إِذَا وَقَعَتِ الْوَاقِعَةُ (1) នៅពេលដែលព្រឹត្ដិការណ៍ថ្ងៃបរលោកបានកើតឡើង។ |
لَيْسَ لِوَقْعَتِهَا كَاذِبَةٌ (2) គ្មានអ្នកណាម្នាក់អាចបដិសេធនឹងព្រឹត្ដិការណ៍របស់វាបានឡើយ។ |
خَافِضَةٌ رَّافِعَةٌ (3) ព្រឹត្ដិការណ៍នោះនឹងទម្លាក់អ្នកខ្លះ(ទៅក្នុងនរក) និងលើក កំពស់អ្នកខ្លះ(នៅក្នុងឋានសួគ៌)។ |
إِذَا رُجَّتِ الْأَرْضُ رَجًّا (4) នៅពេលដែលផែនដីត្រូវគេធ្វើឱ្យរញ្ជួយយ៉ាងខ្លាំង។ |
وَبُسَّتِ الْجِبَالُ بَسًّا (5) ហើយបណ្ដាភ្នំត្រូវបានគេបំបែកខេ្ទចខ្ទី។ |
فَكَانَتْ هَبَاءً مُّنبَثًّا (6) ហើយវាបានក្លាយជាធូលីដែលរសាត់តាមខ្យល់។ |
وَكُنتُمْ أَزْوَاجًا ثَلَاثَةً (7) ហើយពួកអ្នកនឹងក្លាយទៅជាបីក្រុម។ |
فَأَصْحَابُ الْمَيْمَنَةِ مَا أَصْحَابُ الْمَيْمَنَةِ (8) គឺក្រុម(ដែលទទួលបញ្ជីដោយ)ដៃស្ដាំ។ សំណាងអ្វីម្លេះ ចំពោះក្រុមដៃស្ដាំនោះ.(ពួកគេនឹងចូលឋានសួគ៌)។ |
وَأَصْحَابُ الْمَشْأَمَةِ مَا أَصْحَابُ الْمَشْأَمَةِ (9) និងក្រុម(ដែលទទួលបញ្ជីដោយ)ដៃឆេ្វង។ អភ័ព្វអ្វីម្លេះចំពោះក្រុមដៃឆេ្វងនោះ.(ពួកគេនឹងចូលឋាននរក)។ |
وَالسَّابِقُونَ السَّابِقُونَ (10) ហើយនិងក្រុមដែលនាំមុខគេ(ក្នុងការសាងអំពើល្អនៅ ក្នុងលោកិយ) ក្រុមនោះហើយនឹងនាំមុខគេ(ចូលឋានសួគ៌នៅ ថ្ងៃបរលោក)។ |
أُولَٰئِكَ الْمُقَرَّبُونَ (11) អ្នកទាំងនោះហើយជាអ្នកដែលនៅជិតនឹងអល់ឡោះ បំផុត។ |
فِي جَنَّاتِ النَّعِيمِ (12) គឺនៅក្នុងឋានសួគ៌ណាអ៊ីម។ |
ثُلَّةٌ مِّنَ الْأَوَّلِينَ (13) ពួកគេភាគច្រើនជាអ្នកជំនាន់មុន។ |
وَقَلِيلٌ مِّنَ الْآخِرِينَ (14) ហើយពួកគេភាគតិចជាអ្នកជំនាន់ក្រោយ។ |
عَلَىٰ سُرُرٍ مَّوْضُونَةٍ (15) (ពួកគេ)នៅលើគ្រែ ដែលធ្វើអំពីមាស និងត្បូងពេជ្រ ដ៏មានតម្លៃ។ |
مُّتَّكِئِينَ عَلَيْهَا مُتَقَابِلِينَ (16) ដោយពួកគេអង្គុយផ្អែកបែរមុខទល់គ្នានៅលើគ្រែនោះ។ |
يَطُوفُ عَلَيْهِمْ وِلْدَانٌ مُّخَلَّدُونَ (17) ហើយកេ្មងៗដែលនៅវ័យកេ្មងជាអមតៈដើរជុំវិញ (សម្រាប់បម្រើ)ពួកគេ។ |
بِأَكْوَابٍ وَأَبَارِيقَ وَكَأْسٍ مِّن مَّعِينٍ (18) ជាមួយនឹងពែង និងកំសៀវ ហើយនិងកែវស្រាមកពីទនេ្ល ស្រាដែលហូរ(នៅក្នុងឋានសួគ៌)។ |
