| سَأَلَ سَائِلٌ بِعَذَابٍ وَاقِعٍ (1) អ្នកសុំម្នាក់(អ្នកគ្មានជំនឿ)បានបួងសួងសុំឱ្យទារុណកម្ម កើតឡើង
 | 
| لِّلْكَافِرِينَ لَيْسَ لَهُ دَافِعٌ (2) ចំពោះពួកដែលគ្មានជំនឿ។ គ្មានអ្នកណាម្នាក់អាចការពារគេ
 | 
| مِّنَ اللَّهِ ذِي الْمَعَارِجِ (3) ពី(ទារុណកម្ម)អល់ឡោះដែលជាម្ចាស់នៃផ្លូវឡើងទៅលើ មេឃ
 | 
| تَعْرُجُ الْمَلَائِكَةُ وَالرُّوحُ إِلَيْهِ فِي يَوْمٍ كَانَ مِقْدَارُهُ خَمْسِينَ أَلْفَ سَنَةٍ (4) ដែលម៉ាឡាអ៊ីកាត់ និងជីព្រីលឡើងទៅកាន់ទ្រង់ក្នុងមួយ ថ្ងៃដែលរយៈពេលរបស់វាចំនួនហាសិបពាន់ឆ្នាំឡើយ។
 | 
| فَاصْبِرْ صَبْرًا جَمِيلًا (5) ដូចេ្នះចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់នូវការអត់ធ្មត់មួយ ដ៏ល្អចុះ។
 | 
| إِنَّهُمْ يَرَوْنَهُ بَعِيدًا (6) ពិតប្រាកដណាស់ ពួកគេ(ពួកគ្មានជំនឿ)ឃើញទារុណកម្ម នៅឆ្ងាយបំផុត។
 | 
| وَنَرَاهُ قَرِيبًا (7) តែយើងឃើញវានៅជិតបង្កើយ។
 | 
| يَوْمَ تَكُونُ السَّمَاءُ كَالْمُهْلِ (8) នៅថ្ងៃដែលមេឃនឹងក្លាយដូចជាលោហធាតុកំពុងរលាយ។
 | 
| وَتَكُونُ الْجِبَالُ كَالْعِهْنِ (9) ហើយភ្នំក៏ក្លាយដូចជារោមសត្វប៉ើងព្រោងព្រាត។
 | 
| وَلَا يَسْأَلُ حَمِيمٌ حَمِيمًا (10) (នៅថ្ងៃនោះ)គ្មានមិត្ដភកិ្ដណាសួរសុខទុក្ខមិត្ដភកិ្ដណា ឡើយ
 | 
| يُبَصَّرُونَهُمْ ۚ يَوَدُّ الْمُجْرِمُ لَوْ يَفْتَدِي مِنْ عَذَابِ يَوْمِئِذٍ بِبَنِيهِ (11) ទោះបីជាពួកគេត្រូវគេឱ្យឃើញគ្នាក៏ដោយ។ អ្នកសាង អំពើបាបមានបំណងលោះខ្លួនឱ្យរួចផុតពីទារុណកម្មនៅថ្ងៃនោះ ដោយកូនចៅរបស់គេ
 | 
| وَصَاحِبَتِهِ وَأَخِيهِ (12) និងភរិយា និងបងប្អូនរបស់គេ
 | 
| وَفَصِيلَتِهِ الَّتِي تُؤْوِيهِ (13) និងក្រុមគ្រួសារ សាច់សារលោហិតរបស់គេដែលផ្ដល់ ទីជំរកដល់គេ
 | 
| وَمَن فِي الْأَرْضِ جَمِيعًا ثُمَّ يُنجِيهِ (14) និងអ្នកដែលនៅលើផែនដីទាំងអស់ បន្ទាប់មកសង្គ្រោះ គេឱ្យផុតពីទារុណកម្ម។
 | 
| كَلَّا ۖ إِنَّهَا لَظَىٰ (15) មិនដូច្នោះទេ. ពិតប្រាកដណាស់វាគឺជាភ្លើងនរកដែលឆេះ សន្ធោសន្ធៅ
 | 
| نَزَّاعَةً لِّلشَّوَىٰ (16) ដែលវាបកស្បែកក្បាល (និងខ្លួនប្រាណ)។
 | 
| تَدْعُو مَنْ أَدْبَرَ وَتَوَلَّىٰ (17) វា(នរក)ស្រែកហៅអ្នកដែលបានបែរខ្នង និងគេចចេញ (ពីមាគ៌ាត្រឹមត្រូវ)
 | 
| وَجَمَعَ فَأَوْعَىٰ (18) និងបានប្រមូល(ទ្រព្យសម្បត្ដិ) រួចលាក់ទុក(មិនបរិច្ចាគ ទាន)។
