اقْتَرَبَتِ السَّاعَةُ وَانشَقَّ الْقَمَرُ (1) កាលកំណត់នៃថ្ងៃបរលោកជិតមកដល់ ហើយព្រះច័ន្ទក៏ បានបែកជាពីរដែរ ។ |
وَإِن يَرَوْا آيَةً يُعْرِضُوا وَيَقُولُوا سِحْرٌ مُّسْتَمِرٌّ (2) តែទោះបីជាពួកគេបានឃើញមុជីហ្សាត់ក៏ដោយ ក៏ពួកគេ នៅតែងាកចេញ ហើយនិយាយថាៈ នេះគឺជាមន្ដអាគមដ៏ច្បាស់ លាស់ដែរ ។ |
وَكَذَّبُوا وَاتَّبَعُوا أَهْوَاءَهُمْ ۚ وَكُلُّ أَمْرٍ مُّسْتَقِرٌّ (3) ហើយពួកគេថែមទាំងបានបដិសេធ និងធ្វើតាមចំណង់របស់ ពួកគេទៀតផង។ ហើយរាល់កិច្ចការទាំងអស់គឺមានការកំណត់។ |
وَلَقَدْ جَاءَهُم مِّنَ الْأَنبَاءِ مَا فِيهِ مُزْدَجَرٌ (4) ហើយជាការពិតណាស់ ដំណឹងមួយចំនួន(របស់ពួកជំនាន់ មុន)បានមកដល់ពួកគេ(ពួកមូស្ហរីគីន)ដែលនៅក្នុងនោះមានការ ហាមឃាត់គ្រប់គ្រាន់(ពីភាពគ្មានជំនឿរបស់ពួកគេ)។ |
حِكْمَةٌ بَالِغَةٌ ۖ فَمَا تُغْنِ النُّذُرُ (5) គម្ពីរគួរអានគឺជាគតិបណ្ឌិតដ៏គ្រប់គ្រាន់(ក្នុងការដាស់តឿន ព្រមាន) តែការដាស់តឿនព្រមានទាំងនោះមិនផ្ដល់ផលប្រយោជន៍ អ្វី(ដល់ពួកគេ)ឡើយ។ |
فَتَوَلَّ عَنْهُمْ ۘ يَوْمَ يَدْعُ الدَّاعِ إِلَىٰ شَيْءٍ نُّكُرٍ (6) ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បែរចេញពីពួកគេ។ (ចូរចងចាំ) នៅថ្ងៃដែលម៉ាឡាអ៊ីកាត់ស្រែកហៅ(ពួកគេ)ឱ្យទៅកាន់កន្លែង ជំនុំជំរះដែលជាហេតុការណ៍មួយដ៏រន្ធត់។ |
خُشَّعًا أَبْصَارُهُمْ يَخْرُجُونَ مِنَ الْأَجْدَاثِ كَأَنَّهُمْ جَرَادٌ مُّنتَشِرٌ (7) ដោយភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលពួកគេចេញពី ផ្នូរ ពួកគេហាក់ដូចជាសត្វកណ្ដូបដែលនៅរាយពាសពេញលើផ្ទៃដី។ |
مُّهْطِعِينَ إِلَى الدَّاعِ ۖ يَقُولُ الْكَافِرُونَ هَٰذَا يَوْمٌ عَسِرٌ (8) ដោយពួកគេប្រញាប់ប្រញាល់ឆ្ពោះទៅកាន់អ្នកដែលស្រែកហៅ។ ពួកដែលប្រឆាំងបាននិយាយថាៈ ថ្ងៃនេះគឺជាថ្ងៃដែលលំបាក វេទនាបំផុត។ |
۞ كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍ فَكَذَّبُوا عَبْدَنَا وَقَالُوا مَجْنُونٌ وَازْدُجِرَ (9) ក្រុមនួហបានបដិសេធមុនពួកគេ(អារ៉ាប់គូរ៉ស្ហ) ហើយពួក គេបានបដិសេធនឹងខ្ញុំរបស់យើង(នួហ) និងបាននិយាយថាៈ គេ ជាមនុស្សវិកលចរិត ហើយគេត្រូវបានគេគំរាមថែមទៀត។ |
فَدَعَا رَبَّهُ أَنِّي مَغْلُوبٌ فَانتَصِرْ (10) ពេលនោះគេ(នួហ)ក៏បានបួងសួងសុំពីម្ចាស់របស់គេថាៈ ពិតប្រាកដណាស់ ខ្ញុំអសមត្ថភាពហើយ ដូចេ្នះសូមទ្រង់មេត្ដាជួយ ដល់ខ្ញុំផង។ |
