The Quran in Khmer - Surah Tin translated into Khmer, Surah At-Tin in Khmer. We provide accurate translation of Surah Tin in Khmer - الخميرية, Verses 8 - Surah Number 95 - Page 597.
بِّسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ وَالتِّينِ وَالزَّيْتُونِ (1) អល់ឡោះស្បថនឹងផ្លែទីន(ផ្លែល្វា)និងហ្សៃទូន (ផ្លែអូលីវ)។ |
وَطُورِ سِينِينَ (2) និងភ្នំទូរស៊ីណា។ |
وَهَٰذَا الْبَلَدِ الْأَمِينِ (3) និងទីក្រុងនេះ(ម៉ាក្កះ)ដែលប្រកបដោយសុខសន្ដិភាព។ |
لَقَدْ خَلَقْنَا الْإِنسَانَ فِي أَحْسَنِ تَقْوِيمٍ (4) ជាការពិតណាស់ យើងបានបង្កើតមនុស្សលោកស្ថិតក្នុង ទ្រង់ទ្រាយមួយដ៏ល្អប្រសើរបំផុត។ |
ثُمَّ رَدَدْنَاهُ أَسْفَلَ سَافِلِينَ (5) បន្ទាប់មកយើងបានបញ្ជូនពួកគេត្រឡប់ទៅកាន់កន្លែង ដែលទាបជាងគេបំផុត(បាតនរក)។ |
إِلَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فَلَهُمْ أَجْرٌ غَيْرُ مَمْنُونٍ (6) លើកលែងតែបណ្ដាអ្នកដែលមានជំនឿនិងបានសាងអំពើ ល្អត្រឹមត្រូវ គឺពួកគេនឹងទទួលបានផលបុណ្យជានិរន្ដរ៍។ |
فَمَا يُكَذِّبُكَ بَعْدُ بِالدِّينِ (7) ដូចេ្នះ បន្ទាប់ពីនេះទៅ តើអី្វដែលធ្វើឱ្យអ្នក(មនុស្សលោក) បដិសេធនឹងថ្ងៃជំនុំជំរះ(ថ្ងៃបរលោក)នោះ |
أَلَيْسَ اللَّهُ بِأَحْكَمِ الْحَاكِمِينَ (8) តើអល់ឡោះមិនមែនជាអ្នកកាត់សេចក្ដីដ៏ប្រសើរបំផុត ជាងអ្នកកាត់សេចក្ដីទាំងឡាយទេឬ |