| إِذَا السَّمَاءُ انفَطَرَتْ (1) នៅពេលដែលមេឃបានបេ្រះបែក។
 | 
| وَإِذَا الْكَوَاكِبُ انتَثَرَتْ (2) និងនៅពេលដែលភពទាំងឡាយបានបាក់ធ្លាក់ខេ្ទចខ្ទី ។
 | 
| وَإِذَا الْبِحَارُ فُجِّرَتْ (3) និងនៅពេលដែលទឹកសមុទ្រត្រូវបានគេបំផ្ទុះឡើង ។
 | 
| وَإِذَا الْقُبُورُ بُعْثِرَتْ (4) និងនៅពេលដែលផ្នូរទាំងឡាយត្រូវបានគេបំផុសឡើង។
 | 
| عَلِمَتْ نَفْسٌ مَّا قَدَّمَتْ وَأَخَّرَتْ (5) មនុស្សម្នាក់ៗនឹងបានដឹងនូវអ្វីដែលខ្លួនបានសាងកន្លងមក និងអ្វីដែលខ្លួនមិនទាន់សាង។
 | 
| يَا أَيُّهَا الْإِنسَانُ مَا غَرَّكَ بِرَبِّكَ الْكَرِيمِ (6) ឱមនុស្សលោក. តើអ្វីទៅដែលបានបោកប្រាស់អ្នកឱ្យធ្វើ ស្ហ៊ីរិកចំពោះម្ចាស់របស់អ្នកដ៏ថ្កុំថ្កើង
 | 
| الَّذِي خَلَقَكَ فَسَوَّاكَ فَعَدَلَكَ (7) ដែលបានបង្កើតអ្នក រួចធ្វើឱ្យអ្នកមានរូបរាងពេញលេញ ព្រមទាំងផ្ដល់ឱ្យអ្នកនូវលក្ខណៈល្អសមរម្យ
 | 
| فِي أَيِّ صُورَةٍ مَّا شَاءَ رَكَّبَكَ (8) ក្នុងរូបរាងណាមួយដែលទ្រង់មានចេតនា ទ្រង់នឹង បង្កើតអ្នកនោះ
 | 
| كَلَّا بَلْ تُكَذِّبُونَ بِالدِّينِ (9) មិនដូច្នោះទេ. ផ្ទុយទៅវិញពួកអ្នកបែរជាបដិសេធនឹងថ្ងៃ ជំនុំជំរះ(ថ្ងៃបរលោក)ទៅវិញ។
 | 
| وَإِنَّ عَلَيْكُمْ لَحَافِظِينَ (10) ហើយពិតប្រាកដណាស់ ពួកអ្នកគឺមានអ្នកតាមឃ្លាំមើល (ម៉ាឡាអ៊ីកាត់)។
 | 
| كِرَامًا كَاتِبِينَ (11) ជាអ្នកថ្កុំថ្កើង និងជាអ្នកកត់ត្រា(រាល់អំពើរបស់អ្នក)។
 | 
| يَعْلَمُونَ مَا تَفْعَلُونَ (12) ពួកគេ(ម៉ាឡាអ៊ីកាត់)ដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
 | 
| إِنَّ الْأَبْرَارَ لَفِي نَعِيمٍ (13) ពិតប្រាកដណាស់ បណ្ដាអ្នកដែលបានសាងអំពើល្អគឺ ស្ថិតក្នុងឋានសួគ៌ណាអ៊ីម។
 | 
| وَإِنَّ الْفُجَّارَ لَفِي جَحِيمٍ (14) ហើយពិតប្រាកដណាស់ ពួកដែលប្រព្រឹត្ដអំពើអាក្រក់ គឺស្ថិតក្នុងនរកជើហ៊ីម។
 | 
| يَصْلَوْنَهَا يَوْمَ الدِّينِ (15) ពួកគេនឹងចូលទៅក្នុងឋាននរកនោះនៅថ្ងៃជំនុំជំរះ(ថ្ងៃ បរលោក)។
 | 
| وَمَا هُمْ عَنْهَا بِغَائِبِينَ (16) ហើយពួកគេមិនអាចគេចវេះពីវាបានឡើយ។
 | 
| وَمَا أَدْرَاكَ مَا يَوْمُ الدِّينِ (17) តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ថ្ងៃជំនុំជំរះជាអ្វីនោះ
 | 
| ثُمَّ مَا أَدْرَاكَ مَا يَوْمُ الدِّينِ (18) បន្ទាប់មក តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ថ្ងៃជំនុំជំរះជាអ្វី នោះ
 | 
| يَوْمَ لَا تَمْلِكُ نَفْسٌ لِّنَفْسٍ شَيْئًا ۖ وَالْأَمْرُ يَوْمَئِذٍ لِّلَّهِ (19) គឺជាថ្ងៃដែលគ្មានបុគ្គលណាម្នាក់អាចមានអំណាចអ្វីជួយ ដល់បុគ្គលម្នាក់ទៀតបានឡើយ។ ហើយសេចកី្ដសមេ្រចនៅថ្ងៃ នោះគឺជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់។
 |