فَفَتَحْنَا أَبْوَابَ السَّمَاءِ بِمَاءٍ مُّنْهَمِرٍ (11) ដូចេ្នះ យើងក៏បានបើកទ្វារមេឃដោយបង្ហូរទឹកភ្លៀង ជាច្រើន។ |
وَفَجَّرْنَا الْأَرْضَ عُيُونًا فَالْتَقَى الْمَاءُ عَلَىٰ أَمْرٍ قَدْ قُدِرَ (12) ហើយយើងបានធ្វើឱ្យផែនដីបពោ្ចញនូវប្រភពទឹកជាច្រើន ពេលនោះទឹកក៏បានជួបគ្នា(ទឹកធ្លាក់ពីលើមេឃ និងទឹកដែលចេញ ពីដី)ទៅតាមផែនការដែលគេបានកំណត់ដ៏ពិតប្រាកដ។ |
وَحَمَلْنَاهُ عَلَىٰ ذَاتِ أَلْوَاحٍ وَدُسُرٍ (13) ហើយយើងបានសង្គ្រោះគេឱ្យជិះលើសំពៅដែលធ្វើអំពី ក្ដារ និងដែកគោល |
تَجْرِي بِأَعْيُنِنَا جَزَاءً لِّمَن كَانَ كُفِرَ (14) ដែលវាធ្វើដំណើរតាមការឃ្លាំមើលរបស់យើងគឺជាការ តបស្នងចំពោះអ្នកដែលត្រូវបានគេប្រឆាំង(នួហ)។ |
وَلَقَد تَّرَكْنَاهَا آيَةً فَهَلْ مِن مُّدَّكِرٍ (15) ហើយជាការពិតណាស់់ យើងបានបន្សល់ទុកវា(រឿង របស់នួហ)ជាភស្ដុតាងមួយ(បញ្ជាក់ពីសមត្ថភាពរបស់យើង សម្រាប់មនុស្សលោក)។ ដូចេ្នះ តើមានអ្នកណាយកធ្វើជាមេរៀនដែរឬទេ |
فَكَيْفَ كَانَ عَذَابِي وَنُذُرِ (16) ដូចេ្នះ តើទារុណកម្មរបស់យើង និងការព្រមានរបស់យើង យ៉ាងដូចមេ្ដចដែរ |
وَلَقَدْ يَسَّرْنَا الْقُرْآنَ لِلذِّكْرِ فَهَلْ مِن مُّدَّكِرٍ (17) ហើយពិតប្រាកដណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមាន ការងាយស្រួលសម្រាប់ការចងចាំ។ ដូចេ្នះ តើមានអ្នកដែលយកធ្វើ ជាមេរៀនដែរឬទេ |
كَذَّبَتْ عَادٌ فَكَيْفَ كَانَ عَذَابِي وَنُذُرِ (18) ក្រុមអាដបានបដិសេធ(នឹងអ្នកនាំសាររបស់ពួកគេ)។ ដូចេ្នះ តើទារុណកម្មរបស់យើង និងការព្រមានរបស់យើងយ៉ាងដូច មេ្ដចដែរ |
إِنَّا أَرْسَلْنَا عَلَيْهِمْ رِيحًا صَرْصَرًا فِي يَوْمِ نَحْسٍ مُّسْتَمِرٍّ (19) ពិតប្រាកដណាស់ យើងបានបញ្ជូនខ្យល់ព្យុះដ៏ត្រជាក់បក់ បោកទៅលើពួកគេយ៉ាងខ្លាំងនៅថ្ងៃមហន្ដរាយជាបន្ដបន្ទាប់។ |
تَنزِعُ النَّاسَ كَأَنَّهُمْ أَعْجَازُ نَخْلٍ مُّنقَعِرٍ (20) ខ្យល់ព្យុះបានគួចយកមនុស្សលោក ពួកគេហាក់បីដូចជា គល់ល្មើដែលរលើងចេញពីដី។ |
فَكَيْفَ كَانَ عَذَابِي وَنُذُرِ (21) ដូចេ្នះ តើទារុណកម្មរបស់យើង និងការព្រមានរបស់យើង យ៉ាងដូចមេ្ដចដែរ |
