |
ثُمَّ أَغْرَقْنَا الْآخَرِينَ (82) ក្រោយមក យើងក៏បានពន្លិចពួកដទៃទៀត។ |
۞ وَإِنَّ مِن شِيعَتِهِ لَإِبْرَاهِيمَ (83) ហើយពិតប្រាកដណាស់ ក្នុងចំណោមអ្នកដែលតាមមាគ៌ា របស់នួហគឺអ៊ីព្រហ៊ីម។ |
إِذْ جَاءَ رَبَّهُ بِقَلْبٍ سَلِيمٍ (84) (ចូរចងចាំ)នៅពេលដែលគេ(អ៊ីព្រហ៊ីម)បានមកជួប ម្ចាស់របស់គេដោយចិត្ដបរិសុទ្ធ។ |
إِذْ قَالَ لِأَبِيهِ وَقَوْمِهِ مَاذَا تَعْبُدُونَ (85) (ចូរចងចាំ)នៅពេលដែលគេបានពោលទៅកាន់ឪពុក របស់គេនិងក្រុមរបស់គេថាៈ តើពួកអ្នកកំពុងតែគោរពសក្ការៈអ្វី |
أَئِفْكًا آلِهَةً دُونَ اللَّهِ تُرِيدُونَ (86) តើពួកអ្នកចង់គោរពសក្ការៈម្ចាស់ផេ្សងពីអល់ឡោះ ដើម្បី ប្រឌិតភូតកុហកឬ |
فَمَا ظَنُّكُم بِرَبِّ الْعَالَمِينَ (87) ដូចេ្នះ តើពួកអ្នកគិតអ្វីចំពោះម្ចាស់គ្រប់គ្រងពិភពទាំង អស់ |
فَنَظَرَ نَظْرَةً فِي النُّجُومِ (88) រួចមកគេ(អ៊ីព្រហ៊ីម)បានសម្លឹងមើលទៅហ្វូងផ្កាយ មួយស្របក់។ |
فَقَالَ إِنِّي سَقِيمٌ (89) ហើយគេក៏បានពោលថាៈ ពិតប្រាកដណាស់ខ្ញុំឈឺ។ |
فَتَوَلَّوْا عَنْهُ مُدْبِرِينَ (90) ពេលនោះ ពួកគេក៏បានបែរខ្នងចាកចេញពីគេ។ |
فَرَاغَ إِلَىٰ آلِهَتِهِمْ فَقَالَ أَلَا تَأْكُلُونَ (91) បន្ទាប់មកគេដើរសំដៅទៅរកព្រះនានារបស់ពួកគេ ហើយ បានពោលថាៈ តើពួកឯងមិនបរិភោគទេឬ |
مَا لَكُمْ لَا تَنطِقُونَ (92) ហេតុអ្វីបានជាពួកឯងមិននិយាយ |
فَرَاغَ عَلَيْهِمْ ضَرْبًا بِالْيَمِينِ (93) ហើយគេក៏ដើរទៅជិតពួកវា(ព្រះនានា) ដោយវាយ នឹងដៃស្ដាំរបស់គេ(យ៉ាងខ្លាំង)។ |
فَأَقْبَلُوا إِلَيْهِ يَزِفُّونَ (94) ពេលនោះ ពួកគេបានដើរសំដៅទៅរកគេយ៉ាងរហ័ស។ |
قَالَ أَتَعْبُدُونَ مَا تَنْحِتُونَ (95) គេបានពោលថាៈ តើពួកអ្នកគោរពសក្ការៈនូវអ្វីដែលពួក អ្នកឆ្លាក់ |
وَاللَّهُ خَلَقَكُمْ وَمَا تَعْمَلُونَ (96) ខណៈដែលអល់ឡោះបានបង្កើតពួកអ្នកនិងអ្វីដែលពួកអ្នក កំពុងធ្វើនោះឬ |
