| إِذَا الشَّمْسُ كُوِّرَتْ (1) នៅពេលដែលព្រះអាទិត្យត្រូវបានគេធ្វើឱ្យបាត់រស្មី។
 | 
| وَإِذَا النُّجُومُ انكَدَرَتْ (2) និងនៅពេលដែលហ្វូងផ្កាយបានធ្លាក់បាក់បែក។
 | 
| وَإِذَا الْجِبَالُ سُيِّرَتْ (3) និងនៅពេលដែលភ្នំត្រូវបានគេធ្វើឱ្យរសាត់ដូចធូលី។
 | 
| وَإِذَا الْعِشَارُ عُطِّلَتْ (4) និងនៅពេលដែលសត្វអូដ្ឋមានផ្ទៃពោះត្រូវបានគេបោះបង់ ចោល។
 | 
| وَإِذَا الْوُحُوشُ حُشِرَتْ (5) និងនៅពេលដែលសត្វសាហាវត្រូវបានគេប្រមូលផ្ដុំ។
 | 
| وَإِذَا الْبِحَارُ سُجِّرَتْ (6) និងនៅពេលដែលទឹកសមុទ្រត្រូវបានគេធ្វើឱ្យឆេះជា អណ្ដាតភ្លើង។
 | 
| وَإِذَا النُّفُوسُ زُوِّجَتْ (7) និងនៅពេលដែលព្រលឹងត្រូវបានគេបញ្ចូលទៅក្នុងខ្លួន របស់គេវិញ។
 | 
| وَإِذَا الْمَوْءُودَةُ سُئِلَتْ (8) និងនៅពេលទារិកាដែលគេបានកប់ទាំងរស់ត្រូវបានគេ សួរថាៈ
 | 
| بِأَيِّ ذَنبٍ قُتِلَتْ (9) ដោយសារបាបកម្មអី្វបានជានាងត្រូវបានគេសម្លាប់
 | 
| وَإِذَا الصُّحُفُ نُشِرَتْ (10) និងនៅពេលដែលសៀវភៅកំណត់ហេតុ(អំពើល្អ និង អំពើអាក្រក់)ត្រូវបានគេលាតត្រដាង។
 | 
| وَإِذَا السَّمَاءُ كُشِطَتْ (11) និងនៅពេលដែលមេឃត្រូវបានគេយកចេញពីកន្លែង របស់វា។
 | 
| وَإِذَا الْجَحِيمُ سُعِّرَتْ (12) និងនៅពេលដែលភ្លើងនរកជើហ៊ីមត្រូវបានគេធ្វើឱ្យឆេះ យ៉ាងសន្ធោសន្ធៅ។
 | 
| وَإِذَا الْجَنَّةُ أُزْلِفَتْ (13) និងនៅពេលដែលឋានសួគ៌ត្រូវបានគេដាក់ឱ្យនៅជិត (អ្នកដែលកោតខ្លាចអល់ឡោះ) ។
 | 
| عَلِمَتْ نَفْسٌ مَّا أَحْضَرَتْ (14) (ពេលនោះ)បុគ្គលគ្រប់រូបនឹងដឹងអំពីអ្វីដែលគេបាន ប្រព្រឹត្ដកន្លងមក។
 | 
| فَلَا أُقْسِمُ بِالْخُنَّسِ (15) ជាការពិតណាស់ យើងស្បថនឹងហ្វូងផ្កាយដែលលិចបាត់។
 | 
| الْجَوَارِ الْكُنَّسِ (16) និងហូ្វងផ្កាយដែលដើរតាមគន្លងរបស់វាយ៉ាងលឿន រួច ក៏លិចបាត់។
 | 
| وَاللَّيْلِ إِذَا عَسْعَسَ (17) និងពេលយប់ នៅពេលដែលវាមកដល់ទីបពា្ចប់។
 | 
| وَالصُّبْحِ إِذَا تَنَفَّسَ (18) និងពេលព្រលឹម នៅពេលដែលវាបពោ្ចញពន្លឺ។
 | 
| إِنَّهُ لَقَوْلُ رَسُولٍ كَرِيمٍ (19) ពិតប្រាកដណាស់ គម្ពីរគួរអានគឺនាំមកតាមរយៈពាក្យ សំដីរបស់អ្នកនាំសារ(ជីព្រីល)ដ៏ថ្កុំថ្កើង
 | 
| ذِي قُوَّةٍ عِندَ ذِي الْعَرْشِ مَكِينٍ (20) ដែលមានអានុភាពខ្លាំងក្លា(ក្នុងការទទួលខុសត្រូវលើ ការងារ) និងមានឋានៈខ្ពង់ខ្ពស់ចំពោះម្ចាស់នៃអារ៉ស្ហ
 | 
| مُّطَاعٍ ثَمَّ أَمِينٍ (21) ដែលជាអ្នកត្រូវគេគោរពនៅទីនោះ និងជាអ្នកស្មោះត្រង់។
 | 
| وَمَا صَاحِبُكُم بِمَجْنُونٍ (22) ហើយមិត្ដរបស់ពួកអ្នក(មូហាំម៉ាត់)មិនមែនជា មនុស្សវិកលចរិតឡើយ។
 | 
| وَلَقَدْ رَآهُ بِالْأُفُقِ الْمُبِينِ (23) ហើយជាការពិតណាស់ គាត់(មូហាំម៉ាត់)បានឃើញគេ (ជីព្រីល)យ៉ាងច្បាស់នៅឯជើងមេឃ។
 | 
| وَمَا هُوَ عَلَى الْغَيْبِ بِضَنِينٍ (24) ហើយគេ(មូហាំម៉ាត់)មិនកំណាញ់លើការផ្សព្វផ្សាយ ប្រការអាថ៌កំបាំង(សាររបស់អល់ឡោះ)ឡើយ។
 | 
| وَمَا هُوَ بِقَوْلِ شَيْطَانٍ رَّجِيمٍ (25) ហើយគម្ពីរគួរអានក៏មិនមែនជាពាក្យសំដីរបស់ស្ហៃតន ដែលត្រូវគេដាក់បណ្ដាសាដែរ។
 | 
| فَأَيْنَ تَذْهَبُونَ (26) ហេតុនេះ តើសតិរបស់ពួកដែលបដិសេធនឹងគម្ពីរគួរអាន ទៅណាអស់ហើយ
 | 
| إِنْ هُوَ إِلَّا ذِكْرٌ لِّلْعَالَمِينَ (27) វា(គម្ពីរគួរអាន) គ្មានអ្វីក្រៅពីការរំលឹកដល់ពិភពទាំង អស់នោះឡើយ។
 | 
| لِمَن شَاءَ مِنكُمْ أَن يَسْتَقِيمَ (28) សម្រាប់អ្នកណាដែលមានបំណងចង់ដើរលើមាគ៌ាដ៏ត្រឹម ត្រូវក្នុងចំណោមពួកអ្នក។
 | 
| وَمَا تَشَاءُونَ إِلَّا أَن يَشَاءَ اللَّهُ رَبُّ الْعَالَمِينَ (29) ហើយពួកអ្នកមិនអាចមានបំណងធ្វើអ្វីមួយបានឡើយ លើកលែងតែអល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់ មានចេតនាប៉ុណ្ណោះ។
 |