وَلَقَدْ يَسَّرْنَا الْقُرْآنَ لِلذِّكْرِ فَهَلْ مِن مُّدَّكِرٍ (22) ហើយពិតប្រាកដណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមាន ការងាយស្រួលសម្រាប់ការចងចាំ។ ដូចេ្នះ តើមានអ្នកដែលយកធ្វើ ជាមេរៀនដែរឬទេ |
كَذَّبَتْ ثَمُودُ بِالنُّذُرِ (23) ក្រុមសាមូដបានបដិសេធនឹងការដាស់តឿនព្រមាន។ |
فَقَالُوا أَبَشَرًا مِّنَّا وَاحِدًا نَّتَّبِعُهُ إِنَّا إِذًا لَّفِي ضَلَالٍ وَسُعُرٍ (24) ហើយពួកគេបាននិយាយថាៈ តើពួកយើងតាមគេដែលជា មនុស្សម្នាក់ក្នុងចំណោមពួកយើងឬ? បើដូច្នោះមែន ពួកយើងពិតជា ស្ថិតក្នុងភាពវងេ្វង និងវិកលចរិតជាមិនខាន។ |
أَأُلْقِيَ الذِّكْرُ عَلَيْهِ مِن بَيْنِنَا بَلْ هُوَ كَذَّابٌ أَشِرٌ (25) តើគេបញ្ចុះវ៉ាហ៊ីឱ្យគេ(សឡេះ)ដោយរំលងពួកយើងឬ? ផ្ទុយទៅវិញ គេជាមនុស្សភូតកុហក និងអំនួតកេ្អងក្អាង។ |
سَيَعْلَمُونَ غَدًا مَّنِ الْكَذَّابُ الْأَشِرُ (26) ពួកគេគង់តែនឹងដឹងនៅថ្ងៃខាងមុខ(ថ្ងៃបរលោក)ថាៈ អ្នកណាជាអ្នកភូតកុហកនិងជាអ្នកដែលអួតអាងនោះ។ |
إِنَّا مُرْسِلُو النَّاقَةِ فِتْنَةً لَّهُمْ فَارْتَقِبْهُمْ وَاصْطَبِرْ (27) ពិតប្រាកដណាស់ យើងជាអ្នកដែលបញ្ជូនសត្វអូដ្ឋញីមួយ ក្បាល(ចេញពីថ្ម)ដើម្បីជាការសាកល្បងពួកគេ។ ដូចេ្នះចូរអ្នករង់ចាំ មើលពួកគេ និងអត់ធ្មត់ចុះ។ |
وَنَبِّئْهُمْ أَنَّ الْمَاءَ قِسْمَةٌ بَيْنَهُمْ ۖ كُلُّ شِرْبٍ مُّحْتَضَرٌ (28) ហើយចូរអ្នកប្រាប់ពួកគេថាៈ ពិតប្រាកដណាស់ ទឹក (អណ្ដូង)នោះគឺត្រូវបានគេបែងចែករវាងពួកគេ(មួយថ្ងៃសម្រាប់ សត្វអូដ្ឋ មួយថ្ងៃសម្រាប់ពួកគេ)។ រាល់ពេលត្រូវផឹកគឺត្រូវមក តាមវេន។ |
فَنَادَوْا صَاحِبَهُمْ فَتَعَاطَىٰ فَعَقَرَ (29) តែ(ពួកគេមិនសុខចិត្ដ) ពួកគេបានហៅមិត្ដភក្ដិរបស់ពួក គេម្នាក់ ហើយគេបានយកដាវ រួចក៏សំឡេះសត្វអូដ្ឋនោះ។ |
فَكَيْفَ كَانَ عَذَابِي وَنُذُرِ (30) ដូចេ្នះ តើទារុណកម្ម និងការព្រមានរបស់យើងយ៉ាងដូច មេ្ដចដែរ |
إِنَّا أَرْسَلْنَا عَلَيْهِمْ صَيْحَةً وَاحِدَةً فَكَانُوا كَهَشِيمِ الْمُحْتَظِرِ (31) ពិតប្រាកដណាស់ យើងបានបញ្ជូនសម្រែកមួយយ៉ាងខ្លាំង ទៅលើពួកគេ ពេលនោះពួកគេប្រៀបដូចជារុក្ខជាតិស្ងួតដែលគេដាក់ ក្នុងក្រោលសម្រាប់សត្វពាហនៈស៊ី។ |
وَلَقَدْ يَسَّرْنَا الْقُرْآنَ لِلذِّكْرِ فَهَلْ مِن مُّدَّكِرٍ (32) ហើយពិតប្រាកដណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមាន ការងាយស្រួលសម្រាប់ការចងចាំ។ ដូចេ្នះ តើមានអ្នកដែលយកធ្វើ ជាមេរៀនដែរឬទេ |