قَالُوا ابْنُوا لَهُ بُنْيَانًا فَأَلْقُوهُ فِي الْجَحِيمِ (97) ពួកគេបាននិយាយគ្នាថាៈ ចូរពួកអ្នកសង់សំណង់មួយ សម្រាប់គេ ហើយបោះគេចូលទៅក្នុងភ្លើងដ៏ក្ដៅនោះចុះ។ |
فَأَرَادُوا بِهِ كَيْدًا فَجَعَلْنَاهُمُ الْأَسْفَلِينَ (98) ដូច្នោះ ពួកគេមានបំណងរៀបគំរោងអាក្រក់ចំពោះគេ តែ យើងក៏បានធ្វើឱ្យពួកគេទាបថោក។ |
وَقَالَ إِنِّي ذَاهِبٌ إِلَىٰ رَبِّي سَيَهْدِينِ (99) ហើយគេក៏បានពោលថាៈ ពិតប្រាកដណាស់ ខ្ញុំនឹងទៅកាន់ ម្ចាស់របស់ខ្ញុំដែលទ្រង់នឹងចង្អុលបង្ហាញខ្ញុំ។ |
رَبِّ هَبْ لِي مِنَ الصَّالِحِينَ (100) ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាប្រទានឱ្យខ្ញុំ(នូវកូន ប្រុស)ដែលស្ថិតក្នុងចំណោមអ្នកដែលសាងអំពើល្អត្រឹមត្រូវផង។ |
فَبَشَّرْنَاهُ بِغُلَامٍ حَلِيمٍ (101) ហើយយើងបានផ្ដល់ដំណឹងរីករាយដល់គេអំពីកូនប្រុស ម្នាក់ដែលអត់ធ្មត់បំផុត(អ៊ីស្មាអ៊ីល)។ |
فَلَمَّا بَلَغَ مَعَهُ السَّعْيَ قَالَ يَا بُنَيَّ إِنِّي أَرَىٰ فِي الْمَنَامِ أَنِّي أَذْبَحُكَ فَانظُرْ مَاذَا تَرَىٰ ۚ قَالَ يَا أَبَتِ افْعَلْ مَا تُؤْمَرُ ۖ سَتَجِدُنِي إِن شَاءَ اللَّهُ مِنَ الصَّابِرِينَ (102) ហើយនៅពេលដែលគេ(អ៊ីស្មាអ៊ីល)គ្រប់អាយុអាច ដើរជាមួយគាត់បាននោះ គាត់បានពោលថាៈ ឱកូនសម្លាញ់. ពិត ប្រាកដណាស់ យើងបានសុបិនឃើញថា យើងពិតជាត្រូវសំឡេះ ឯង។ ដូចេ្នះ ចូរឯងពិចារណាមើលចុះ តើឯងយល់ឃើញយ៉ាងដូច មេ្ដច? អ៊ីស្មាអ៊ីលលបានឆ្លើយថាៈ ឱឪពុកជាទីស្រឡាញ់របស់ខ្ញុំ. សូម លោកឪពុកអនុវត្ដតាមអ្វីដែលគេបានបញ្ជាចុះ។ ប្រសិនបើ អល់ឡោះមានចេតនា លោកឪពុកនឹងឃើញខ្ញុំស្ថិតក្នុងចំណោមអ្នកដែលអត់ធ្មត់ជាមិនខាន។ |
فَلَمَّا أَسْلَمَا وَتَلَّهُ لِلْجَبِينِ (103) ហើយនៅពេលដែលគេទាំងពីរបានយល់ព្រម(ធ្វើតាម បទបញ្ជាអល់ឡោះ) រួចគាត់ក៏បានផេ្ដកអ៊ីស្មាអ៊ីលផ្កាប់មុខទៅលើ ដី(ដើម្បីសំឡេះ)។ |
وَنَادَيْنَاهُ أَن يَا إِبْرَاهِيمُ (104) ពេលនោះយើងបានហៅគេថាៈ ឱអ៊ីព្រហ៊ីម |
