| ق ۚ وَالْقُرْآنِ الْمَجِيدِ (1) កហ្វ។ អល់ឡោះស្បថនឹងគម្ពីរគួរអានដែលមហាថ្កុំថ្កើង។
 | 
| بَلْ عَجِبُوا أَن جَاءَهُم مُّنذِرٌ مِّنْهُمْ فَقَالَ الْكَافِرُونَ هَٰذَا شَيْءٌ عَجِيبٌ (2) (ពួកគេមិនទទួលវាឡើយ) ផ្ទុយទៅវិញ ពួកគេមានការ ភ្ញាក់ផ្អើល ព្រោះតែអ្នកដាស់តឿនព្រមានម្នាក់ក្នុងចំណោមពួកគេ បានមកដល់ពួកគេ។ ហើយពួកដែលប្រឆាំងបាននិយាយថាៈ នេះជា ប្រការមួយដ៏ចម្លែក។
 | 
| أَإِذَا مِتْنَا وَكُنَّا تُرَابًا ۖ ذَٰلِكَ رَجْعٌ بَعِيدٌ (3) តើនៅពេលដែលពួកយើងស្លាប់ ហើយពួកយើងបានក្លាយ ទៅជាដីនោះ (ពួកយើងអាចរស់ឡើងវិញបានឬ)? ការវិលត្រឡប់ នោះមិនអាចកើតឡើងបានឡើយ។
 | 
| قَدْ عَلِمْنَا مَا تَنقُصُ الْأَرْضُ مِنْهُمْ ۖ وَعِندَنَا كِتَابٌ حَفِيظٌ (4) តាមពិតយើងបានដឹងនូវអ្វី(រាងកាយ)ក្នុងចំណោមពួកគេ ដែលដីរំលាយ។ ហើយយើងមានសៀវភៅកំណត់ត្រា។
 | 
| بَلْ كَذَّبُوا بِالْحَقِّ لَمَّا جَاءَهُمْ فَهُمْ فِي أَمْرٍ مَّرِيجٍ (5) ផ្ទុយទៅវិញពួកគេបានបដិសេធនឹងការពិត(គម្ពីរគួរអាន) នៅពេលដែលវាបានមកដល់ពួកគេ។ ហើយពួកគេស្ថិតក្នុងភាព ច្របូកច្របល់(មិនដឹងមួយណាខុសឬត្រូវឡើយ)។
 | 
| أَفَلَمْ يَنظُرُوا إِلَى السَّمَاءِ فَوْقَهُمْ كَيْفَ بَنَيْنَاهَا وَزَيَّنَّاهَا وَمَا لَهَا مِن فُرُوجٍ (6) ដូចេ្នះ តើពួកគេមិនសម្លឹងមើលមេឃដែលនៅពីលើពួកគេ ទេឬ តើយើងបានបង្កើតវា និងបានតុបតែងវាដោយវាគ្មានការ បែកបេ្រះនោះយ៉ាងណា
 | 
| وَالْأَرْضَ مَدَدْنَاهَا وَأَلْقَيْنَا فِيهَا رَوَاسِيَ وَأَنبَتْنَا فِيهَا مِن كُلِّ زَوْجٍ بَهِيجٍ (7) ហើយផែនដី យើងបានពង្រាបវា និងបានបង្កើតភ្នំជាច្រើន នៅលើវា ហើយនិងបានបណ្ដុះនៅលើវានូវរុក្ខជាតិគ្រប់បែបយ៉ាង ដ៏ស្រស់បំព្រង
 | 
| تَبْصِرَةً وَذِكْرَىٰ لِكُلِّ عَبْدٍ مُّنِيبٍ (8) ដើម្បីឱ្យឃើញច្បាស់លាស់ និងជាការរំលឹកសម្រាប់រាល់ខ្ញុំ របស់អល់ឡោះដែលសារភាពកំហុស។
 | 
| وَنَزَّلْنَا مِنَ السَّمَاءِ مَاءً مُّبَارَكًا فَأَنبَتْنَا بِهِ جَنَّاتٍ وَحَبَّ الْحَصِيدِ (9) ហើយយើងបានបញ្ចុះទឹកភ្លៀងដែលមានពរជ័យពីលើមេឃ រួចយើងបានបណ្ដុះចេញពីវានូវចំការដំណាំជាច្រើន និងប្រភេទ ធញ្ញជាតិដែលអាចច្រូតកាត់(ប្រមូលផល)បាន។
 | 
