وَالسَّمَاءِ وَالطَّارِقِ (1) អល់ឡោះស្បថនឹងមេឃ និងអាត់តរិក។ |
وَمَا أَدْرَاكَ مَا الطَّارِقُ (2) ហើយអ្វីដែលធ្វើឱ្យអ្នកដឹងថា អាត់តរិកជាអ្វីនោះ |
النَّجْمُ الثَّاقِبُ (3) គឺជាផ្កាយដែលមានរស្មីភ្លឺចិញ្ចាច។ |
إِن كُلُّ نَفْسٍ لَّمَّا عَلَيْهَا حَافِظٌ (4) បុគ្គលគ្រប់ៗរូបគឺសុទ្ធតែមានអ្នកថែរក្សាគេ។ |
فَلْيَنظُرِ الْإِنسَانُ مِمَّ خُلِقَ (5) ដូចេ្នះ ចូរឱ្យមនុស្សលោកមើលចុះថា តើរូបគេត្រូវបាន បង្កើតមកពីអ្វី |
خُلِقَ مِن مَّاءٍ دَافِقٍ (6) រូបគេត្រូវបានបង្កើតមកពីទឹកដែលបាញ់ចេញ(ពីប្រដាប់ ភេទបុរសចូលទៅក្នុងប្រដាប់ភេទស្ដ្រី) |
يَخْرُجُ مِن بَيْنِ الصُّلْبِ وَالتَّرَائِبِ (7) ដែលវាចេញពីឆ្អឹងខ្នងបុរស និងឆ្អឹងជំនីស្ដ្រី។ |
إِنَّهُ عَلَىٰ رَجْعِهِ لَقَادِرٌ (8) ពិតប្រាកដណាស់ ទ្រង់ជាអ្នកមានអានុភាពក្នុងការធ្វើឱ្យ គេរស់ឡើងវិញ។ |
يَوْمَ تُبْلَى السَّرَائِرُ (9) នៅថ្ងៃដែលអាថ៌កំបាំងទាំងអស់ត្រូវបានលាតត្រដាង។ |
فَمَا لَهُ مِن قُوَّةٍ وَلَا نَاصِرٍ (10) ពេលនោះគេគ្មានអំណាច ហើយក៏គ្មានអ្នកជួយដែរ។ |
وَالسَّمَاءِ ذَاتِ الرَّجْعِ (11) អល់ឡោះស្បថនឹងមេឃដែលមានភ្លៀងធ្លាក់ម្ដងហើយ ម្ដងទៀត។ |
وَالْأَرْضِ ذَاتِ الصَّدْعِ (12) និងផែនដីដែលមានការបេ្រះបែក(ដោយសាររុក្ខជាតិ លូតលាស់)។ |
إِنَّهُ لَقَوْلٌ فَصْلٌ (13) ពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺជាពាក្យពេចន៍ ដែលមានការបែងចែក(រវាងខុសនិងត្រូវ)។ |
وَمَا هُوَ بِالْهَزْلِ (14) ហើយគម្ពីរគួរអាន ក៏មិនមែនសម្រាប់លេងសើចដែរ។ |
إِنَّهُمْ يَكِيدُونَ كَيْدًا (15) ពិតប្រាកដណាស់ ពួកគេរៀបចំល្បិចកលអាក្រក់(ដើម្បី ប្រឆាំងនឹងមូហាំម៉ាត់)។ |
وَأَكِيدُ كَيْدًا (16) ហើយយើងក៏មានផែនការ(ដើម្បីតបតនឹងពួកគេ)វិញ ដែរ។ |
فَمَهِّلِ الْكَافِرِينَ أَمْهِلْهُمْ رُوَيْدًا (17) ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ពន្យារពេលឱ្យពួកគ្មានជំនឿ និងរង់ចាំមើលពួកគេមួយរយៈសិនចុះ។ |