قَدْ صَدَّقْتَ الرُّؤْيَا ۚ إِنَّا كَذَٰلِكَ نَجْزِي الْمُحْسِنِينَ (105) អ្នកពិតជាបានបំពេញតាមសុបិន(របស់អ្នក)ហើយ។ ពិតប្រាកដណាស់ យើងក៏តបស្នងដូច្នោះដែរ ចំពោះអ្នកដែលសាង អំពើល្អ។ |
إِنَّ هَٰذَا لَهُوَ الْبَلَاءُ الْمُبِينُ (106) ពិតប្រាកដណាស់ នេះគឺជាការសាកល្បងមួយយ៉ាង ច្បាស់លាស់។ |
وَفَدَيْنَاهُ بِذِبْحٍ عَظِيمٍ (107) ហើយយើងបានសង្គ្រោះគេ(អ៊ីស្មាអ៊ីល)ដោយប្ដូរនឹង ការសំឡេះសត្វមួយដ៏ធំ។ |
وَتَرَكْنَا عَلَيْهِ فِي الْآخِرِينَ (108) ហើយយើងបន្សល់ទុករឿងរបស់គេ(ជាការរំលឹកដ៏ល្អ) ដល់អ្នកជំនាន់ក្រោយ។ |
سَلَامٌ عَلَىٰ إِبْرَاهِيمَ (109) សូមសុខសន្ដិភាពកើតមានដល់អ៊ីព្រហ៊ីម។ |
كَذَٰلِكَ نَجْزِي الْمُحْسِنِينَ (110) ដូច្នោះដែរ យើងតបស្នងចំពោះអ្នកដែលសាងអំពើល្អ។ |
إِنَّهُ مِنْ عِبَادِنَا الْمُؤْمِنِينَ (111) ពិតប្រាកដណាស់ គេ(អ៊ីព្រហ៊ីម)ស្ថិតក្នុងចំណោមខ្ញុំ របស់យើងដែលមានជំនឿ។ |
وَبَشَّرْنَاهُ بِإِسْحَاقَ نَبِيًّا مِّنَ الصَّالِحِينَ (112) យើងបានផ្ដល់ដំណឹងរីករាយដល់គេនូវអ៊ីសហាកជា ណាពីម្នាក់ដែលស្ថិតក្នុងចំណោមអ្នកដែលសាងអំពើល្អត្រឹមត្រូវ។ |
وَبَارَكْنَا عَلَيْهِ وَعَلَىٰ إِسْحَاقَ ۚ وَمِن ذُرِّيَّتِهِمَا مُحْسِنٌ وَظَالِمٌ لِّنَفْسِهِ مُبِينٌ (113) យើងបានប្រទានពរជ័យទៅដល់គេ និងអ៊ីសហាក។ ហើយក្នុងចំណោមកូនចៅរបស់គេទាំងពីរមានអ្នកដែលល្អត្រឹមត្រូវ និងអ្នកដែលបំពានលើខ្លួនឯងដ៏ច្បាស់លាស់។ |
وَلَقَدْ مَنَنَّا عَلَىٰ مُوسَىٰ وَهَارُونَ (114) ហើយជាការពិតណាស់ យើងបានប្រទាននៀកម៉ាត់ ទៅលើមូសានិងហារ៉ូន។ |
وَنَجَّيْنَاهُمَا وَقَوْمَهُمَا مِنَ الْكَرْبِ الْعَظِيمِ (115) ហើយយើងបានសង្គ្រោះគេទាំងពីរ និងក្រុមរបស់គេ ទាំងពីរឱ្យរួចផុតពីគ្រោះមហន្ដរាយដ៏ធ្ងន់ធ្ងរ។ |
وَنَصَرْنَاهُمْ فَكَانُوا هُمُ الْغَالِبِينَ (116) ហើយយើងបានជួយពួកគេ ហើយពួកគេក៏បានក្លាយជា ពួកដែលមានជ័យជំនះ។ |
وَآتَيْنَاهُمَا الْكِتَابَ الْمُسْتَبِينَ (117) ហើយយើងបានផ្ដល់ឱ្យគេទាំងពីរនូវគម្ពីរដ៏ច្បាស់ លាស់។ |
