القرآن باللغة الخميرية - سورة التكاثر مترجمة إلى اللغة الخميرية، Surah Takathur in Khmer. نوفر ترجمة دقيقة سورة التكاثر باللغة الخميرية - Khmer, الآيات 8 - رقم السورة 102 - الصفحة 600.
أَلْهَاكُمُ التَّكَاثُرُ (1) ភាពក្រអឺតក្រទមនឹងភាពមានទ្រព្យសម្បត្ដិ និងកូនចៅ ជាច្រើនបានធ្វើឱ្យពួកអ្នកភេ្លចខ្លួន(ពីការគោរពប្រតិបត្ដិចំពោះ អល់ឡោះ)។ |
حَتَّىٰ زُرْتُمُ الْمَقَابِرَ (2) រហូតពួកអ្នកចូលទៅក្នុងផ្នូរ(រហូតអ្នកស្លាប់)។ |
كَلَّا سَوْفَ تَعْلَمُونَ (3) ទេ. ពួកអ្នកគង់តែនឹងដឹងជាមិនខាន ។ |
ثُمَّ كَلَّا سَوْفَ تَعْلَمُونَ (4) ទេ. បន្ទាប់មកពួកអ្នកគង់តែនឹងដឹង។ |
كَلَّا لَوْ تَعْلَمُونَ عِلْمَ الْيَقِينِ (5) ទេ. ប្រសិនបើពួកអ្នកដឹង(ពីលទ្ធផលនៃការភេ្លចខ្លួនរបស់ ពួកអ្នក)ដោយការដឹងយ៉ាងច្បាស់លាស់នោះ(ពួកអ្នកពិតជាមិនធ្វើ ដូច្នោះឡើយ)។ |
لَتَرَوُنَّ الْجَحِيمَ (6) ជាការពិតណាស់ ពួកអ្នកនឹងឃើញនរកជើហ៊ីមជាមិនខាន។ |
ثُمَّ لَتَرَوُنَّهَا عَيْنَ الْيَقِينِ (7) បន្ទាប់មក ពួកអ្នកពិតជានឹងឃើញវាយ៉ាងច្បាស់នឹងភ្នែក។ |
ثُمَّ لَتُسْأَلُنَّ يَوْمَئِذٍ عَنِ النَّعِيمِ (8) ក្រោយមក ពួកអ្នកនឹងត្រូវគេសួរនៅថ្ងៃនោះអំពីនៀកម៉ាត់ ដែលទ្រង់បានប្រទានឱ្យពួកអ្នក។ |