| وَالنَّخْلَ بَاسِقَاتٍ لَّهَا طَلْعٌ نَّضِيدٌ (10) និងដើមល្មើខ្ពស់ស្កឹមស្កៃ ដែលមានចង្កោមផ្លែចាក់ស្រែះ លើគ្នាជាជួរ។
 | 
| رِّزْقًا لِّلْعِبَادِ ۖ وَأَحْيَيْنَا بِهِ بَلْدَةً مَّيْتًا ۚ كَذَٰلِكَ الْخُرُوجُ (11) ជាលាភសក្ការៈសម្រាប់ខ្ញុំរបស់អល់ឡោះ។ ហើយយើង បានធ្វើឱ្យដីដែលស្លាប់(គ្មានជីជាតិ)មានជីវិត(មានជីជាតិ)ឡើង វិញដោយសារវា(ទឹកភ្លៀង)។ ដូច្នោះដែរ យើងបានធ្វើឱ្យពួកអ្នក រស់ឡើងវិញ(នៅថ្ងៃបរលោក)។
 | 
| كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍ وَأَصْحَابُ الرَّسِّ وَثَمُودُ (12) ក្រុមរបស់នួហ និងពួករ៉ស ហើយនិងសាមូដបានបដិសេធ មុនពួកគេ។
 | 
| وَعَادٌ وَفِرْعَوْنُ وَإِخْوَانُ لُوطٍ (13) ហើយអាដ និងហ្វៀរអោន និងបងប្អូនរបស់លូត។
 | 
| وَأَصْحَابُ الْأَيْكَةِ وَقَوْمُ تُبَّعٍ ۚ كُلٌّ كَذَّبَ الرُّسُلَ فَحَقَّ وَعِيدِ (14) និងអ្នកដែលរស់នៅអៃកាស់(ក្រុមរបស់ស្ហ៊ូអែប) ព្រម ទាំងក្រុមទុបបាក់ ពួកទាំងនោះសុទ្ធតែបានបដិសេធនឹងបណ្ដាអ្នក នាំសារ។ ដូចេ្នះ ការសន្យាធ្វើទារុណកម្ម្មរបស់យើងក៏បានធ្លាក់ទៅ លើពួកគេ។
 | 
| أَفَعَيِينَا بِالْخَلْقِ الْأَوَّلِ ۚ بَلْ هُمْ فِي لَبْسٍ مِّنْ خَلْقٍ جَدِيدٍ (15) ដូចេ្នះ តើយើងគ្មានសមត្ថភាពចំពោះការបង្កើតជាលើក ដំបូងឬ? ផ្ទុយទៅវិញ ពួកគេទេដែលស្ថិតក្នុងភាពសង្ស័យអំពីការ បង្កើតសាជាថ្មីនោះ។
 | 
| وَلَقَدْ خَلَقْنَا الْإِنسَانَ وَنَعْلَمُ مَا تُوَسْوِسُ بِهِ نَفْسُهُ ۖ وَنَحْنُ أَقْرَبُ إِلَيْهِ مِنْ حَبْلِ الْوَرِيدِ (16) ហើយជាការពិតណាស់ យើងបានបង្កើតមនុស្សលោក ដោយយើងដឹងច្បាស់នូវអ្វីៗដែលខ្លួនរបស់គេសញ្ចឹងគិតពីវា។ ហើយយើងនៅជិត(ដឹង)ខ្លួនគេជាងសសៃកដែលតភ្ជាប់ទៅ បេះដូងទៅទៀត។
 | 
| إِذْ يَتَلَقَّى الْمُتَلَقِّيَانِ عَنِ الْيَمِينِ وَعَنِ الشِّمَالِ قَعِيدٌ (17) (ចូរចងចាំ)នៅពេលដែលម៉ាឡាអ៊ីកាត់ពីររូបកំពុងកត់ ត្រា(អំពើល្អ និងអំពើអាក្រក់) ដោយអង្គុយនៅខាងស្ដាំ និងនៅ ខាងឆេ្វង។
 | 
| مَّا يَلْفِظُ مِن قَوْلٍ إِلَّا لَدَيْهِ رَقِيبٌ عَتِيدٌ (18) រាល់ពាក្យសំដីដែលគេនិយាយចេញមក គឺមានអ្នកឃ្លាំ មើល និងកត់ត្រា(ម៉ាឡាអ៊ីកាត់)។
 | 
