| سَبِّحِ اسْمَ رَبِّكَ الْأَعْلَى (1) ចូរអ្នក(មូហាំម៉ាត់)លើកតម្កើងនាមនៃម្ចាស់របស់ អ្នកដ៏ឧត្ដុង្គឧត្ដមចុះ។
 | 
| الَّذِي خَلَقَ فَسَوَّىٰ (2) ទ្រង់ជាអ្នកដែលបានបង្កើត(អ្វីៗទាំងអស់) រួចទ្រង់បាន រៀបចំឱ្យមានលក្ខណៈសមរម្យ។
 | 
| وَالَّذِي قَدَّرَ فَهَدَىٰ (3) និងជាអ្នកដែលបានកំណត់វាសនា និងផ្ដល់ការចង្អុលបង្ហាញ។
 | 
| وَالَّذِي أَخْرَجَ الْمَرْعَىٰ (4) និងជាអ្នកដែលបណ្ដុះរុក្ខជាតិបៃតងគ្រប់បែបយ៉ាង។
 | 
| فَجَعَلَهُ غُثَاءً أَحْوَىٰ (5) ក្រោយមកទ្រង់បានធ្វើឱ្យវាក្លាយជាចំបើងស្ងួតពណ៌ខ្មៅ។
 | 
| سَنُقْرِئُكَ فَلَا تَنسَىٰ (6) យើងនឹងសូត្រ(គម្ពីរគួរអាន)ឱ្យអ្នក(មូហាំម៉ាត់)ស្ដាប់ ហើយអ្នកនឹងមិនភេ្លចវាឡើយ។
 | 
| إِلَّا مَا شَاءَ اللَّهُ ۚ إِنَّهُ يَعْلَمُ الْجَهْرَ وَمَا يَخْفَىٰ (7) លើកលែងតែអ្វីដែលអល់ឡោះមានចេតនា(ឱ្យអ្នកភេ្លច) ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់ដឹងនូវអ្វីដែលលាតត្រដាង និង លាក់កំបាំង។
 | 
| وَنُيَسِّرُكَ لِلْيُسْرَىٰ (8) ហើយយើងនឹងសម្រួលឱ្យអ្នកនូវមាគ៌ាដ៏ងាយស្រួល(គ្រប់ កិច្ចការ)។
 | 
| فَذَكِّرْ إِن نَّفَعَتِ الذِّكْرَىٰ (9) ដូចេ្នះ ចូរអ្នកក្រើនរំលឹកចុះ ប្រសិនបើការក្រើនរំលឹកនោះ មានផលប្រយោជន៍
 | 
| سَيَذَّكَّرُ مَن يَخْشَىٰ (10) អ្នកដែលកោតខ្លាចអល់ឡោះ នឹងទទួលយកការក្រើន រំលឹក។
 | 
| وَيَتَجَنَّبُهَا الْأَشْقَى (11) ប៉ុន្ដែអ្នកដែលមិនកោតខ្លាចអល់ឡោះនឹងគេចចេញពីវា
 | 
| الَّذِي يَصْلَى النَّارَ الْكُبْرَىٰ (12) គឺជាអ្នកដែលនឹងត្រូវចូលទៅក្នុងភើ្លងនរកយ៉ាងធំធេង។
 | 
| ثُمَّ لَا يَمُوتُ فِيهَا وَلَا يَحْيَىٰ (13) បន្ទាប់មកគេមិនអាចស្លាប់ ហើយក៏មិនអាចរស់ដោយ ងាយស្រួលដែរនៅក្នុងនរកនោះ។
 | 
| قَدْ أَفْلَحَ مَن تَزَكَّىٰ (14) អ្នកដែលសំអាតខ្លួន(ពីប្រការស្ហ៊ីរិក) ពិតជាទទួលបាន ជោគជ័យ។
 | 
| وَذَكَرَ اسْمَ رَبِّهِ فَصَلَّىٰ (15) និងអ្នកដែលបានរំលឹកនាមនៃម្ចាស់របស់គេ ហើយនិង ប្រតិបត្ដិសឡាត។
 | 
| بَلْ تُؤْثِرُونَ الْحَيَاةَ الدُّنْيَا (16) ផ្ទុយទៅវិញ ពួកអ្នកបែរជាស្រឡាញ់ការរស់នៅក្នុង លោកិយទៅវិញ
 | 
| وَالْآخِرَةُ خَيْرٌ وَأَبْقَىٰ (17) ថ្វីត្បិតតែថ្ងៃបរលោកវាប្រសើរជាងនិងអមតៈក៏ដោយ។
 | 
| إِنَّ هَٰذَا لَفِي الصُّحُفِ الْأُولَىٰ (18) ពិតប្រាកដណាស់ រឿងនេះគឺមានចែងនៅក្នុងគម្ពីរមុនៗ។
 | 
| صُحُفِ إِبْرَاهِيمَ وَمُوسَىٰ (19) ដូចជាគម្ពីររបស់អ៊ីព្រហ៊ីម និងមូសាជាដើម។
 |