وَيْلٌ لِّلْمُطَفِّفِينَ (1) ភាពវិនាសអន្ដរាយគឺសម្រាប់ពួកដែលគៃបន្លំ។ |
الَّذِينَ إِذَا اكْتَالُوا عَلَى النَّاسِ يَسْتَوْفُونَ (2) ជាពួកដែលទាមទារចង់បានគ្រប់ចំនួននៅពេលដែលពួកគេ ថ្លឹងវាស់ ឬវាល់ពីអ្នកដទៃ។ |
وَإِذَا كَالُوهُمْ أَو وَّزَنُوهُمْ يُخْسِرُونَ (3) តែនៅពេលដែលពួកគេវាស់ឬវាល់ ឬថ្លឹងឱ្យអ្នកដទៃ គឺ ពួកគេធ្វើឱ្យខ្វះ។ |
أَلَا يَظُنُّ أُولَٰئِكَ أَنَّهُم مَّبْعُوثُونَ (4) តើពួកទាំងនោះមិនគិតថាៈ ពិតប្រាកដណាស់ ពួកគេនឹង ត្រូវគេធ្វើឱ្យរស់ឡើងវិញ |
لِيَوْمٍ عَظِيمٍ (5) នៅថ្ងៃមួយដ៏ធំធេង(ថ្ងៃបរលោក)ទេឬ |
يَوْمَ يَقُومُ النَّاسُ لِرَبِّ الْعَالَمِينَ (6) គឺនៅថ្ងៃដែលមនុស្សលោកនឹងឈរនៅចំពោះមុខម្ចាស់ គ្រប់គ្រងពិភពទាំងអស់។ |
كَلَّا إِنَّ كِتَابَ الْفُجَّارِ لَفِي سِجِّينٍ (7) មិនដូច្នោះទេ. ការពិតបញ្ជីរបស់ពួកប្រព្រឹត្ដអំពើអាក្រក់ គឺស្ថិតក្នុងស៊ិជ្ជីន។ |
وَمَا أَدْرَاكَ مَا سِجِّينٌ (8) តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ស៊ិជ្ជីនជាអ្វីនោះ |
كِتَابٌ مَّرْقُومٌ (9) គឺជាបញ្ជីមួយដែលត្រូវបានគេកត់ត្រាទុក។ |
وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ (10) ភាពវិនាសអន្ដរាយនៅថ្ងៃនោះគឺសម្រាប់ពួកដែល បដិសេធ។ |
الَّذِينَ يُكَذِّبُونَ بِيَوْمِ الدِّينِ (11) គឺជាពួកដែលបដិសេធនឹងថ្ងៃជំនុំជំរះ។ |
وَمَا يُكَذِّبُ بِهِ إِلَّا كُلُّ مُعْتَدٍ أَثِيمٍ (12) ហើយគ្មានអ្នកណាម្នាក់អាចបដិសេធនឹងវាក្រៅពីពួក ដែលបំពានប្រព្រឹត្ដបាបកម្មនោះឡើយ។ |
إِذَا تُتْلَىٰ عَلَيْهِ آيَاتُنَا قَالَ أَسَاطِيرُ الْأَوَّلِينَ (13) នៅពេលមានគេសូត្រអាយ៉ាត់ៗរបស់យើងឱ្យគេស្ដាប់ គេបែរជាបាននិយាយថាៈ នេះគឺជារឿងពេ្រងនិទានទៅវិញ។ |
كَلَّا ۖ بَلْ ۜ رَانَ عَلَىٰ قُلُوبِهِم مَّا كَانُوا يَكْسِبُونَ (14) ទេ. ផ្ទុយទៅវិញ អ្វី(បាបកម្ម)ដែលពួកគេប្រព្រឹត្ដនោះ បានគ្របដណ្ដប់លើចិត្ដរបស់ពួកគេ។ |
كَلَّا إِنَّهُمْ عَن رَّبِّهِمْ يَوْمَئِذٍ لَّمَحْجُوبُونَ (15) ទេ. ពិតប្រាកដណាស់ ពួកគេនឹងត្រូវគេបិទបាំងពីការ មើលឃើញម្ចាស់របស់ពួកគេនៅថ្ងៃនោះ(ថ្ងៃបរលោក)។ |
ثُمَّ إِنَّهُمْ لَصَالُو الْجَحِيمِ (16) ក្រោយមក ពួកគេពិតជានឹងត្រូវចូលនរកជើហ៊ីម។ |
ثُمَّ يُقَالُ هَٰذَا الَّذِي كُنتُم بِهِ تُكَذِّبُونَ (17) ក្រោយមកទៀត មានគេនិយាយថាៈ នេះហើយគឺជាអ្វី ដែលពួកអ្នកធ្លាប់បដិសេធនឹងវានោះ។ |
كَلَّا إِنَّ كِتَابَ الْأَبْرَارِ لَفِي عِلِّيِّينَ (18) ទេ. ពិតប្រាកដណាស់ បញ្ជីរបស់បណ្ដាអ្នកដែលសាង អំពើល្អ គឺស្ថិតក្នុងអ៊ីល្លីយូន។ |