وَهَدَيْنَاهُمَا الصِّرَاطَ الْمُسْتَقِيمَ (118) ហើយយើងចង្អុលបង្ហាញដល់គេទាំងពីរនូវមាគ៌ាដ៏ត្រឹម ត្រូវ។ |
وَتَرَكْنَا عَلَيْهِمَا فِي الْآخِرِينَ (119) ហើយយើងបន្សល់ទុករឿងរបស់គេទាំងពីរ(ជាការ រំលឹកដ៏ល្អ)ដល់អ្នកជំនាន់ក្រោយ។ |
سَلَامٌ عَلَىٰ مُوسَىٰ وَهَارُونَ (120) សូមសុខសន្ដិភាពកើតមានចំពោះមូសា និងហារូន។ |
إِنَّا كَذَٰلِكَ نَجْزِي الْمُحْسِنِينَ (121) ពិតប្រាកដណាស់ យើងក៏តបស្នងដូច្នោះដែរចំពោះ អ្នកដែលសាងអំពើល្អ។ |
إِنَّهُمَا مِنْ عِبَادِنَا الْمُؤْمِنِينَ (122) ពិតប្រាកដណាស់ គេទាំងពីរគឺស្ថិតក្នុងចំណោមខ្ញុំរបស់ យើងដែលមានជំនឿ។ |
وَإِنَّ إِلْيَاسَ لَمِنَ الْمُرْسَلِينَ (123) ហើយពិតប្រាកដណាស់ អ៊ីលយ៉ាសគឺជាអ្នកនាំសារ ម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយ។ |
إِذْ قَالَ لِقَوْمِهِ أَلَا تَتَّقُونَ (124) (ចូរចងចាំ)នៅពេលដែលគេបានពោលទៅកាន់ក្រុម របស់គេ(អំបូរអ៊ីស្រាអែល)ថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះ ទេឬ |
أَتَدْعُونَ بَعْلًا وَتَذَرُونَ أَحْسَنَ الْخَالِقِينَ (125) តើពួកអ្នកគោរពសក្ការៈចំពោះរូបសំណាកហ្ពាកឡាន់ ហើយពួកអ្នកបោះបង់ចោល(ការគោរពសក្ការៈ)អ្នកដែលបង្កើត ដ៏ប្រសើរជាងគេ |
اللَّهَ رَبَّكُمْ وَرَبَّ آبَائِكُمُ الْأَوَّلِينَ (126) ខណៈដែលអល់ឡោះ គឺជាម្ចាស់របស់ពួកអ្នក និងជា ម្ចាស់របស់ជីដូនជីតាជំនាន់មុនរបស់ពួកអ្នកនោះ |
فَكَذَّبُوهُ فَإِنَّهُمْ لَمُحْضَرُونَ (127) តែពួកគេបែរជាបានបដិសេធនឹងគេ(អ៊ីលយ៉ាស)ទៅ វិញ។ ដូចេ្នះ ពិតប្រាកដណាស់ពួកគេនឹងត្រូវគេប្រមូលផ្ដុំ(ធ្វើ ទារុណកម្ម) |
إِلَّا عِبَادَ اللَّهِ الْمُخْلَصِينَ (128) លើកលែងតែបណ្ដាខ្ញុំរបស់អល់ឡោះដែលមានចិត្ដស្មោះ ត្រង់ប៉ុណ្ណោះ។ |
وَتَرَكْنَا عَلَيْهِ فِي الْآخِرِينَ (129) ហើយយើងបន្សល់ទុករឿងរបស់គេ(ជាការរំលឹកដ៏ល្អ) ដល់អ្នកជំនាន់ក្រោយ។ |
سَلَامٌ عَلَىٰ إِلْ يَاسِينَ (130) សូមសុខសន្ដិភាពកើតមានចំពោះអ៊ីលយ៉ាស៊ីន។ |
