| اقْرَأْ بِاسْمِ رَبِّكَ الَّذِي خَلَقَ (1) ចូរអ្នក(មូហាំម៉ាត់)សូត្រក្នុងនាមម្ចាស់របស់អ្នកដែលបាន បង្កើត(នូវអ្វីៗទាំងអស់)ចុះ។
 | 
| خَلَقَ الْإِنسَانَ مِنْ عَلَقٍ (2) ទ្រង់បានបង្កើតមនុស្សលោកពីកំំណកឈាមមួយដុំ។
 | 
| اقْرَأْ وَرَبُّكَ الْأَكْرَمُ (3) ចូរអ្នកសូត្រចុះ ហើយម្ចាស់របស់អ្នកមហាសប្បុរស
 | 
| الَّذِي عَلَّمَ بِالْقَلَمِ (4) ដែលទ្រង់បានបង្រៀន(ការសរសេរ)ដោយស្លាបប៉ាកា។
 | 
| عَلَّمَ الْإِنسَانَ مَا لَمْ يَعْلَمْ (5) ទ្រង់បានបង្រៀនមនុស្សលោកនូវអ្វីដែលគេមិនបានដឹង។
 | 
| كَلَّا إِنَّ الْإِنسَانَ لَيَطْغَىٰ (6) ទេ. ការពិតមនុស្សលោកគឺពិតជាបំពាន(លើច្បាប់របស់ អល់ឡោះ)
 | 
| أَن رَّآهُ اسْتَغْنَىٰ (7) ដោយសារគេយល់ឃើញថា ខួ្លនគេមានគ្រប់គ្រាន់ហើយ។
 | 
| إِنَّ إِلَىٰ رَبِّكَ الرُّجْعَىٰ (8) ពិតប្រាកដណាស់ កន្លែងវិលត្រឡប់ គឺឆ្ពោះទៅកាន់ម្ចាស់ របស់អ្នក។
 | 
| أَرَأَيْتَ الَّذِي يَنْهَىٰ (9) តើអ្នក(មូហាំម៉ាត់)បានឃើញអ្នកដែល(អាពូចាហាល់) ហាមឃាត់
 | 
| عَبْدًا إِذَا صَلَّىٰ (10) ខ្ញុំរបស់អល់ឡោះ(មូហាំម៉ាត់)នៅពេលដែលគេសឡាត ទេឬ
 | 
| أَرَأَيْتَ إِن كَانَ عَلَى الْهُدَىٰ (11) តើអ្នកយល់ឃើញយ៉ាងដូចមេ្ដច ប្រសិនបើគេ(ខ្ញុំរបស់ អល់ឡោះ)ស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ
 | 
| أَوْ أَمَرَ بِالتَّقْوَىٰ (12) ឬគេបានប្រើគ្នាឱ្យកោតខ្លាចអល់ឡោះនោះ
 | 
| أَرَأَيْتَ إِن كَذَّبَ وَتَوَلَّىٰ (13) តើអ្នក(មូហាំម៉ាត់)យល់ឃើញយ៉ាងដូចមេ្ដចដែរ ប្រសិន បើគេ(អាពូចាហាល់)បានបដិសេធនិងបែរចេញ(ពីជំនឿ)នោះ
 | 
| أَلَمْ يَعْلَم بِأَنَّ اللَّهَ يَرَىٰ (14) តើគេ(អាពូចាហាល់)មិនដឹងទេឬថា អល់ឡោះពិតជាឃើញ(ទង្វើរបស់គេ)នោះ
 | 
| كَلَّا لَئِن لَّمْ يَنتَهِ لَنَسْفَعًا بِالنَّاصِيَةِ (15) ផ្ទុយទៅវិញ. ប្រសិនបើគេមិនឈប់បំពានទេនោះ យើង នឹងចាប់ក្បាលរបស់គេរុញទម្លាក់ទៅក្នុងនរកជាមិនខាន ។
 | 
| نَاصِيَةٍ كَاذِبَةٍ خَاطِئَةٍ (16) គឺក្បាលអ្នកដែលភូតកុហក និងសាងបាបកម្ម។
 | 
| فَلْيَدْعُ نَادِيَهُ (17) ដូចេ្នះ ចូរអ្នកឱ្យគេស្រែកហៅក្រុមរបស់គេមកជួយចុះ
 | 
| سَنَدْعُ الزَّبَانِيَةَ (18) យើងនឹងហៅអ្នកយាមនរក(ដើម្បីចាប់គេបោះទម្លាក់ ទៅក្នុងនរក)។
 | 
| كَلَّا لَا تُطِعْهُ وَاسْجُدْ وَاقْتَرِب ۩ (19) ផុ្ទយទៅវិញ ចូរអ្នក(មូហាំម៉ាត់)កុំធ្វើតាមគេឱ្យសោះ ហើយចូរអ្នកស៊ូជូត និងបញ្ជិតខ្លួនទៅចំពោះទ្រង់ចុះ។
 |