لَّا يُصَدَّعُونَ عَنْهَا وَلَا يُنزِفُونَ (19) ដោយពួកគេគ្មានអាការឈឺក្បាល ហើយក៏មិនបាត់បង់ ស្មារតីដោយសារស្រានោះដែរ។ |
وَفَاكِهَةٍ مِّمَّا يَتَخَيَّرُونَ (20) និងផ្លែឈើជាច្រើនតាមដែលពួកគេអាចជ្រើសរើស។ |
وَلَحْمِ طَيْرٍ مِّمَّا يَشْتَهُونَ (21) និងសាច់បក្សីជាច្រើនតាមតែអ្វីដែលពួកគេត្រូវការ ។ |
وَحُورٌ عِينٌ (22) ហើយនិងស្រីទេពអប្សរដោយមានភ្នែកស្រស់ស្អាត។ |
كَأَمْثَالِ اللُّؤْلُؤِ الْمَكْنُونِ (23) ប្រៀបបានដូចជាគជ់ខ្យងដែលគេថែរក្សាទុកយ៉ាងល្អ។ |
جَزَاءً بِمَا كَانُوا يَعْمَلُونَ (24) ទាំងនេះគឺជាការតបស្នងចំពោះអ្វីដែលពួកគេធ្លាប់បាន សាង។ |
لَا يَسْمَعُونَ فِيهَا لَغْوًا وَلَا تَأْثِيمًا (25) នៅក្នុងវា(ឋានសួគ៌) ពួកគេមិនឮពាក្យសំដីដែលឥត ប្រយោជន៍ឡើយ ហើយក៏មិនឮពាក្យសំដីដែលនាំឱ្យមានបាបកម្ម ដែរ។ |
إِلَّا قِيلًا سَلَامًا سَلَامًا (26) មានតែពាក្យជូនពរគ្នា ឪសិរីសួស្ដី សិរីសួស្ដី ឱ តែប៉ុណ្ណោះ។ |
وَأَصْحَابُ الْيَمِينِ مَا أَصْحَابُ الْيَمِينِ (27) ហើយក្រុម(ដែលទទួលបញ្ជីដោយ)ដៃស្ដាំ។ សំណាងអ្វីម្លេះចំពោះក្រុមដៃស្ដាំនោះ.(ពួកគេនឹងចូលឋានសួគ៌)។ |
فِي سِدْرٍ مَّخْضُودٍ (28) ពួកគេនៅរវាងដើមពុទ្រាដែលគ្មានបន្លា។ |
وَطَلْحٍ مَّنضُودٍ (29) និងដើមចេកដែលមានផ្លែត្រួតលើគ្នា។ |
وَظِلٍّ مَّمْدُودٍ (30) និងក្រោមម្លប់ដែលអមតៈ។ |
وَمَاءٍ مَّسْكُوبٍ (31) និងទឹកដែលហូរឥតឈប់ឈរ។ |
وَفَاكِهَةٍ كَثِيرَةٍ (32) និងផ្លែឈើយ៉ាងច្រើន។ |
لَّا مَقْطُوعَةٍ وَلَا مَمْنُوعَةٍ (33) ដែលមិនចេះអស់ ហើយក៏គ្មានការហាមឃាត់(ពីការ ទទួលទានផ្លែឈើនោះ)ដែរ។ |
وَفُرُشٍ مَّرْفُوعَةٍ (34) និងពូកជាច្រើនដែលខ្ពស់នៅលើគ្រែ។ |
إِنَّا أَنشَأْنَاهُنَّ إِنشَاءً (35) ពិតប្រាកដណាស់ យើងបានបង្កើតពួកនាង(ស្រីក្នុងឋានសួគ៌)នូវការបង្កើតមួយ(ខុសពីការបង្កើតនៅក្នុងលោកិយ)។ |
فَجَعَلْنَاهُنَّ أَبْكَارًا (36) ហើយយើងបានធ្វើឱ្យពួកនាងនៅក្រមុំព្រហ្មចារីរហូត។ |
عُرُبًا أَتْرَابًا (37) ដែលស្រឡាញ់តែស្វាមីរបស់ពួកនាងប៉ុណ្ណោះ និងមាន អាយុស្មើៗគ្នា។ |
