| عَمَّ يَتَسَاءَلُونَ (1) តើពួកគេដេញដោលគ្នាអំពីរឿងអ្វី
 | 
| عَنِ النَّبَإِ الْعَظِيمِ (2) គឺអំពីដំណឹងដ៏សំខាន់
 | 
| الَّذِي هُمْ فِيهِ مُخْتَلِفُونَ (3) ដែលពួកគេកំពុងតែខ្វែងគំនិតគ្នាអំពីវា។
 | 
| كَلَّا سَيَعْلَمُونَ (4) ទេ. ពួកគេគង់តែនឹងដឹង។
 | 
| ثُمَّ كَلَّا سَيَعْلَمُونَ (5) ទេ. បន្ទាប់មកពួកគេគង់តែនឹងដឹងយ៉ាងច្បាស់។
 | 
| أَلَمْ نَجْعَلِ الْأَرْضَ مِهَادًا (6) តើយើងមិនបានបង្កើតផែនដីឱ្យមានសណ្ឋានរាបស្មើ
 | 
| وَالْجِبَالَ أَوْتَادًا (7) និងភ្នំទាំងឡាយជាបង្គោលស្នឹងទេឬ
 | 
| وَخَلَقْنَاكُمْ أَزْوَاجًا (8) ហើយយើងបានបង្កើតពួកអ្នកជាគូៗ(ប្រុស និងស្រី)។
 | 
| وَجَعَلْنَا نَوْمَكُمْ سُبَاتًا (9) ហើយយើងបានបង្កើតការដេករបស់ពួកអ្នកទុកជាការឈប់ សម្រាក។
 | 
| وَجَعَلْنَا اللَّيْلَ لِبَاسًا (10) ហើយយើងបានបង្កើតពេលយប់ជាការបិទបាំង។
 | 
| وَجَعَلْنَا النَّهَارَ مَعَاشًا (11) ហើយយើងបានបង្កើតពេលថ្ងៃជាការរស់នៅ។
 | 
| وَبَنَيْنَا فَوْقَكُمْ سَبْعًا شِدَادًا (12) ហើយយើងបានបង្កើតមេឃប្រាំពីរជាន់ដ៏រឹងមាំនៅពីលើ ពួកអ្នក។
 | 
| وَجَعَلْنَا سِرَاجًا وَهَّاجًا (13) ហើយយើងបានបង្កើតព្រះអាទិត្យដែលមានពន្លឺចែង ចាំង។
 | 
| وَأَنزَلْنَا مِنَ الْمُعْصِرَاتِ مَاءً ثَجَّاجًا (14) ហើយយើងបានបញ្ចុះពីដុំពពកនូវទឹកភ្លៀងស្រោចស្រព គ្រប់ទីកន្លែង។
 | 
| لِّنُخْرِجَ بِهِ حَبًّا وَنَبَاتًا (15) ដើម្បីយើងនឹងបពោ្ចញតាមរយៈវានូវគ្រាប់ធញ្ញជាតិ និង រុក្ខជាតិគ្រប់ប្រភេទ។
 | 
| وَجَنَّاتٍ أَلْفَافًا (16) និងចំការដំណាំដែលមានផលានុផលគ្រប់ប្រភេទ។
 | 
| إِنَّ يَوْمَ الْفَصْلِ كَانَ مِيقَاتًا (17) ពិតប្រាកដណាស់ ថ្ងៃកាត់សេចក្ដីគឺមានពេលកំណត់ ច្បាស់លាស់។
 | 
| يَوْمَ يُنفَخُ فِي الصُّورِ فَتَأْتُونَ أَفْوَاجًا (18) នៅថ្ងៃដែលគេផ្លុំត្រែ ពេលនោះពួកអ្នកនឹងមក(កាន់ កន្លែងជំនុំជំរះ)ជាក្រុមៗ។
 | 
| وَفُتِحَتِ السَّمَاءُ فَكَانَتْ أَبْوَابًا (19) ហើយមេឃនឹងត្រូវគេបើកចំហ ពេលនោះវាមានទ្វារ ជាច្រើន។
 | 
| وَسُيِّرَتِ الْجِبَالُ فَكَانَتْ سَرَابًا (20) ហើយភ្នំទាំងឡាយត្រូវបានគេធ្វើឱ្យរបើកចេញពីកន្លែង របស់វា ហើយវារសាត់ដូចធូលី។
 | 
| إِنَّ جَهَنَّمَ كَانَتْ مِرْصَادًا (21) ពិតប្រាកដណាស់ នរកជើហាន់ណាំគឺជាកន្លែងត្រៀម។
 | 
| لِّلطَّاغِينَ مَآبًا (22) ជាកន្លែងរស់នៅសម្រាប់ពួកដែលបំពាន។
 | 
| لَّابِثِينَ فِيهَا أَحْقَابًا (23) ដោយពួកគេរស់នៅទីនោះជារៀងរហូត។
 | 
| لَّا يَذُوقُونَ فِيهَا بَرْدًا وَلَا شَرَابًا (24) ពួកគេមិនដែលស្គាល់រសជាតិត្រជាក់នៅទីនោះឡើយ ហើយក៏គ្មានទឹកផឹកដែរ។
 | 
| إِلَّا حَمِيمًا وَغَسَّاقًا (25) មានតែទឹកក្ដៅ និងខ្ទុះប៉ុណ្ណោះ
 | 
| جَزَاءً وِفَاقًا (26) ជាការតបស្នងដ៏សមហេតុផលបំផុត។
 | 