 | 
| ۞ إِنَّ الْإِنسَانَ خُلِقَ هَلُوعًا (19) ពិតប្រាកដណាស់ មនុស្សលោកត្រូវបានគេបង្កើតឡើង ដោយគ្មានការអត់ធ្មត់ឡើយ។
 | 
| إِذَا مَسَّهُ الشَّرُّ جَزُوعًا (20) ដោយគេមានក្ដីព្រួយបារម្ភនៅពេលដែលគ្រោះអាក្រក់ បានកើតឡើងចំពោះគេ។
 | 
| وَإِذَا مَسَّهُ الْخَيْرُ مَنُوعًا (21) ហើយគេបែរជាកំណាញ់ នៅពេលដែលគេបានទទួលបាន ផលល្អ(មានទ្រព្យសម្បត្ដិ)។
 | 
| إِلَّا الْمُصَلِّينَ (22) លើកលែងតែបណ្ដាអ្នកដែលប្រតិបត្ដិសឡាតប៉ុណ្ណោះ។
 | 
| الَّذِينَ هُمْ عَلَىٰ صَلَاتِهِمْ دَائِمُونَ (23) ដែលពួកគេប្រកាន់ខ្ជាប់នឹងការប្រតិបត្ដិសឡាតរបស់គេ ជានិច្ច។
 | 
| وَالَّذِينَ فِي أَمْوَالِهِمْ حَقٌّ مَّعْلُومٌ (24) និងបណ្ដាអ្នកដែលទ្រព្យសម្បត្ដិរបស់ពួកគេគឺមានសិទ្ធិ (មានចំណែក)ដែលត្រូវបានគេកំណត់(ឱ្យបរិច្ចាគភាគទាន)
 | 
| لِّلسَّائِلِ وَالْمَحْرُومِ (25) សម្រាប់អ្នកក្រដែលហ៊ានសុំ និងអ្នកក្រដែលមិនហ៊ានសុំ។
 | 
| وَالَّذِينَ يُصَدِّقُونَ بِيَوْمِ الدِّينِ (26) និងបណ្ដាអ្នកដែលជឿជាក់លើថ្ងៃជំនុំជំរះ(ថ្ងៃបរលោក)។
 | 
| وَالَّذِينَ هُم مِّنْ عَذَابِ رَبِّهِم مُّشْفِقُونَ (27) និងបណ្ដាអ្នកដែលកោតខ្លាចទារុណកម្មនៃម្ចាស់របស់ ពួកគេ។
 | 
| إِنَّ عَذَابَ رَبِّهِمْ غَيْرُ مَأْمُونٍ (28) ពិតប្រាកដណាស់ ទារុណកម្មនៃម្ចាស់របស់ពួកគេគឺគ្មាន អ្នកណាម្នាក់មានសុវត្ថិភាពឡើយ។
 | 
| وَالَّذِينَ هُمْ لِفُرُوجِهِمْ حَافِظُونَ (29) និងបណ្ដាអ្នកដែលបានថែរក្សាប្រដាប់ភេទរបស់ពួកគេ (ពីអំពើហ្ស៊ីណា)។
 | 
| إِلَّا عَلَىٰ أَزْوَاجِهِمْ أَوْ مَا مَلَكَتْ أَيْمَانُهُمْ فَإِنَّهُمْ غَيْرُ مَلُومِينَ (30) លើកលែងតែចំពោះភរិយារបស់ពួកគេ និងខ្ញុំបម្រើស្រី ដាច់ថ្លៃដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេប៉ុណ្ណោះ។ ហើយ ពិតប្រាកដណាស់ ពួកគេមិនត្រូវបានគេយកទោសពៃរ៍ឡើយ។
 | 
| فَمَنِ ابْتَغَىٰ وَرَاءَ ذَٰلِكَ فَأُولَٰئِكَ هُمُ الْعَادُونَ (31) អ្នកណាហើយដែលបានស្វែងរកការតេ្រកត្រអាលក្រៅពី (ប្រពន្ធ និងខ្ញុំបម្រើដាច់ថ្លៃ)នោះ ពួកទាំងនោះហើយគឺជាពួកដែល បានល្មើស(នឹងបទបញ្ញត្ដិរបស់អល់ឡោះ)។
 | 
| وَالَّذِينَ هُمْ لِأَمَانَاتِهِمْ وَعَهْدِهِمْ رَاعُونَ (32) ហើយបណ្ដាអ្នកដែលថែរក្សានូវភាពស្មោះត្រង់ និងការ សន្យារបស់ពួកគេ។
 | 