إِنَّا كَذَٰلِكَ نَجْزِي الْمُحْسِنِينَ (131) ពិតប្រាកដណាស់ យើងក៏តបស្នងដូច្នោះដែរចំពោះអ្នក ដែលសាងអំពើល្អ។ |
إِنَّهُ مِنْ عِبَادِنَا الْمُؤْمِنِينَ (132) ពិតប្រាកដណាស់ គេគឺស្ថិតក្នុងចំណោមខ្ញុំរបស់យើង ដែលមានជំនឿ។ |
وَإِنَّ لُوطًا لَّمِنَ الْمُرْسَلِينَ (133) ហើយពិតប្រាកដណាស់ លូតគឺជាអ្នកនាំសារម្នាក់ក្នុង ចំណោមអ្នកនាំសារទាំងឡាយ។ |
إِذْ نَجَّيْنَاهُ وَأَهْلَهُ أَجْمَعِينَ (134) (ចូរចងចាំ)នៅពេលដែលយើងបានសង្គ្រោះគេនិងក្រុម គ្រួសាររបស់គេទាំងអស់គ្នា |
إِلَّا عَجُوزًا فِي الْغَابِرِينَ (135) លើកលែងតែស្ដ្រីជរាម្នាក់(ប្រពន្ធរបស់គេ)ប៉ុណ្ណោះ ដែលស្ថិតក្នុងចំណោមអ្នកដែលត្រូវទារុណកម្ម។ |
ثُمَّ دَمَّرْنَا الْآخَرِينَ (136) បន្ទាប់មក យើងបានបំផ្លាញអ្នកដទៃទៀត។ |
وَإِنَّكُمْ لَتَمُرُّونَ عَلَيْهِم مُّصْبِحِينَ (137) ហើយពិតប្រាកដណាស់ ពួកអ្នកធ្វើដំណើរឆ្លងកាត់ (ភូមិស្រុក)ពួកគេជារៀងរាល់ព្រឹក |
وَبِاللَّيْلِ ۗ أَفَلَا تَعْقِلُونَ (138) និងពេលយប់។ ដូចេ្នះ តើពួកអ្នកមិនគិតពិចារណា ទេឬ |
وَإِنَّ يُونُسَ لَمِنَ الْمُرْسَلِينَ (139) ហើយពិតប្រាកដណាស់ យូនូសគឺជាអ្នកនាំសារម្នាក់ក្នុង ចំណោមអ្នកនាំសារទាំងឡាយ។ |
إِذْ أَبَقَ إِلَى الْفُلْكِ الْمَشْحُونِ (140) (ចូរចងចាំ)នៅពេលដែលគេបានរត់គេចចូលទៅក្នុង សំពៅដែលពេញដោយបន្ទុក។ |
فَسَاهَمَ فَكَانَ مِنَ الْمُدْحَضِينَ (141) ក្រោយមកគេបានផ្សងសំណាង ពេលនោះគេក៏ស្ថិតក្នុង ចំណោមអ្នកដែលចាញ់ក្នុងការផ្សងសំណាង(ដោយត្រូវគេបោះចូល ទៅក្នុងសមុទ្រ)។ |
فَالْتَقَمَهُ الْحُوتُ وَهُوَ مُلِيمٌ (142) រួចមកត្រីដ៏ធំមួយបានលេបគេ ខណៈដែលគេគឺជាអ្នក ដែលត្រូវគេស្ដីបន្ទោស។ |
فَلَوْلَا أَنَّهُ كَانَ مِنَ الْمُسَبِّحِينَ (143) ដូចេ្នះ ពិតប្រាកដណាស់ប្រសិនបើគេមិនមែនជាអ្នក ដែលស្ថិតក្នុងចំណោមអ្នកដែលសរសើរលើកតមើ្កងយើងទេនោះ |