| إِنَّهُمْ كَانُوا لَا يَرْجُونَ حِسَابًا (27) ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលមិនសង្ឃឹមថានឹង ជួបការជំនុំជំរះឡើយ។
 | 
| وَكَذَّبُوا بِآيَاتِنَا كِذَّابًا (28) ថែមទាំងពួកគេបានបដិសេធនឹងអាយ៉ាត់ៗរបស់យើង ទៀតផង។
 | 
| وَكُلَّ شَيْءٍ أَحْصَيْنَاهُ كِتَابًا (29) ហើយអ្វីៗទាំងអស់យើងបានកត់ត្រាវាទុកនៅក្នុង សៀវភៅកំណត់ត្រា(ឡាវហុលម៉ះហ្វ៊ូស)រួចជាសេ្រច។
 | 
| فَذُوقُوا فَلَن نَّزِيدَكُمْ إِلَّا عَذَابًا (30) ដូចេ្នះ ចូរពួកអ្នកភ្លក្សចុះ ហើយយើងមិនបន្ថែមអ្វីឱ្យពួក អ្នកក្រៅពីទារុណកម្មឡើយ។
 | 
| إِنَّ لِلْمُتَّقِينَ مَفَازًا (31) ពិតប្រាកដណាស់ ភាពជោគជ័យគឺសម្រាប់បណ្ដាអ្នក ដែលកោតខ្លាចអល់ឡោះ។
 | 
| حَدَائِقَ وَأَعْنَابًا (32) គឺ(ពួកគេ)មានចំការដំណាំ និងចំការទំពាំងបាយជូរ។
 | 
| وَكَوَاعِبَ أَتْرَابًا (33) និងមានស្ដ្រីព្រហ្មចារីជាច្រើនដែលមានវ័យស្មើៗគ្នា។
 | 
| وَكَأْسًا دِهَاقًا (34) ព្រមទាំងកែវដែលពេញទៅដោយស្រារួចជាសេ្រច។
 | 
| لَّا يَسْمَعُونَ فِيهَا لَغْوًا وَلَا كِذَّابًا (35) នៅក្នុងវា(ឋានសួគ៌) ពួកគេមិនឮពាក្យសំដីដែលឥត ប្រយោជន៍ឡើយ ហើយក៏មិនឮពាក្យភូតកុហកដែរ។
 | 
| جَزَاءً مِّن رَّبِّكَ عَطَاءً حِسَابًا (36) គឺជាការតបស្នងពីម្ចាស់របស់អ្នកដែលជាអំណោយមួយ ដ៏ពេញលេញ។
 | 
| رَّبِّ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا الرَّحْمَٰنِ ۖ لَا يَمْلِكُونَ مِنْهُ خِطَابًا (37) គឺមកពីម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដី និង អ្វីៗដែលនៅរវាងវាទាំងពីរ។ នេះគឺមកពីម្ចាស់មហាសប្បុរស។ ពួកគេ(មនុស្សលោក)មិនអាចនិយាយអ្វីបានឡើយ លុះត្រាតែ មានការអនុញ្ញាតពីទ្រង់។
 | 
| يَوْمَ يَقُومُ الرُّوحُ وَالْمَلَائِكَةُ صَفًّا ۖ لَّا يَتَكَلَّمُونَ إِلَّا مَنْ أَذِنَ لَهُ الرَّحْمَٰنُ وَقَالَ صَوَابًا (38) នៅថ្ងៃដែលជីព្រីល និងម៉ាឡាអ៊ីកាត់ទាំងឡាយឈរ តំរៀបជាជួរៗ ពួកគេមិនអាចនិយាយអ្វីបានឡើយ លើកលែងតែ អ្នកណាដែលម្ចាស់មហាសប្បុរសអនុញ្ញាតឱ្យគេ ហើយគេនិយាយ នូវពាក្យសំដីណាដែលត្រឹមត្រូវប៉ុណ្ណោះ។
 | 
| ذَٰلِكَ الْيَوْمُ الْحَقُّ ۖ فَمَن شَاءَ اتَّخَذَ إِلَىٰ رَبِّهِ مَآبًا (39) នោះគឺជាថ្ងៃដែលនឹងកើតឡើងយ៉ាងពិតប្រាកដ។ ដូចេ្នះ អ្នកណាហើយចង់(គេចផុតពីភាពលំបាកនៅថ្ងៃបរលោក)នោះ ចូរឱ្យគេជ្រើសរើសកន្លែងវិលត្រឡប់ទៅកាន់ម្ចាស់របស់គេចុះ។
 | 
| إِنَّا أَنذَرْنَاكُمْ عَذَابًا قَرِيبًا يَوْمَ يَنظُرُ الْمَرْءُ مَا قَدَّمَتْ يَدَاهُ وَيَقُولُ الْكَافِرُ يَا لَيْتَنِي كُنتُ تُرَابًا (40) ពិតប្រាកដណាស់ យើងបានដាស់តឿនព្រមានពួកអ្នក នូវទារុណកម្មដែលនៅជិតបំផុតនាថ្ងៃដែលបុគ្គលម្នាក់ៗមើលទៅ ចំពោះអ្វីដែលដៃទាំងពីររបស់គេបានប្រព្រឹត្ដកន្លងមក។ ហើយអ្នក គ្មានជំនឿនឹងនិយាយថាៈ ឱអនិច្ចា. ធ្វើមេ្ដចទើបខ្ញុំក្លាយជាដីវិញ។
 |