لِّأَصْحَابِ الْيَمِينِ (38) (យើងបានបង្កើតពួកនាង) គឺសម្រាប់តែក្រុម(ដែល ទទួលបញ្ជីដោយ)ដៃស្ដាំ។ |
ثُلَّةٌ مِّنَ الْأَوَّلِينَ (39) ពួកគេភាគច្រើនជាអ្នកជំនាន់មុន។ |
وَثُلَّةٌ مِّنَ الْآخِرِينَ (40) ហើយពួកគេភាគច្រើនជាអ្នកជំនាន់ក្រោយ។ |
وَأَصْحَابُ الشِّمَالِ مَا أَصْحَابُ الشِّمَالِ (41) ហើយក្រុម(ដែលទទួលបញ្ជីដោយ)ដៃឆេ្វង។ អភ័ឰ អ្វីម្លេះចំពោះក្រុមដៃឆេ្វងនោះ.(ពួកគេនឹងចូលឋាននរក)។ |
فِي سَمُومٍ وَحَمِيمٍ (42) គឺស្ថិតនៅក្នុងចំហាយនៃភ្លើងនរកនិងទឹកពុះដ៏សែនក្ដៅ។ |
وَظِلٍّ مِّن يَحْمُومٍ (43) និងម្លប់អំពីផ្សែងភ្លើងនរកដ៏ខ្មៅងងឹត។ |
لَّا بَارِدٍ وَلَا كَرِيمٍ (44) ដែលមិនត្រជាក់ ហើយក៏មិនសុខស្រួលដែរ។ |
إِنَّهُمْ كَانُوا قَبْلَ ذَٰلِكَ مُتْرَفِينَ (45) ពិតប្រាកដណាស់ ពួកគេកាលពីមុននោះធ្លាប់ជាអ្នកដែល មានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ។ |
وَكَانُوا يُصِرُّونَ عَلَى الْحِنثِ الْعَظِيمِ (46) ហើយពួកគេធ្លាប់បានប្រព្រឹត្ដអំពើបាបដ៏ធំធេង(អំពើ ស្ហ៊ីរិក)ជានិច្ច។ |
وَكَانُوا يَقُولُونَ أَئِذَا مِتْنَا وَكُنَّا تُرَابًا وَعِظَامًا أَإِنَّا لَمَبْعُوثُونَ (47) ហើយពួកគេធ្លាប់និយាយថាៈ តើនៅពេលដែលពួកយើង ស្លាប់ ហើយពួកយើងបានក្លាយទៅជាដី និងឆ្អឹងហើយនោះ ពួក យើងពិតជាត្រូវគេធ្វើឱ្យរស់ចេញពីផ្នូរឡើងវិញមែនឬ |
أَوَآبَاؤُنَا الْأَوَّلُونَ (48) តើថែមទាំងជីដូនជីតារបស់យើងកាលពីមុនដែរឬ |
قُلْ إِنَّ الْأَوَّلِينَ وَالْآخِرِينَ (49) ចូរអ្នក(មូហាំម៉ាត់)តបថាៈ ពិតប្រាកដណាស់ គឺទាំងអ្នក ជំនាន់មុន និងអ្នកជំនាន់ក្រោយ។ |
لَمَجْمُوعُونَ إِلَىٰ مِيقَاتِ يَوْمٍ مَّعْلُومٍ (50) នឹងត្រូវគេប្រមូលផ្ដុំទាំងអស់នៅពេលមួយនៃថ្ងៃដែលគេ បានកំណត់យ៉ាងច្បាស់(ថ្ងៃបរលោក)។ |
ثُمَّ إِنَّكُمْ أَيُّهَا الضَّالُّونَ الْمُكَذِّبُونَ (51) ក្រោយមក ពិតប្រាកដណាស់ពួកអ្នក ឱពួកវងេ្វង. ពួក ដែលបដិសេធ(នឹងថ្ងៃបរលោក)។ |
لَآكِلُونَ مِن شَجَرٍ مِّن زَقُّومٍ (52) ពួកអ្នកនឹងស៊ីនូវដើមហ្សឹកគូម។ |
