| الْحَاقَّةُ (1) ថ្ងៃបរលោក (ជាថ្ងៃដែលនឹងកើតឡើងពិតប្រាកដ)។
 | 
| مَا الْحَاقَّةُ (2) អ្វីទៅជាថ្ងៃបរលោកនោះ
 | 
| وَمَا أَدْرَاكَ مَا الْحَاقَّةُ (3) ហើយអ្វីដែលធ្វើឱ្យអ្នកដឹងថាវាជាថ្ងៃបរលោកនោះ
 | 
| كَذَّبَتْ ثَمُودُ وَعَادٌ بِالْقَارِعَةِ (4) ក្រុមសាមូដ និងអាដបានបដិសេធនឹងថ្ងៃបរលោក។
 | 
| فَأَمَّا ثَمُودُ فَأُهْلِكُوا بِالطَّاغِيَةِ (5) រីឯក្រុមសាមូដ ពួកគេត្រូវបានគេបំផ្លាញដោយសំឡេង ស្រែកមួយយ៉ាងខ្លាំង ។
 | 
| وَأَمَّا عَادٌ فَأُهْلِكُوا بِرِيحٍ صَرْصَرٍ عَاتِيَةٍ (6) ហើយចំណែកឯក្រុមអាដវិញ ពួកគេត្រូវបានគេបំផ្លាញ ដោយខ្យល់ព្យុះដ៏ត្រជាក់បំផុត។
 | 
| سَخَّرَهَا عَلَيْهِمْ سَبْعَ لَيَالٍ وَثَمَانِيَةَ أَيَّامٍ حُسُومًا فَتَرَى الْقَوْمَ فِيهَا صَرْعَىٰ كَأَنَّهُمْ أَعْجَازُ نَخْلٍ خَاوِيَةٍ (7) ដែលទ្រង់បានបញ្ជាវាឱ្យបក់បោកពួកគេយ៉ាងខ្លាំងរយៈពេល ប្រាំពីរយប់ និងប្រាំបីថ្ងៃជាប់ៗគ្នា។ រួចមកអ្នកនឹងឃើញក្រុមនោះ ដួលស្លាប់ នៅពេលនោះពួកគេហាក់ដូចជាដើមល្មើដែលរលំ។
 | 
| فَهَلْ تَرَىٰ لَهُم مِّن بَاقِيَةٍ (8) ដូចេ្នះ តើអ្នកឃើញពួកគេនៅសេសសល់ដែរឬទេ
 | 
| وَجَاءَ فِرْعَوْنُ وَمَن قَبْلَهُ وَالْمُؤْتَفِكَاتُ بِالْخَاطِئَةِ (9) ហើយហ្វៀរអោន និងអ្នកដែលពីមុនគេ និងក្រុមលូតសុទ្ធ តែបានប្រព្រឹត្ដបាបកម្ម។
 | 
| فَعَصَوْا رَسُولَ رَبِّهِمْ فَأَخَذَهُمْ أَخْذَةً رَّابِيَةً (10) ហើយពួកគេថែមទាំងបានប្រឆាំងនឹងអ្នកនាំសារនៃម្ចាស់ របស់ពួកគេទៀតផង។ ដូចេ្នះ ទ្រង់បានធ្វើទារុណកម្មពួកគេនូវ ទារុណកម្មមួយដ៏ធ្ងន់ធ្ងរ។
 | 
| إِنَّا لَمَّا طَغَى الْمَاءُ حَمَلْنَاكُمْ فِي الْجَارِيَةِ (11) ពិតប្រាកដណាស់ យើងបានដឹកពួកអ្នកនៅលើសំពៅនៅ ពេលដែលទឹកជំនន់ឡើងហួសកំរិត។
 | 
| لِنَجْعَلَهَا لَكُمْ تَذْكِرَةً وَتَعِيَهَا أُذُنٌ وَاعِيَةٌ (12) ដើម្បីយើងទុកវា សម្រាប់ពួកអ្នកធ្វើជាមេរៀនមួយ និង ត្រចៀកដែលបានស្ដាប់ឮយកចិត្ដទុកដាក់ចំពោះវា។
 | 