لَلَبِثَ فِي بَطْنِهِ إِلَىٰ يَوْمِ يُبْعَثُونَ (144) គេប្រាកដជាស្ថិតនៅក្នុងពោះត្រីដ៏ធំនោះ រហូតដល់ថ្ងៃ ដែលគេធ្វើឱ្យរស់ចេញពីផ្នូរឡើងវិញ(ថ្ងៃបរលោក)។ |
۞ فَنَبَذْنَاهُ بِالْعَرَاءِ وَهُوَ سَقِيمٌ (145) ហើយយើងបានបោះគេទៅលើដីវាល ដែលគ្មានអ្វីសោះ ហើយគេស្ថិតក្នុងភាពមានជម្ងឺ។ |
وَأَنبَتْنَا عَلَيْهِ شَجَرَةً مِّن يَقْطِينٍ (146) ហើយយើងបានបណ្ដុះដើមរុក្ខជាតិមួយដើមជាប្រភេទ ដើមល្ពៅ(ជាម្លប់)សម្រាប់គេ។ |
وَأَرْسَلْنَاهُ إِلَىٰ مِائَةِ أَلْفٍ أَوْ يَزِيدُونَ (147) ហើយយើងបានបញ្ជូនគេទៅកាន់ក្រុមមនុស្សដែលមាន ចំនួនមួយរយពាន់នាក់ ឬច្រើនជាងនេះ។ |
فَآمَنُوا فَمَتَّعْنَاهُمْ إِلَىٰ حِينٍ (148) ក្រោយមក ពួកគេមានជំនឿ រួចយើងបានឱ្យពួកគេ សោយសុខ(ក្នុងការរស់នៅ)រហូតដល់ពេលកំណត់។ |
فَاسْتَفْتِهِمْ أَلِرَبِّكَ الْبَنَاتُ وَلَهُمُ الْبَنُونَ (149) ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)សួរពួកគេ(អារ៉ាប់ម៉ាក្កះ) ថាៈ តើកូនស្រីសម្រាប់ម្ចាស់របស់អ្នក ហើយកូនប្រុសសម្រាប់ ពួកគេឬ |
أَمْ خَلَقْنَا الْمَلَائِكَةَ إِنَاثًا وَهُمْ شَاهِدُونَ (150) ឬមួយយើងបានបង្កើតម៉ាឡាអ៊ីកាត់ជាភេទស្រី ដោយ ពួកគេមើលឃើញ(ថាដូច្នោះ)ឬ |
أَلَا إِنَّهُم مِّنْ إِفْكِهِمْ لَيَقُولُونَ (151) ចូរដឹងថា ពិតប្រាកដណាស់ ក្នុងចំណោមពាក្យសំដី ប្រឌិតភូតកុហករបស់ពួកគេ គឺពួកគេនិយាយថាៈ |
وَلَدَ اللَّهُ وَإِنَّهُمْ لَكَاذِبُونَ (152) អល់ឡោះបានបង្កើតកូន។ ហើយពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហក។ |
أَصْطَفَى الْبَنَاتِ عَلَى الْبَنِينَ (153) តើហេតុអ្វីបានជាទ្រង់ជ្រើសរើសយកកូនស្រី(លើក តម្កើង)ជាងកូនប្រុសទៅវិញ |
مَا لَكُمْ كَيْفَ تَحْكُمُونَ (154) តើមានអ្វីកើតឡើងចំពោះពួកអ្នកបានជាពួកអ្នកសន្និ-ដ្ឋានបែបនេះ |
أَفَلَا تَذَكَّرُونَ (155) ដូចេ្នះ តើពួកអ្នកមិនពិចារណាទេឬ |
أَمْ لَكُمْ سُلْطَانٌ مُّبِينٌ (156) ឬមួយពួកអ្នកមានភស្ដុតាងបញ្ជាក់ច្បាស់លាស់ |