| وَجَاءَتْ سَكْرَةُ الْمَوْتِ بِالْحَقِّ ۖ ذَٰلِكَ مَا كُنتَ مِنْهُ تَحِيدُ (19) ហើយភាពឈឺចាប់នៃសេចក្ដីស្លាប់បានមកដល់យ៉ាងពិត ប្រាកដ។ នោះហើយជាអ្វីដែលអ្នក(មនុស្សលោក)ធ្លាប់រត់គេចពីវា។
 | 
| وَنُفِخَ فِي الصُّورِ ۚ ذَٰلِكَ يَوْمُ الْوَعِيدِ (20) ហើយត្រែត្រូវបានគេផ្លុំ។ នោះហើយគឺជាថ្ងៃនៃការសន្យា ធ្វើទារុណកម្ម(ចំពោះពួកប្រឆាំង)។
 | 
| وَجَاءَتْ كُلُّ نَفْسٍ مَّعَهَا سَائِقٌ وَشَهِيدٌ (21) ហើយគ្រប់ៗរូបមានអ្នកនាំផ្លូវ និងអ្នកធ្វើសាក្សី(ម៉ាឡា-អ៊ីកាត់)បានមកជាមួយគេ(មកជួបអល់ឡោះនៅថ្ងៃបរលោក)។
 | 
| لَّقَدْ كُنتَ فِي غَفْلَةٍ مِّنْ هَٰذَا فَكَشَفْنَا عَنكَ غِطَاءَكَ فَبَصَرُكَ الْيَوْمَ حَدِيدٌ (22) ជាការពិតណាស់ អ្នកធ្លាប់ព្រងើយកន្ដើយពីរឿងនេះ។ ដូចេ្នះ យើងបានលាតត្រដាងការបិទបាំងរបស់អ្នកឱ្យអ្នកឃើញ ហើយការមើលឃើញរបស់អ្នកនៅថ្ងៃនេះច្បាស់បំផុត។
 | 
| وَقَالَ قَرِينُهُ هَٰذَا مَا لَدَيَّ عَتِيدٌ (23) ហើយម៉ាឡាអ៊ីកាត់ដែលនៅជាមួយគេបានពោលថាៈ នេះជាអ្វី(សៀវភៅកំណត់ត្រា)ដែលគេត្រៀមរួចជាសេ្រចនៅ ជាមួយខ្ញុំ។
 | 
| أَلْقِيَا فِي جَهَنَّمَ كُلَّ كَفَّارٍ عَنِيدٍ (24) (អល់ឡោះបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ទាំងពីរ រូបនោះថា) ចូរអ្នកទាំងពីរបោះពួកដែលប្រឆាំងចចេសរឹងរូសទៅ ក្នុងនរកជើហាន់ណាំ
 | 
| مَّنَّاعٍ لِّلْخَيْرِ مُعْتَدٍ مُّرِيبٍ (25) ដែលពួកគេជាអ្នកកំណាញ់(ចំពោះការបរិច្ចាគ)ក្នុងមាគ៌ាល្អ ជាអ្នកបំពាន ជាអ្នកសង្ស័យ(លើការសន្យានៃការតបស្នងរបស់ អល់ឡោះ)ចុះ។
 | 
| الَّذِي جَعَلَ مَعَ اللَّهِ إِلَٰهًا آخَرَ فَأَلْقِيَاهُ فِي الْعَذَابِ الشَّدِيدِ (26) គឺអ្នកដែលបានយកម្ចាស់ផេ្សងមកគោរពសក្ការៈរួមជា មួយអល់ឡោះ។ ដូចេ្នះ ចូរអ្នកទាំងពីរបោះគេចូលទៅក្នុងទារុណ-កម្មដ៏ធ្ងន់ធ្ងរចុះ។
 | 
| ۞ قَالَ قَرِينُهُ رَبَّنَا مَا أَطْغَيْتُهُ وَلَٰكِن كَانَ فِي ضَلَالٍ بَعِيدٍ (27) គូកនរបស់គេ(ស្ហៃតន)បាននិយាយថាៈ ឱម្ចាស់របស់ពួក យើង. ខ្ញុំមិនបានធ្វើឱ្យគេវងេ្វងឡើយ ក៏ប៉ុន្ដែគេខ្លួនឯងទេដែលបាន ស្ថិតក្នុងភាពវងេ្វងដ៏សែនឆ្ងាយនោះ។
 | 