فَمَالِئُونَ مِنْهَا الْبُطُونَ (53) រហូតទាល់តែពេញពោះអំពីវា។ |
فَشَارِبُونَ عَلَيْهِ مِنَ الْحَمِيمِ (54) រួចមកពួកអ្នកនឹងផឹកទឹកពុះដ៏សែនក្ដៅ។ |
فَشَارِبُونَ شُرْبَ الْهِيمِ (55) ហើយពួកអ្នកផឹកដូចសត្វអូដ្ឋដែលសេ្រកឃ្លានបំផុត។ |
هَٰذَا نُزُلُهُمْ يَوْمَ الدِّينِ (56) នេះជាការស្វាគមន៍របស់ពួកគេនៅថ្ងៃជំនុំជំរះ។ |
نَحْنُ خَلَقْنَاكُمْ فَلَوْلَا تُصَدِّقُونَ (57) យើងជាអ្នកដែលបានបង្កើតពួកអ្នក ហេតុអ្វីបានជាពួក អ្នកមិនជឿ(ពីការរស់ឡើងវិញ) |
أَفَرَأَيْتُم مَّا تُمْنُونَ (58) ដូចេ្នះ ចូរពួកអ្នកប្រាប់យើងអំពីទឹកកាមដែលពួកអ្នក បាញ់ចូលទៅក្នុងស្បូនស្ដ្រីនោះមើល |
أَأَنتُمْ تَخْلُقُونَهُ أَمْ نَحْنُ الْخَالِقُونَ (59) តើពួកអ្នកជាអ្នកបង្កើតវា(ឱ្យទៅជាមនុស្ស)ឬមួយយើង ជាអ្នកបង្កើត |
نَحْنُ قَدَّرْنَا بَيْنَكُمُ الْمَوْتَ وَمَا نَحْنُ بِمَسْبُوقِينَ (60) យើងបានកំណត់សេចកី្ដស្លាប់រវាងពួកអ្នក ហើយយើងមិន មែនជាអ្នកដែលគ្មានសមត្ថភាពនោះឡើយ។ |
عَلَىٰ أَن نُّبَدِّلَ أَمْثَالَكُمْ وَنُنشِئَكُمْ فِي مَا لَا تَعْلَمُونَ (61) ចំពោះការជំនួស(អ្នកផេ្សង)ដូចពួកអ្នក និងបង្កើតពួកអ្នក (សាជាថ្មី)ក្នុងលក្ខណៈមួយផេ្សងទៀតដែលពួកអ្នកមិនដឹង។ |
وَلَقَدْ عَلِمْتُمُ النَّشْأَةَ الْأُولَىٰ فَلَوْلَا تَذَكَّرُونَ (62) ហើយជាការពិតណាស់ ពួកអ្នកបានដឹងនូវការបង្កើត ដំបូង។ ដូចេ្នះ ហេតុអ្វីបានជាពួកអ្នកមិននឹកឃើញ |
أَفَرَأَيْتُم مَّا تَحْرُثُونَ (63) ដូចេ្នះ ចូរពួកអ្នកប្រាប់យើងមកនូវអ្វី(គ្រាប់ពូជ)ដែល ពួកអ្នកដាំនោះ |
أَأَنتُمْ تَزْرَعُونَهُ أَمْ نَحْنُ الزَّارِعُونَ (64) តើពួកអ្នកជាអ្នកបណ្ដុះវា ឬមួយយើងជាអ្នកបណ្ដុះ |
لَوْ نَشَاءُ لَجَعَلْنَاهُ حُطَامًا فَظَلْتُمْ تَفَكَّهُونَ (65) ប្រសិនបើយើងមានចេតនា យើងពិតជានឹងធ្វើវាឱ្យក្លាយ ជាស្ងួតខេ្ទចខ្ទី។ ពេលនោះពួកអ្នកបានក្លាយជាងឿងឆ្ងល់។ |
إِنَّا لَمُغْرَمُونَ (66) (ដោយនិយាយថា) ពិតប្រាកដណាស់ ពួកយើងគឺនឹងត្រូវ ខាតបង់។ |
بَلْ نَحْنُ مَحْرُومُونَ (67) ផ្ទុយទៅវិញ ពួកយើងមិនត្រូវបានគេផ្ដល់(លាភសក្ការៈ) ឡើយ។ |
