| وَالْمُرْسَلَاتِ عُرْفًا (1) អល់ឡោះស្បថនឹងខ្យល់(ឬម៉ាឡាអ៊ីកាត់)ដែលត្រូវគេ បញ្ជូនមកជាបន្ដបន្ទាប់។
 | 
| فَالْعَاصِفَاتِ عَصْفًا (2) និងខ្យល់ព្យុះដ៏ខ្លាំងក្លា។
 | 
| وَالنَّاشِرَاتِ نَشْرًا (3) និងម៉ាឡាអ៊ីកាត់ដែលពង្រាយពពក និងទឹកភ្លៀង។
 | 
| فَالْفَارِقَاتِ فَرْقًا (4) និងម៉ាឡាអ៊ីកាត់ដែលបែងចែកនូវប្រការពិត និងប្រការ មិនពិត។
 | 
| فَالْمُلْقِيَاتِ ذِكْرًا (5) និងម៉ាឡាអ៊ីកាត់ដែលនាំសារមកឱ្យបណ្ដាអ្នកនាំសារ។
 | 
| عُذْرًا أَوْ نُذْرًا (6) ដើម្បីបដិសេធរាល់ការដោះសា ឬជាការដាស់តឿនព្រមាន។
 | 
| إِنَّمَا تُوعَدُونَ لَوَاقِعٌ (7) ពិតប្រាកដណាស់ អ្វីដែលគេសន្យានឹងពួកអ្នកនឹងកើតឡើង យ៉ាងពិតប្រាកដ។
 | 
| فَإِذَا النُّجُومُ طُمِسَتْ (8) បន្ទាប់មកនៅពេលដែលហ្វូងផ្កាយត្រូវបានគេធ្វើឱ្យបាត់ពន្លឺ។
 | 
| وَإِذَا السَّمَاءُ فُرِجَتْ (9) ហើយនៅពេលដែលមេឃត្រូវគេធ្វើឱ្យបែកធ្លុះធ្លាយ។
 | 
| وَإِذَا الْجِبَالُ نُسِفَتْ (10) ហើយនៅពេលដែលភ្នំត្រូវគេធ្វើឱ្យផ្ទុះប៉ើងខេ្ទចខ្ទី។
 | 
| وَإِذَا الرُّسُلُ أُقِّتَتْ (11) ហើយនៅពេលដែលបណ្ដាអ្នកនាំសារត្រូវគេប្រមូលតាម កាលកំណត់។
 | 
| لِأَيِّ يَوْمٍ أُجِّلَتْ (12) តើបណ្ដាអ្នកនាំសារត្រូវបានគេពន្យារពេលប្រមូលរហូត ដល់ថ្ងៃណា
 | 
| لِيَوْمِ الْفَصْلِ (13) គឺរហូតដល់ថ្ងៃកាត់សេចក្ដី។
 | 
| وَمَا أَدْرَاكَ مَا يَوْمُ الْفَصْلِ (14) តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ថ្ងៃវិនិច្ឆ័យជាអ្វីនោះ
 | 
| وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ (15) នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។
 | 
| أَلَمْ نُهْلِكِ الْأَوَّلِينَ (16) តើយើងមិនបានបំផ្លាញពួកជំនាន់មុន(ដែលបានប្រព្រឹត្ដ បាបកម្ម)ទេឬ
 | 
| ثُمَّ نُتْبِعُهُمُ الْآخِرِينَ (17) បន្ទាប់មក យើងធ្វើឱ្យពួកជំនាន់ក្រោយវិនាសបន្ដបន្ទាប់ ពីពួកគេទៀត ។
 | 
| كَذَٰلِكَ نَفْعَلُ بِالْمُجْرِمِينَ (18) ដូចេ្នះដែរ យើងធ្វើទៅលើពួកប្រព្រឹត្ដបាបកម្ម។
 | 
| وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ (19) នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។
 | 
| أَلَمْ نَخْلُقكُّم مِّن مَّاءٍ مَّهِينٍ (20) តើយើងមិនបានបង្កើតពួកអ្នកអំពីទឹកកាមដែលគ្មានតម្លៃ ទេឬ
 | 
| فَجَعَلْنَاهُ فِي قَرَارٍ مَّكِينٍ (21) ក្រោយមកយើងបានបង្កើតវានៅក្នុងកន្លែងមួយដែលមាន សុវត្ថិភាព(នៅក្នុងស្បូន)
 | 
| إِلَىٰ قَدَرٍ مَّعْلُومٍ (22) រហូតដល់ពេលដែលត្រូវគេកំណត់ដ៏ជាក់លាក់។
 | 
| فَقَدَرْنَا فَنِعْمَ الْقَادِرُونَ (23) ហើយយើងបានកំណត់(រូបរាង និងលក្ខណៈរបស់មនុស្ស លោកតាមដែលយើងមានចេតនា)។ ដូចេ្នះ យើងគឺជាអ្នកដែល កំណត់ដ៏ប្រសើរបំផុត។
 | 
| وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ (24) នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។
 | 
| أَلَمْ نَجْعَلِ الْأَرْضَ كِفَاتًا (25) តើយើងមិនបានបង្កើតផែនដីជាកន្លែងប្រមូលផ្ដុំ
 | 
| أَحْيَاءً وَأَمْوَاتًا (26) ទាំងអ្នករស់និងអ្នកស្លាប់ទេឬ
 | 
| وَجَعَلْنَا فِيهَا رَوَاسِيَ شَامِخَاتٍ وَأَسْقَيْنَاكُم مَّاءً فُرَاتًا (27) ហើយយើងបានបង្កើតភ្នំខ្ពស់ៗនៅលើវានិងបានផ្ដល់ទឹក បរិសុទ្ធឱ្យពួកអ្នក។
 | 
| وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ (28) នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។
 | 