| قَالَ لَا تَخْتَصِمُوا لَدَيَّ وَقَدْ قَدَّمْتُ إِلَيْكُم بِالْوَعِيدِ (28) ទ្រង់បានមានបន្ទូលថាៈ ពួកអ្នកកុំឈ្លោះប្រកែកគ្នានៅ ចំពោះមុខយើងឱ្យសោះ ព្រោះជាការពិតណាស់ យើងបានផ្ដល់ការ ព្រមានចំពោះពួកអ្នករួចមកហើយ។
 | 
| مَا يُبَدَّلُ الْقَوْلُ لَدَيَّ وَمَا أَنَا بِظَلَّامٍ لِّلْعَبِيدِ (29) បន្ទូលរបស់យើងមិនអាចគេកែប្រែបានឡើយ ហើយយើង ក៏មិនមែនជាអ្នកបំពានលើខ្ញុំទាំងអស់របស់យើងដែរ។
 | 
| يَوْمَ نَقُولُ لِجَهَنَّمَ هَلِ امْتَلَأْتِ وَتَقُولُ هَلْ مِن مَّزِيدٍ (30) (ចូរចងចាំ)នៅថ្ងៃដែលយើងនឹងសួរទៅកាន់នរកជើ-ហាន់ណាំថាៈ តើឯងពេញហើយឬនៅ? ពេលនោះនរកតបវិញថាៈ តើមានបន្ថែមទៀតដែរឬទេ
 | 
| وَأُزْلِفَتِ الْجَنَّةُ لِلْمُتَّقِينَ غَيْرَ بَعِيدٍ (31) ហើយឋានសួគ៌ត្រូវបានគេដាក់នៅជិតបណ្ដាអ្នកដែល កោតខ្លាចអល់ឡោះ ដោយនៅមិនឆ្ងាយ(ពីពួកគេ)ឡើយ។
 | 
| هَٰذَا مَا تُوعَدُونَ لِكُلِّ أَوَّابٍ حَفِيظٍ (32) (មានគេនិយាយទៅកាន់អ្នកឋានសួគ៌ថា)នេះគឺជាអ្វីដែល គេសន្យាជាមួយពួកអ្នក សម្រាប់រាល់អ្នកដែលសារភាពកំហុស និង អ្នកដែលថែរក្សាកាតព្វកិច្ចរបស់អល់ឡោះ។
 | 
| مَّنْ خَشِيَ الرَّحْمَٰنَ بِالْغَيْبِ وَجَاءَ بِقَلْبٍ مُّنِيبٍ (33) គឺអ្នកដែលកោតខ្លាចម្ចាស់ដ៏មហាសប្បុរស ដោយអាថ៌-កំបាំង និងនាំមកនូវដួងចិត្ដដែលសារភាពកំហុស។
 | 
| ادْخُلُوهَا بِسَلَامٍ ۖ ذَٰلِكَ يَوْمُ الْخُلُودِ (34) ចូរពួកអ្នកចូលទៅក្នុងវា(ឋានសួគ៌)ដោយសុខសន្ដិភាព ចុះ។ នោះគឺជាថ្ងៃអមតៈ។
 | 
| لَهُم مَّا يَشَاءُونَ فِيهَا وَلَدَيْنَا مَزِيدٌ (35) នៅក្នុងនោះ ពួកគេមានអី្វៗដែលពួកគេប្រាថ្នាចង់បាន ហើយយើងនឹងបន្ថែមជាច្រើនទៀត ។
 | 
| وَكَمْ أَهْلَكْنَا قَبْلَهُم مِّن قَرْنٍ هُمْ أَشَدُّ مِنْهُم بَطْشًا فَنَقَّبُوا فِي الْبِلَادِ هَلْ مِن مَّحِيصٍ (36) ហើយយើងបានបំផ្លាញមុនពួកគេ(ពួកមូស្ហរីគីន)ជាច្រើន ជំនាន់មកហើយ ដែលពួកនោះមានកម្លាំងខ្លាំងក្លាជាងពួកគេទៅ ទៀត ហើយពួកនោះថែមទាំងបានដើរគ្រប់ទីកន្លែងទៀតផង។ តើ ពួកគេមានកន្លែងគេចខ្លួន(ពីទារុណកម្ម)ឬទេ
 | 
| إِنَّ فِي ذَٰلِكَ لَذِكْرَىٰ لِمَن كَانَ لَهُ قَلْبٌ أَوْ أَلْقَى السَّمْعَ وَهُوَ شَهِيدٌ (37) ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាការរំលឹកចំពោះ អ្នកដែលមានចិត្ដ(ចេះគិតពិចារណា) ឬបានយកចិត្ដទុកដាក់ស្ដាប់ ដោយប្រុងប្រយ័ត្នបំផុត។