| وَالَّذِينَ هُم بِشَهَادَاتِهِمْ قَائِمُونَ (33) និងបណ្ដាអ្នកដែលប្រកាន់ខ្ជាប់(ដោយយុត្ដិធម៌)ក្នុងការ ធ្វើសាក្សីរបស់ពួកគេ។
 | 
| وَالَّذِينَ هُمْ عَلَىٰ صَلَاتِهِمْ يُحَافِظُونَ (34) ហើយនិងបណ្ដាអ្នកដែលថែរក្សានូវការប្រតិបត្ដិសឡាត របស់ពួកគេ។
 | 
| أُولَٰئِكَ فِي جَنَّاتٍ مُّكْرَمُونَ (35) អ្នកទាំងនោះហើយ គឺជាអ្នកដែលត្រូវគេលើកតម្កើងនៅ ក្នុងឋានសួគ៌។
 | 
| فَمَالِ الَّذِينَ كَفَرُوا قِبَلَكَ مُهْطِعِينَ (36) តើហេតុអ្វីបានជាពួកគ្មានជំនឿប្រញាប់ប្រញាល់ឆ្ពោះទៅ កាន់អ្នក
 | 
| عَنِ الْيَمِينِ وَعَنِ الشِّمَالِ عِزِينَ (37) ទាំងខាងស្ដាំ និងខាងឆេ្វងជាក្រុមៗដូចេ្នះ
 | 
| أَيَطْمَعُ كُلُّ امْرِئٍ مِّنْهُمْ أَن يُدْخَلَ جَنَّةَ نَعِيمٍ (38) តើរាល់ៗបុគ្គលក្នុងចំណោមពួកគេមានបំណងចូលឋាន សួគ៌ណាអ៊ីមឬ
 | 
| كَلَّا ۖ إِنَّا خَلَقْنَاهُم مِّمَّا يَعْلَمُونَ (39) មិនដូច្នោះទេ. ពិតប្រាកដណាស់ យើងបានបង្កើតពួកគេ អំពីអ្វីដែលពួកគេបានដឹងស្រាប់(ទឹកកាម)។
 | 
| فَلَا أُقْسِمُ بِرَبِّ الْمَشَارِقِ وَالْمَغَارِبِ إِنَّا لَقَادِرُونَ (40) យើងស្បថនឹងម្ចាស់គ្រប់គ្រង(អល់ឡោះស្បថនឹងខ្លួនឯង) កន្លែងដែលព្រះអាទិត្យនិងព្រះច័ន្ទរះ និងកន្លែងដែលព្រះអាទិត្យនិង ព្រះច័ន្ទលិចថា ពិតប្រាកដណាស់យើងគឺជាអ្នកដែលមានអានុភាព
 | 
| عَلَىٰ أَن نُّبَدِّلَ خَيْرًا مِّنْهُمْ وَمَا نَحْنُ بِمَسْبُوقِينَ (41) លើការជំនួសក្រុមផេ្សងដែលល្អជាងពួកគេទៅទៀត ហើយគ្មានអ្នកណាម្នាក់អាចយកឈ្នះយើងបានឡើយ។
 | 
| فَذَرْهُمْ يَخُوضُوا وَيَلْعَبُوا حَتَّىٰ يُلَاقُوا يَوْمَهُمُ الَّذِي يُوعَدُونَ (42) ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បណ្ដោយឱ្យពួកគេលិចលង់ (ក្នុងភាពវងេ្វង) និងលេងសើចរហូតដល់ពួកគេជួបនឹងថ្ងៃរបស់ ពួកគេដែលត្រូវគេសន្យាធ្វើទារុណកម្ម(នៅថ្ងៃបរលោក)ចុះ។
 | 
| يَوْمَ يَخْرُجُونَ مِنَ الْأَجْدَاثِ سِرَاعًا كَأَنَّهُمْ إِلَىٰ نُصُبٍ يُوفِضُونَ (43) គឺនៅថ្ងៃដែលពួកគេចេញពីផ្នូរយ៉ាងលឿនប្រៀបដូចជា ពួកគេឆ្ពោះទៅកាន់រូបសំណាកដែលពួកគេបានបង្កើតដើម្បីគោរព សក្ការៈ(នៅក្នុងលោកិយ)។
 | 
| خَاشِعَةً أَبْصَارُهُمْ تَرْهَقُهُمْ ذِلَّةٌ ۚ ذَٰلِكَ الْيَوْمُ الَّذِي كَانُوا يُوعَدُونَ (44) ភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលការលំបាកគ្របដណ្ដប់ពួកគេ។ នោះគឺជាថ្ងៃដែលពួកគេត្រូវបានគេសន្យា។
 |