كَذَّبَتْ قَوْمُ لُوطٍ بِالنُّذُرِ (33) ក្រុមរបស់លូតបានបដិសេធនឹងការដាស់តឿនព្រមាន។ |
إِنَّا أَرْسَلْنَا عَلَيْهِمْ حَاصِبًا إِلَّا آلَ لُوطٍ ۖ نَّجَّيْنَاهُم بِسَحَرٍ (34) ពិតប្រាកដណាស់ យើងបានបញ្ជូនខ្យល់ព្យុះនាំដុំថ្មទម្លាក់ លើពួកគេទាំងអស់ លើកលែងតែក្រុមគ្រួសាររបស់លូត(អ្នកដែល រួមជំនឿជាមួយគាត់)ប៉ុណ្ណោះ ដែលយើងបានសង្គ្រោះពួកគេនៅ វេលាមុនទៀបភ្លឺ។ |
نِّعْمَةً مِّنْ عِندِنَا ۚ كَذَٰلِكَ نَجْزِي مَن شَكَرَ (35) ជានៀកម៉ាត់ពីយើង។ ដូច្នោះដែរ យើងតបស្នងចំពោះ អ្នកណាដែលបានដឹងគុណ។ |
وَلَقَدْ أَنذَرَهُم بَطْشَتَنَا فَتَمَارَوْا بِالنُّذُرِ (36) ហើយជាការពិតណាស់ គេ(លូត)បានដាស់តឿនព្រមាន ពួកគេពីទណ្ឌកម្មរបស់យើង តែពួកគេបែរជាបដិសេធនឹងការ ដាស់តឿនព្រមាននោះទៅវិញ។ |
وَلَقَدْ رَاوَدُوهُ عَن ضَيْفِهِ فَطَمَسْنَا أَعْيُنَهُمْ فَذُوقُوا عَذَابِي وَنُذُرِ (37) ហើយជាការពិតណាស់ ពួកគេបានលួងលោមគេ(លូត) សុំការរួមរ័កជាមួយភ្ញៀវរបស់គេ។ ក្រោយមកយើងធ្វើឱ្យភ្នែក របស់ពួកគេងងឹត ហើយ(យើងបានមានបន្ទូលទៅកាន់ពួកគេថា) ចូរពួកអ្នកភ្លក្សនូវទារុណកម្ម និងការព្រមានរបស់យើងចុះ។ |
وَلَقَدْ صَبَّحَهُم بُكْرَةً عَذَابٌ مُّسْتَقِرٌّ (38) ហើយជាការពិតណាស់ ទារុណកម្មជានិរន្ដរ៍បានធ្លាក់លើ ពួកគេទាំងព្រឹកព្រហាម។ |
فَذُوقُوا عَذَابِي وَنُذُرِ (39) ដូចេ្នះ ចូរពួកគេភ្លក្សទារុណកម្ម និងការព្រមានរបស់យើង ចុះ។ |
وَلَقَدْ يَسَّرْنَا الْقُرْآنَ لِلذِّكْرِ فَهَلْ مِن مُّدَّكِرٍ (40) ហើយពិតប្រាកដណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមាន ការងាយស្រួលសម្រាប់ការចងចាំ។ ដូចេ្នះ តើមានអ្នកដែលយក ធ្វើជាមេរៀនដែរឬទេ |
وَلَقَدْ جَاءَ آلَ فِرْعَوْنَ النُّذُرُ (41) ហើយជាការពិតណាស់ ការដាស់តឿនព្រមានបានមកដល់ វង្សត្រកូលរបស់ហ្វៀរអោន។ |
كَذَّبُوا بِآيَاتِنَا كُلِّهَا فَأَخَذْنَاهُمْ أَخْذَ عَزِيزٍ مُّقْتَدِرٍ (42) ពួកគេបានបដិសេធនឹងភស្ដុតាងរបស់យើងទាំងអស់។ ហើយយើងបានដាក់ទារុណកម្មពួកគេនូវទារុណកម្មរបស់អ្នកដែល មហាខ្លាំងក្លា មហាមានអានុភាព។ |