أَفَرَأَيْتُمُ الْمَاءَ الَّذِي تَشْرَبُونَ (68) ដូចេ្នះ ចូរពួកអ្នកប្រាប់យើងនូវទឹកដែលពួកអ្នកទទួលទាន នោះមក |
أَأَنتُمْ أَنزَلْتُمُوهُ مِنَ الْمُزْنِ أَمْ نَحْنُ الْمُنزِلُونَ (69) តើពួកអ្នកបានបញ្ចុះវាពីពពក ឬមួយយើងជាអ្នកបញ្ចុះ |
لَوْ نَشَاءُ جَعَلْنَاهُ أُجَاجًا فَلَوْلَا تَشْكُرُونَ (70) ប្រសិនបើយើងមានចេតនា យើងនឹងធ្វើវាឱ្យក្លាយទៅជា ប្រៃល្វីង។ ដូចេ្នះ ហេតុអ្វីបានជាពួកអ្នកមិនដឹងគុណ |
أَفَرَأَيْتُمُ النَّارَ الَّتِي تُورُونَ (71) តើពួកអ្នកមិនឃើញភ្លើងដែលពួកអ្នកបង្កាត់នោះទេឬ |
أَأَنتُمْ أَنشَأْتُمْ شَجَرَتَهَا أَمْ نَحْنُ الْمُنشِئُونَ (72) តើពួកអ្នកបានបង្កើតដើមឈើ(ដើម្បីបង្កាត់)វា ឬមួយ យើងជាអ្នកបង្កើត |
نَحْنُ جَعَلْنَاهَا تَذْكِرَةً وَمَتَاعًا لِّلْمُقْوِينَ (73) យើងបានបង្កើតវាជាការរំលឹក(ដល់ពួកអ្នកចំពោះភ្លើងនរក) និងជាប្រយោជន៍សម្រាប់បណ្ដាអ្នកដែលធ្វើដំណើរ។ |
فَسَبِّحْ بِاسْمِ رَبِّكَ الْعَظِيمِ (74) ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)លើកតម្កើងដោយរំលឹកនាម នៃម្ចាស់របស់អ្នកមហាឧត្ដុង្គឧត្ដម។ |
۞ فَلَا أُقْسِمُ بِمَوَاقِعِ النُّجُومِ (75) ហើយយើងស្បថនឹងកន្លែងគោចរនៃហ្វូងតារាទាំងអស់។ |
وَإِنَّهُ لَقَسَمٌ لَّوْ تَعْلَمُونَ عَظِيمٌ (76) ហើយពិតប្រាកដណាស់ វាគឺជាការស្បថមួយដ៏ធំប្រសិន បើពួកអ្នកដឹង។ |
إِنَّهُ لَقُرْآنٌ كَرِيمٌ (77) ពិតប្រាកដណាស់ វាគឺជាគម្ពីរគួរអានដ៏មហាថ្កុំថ្កើង។ |
فِي كِتَابٍ مَّكْنُونٍ (78) ដែលគេរក្សាទុកនៅក្នុងគម្ពីរ(ឡាវហុលម៉ះហ្វ៊ូស)។ |
لَّا يَمَسُّهُ إِلَّا الْمُطَهَّرُونَ (79) គ្មានអ្នកណាម្នាក់ប៉ះពាល់វាបានឡើយ លើកលែងតែបណ្ដា អ្នកដែលជ្រះស្អាតប៉ុណ្ណោះ។ |
تَنزِيلٌ مِّن رَّبِّ الْعَالَمِينَ (80) ការបញ្ចុះ(គម្ពីរគួរអាន)នេះមកពីម្ចាស់ដែលគ្រប់គ្រងនៃ ពិភពទាំងអស់។ |
أَفَبِهَٰذَا الْحَدِيثِ أَنتُم مُّدْهِنُونَ (81) ដូចេ្នះ តើពួកអ្នក(ពួកមូស្ហរីគីន)ហ៊ានបដិសេធនឹងគម្ពីរ គួរអាននេះឬ |