| فَإِذَا نُفِخَ فِي الصُّورِ نَفْخَةٌ وَاحِدَةٌ (13) ហើយនៅពេលដែលត្រែត្រូវបានគេផ្លុំលើកទីមួយ។
 | 
| وَحُمِلَتِ الْأَرْضُ وَالْجِبَالُ فَدُكَّتَا دَكَّةً وَاحِدَةً (14) ហើយផែនដី និងភ្នំត្រូវបានគេលើកចេញ(ពីទីកន្លែងរបស់ វា) រួចវាទាំងពីរក៏បែកខេ្ទចខ្ទីតែម្ដង។
 | 
| فَيَوْمَئِذٍ وَقَعَتِ الْوَاقِعَةُ (15) ថ្ងៃនោះហើយគឺជាថ្ងៃបរលោកបានកើតឡើង។
 | 
| وَانشَقَّتِ السَّمَاءُ فَهِيَ يَوْمَئِذٍ وَاهِيَةٌ (16) ហើយមេឃក៏បានបែកខេ្ទចខ្ទី ហើយនៅថ្ងៃនោះវាក្លាយ ទៅជាទន់។
 | 
| وَالْمَلَكُ عَلَىٰ أَرْجَائِهَا ۚ وَيَحْمِلُ عَرْشَ رَبِّكَ فَوْقَهُمْ يَوْمَئِذٍ ثَمَانِيَةٌ (17) ហើយម៉ាឡាអ៊ីកាត់ដែលនៅគ្រប់ជ្រុងនៃមេឃ។ ហើយ នៅថ្ងៃនោះមានម៉ាឡាអ៊ីកាត់ប្រាំបីរូបទ្រអារ៉ស្ហនៃម្ចាស់របស់អ្នក នៅពីលើពួកគេ។
 | 
| يَوْمَئِذٍ تُعْرَضُونَ لَا تَخْفَىٰ مِنكُمْ خَافِيَةٌ (18) នៅថ្ងៃនោះពួកអ្នកនឹងត្រូវគេនាំមកបង្ហាញ(នៅចំពោះ មុខអល់ឡោះ) ដោយគ្មានភាពអាថ៌កំបាំងណាមួយរបស់ពួកអ្នក អាចលាក់បាំងបានឡើយ។
 | 
| فَأَمَّا مَنْ أُوتِيَ كِتَابَهُ بِيَمِينِهِ فَيَقُولُ هَاؤُمُ اقْرَءُوا كِتَابِيَهْ (19) រីឯអ្នកណាហើយដែលត្រូវបានគេប្រគល់សៀវភៅកំណត់ ហេតុរបស់គេនៅដៃស្ដាំរបស់គេនោះ គេនឹងនិយាយ(ទៅកាន់គ្នា របស់គេ)ថាៈ ចូរពួកអ្នកយកសៀវភៅកំណត់ហេតុរបស់ខ្ញុំទៅ អានចុះ។
 | 
| إِنِّي ظَنَنتُ أَنِّي مُلَاقٍ حِسَابِيَهْ (20) ពិតប្រាកដណាស់ ខ្ញុំជឿជាក់យ៉ាងច្បាស់ថា ខ្ញុំពិតជានឹង ទទួលបានផលបុណ្យរបស់ខ្ញុំដូចនេះ។
 | 
| فَهُوَ فِي عِيشَةٍ رَّاضِيَةٍ (21) ហើយគេនឹងរស់នៅដោយក្ដីគាប់ចិត្ដជាទីបំផុត
 | 
| فِي جَنَّةٍ عَالِيَةٍ (22) នៅក្នុងឋានសួគ៌ដ៏ខ្ពង់ខ្ពស់។
 | 
| قُطُوفُهَا دَانِيَةٌ (23) ផ្លែឈើគ្រប់ប្រភេទនៅជិតគេបំផុត។
 | 
| كُلُوا وَاشْرَبُوا هَنِيئًا بِمَا أَسْلَفْتُمْ فِي الْأَيَّامِ الْخَالِيَةِ (24) ចូរពួកអ្នកបរិភោគ និងផឹកដោយរីករាយ ដោយសារតែ អ្វីដែលពួកអ្នកធ្លាប់បានសាងកន្លងមកនៅក្នុងលោកិយចុះ។
 | 