أَكُفَّارُكُمْ خَيْرٌ مِّنْ أُولَٰئِكُمْ أَمْ لَكُم بَرَاءَةٌ فِي الزُّبُرِ (43) តើការប្រឆាំងរបស់ពួកអ្នក(អារ៉ាប់គូរ៉ស្ហ)ប្រសើរជាង ពួកប្រឆាំងមុនៗ ឬមួយក៏ពួកអ្នកមានការធានា(ឱ្យរួចផុតពីទារុណ-កម្មរបស់អល់ឡោះ)នៅក្នុងគម្ពីរមុនៗឬ |
أَمْ يَقُولُونَ نَحْنُ جَمِيعٌ مُّنتَصِرٌ (44) ឬមួយពួកគេនិយាយថាៈ ពួកយើងទាំងអស់គ្នា គឺជាអ្នក ឈ្នះ |
سَيُهْزَمُ الْجَمْعُ وَيُوَلُّونَ الدُّبُرَ (45) ពួកគេទាំងអស់នឹងត្រូវបរាជ័យ ហើយរត់ត្រឡប់ក្រោយ ជាមិនខាន។ |
بَلِ السَّاعَةُ مَوْعِدُهُمْ وَالسَّاعَةُ أَدْهَىٰ وَأَمَرُّ (46) ផ្ទុយទៅវិញ កាលកំណត់នៃថ្ងៃបរលោកគឺជាការសន្យា (ធ្វើទារុណកម្ម)ពួកគេ ហើយកាលកំណត់នៃថ្ងៃបរលោក គឺឈឺចាប់ និងល្វីងជូរចត់បំផុត។ |
إِنَّ الْمُجْرِمِينَ فِي ضَلَالٍ وَسُعُرٍ (47) ពិតប្រាកដណាស់ ពួកដែលប្រព្រឹត្ដបាបកម្មគឺស្ថិតក្នុងភាព វងេ្វង និងស្ថិតក្នុងនរកដែលឆាបឆេះសន្ធោសន្ធៅ។ |
يَوْمَ يُسْحَبُونَ فِي النَّارِ عَلَىٰ وُجُوهِهِمْ ذُوقُوا مَسَّ سَقَرَ (48) នៅថ្ងៃដែលពួកគេត្រូវគេអូសផ្កាប់មុខទៅក្នុងនរក។ (មានគេនិយាយទៅកាន់ពួកគេថា) ចូរពួកអ្នកភ្លក្សនូវរសជាតិនៃ ភ្លើងនរកនេះចុះ។ |
إِنَّا كُلَّ شَيْءٍ خَلَقْنَاهُ بِقَدَرٍ (49) ពិតប្រាកដណាស់ រាល់អ្វីៗទាំងអស់យើងបានបង្កើតវា ដោយមានកំណត់់រួចជាសេ្រច។ |
وَمَا أَمْرُنَا إِلَّا وَاحِدَةٌ كَلَمْحٍ بِالْبَصَرِ (50) ហើយបទបញ្ជារបស់យើង(ទៅកាន់អ្វីមួយ) គឺគ្រាន់តែ យើងពោលពាក្យមួយម៉ាត់(វានឹងកើតឡើងភ្លាម)ដូចជា មួយ ប៉ប្រិចភ្នែកប៉ុណ្ណោះ។ |
وَلَقَدْ أَهْلَكْنَا أَشْيَاعَكُمْ فَهَلْ مِن مُّدَّكِرٍ (51) ហើយជាការពិតណាស់ យើងបានបំផ្លាញពួកដែលបាន ប្រឆាំងដូចពួកអ្នក។ ដូចេ្នះ តើមានអ្នកណាយកធ្វើជាមេរៀនដែរ ឬទេ |
وَكُلُّ شَيْءٍ فَعَلُوهُ فِي الزُّبُرِ (52) ហើយរាល់អ្វីៗដែលពួកគេបានប្រព្រឹត្ដវា គឺស្ថិតនៅក្នុង សៀវភៅកំណត់ហេតុ(ឡាវហុលម៉ះហ្វ៊ូស)។ |
وَكُلُّ صَغِيرٍ وَكَبِيرٍ مُّسْتَطَرٌ (53) ហើយរាល់កិច្ចការតូច និងធំគឺត្រូវគេកត់ត្រា។ |
إِنَّ الْمُتَّقِينَ فِي جَنَّاتٍ وَنَهَرٍ (54) ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ គឺ ស្ថិតនៅក្នុងឋានសួគ៌ និងមានទនេ្លជាច្រើន |
فِي مَقْعَدِ صِدْقٍ عِندَ مَلِيكٍ مُّقْتَدِرٍ (55) ដែលស្ថិតនៅកន្លែងសច្ចៈក្បែរម្ចាស់ដែលមានអំណាច មាន អានុភាពបំផុត។ |