وَتَجْعَلُونَ رِزْقَكُمْ أَنَّكُمْ تُكَذِّبُونَ (82) ហើយពួកអ្នកបានយកលាភសក្ការៈរបស់ពួកអ្នក(ដែល អល់ឡោះប្រទានឱ្យ)ធ្វើជាការប្រឆាំងឬ |
فَلَوْلَا إِذَا بَلَغَتِ الْحُلْقُومَ (83) ហេតុអ្វីបានជាពួកអ្នកមិន(ធ្វើឱ្យជីវិតត្រឡប់មកវិញ) នៅពេលដែលវាបានចេញមកដល់បំពង់ក |
وَأَنتُمْ حِينَئِذٍ تَنظُرُونَ (84) ខណៈដែលពួកអ្នកកំពុងសម្លឹងមើលនោះ |
وَنَحْنُ أَقْرَبُ إِلَيْهِ مِنكُمْ وَلَٰكِن لَّا تُبْصِرُونَ (85) ដោយម៉ាឡាអ៊ីកាត់របស់យើងនៅជិតគេជាងពួកអ្នកទៅ ទៀត ក៏ប៉ុន្ដែពួកអ្នកមើលមិនឃើញឡើយ។ |
فَلَوْلَا إِن كُنتُمْ غَيْرَ مَدِينِينَ (86) ដូចេ្នះ ប្រសិនបើពួកអ្នកធ្លាប់គិតថា គ្មានការជំនុំជំរះទេ នោះ ហេតុអ្វីបានជា |
تَرْجِعُونَهَا إِن كُنتُمْ صَادِقِينَ (87) ពួកអ្នកមិនធ្វើឱ្យវាចូលទៅក្នុងខ្លួនវិញ ប្រសិនបើពួកអ្នក ជាអ្នកដែលនិយាយពិតនោះ |
فَأَمَّا إِن كَانَ مِنَ الْمُقَرَّبِينَ (88) ហើយប្រសិនបើអ្នកដែលស្លាប់នោះជិតនឹងអល់ឡោះ |
فَرَوْحٌ وَرَيْحَانٌ وَجَنَّتُ نَعِيمٍ (89) ក្ដីមេត្ដាករុណា និងលាភសក្ការៈដ៏ល្អប្រពៃ ហើយនិង ឋានសួគ៌ណាអ៊ីម(គឺសម្រាប់ពួកគេ)។ |
وَأَمَّا إِن كَانَ مِنْ أَصْحَابِ الْيَمِينِ (90) ហើយប្រសិនបើគេ(អ្នកដែលស្លាប់)ស្ថិតក្នុងចំណោមក្រុម (ដែលទទួលបញ្ជីដោយ)ដៃស្ដាំវិញ។ |
فَسَلَامٌ لَّكَ مِنْ أَصْحَابِ الْيَمِينِ (91) (មានគេនិយាយទៅកាន់អ្នកនោះថា) សូមសុខសន្ដិភាព កើតមានចំពោះអ្នក ដែលស្ថិតក្នុងចំណោមក្រុម(ដែលទទួលបញ្ជីដោយ)ដៃស្ដាំ។ |
وَأَمَّا إِن كَانَ مِنَ الْمُكَذِّبِينَ الضَّالِّينَ (92) តែប្រសិនបើគេស្ថិតក្នុងចំណោមពួកដែលបដិសេធដែល វងេ្វងវិញនោះ |
فَنُزُلٌ مِّنْ حَمِيمٍ (93) ការស្វាគមន៍(ចំពោះគេ)គឺទឹកពុះដ៏ក្ដៅបំផុត។ |
وَتَصْلِيَةُ جَحِيمٍ (94) ហើយត្រូវគេដុតក្នុងភ្លើងនរកជើហ៊ីម។ |
إِنَّ هَٰذَا لَهُوَ حَقُّ الْيَقِينِ (95) ពិតប្រាកដណាស់ នេះគឺជារឿងពិតយ៉ាងជាក់ច្បាស់។ |
فَسَبِّحْ بِاسْمِ رَبِّكَ الْعَظِيمِ (96) ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)លើកតម្កើងដោយរំលឹកនាម នៃម្ចាស់របស់អ្នកដ៏មហាឧត្ដុង្គឧត្ដម។ |