| وَأَمَّا مَنْ أُوتِيَ كِتَابَهُ بِشِمَالِهِ فَيَقُولُ يَا لَيْتَنِي لَمْ أُوتَ كِتَابِيَهْ (25) រីឯអ្នកណាហើយដែលគេបានប្រគល់នូវសៀវភៅកំណត់ ហេតុរបស់គេនៅដៃឆេ្វងរបស់គេ គេនឹងនិយាយថាៈ ឱអនិច្ចាខ្លួនខ្ញុំ អើយ. សង្ឃឹមថាខ្ញុំមិនត្រូវគេប្រគល់សៀវភៅកំណត់ហេតុរបស់ខ្ញុំ នេះឡើយ។
 | 
| وَلَمْ أَدْرِ مَا حِسَابِيَهْ (26) ហើយខ្ញុំក៏មិនទាន់ដឹងដែរថា អ្វីទៅជាលទ្ធផលរបស់ខ្ញុំ នោះ។
 | 
| يَا لَيْتَهَا كَانَتِ الْقَاضِيَةَ (27) ឱអនិច្ចា. សង្ឃឹមថាសេចក្ដីស្លាប់(របស់ខ្ញុំកុ្នងលោកិយ) បានបពា្ចប់អ្វីៗទាំងអស់។
 | 
| مَا أَغْنَىٰ عَنِّي مَالِيَهْ ۜ (28) ទ្រព្យសម្បត្ដិរបស់ខ្ញុំគ្មានប្រយោជន៍អ្វីដល់ខ្ញុំឡើយ។
 | 
| هَلَكَ عَنِّي سُلْطَانِيَهْ (29) អំណាចរបស់ខ្ញុំក៏បានបាត់បង់ពីខ្ញុំដែរ។
 | 
| خُذُوهُ فَغُلُّوهُ (30) (មានគេនិយាយទៅកាន់អ្នកយាមទ្វារនរកថា) ចូរអ្នក ចាប់ជននេះ រួចដាក់ច្រវាក់(ក និងដៃជើង)គេ។
 | 
| ثُمَّ الْجَحِيمَ صَلُّوهُ (31) បន្ទាប់មក បោះគេចូលក្នុងភ្លើងនរកចុះ។
 | 
| ثُمَّ فِي سِلْسِلَةٍ ذَرْعُهَا سَبْعُونَ ذِرَاعًا فَاسْلُكُوهُ (32) បន្ទាប់មក ចូរពួកអ្នកដោតគេនឹងច្រវាក់ដែលមានប្រវែង របស់វាចិតសិបហត្ថចុះ។
 | 
| إِنَّهُ كَانَ لَا يُؤْمِنُ بِاللَّهِ الْعَظِيمِ (33) ពិតប្រាកដណាស់ គេមិនធ្លាប់មានជំនឿលើអល់ឡោះ ដ៏មហាធំធេងឡើយ។
 | 
| وَلَا يَحُضُّ عَلَىٰ طَعَامِ الْمِسْكِينِ (34) ហើយគេមិនដែលជំរុញគ្នាលើការផ្ដល់ចំណីអាហារដល់ អ្នកក្រីក្រឡើយ។
 | 
| فَلَيْسَ لَهُ الْيَوْمَ هَاهُنَا حَمِيمٌ (35) ដូចេ្នះ គ្មានមិត្ដភក្ដិណាជួយគេឡើយនៅថ្ងៃនេះ(ថ្ងៃ បរលោក)។
 | 
| وَلَا طَعَامٌ إِلَّا مِنْ غِسْلِينٍ (36) ហើយក៏គ្មានចំណីអាហារណាក្រៅពីខ្ទុះឈាម។
 | 
| لَّا يَأْكُلُهُ إِلَّا الْخَاطِئُونَ (37) ដែលគ្មានអ្នកណាស៊ីវា ក្រៅពីពួកប្រព្រឹត្ដបាបកម្មឡើយ។
 | 
| فَلَا أُقْسِمُ بِمَا تُبْصِرُونَ (38) យើងស្បថនឹងអ្វីដែលពួកអ្នកឃើញ
 | 
| وَمَا لَا تُبْصِرُونَ (39) និងអ្វីដែលពួកអ្នកមិនឃើញថា
 | 