فَأْتُوا بِكِتَابِكُمْ إِن كُنتُمْ صَادِقِينَ (157) ដូចេ្នះ ចូរពួកអ្នកនាំគម្ពីររបស់ពួកអ្នកមក ប្រសិនបើ ពួកអ្នកជាអ្នកដែលនិយាយពិតមែននោះ។ |
وَجَعَلُوا بَيْنَهُ وَبَيْنَ الْجِنَّةِ نَسَبًا ۚ وَلَقَدْ عَلِمَتِ الْجِنَّةُ إِنَّهُمْ لَمُحْضَرُونَ (158) ហើយពួកគេ(មូស្ហរីគីន)បានចាត់ទុករវាងទ្រង់ និងជិន ជាសាច់ញាតិនឹងគ្នា។ ហើយជាការពិតណាស់ ជិនបានដឹងថាៈ ពួកគេ ពិតជានឹងត្រូវគេប្រមូលផ្ដុំ(នៅថ្ងៃបរលោក)។ |
سُبْحَانَ اللَّهِ عَمَّا يَصِفُونَ (159) អល់ឡោះមហាស្អាតស្អំអំពីអ្វីដែលពួកគេនិយាយ ប្រឌិតភូតកុហក។ |
إِلَّا عِبَادَ اللَّهِ الْمُخْلَصِينَ (160) លើកលែងតែបណ្ដាខ្ញុំរបស់អល់ឡោះដែលមានចិត្ដស្មោះ ត្រង់ប៉ុណ្ណោះ។ |
فَإِنَّكُمْ وَمَا تَعْبُدُونَ (161) ព្រោះពិតប្រាកដណាស់ ពួកអ្នកនិងអ្វីដែលពួកអ្នក គោរពសក្ការៈ |
مَا أَنتُمْ عَلَيْهِ بِفَاتِنِينَ (162) គឺពួកអ្នកមិនមែនជាអ្នកដែលអាចធ្វើឱ្យនរណាម្នាក់ វងេ្វងបានឡើយ។ |
إِلَّا مَنْ هُوَ صَالِ الْجَحِيمِ (163) លើកលែងតែអ្នកណាដែលជាអ្នកចូលនរកជើហ៊ីម ប៉ុណ្ណោះ។ |
وَمَا مِنَّا إِلَّا لَهُ مَقَامٌ مَّعْلُومٌ (164) ហើយ(ម៉ាឡាអ៊ីកាត់បានពោលថា)គ្មានអ្នកណាម្នាក់ ក្នុងចំណោមពួកយើង លើកលែងតែគេមានកន្លែងដែលគេកំណត់ រួចជាសេ្រចប៉ុណ្ណោះ។ |
وَإِنَّا لَنَحْنُ الصَّافُّونَ (165) ហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលឈរជា ជួរៗ(ក្នុងការគោរពសក្ការៈចំពោះអល់ឡោះ)។ |
وَإِنَّا لَنَحْنُ الْمُسَبِّحُونَ (166) ហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលសរសើរ លើកតម្កើងអល់ឡោះ។ |
وَإِن كَانُوا لَيَقُولُونَ (167) ហើយពិតប្រាកដណាស់ ពួកគេ(ពួកមូស្ហរីគីន)ធ្លាប់បាន និយាយថាៈ |
لَوْ أَنَّ عِندَنَا ذِكْرًا مِّنَ الْأَوَّلِينَ (168) ពិតប្រាកដណាស់ ប្រសិនបើពួកយើងមានគម្ពីរដូចពួកជំនាន់មុនមាននោះ |
لَكُنَّا عِبَادَ اللَّهِ الْمُخْلَصِينَ (169) ពួកយើងពិតជានឹងក្លាយជាខ្ញុំរបស់អល់ឡោះដែល មានចិត្ដស្មោះត្រង់មិនខាន។ |