| انطَلِقُوا إِلَىٰ مَا كُنتُم بِهِ تُكَذِّبُونَ (29) (មានគេនិយាយទៅកាន់ពួកគេថា) ចូរពួកអ្នកដើរទៅ កាន់អ្វី(នរក)ដែលពួកអ្នកធ្លាប់បានបដិសេធនឹងវាចុះ។
 | 
| انطَلِقُوا إِلَىٰ ظِلٍّ ذِي ثَلَاثِ شُعَبٍ (30) ចូរពួកអ្នកដើរទៅកាន់ម្លប់(ផ្សែងនៃភ្លើងនរក)ដែលលាត សន្ធឹងជាបីផ្នែកនោះចុះ។
 | 
| لَّا ظَلِيلٍ وَلَا يُغْنِي مِنَ اللَّهَبِ (31) គ្មានម្លប់ណាត្រជាក់ ហើយក៏គ្មានអ្វីអាចការពារពីអណ្ដាត ភ្លើងនរកបានដែរ។
 | 
| إِنَّهَا تَرْمِي بِشَرَرٍ كَالْقَصْرِ (32) ពិតប្រាកដណាស់ វាជះផ្កាភ្លើងឡើងខ្ពស់ដូចជាវិមាន។
 | 
| كَأَنَّهُ جِمَالَتٌ صُفْرٌ (33) វា(ផ្កាភ្លើង)ហាក់បីដូចជាហ្វូងសត្វអូដ្ឋសម្បុរលឿង។
 | 
| وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ (34) នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។
 | 
| هَٰذَا يَوْمُ لَا يَنطِقُونَ (35) នេះគឺជាថ្ងៃដែលពួកគេមិនអាចនិយាយបានឡើយ។
 | 
| وَلَا يُؤْذَنُ لَهُمْ فَيَعْتَذِرُونَ (36) ហើយពួកគេមិនត្រូវគេអនុញ្ញាតឱ្យនិយាយដោះសាបាន ឡើយ។
 | 
| وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ (37) នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។
 | 
| هَٰذَا يَوْمُ الْفَصْلِ ۖ جَمَعْنَاكُمْ وَالْأَوَّلِينَ (38) នេះហើយគឺជាថ្ងៃកាត់សេចក្ដី ដែលយើងបានប្រមូល ពួកអ្នក និងពួកជំនាន់មុន។
 | 
| فَإِن كَانَ لَكُمْ كَيْدٌ فَكِيدُونِ (39) ដូចេ្នះ ប្រសិនបើពួកអ្នកមានល្បិចកល ចូរពួកអ្នករៀប ល្បិចកលប្រឆាំងនឹងយើងចុះ។
 | 
| وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ (40) នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។
 | 
| إِنَّ الْمُتَّقِينَ فِي ظِلَالٍ وَعُيُونٍ (41) ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ គឺ នៅក្នុងម្លប់ជាមួយនឹងប្រភពទឹកដ៏ច្រើន។
 | 
| وَفَوَاكِهَ مِمَّا يَشْتَهُونَ (42) និងមានផ្លែឈើគ្រប់ប្រភេទតាមអ្វីដែលពួកគេប្រាថ្នា។
 | 
| كُلُوا وَاشْرَبُوا هَنِيئًا بِمَا كُنتُمْ تَعْمَلُونَ (43) (មានគេនិយាយទៅកាន់ពួកគេថា) ចូរពួកអ្នកបរិភោគ និងទទួលដោយក្ដីរីករាយដោយសារតែអ្វីដែលពួកអ្នកធ្លាប់បាន ប្រព្រឹត្ដចុះ។
 | 
| إِنَّا كَذَٰلِكَ نَجْزِي الْمُحْسِنِينَ (44) ដូចេ្នះដែរ យើងពិតជានឹងតបស្នងដល់បណ្ដាអ្នកដែលសាង អំពើល្អ។
 | 
| وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ (45) នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។
 | 
| كُلُوا وَتَمَتَّعُوا قَلِيلًا إِنَّكُم مُّجْرِمُونَ (46) (មានគេនិយាយទៅកាន់ពួកគ្មានជំនឿថា) ចូរពួកអ្នក បរិភោគ និងសោយសុខ(ក្នុងលោកិយ)មួយរយៈពេលខ្លីសិនចុះ ព្រោះពិតប្រាកដណាស់ ពួកអ្នកជាពួកប្រព្រឹត្ដបាបកម្ម។
 | 
| وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ (47) នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។
 | 
| وَإِذَا قِيلَ لَهُمُ ارْكَعُوا لَا يَرْكَعُونَ (48) ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកឱនគោរព(ចំពោះអល់ឡោះ)ចុះ ពួកគេបែរជាមិនឱន គោរពទៅវិញ។
 | 
| وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ (49) នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។
 | 
| فَبِأَيِّ حَدِيثٍ بَعْدَهُ يُؤْمِنُونَ (50) ដូចេ្នះ តើមានពាក្យសំដីណាមួយបន្ទាប់ពីវា(គម្ពីរគួរអាន) ដែលធ្វើឱ្យពួកគេមានជំនឿនោះ
 |