| إِنَّهُ لَقَوْلُ رَسُولٍ كَرِيمٍ (40) ពិតប្រាកដណាស់ វា(គម្ពីរគួរអាន) ពិតជាពាក្យពេចន៍ របស់អល់ឡោះដែលសូត្រដោយអ្នកនាំសារដ៏មហាថ្កុំថ្កើង។
 | 
| وَمَا هُوَ بِقَوْلِ شَاعِرٍ ۚ قَلِيلًا مَّا تُؤْمِنُونَ (41) ហើយវាមិនមែនជាពាក្យពេចន៍របស់អ្នកកវីឡើយ។ តែអ្វីដែលពួកអ្នកជឿនោះគឺតិចតួចបំផុត។
 | 
| وَلَا بِقَوْلِ كَاهِنٍ ۚ قَلِيلًا مَّا تَذَكَّرُونَ (42) ហើយក៏មិនមែនជាពាក្យពេចន៍របស់គ្រូទាយដែរ។ តែអ្វី ដែលពួកអ្នកនឹកឃើញនោះគឺតិចតួចបំផុត។
 | 
| تَنزِيلٌ مِّن رَّبِّ الْعَالَمِينَ (43) គម្ពីរគួរអានគឺជាការបញ្ចុះមកពីម្ចាស់គ្រប់គ្រងនៃពិភព ទាំងអស់។
 | 
| وَلَوْ تَقَوَّلَ عَلَيْنَا بَعْضَ الْأَقَاوِيلِ (44) ហើយប្រសិនបើគេ(មូហាំម៉ាត់)បន្ថែមបន្ថយពាក្យសំដី ខ្លះលើពាក្យសំដីរបស់យើងនោះ
 | 
| لَأَخَذْنَا مِنْهُ بِالْيَمِينِ (45) យើងនឹងផ្ដន្ទាទោសគេដោយដៃស្ដាំរបស់យើង
 | 
| ثُمَّ لَقَطَعْنَا مِنْهُ الْوَتِينَ (46) បន្ទាប់មកយើងពិតជានឹងកាត់សរសៃឈាមបេះដូងរបស់ គេជាមិនខាន។
 | 
| فَمَا مِنكُم مِّنْ أَحَدٍ عَنْهُ حَاجِزِينَ (47) ហើយគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកអ្នកអាចរារាំងវា (ការដាក់ទោសរបស់យើង)បានឡើយ។
 | 
| وَإِنَّهُ لَتَذْكِرَةٌ لِّلْمُتَّقِينَ (48) ហើយពិតប្រាកដណាស់វា(គម្ពីរគួរអាន)គឺជាការរំលឹក ដល់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។
 | 
| وَإِنَّا لَنَعْلَمُ أَنَّ مِنكُم مُّكَذِّبِينَ (49) ហើយពិតប្រាកដណាស់ យើងដឹងថា ក្នុងចំណោមពួកអ្នក ពិតជាមានអ្នកដែលបដិសេធ(នឹងគម្ពីរគួរអាន)។
 | 
| وَإِنَّهُ لَحَسْرَةٌ عَلَى الْكَافِرِينَ (50) ហើយពិតប្រាដកណាស់ វា(គម្ពីរគួរអាន)គឺជាការសោក ស្ដាយយ៉ាងខ្លាំងចំពោះពួកដែលគ្មានជំនឿ(នៅថ្ងៃបរលោក)។
 | 
| وَإِنَّهُ لَحَقُّ الْيَقِينِ (51) ហើយពិតប្រាកដណាស់វាគឺជាការពិតយ៉ាងជាក់ស្ដែង។
 | 
| فَسَبِّحْ بِاسْمِ رَبِّكَ الْعَظِيمِ (52) ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)លើកតម្កើងនាមនៃម្ចាស់របស់ អ្នកដ៏មហាឧត្ដុង្គឧត្ដម។
 |