 | 
| وَلَقَدْ خَلَقْنَا السَّمَاوَاتِ وَالْأَرْضَ وَمَا بَيْنَهُمَا فِي سِتَّةِ أَيَّامٍ وَمَا مَسَّنَا مِن لُّغُوبٍ (38) ហើយជាការពិតណាស់យើងបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ហើយនិងអ្វីៗដែលនៅរវាងវាទាំងពីរក្នុងរយៈពេលប្រាំ មួយថ្ងៃ ហើយយើងពុំមានការនឿយហត់ឡើយ។
 | 
| فَاصْبِرْ عَلَىٰ مَا يَقُولُونَ وَسَبِّحْ بِحَمْدِ رَبِّكَ قَبْلَ طُلُوعِ الشَّمْسِ وَقَبْلَ الْغُرُوبِ (39) ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ទៅលើអ្វីដែលពួកគេ និយាយចុះ និងត្រូវលើកតម្កើងដោយសរសើរចំពោះម្ចាស់របស់ អ្នក មុននឹងព្រះអាទិត្យរះ និងមុនព្រះអាទិត្យលិច។
 | 
| وَمِنَ اللَّيْلِ فَسَبِّحْهُ وَأَدْبَارَ السُّجُودِ (40) ហើយចូរអ្នកលើកតម្កើងទ្រង់នៅពេលយប់ និងក្រោយពី ស៊ូជូត(ថ្វាយបង្គំ)រួច។
 | 
| وَاسْتَمِعْ يَوْمَ يُنَادِ الْمُنَادِ مِن مَّكَانٍ قَرِيبٍ (41) ហើយចូរអ្នកស្ដាប់នៅថ្ងៃដែលម៉ាឡាអ៊ីកាត់ស្រែកហៅ ចេញពីកន្លែងដែលជិតបំផុត។
 | 
| يَوْمَ يَسْمَعُونَ الصَّيْحَةَ بِالْحَقِّ ۚ ذَٰلِكَ يَوْمُ الْخُرُوجِ (42) គឺជាថ្ងៃដែលពួកគេស្ដាប់ឮសម្រែកយ៉ាងខ្លាំងដោយពិត ប្រាកដ។ នោះគឺជាថ្ងៃដែលមនុស្សលោកក្រោកចេញពីផ្នូរ។
 | 
| إِنَّا نَحْنُ نُحْيِي وَنُمِيتُ وَإِلَيْنَا الْمَصِيرُ (43) ពិតប្រាកដណាស់ យើងជាអ្នកធ្វើឱ្យរស់ និងធ្វើឱ្យស្លាប់ ហើយមកចំពោះយើងជាកន្លែងវិលត្រឡប់។
 | 
| يَوْمَ تَشَقَّقُ الْأَرْضُ عَنْهُمْ سِرَاعًا ۚ ذَٰلِكَ حَشْرٌ عَلَيْنَا يَسِيرٌ (44) នៅថ្ងៃដែលដីបែកចេញពីពួកគេ(ពួកគេចេញពីផ្នូរ)យ៉ាង លឿនបំផុត។ ការប្រមូលផ្ដុំគ្នានោះ(នៅកន្លែងជំនុំជំរះ)គឺងាយ ស្រួលបំផុតសម្រាប់យើង។
 | 
| نَّحْنُ أَعْلَمُ بِمَا يَقُولُونَ ۖ وَمَا أَنتَ عَلَيْهِم بِجَبَّارٍ ۖ فَذَكِّرْ بِالْقُرْآنِ مَن يَخَافُ وَعِيدِ (45) យើងដឹងច្បាស់នូវអ្វីដែលពួកគេ(ពួកមូស្ហរីគីន)កំពុង និយាយ។ ហើយអ្នក(មូហាំម៉ាត់)មិនមែនជាអ្នកបង្ខំពួកគេ(ឱ្យ មានជំនឿ)នោះឡើយ។ ដូចេ្នះចូរអ្នកក្រើនរំលឹកអ្នកដែលខ្លាចការ ព្រមានរបស់យើងដោយគម្ពីរគួរអានចុះ។
 |