وَمَا أَدْرَاكَ مَا عِلِّيُّونَ (19) តើអ្វីដែលធ្វើឱ្យអ្នកដឹងថា អ៊ីល្លីយូនជាអ្វីនោះ |
كِتَابٌ مَّرْقُومٌ (20) គឺជាបញ្ជីមួយដែលត្រូវបានគេកត់ត្រាទុក។ |
يَشْهَدُهُ الْمُقَرَّبُونَ (21) ដែលបណ្ដាម៉ាឡាអ៊ីកាត់កំពុងតែធ្វើសាក្សីចំពោះបញ្ជីនោះ។ |
إِنَّ الْأَبْرَارَ لَفِي نَعِيمٍ (22) ពិតប្រាកដណាស់ បណ្ដាអ្នកដែលសាងអំពើល្អ គឺស្ថិតនៅ ក្នុងឋានសួគ៌ណាអ៊ីម។ |
عَلَى الْأَرَائِكِ يَنظُرُونَ (23) ដោយពួកគេអង្គុយនៅលើគ្រែគយគន់(វត្ថុនានា)។ |
تَعْرِفُ فِي وُجُوهِهِمْ نَضْرَةَ النَّعِيمِ (24) អ្នកនឹងមើលឃើញភាពសប្បាយរីករាយនៅលើផ្ទៃមុខ របស់ពួកគេ។ |
يُسْقَوْنَ مِن رَّحِيقٍ مَّخْتُومٍ (25) ពួកគេនឹងត្រូវគេឱ្យទទួលទានសុរាដ៏បរិសុទ្ធដែលត្រូវបាន បិទជិត។ |
خِتَامُهُ مِسْكٌ ۚ وَفِي ذَٰلِكَ فَلْيَتَنَافَسِ الْمُتَنَافِسُونَ (26) ក្លិនរបស់វាក្រអូបបំផុត។ ហើយដើម្បីបានដូចនេះ ចូរឱ្យ បណ្ដាអ្នកដែលប្រកួតប្រជែង ប្រកួតប្រជែងគ្នាចុះ។ |
وَمِزَاجُهُ مِن تَسْنِيمٍ (27) ហើយការលាយរបស់វាគឺអំពីទឹកនៅក្នុងឋានសួគ៌។ |
عَيْنًا يَشْرَبُ بِهَا الْمُقَرَّبُونَ (28) គឺជាប្រភពទឹកដែលបណ្ដាអ្នកមានឋានៈខ្ពង់ខ្ពស់ទទួល ទានវា។ |
إِنَّ الَّذِينَ أَجْرَمُوا كَانُوا مِنَ الَّذِينَ آمَنُوا يَضْحَكُونَ (29) ពិតប្រាកដណាស់ ពួកដែលបានប្រព្រឹត្ដអំពើអាក្រក់(នៅ ក្នុងលោកិយ) ពួកគេធ្លាប់សើចចំអកឱ្យបណ្ដាអ្នកដែលមានជំនឿ។ |
وَإِذَا مَرُّوا بِهِمْ يَتَغَامَزُونَ (30) ហើយនៅពេលដែលពួកគេបានដើរកាត់បណ្ដាអ្នកដែល មានជំនឿ ពួកគេតែងតែសម្ដែងការចំអកឡកឡឺយ។ |
وَإِذَا انقَلَبُوا إِلَىٰ أَهْلِهِمُ انقَلَبُوا فَكِهِينَ (31) ហើយនៅពេលដែលពួកគេត្រឡប់ទៅកាន់បក្សពួករបស់ គេវិញ គឺពួកគេត្រឡប់ដោយការចំអកដាក់អ្នកមានជំនឿ។ |
وَإِذَا رَأَوْهُمْ قَالُوا إِنَّ هَٰؤُلَاءِ لَضَالُّونَ (32) ហើយនៅពេលដែលពួកគេបានឃើញបណ្ដាអ្នកដែល មានជំនឿ ពួកគេនិយាយថាៈ ពិតប្រាកដណាស់ ពួកទាំងនេះជាពួក ដែលវងេ្វង។ |
وَمَا أُرْسِلُوا عَلَيْهِمْ حَافِظِينَ (33) ហើយពួកគេ(ពួកគ្មានជំនឿ)មិនត្រូវបានគេចាត់តាំង ជាអ្នកឃ្លាំមើលបណ្ដាអ្នកដែលមានជំនឿឡើយ។ |
فَالْيَوْمَ الَّذِينَ آمَنُوا مِنَ الْكُفَّارِ يَضْحَكُونَ (34) ដូចេ្នះ នៅថ្ងៃនេះ(ថ្ងៃបរលោក) បណ្ដាអ្នកដែលមាន ជំនឿសើចចំអកចំពោះពួកដែលគ្មានជំនឿវិញ។ |
عَلَى الْأَرَائِكِ يَنظُرُونَ (35) ពួកគេអង្គុយនៅលើគ្រែគយគន់(វត្ថុនានា)។ |
هَلْ ثُوِّبَ الْكُفَّارُ مَا كَانُوا يَفْعَلُونَ (36) តើពួកគ្មានជំនឿត្រូវបានគេតបស្នងនូវអ្វីដែលពួកគេ ធ្លាប់បានប្រព្រឹត្ដដែរឬទេ |