فَكَفَرُوا بِهِ ۖ فَسَوْفَ يَعْلَمُونَ (170) តែ(នៅពេលដែលគេបានបញ្ចុះគម្ពីរគួរអានមក) ពួក គេបែរជាបានបដិសេធនឹងវាទៅវិញ។ ដូចេ្នះ ពួកគេគង់តែនឹងដឹង។ |
وَلَقَدْ سَبَقَتْ كَلِمَتُنَا لِعِبَادِنَا الْمُرْسَلِينَ (171) ហើយជាការពិតណាស់ ពាក្យសំដី(ការសន្យា)របស់ យើងបានសមេ្រចរួចជាសេ្រចសម្រាប់បណ្ដាខ្ញុំរបស់យើងដែលជា អ្នកនាំសារ។ |
إِنَّهُمْ لَهُمُ الْمَنصُورُونَ (172) ពិតប្រាកដណាស់ ពួកគេនឹងត្រូវគេជួយ។ |
وَإِنَّ جُندَنَا لَهُمُ الْغَالِبُونَ (173) ហើយពិតប្រាកដណាស់ ទាហានរបស់យើងគឺជាអ្នក ដែលទទួលបានជោគជ័យ។ |
فَتَوَلَّ عَنْهُمْ حَتَّىٰ حِينٍ (174) ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បែរចេញពីពួកគេមួយរយៈ ពេល។ |
وَأَبْصِرْهُمْ فَسَوْفَ يُبْصِرُونَ (175) ហើយចូរអ្នកឱ្យពួកគេមើលចុះ ពួកគេគង់តែនឹងឃើញ (ទារុណកម្ម)ជាមិនខាន។ |
أَفَبِعَذَابِنَا يَسْتَعْجِلُونَ (176) ដូចេ្នះ តើពួកគេសុំឱ្យទារុណកម្មរបស់យើងធ្លាក់មកលើ ពួកគេភ្លាមៗឬ |
فَإِذَا نَزَلَ بِسَاحَتِهِمْ فَسَاءَ صَبَاحُ الْمُنذَرِينَ (177) ហើយនៅពេលដែលទារុណកម្មបានធ្លាក់ទៅលើទីធ្លា លំនៅដ្ឋានរបស់ពួកគេ ការវិនាសរបស់ពួកដែលត្រូវគេព្រមាននោះ គឺអាក្រក់បំផុត។ |
وَتَوَلَّ عَنْهُمْ حَتَّىٰ حِينٍ (178) ហើយចូរអ្នក(មូហាំម៉ាត់)បែរចេញពីពួកគេមួយ រយៈពេលសិនចុះ។ |
وَأَبْصِرْ فَسَوْفَ يُبْصِرُونَ (179) ហើយចូរអ្នកឱ្យពួកគេមើលចុះ ពួកគេគង់តែនឹងឃើញ (ទារុណកម្ម)ជាមិនខាន។ |
سُبْحَانَ رَبِّكَ رَبِّ الْعِزَّةِ عَمَّا يَصِفُونَ (180) ម្ចាស់របស់អ្នកមហាស្អាតស្អំ ជាម្ចាស់មហាខ្ពង់ខ្ពស់អំពី អ្វីដែលពួកគេនិយាយប្រឌិត។ |
وَسَلَامٌ عَلَى الْمُرْسَلِينَ (181) ហើយសូមសុខសន្ដិភាពកើតមានដល់បណ្ដាអ្នកនាំសារ។ |
وَالْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ (182) ហើយរាល់ការសរសើរគឺចំពោះអល់ឡោះជាម្ចាស់គ្រប់ គ្រងពិភពទាំងអស់។ |