وَالطُّورِ (1) អល់ឡោះស្បថនឹងភ្នំតួរ។ |
وَكِتَابٍ مَّسْطُورٍ (2) ហើយស្បថនឹងគម្ពីរដែលត្រូវបានគេកត់ត្រា។ |
فِي رَقٍّ مَّنشُورٍ (3) នៅលើស្បែកដែលលាតត្រដាង។ |
وَالْبَيْتِ الْمَعْمُورِ (4) និងហ្ពៃតិលម៉ាក់មូរ(ឈ្មោះកន្លែងមួយនៅលើមេឃជាន់ ទីប្រាំពីរ ដែលម៉ាឡាអ៊ីកាត់តវ៉ាហ្វ)។ |
وَالسَّقْفِ الْمَرْفُوعِ (5) និងដំបូលដែលគេលើកយ៉ាងខ្ពស់(មេឃនៃពិភពលោក)។ |
وَالْبَحْرِ الْمَسْجُورِ (6) ហើយនិងមហាសមុទ្រដែលត្រូវគេបង្កាត់ភ្លើង(នៅថ្ងៃ បរលោក)។ |
إِنَّ عَذَابَ رَبِّكَ لَوَاقِعٌ (7) ពិតប្រាកដណាស់ ទារុណកម្មនៃម្ចាស់របស់អ្នក(មូហាំម៉ាត់) ពិតជានឹងកើតឡើង។ |
مَّا لَهُ مِن دَافِعٍ (8) គ្មានអ្នកណាម្នាក់អាចរារាំងវាបានឡើយ។ |
يَوْمَ تَمُورُ السَّمَاءُ مَوْرًا (9) នៅថ្ងៃដែលមេឃនឹងរញ្ជួយយ៉ាងខ្លាំង។ |
وَتَسِيرُ الْجِبَالُ سَيْرًا (10) និងថ្ងៃដែលភ្នំរសាត់ខ្ចាត់ខ្ចាយ(ដូចពពក)។ |
فَوَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ (11) ដូចេ្នះ ការវិនាសអន្ដរាយនៅថ្ងៃនោះគឺសម្រាប់ពួកដែល ភូតកុហក។ |
الَّذِينَ هُمْ فِي خَوْضٍ يَلْعَبُونَ (12) គឺពួកដែលលេងសើចនឹងប្រការមិនត្រឹមត្រូវ។ |
يَوْمَ يُدَعُّونَ إِلَىٰ نَارِ جَهَنَّمَ دَعًّا (13) នៅថ្ងៃដែលពួកគេនឹងត្រូវគេរុញចូលទៅក្នុងនរក ជើហាន់ណាំយ៉ាងពេញទំហឹង។ |
هَٰذِهِ النَّارُ الَّتِي كُنتُم بِهَا تُكَذِّبُونَ (14) (មានគេនិយាយទៅកាន់ពួកគេថា) នេះហើយជានរក ដែលពួកអ្នកធ្លាប់បានបដិសេធនឹងវា(នៅក្នុងលោកិយ)។ |
أَفَسِحْرٌ هَٰذَا أَمْ أَنتُمْ لَا تُبْصِرُونَ (15) ដូចេ្នះ តើ(អ្វីដែលពួកអ្នកកំពុងតែមើលឃើញ)នេះជា មន្ដអាគមឬ? ឬមួយពួកអ្នកមើលមិនឃើញ |
اصْلَوْهَا فَاصْبِرُوا أَوْ لَا تَصْبِرُوا سَوَاءٌ عَلَيْكُمْ ۖ إِنَّمَا تُجْزَوْنَ مَا كُنتُمْ تَعْمَلُونَ (16) ចូរពួកអ្នកចូលទៅក្នុងវា(នរក) ទោះបីជាពួកអ្នកអត់ធ្មត់ ឬមិនអត់ធ្មត់ក៏ដោយ គឺវាដូចតែគ្នាទេចំពោះពួកអ្នក។ តាមពិតគេ គ្រាន់តែតបស្នងឱ្យពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់ប្រព្រឹត្ដប៉ុណ្ណោះ។ |
إِنَّ الْمُتَّقِينَ فِي جَنَّاتٍ وَنَعِيمٍ (17) ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ គឺស្ថិតក្នុងឋានសួគ៌ដោយសប្បាយរីករាយ។ |
فَاكِهِينَ بِمَا آتَاهُمْ رَبُّهُمْ وَوَقَاهُمْ رَبُّهُمْ عَذَابَ الْجَحِيمِ (18) ពួកគេសប្បាយរីករាយនឹងអ្វីដែលម្ចាស់របស់ពួកគេបាន ប្រទានឱ្យពួកគេ ហើយម្ចាស់របស់ពួកគេការពារពួកគេពីទារុណកម្ម នៃនរកជើហ៊ីម។ |
كُلُوا وَاشْرَبُوا هَنِيئًا بِمَا كُنتُمْ تَعْمَلُونَ (19) (មានគេនិយាយទៅកាន់ពួកគេថា)ចូរពួកអ្នកបរិភោគនិង ផឹកដោយក្ដីរីករាយជាមួយនឹងអ្វីៗដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដចុះ។ |
مُتَّكِئِينَ عَلَىٰ سُرُرٍ مَّصْفُوفَةٍ ۖ وَزَوَّجْنَاهُم بِحُورٍ عِينٍ (20) ដោយពួកគេផ្អែកខ្លួននៅលើគ្រែដែលគេរៀបចំជាជួរៗ។ ហើយយើងរៀបអាពាហ៍ពិពាហ៍ឱ្យពួកគេជាមួយនឹងស្រីទេពអប្សរ។ |
وَالَّذِينَ آمَنُوا وَاتَّبَعَتْهُمْ ذُرِّيَّتُهُم بِإِيمَانٍ أَلْحَقْنَا بِهِمْ ذُرِّيَّتَهُمْ وَمَا أَلَتْنَاهُم مِّنْ عَمَلِهِم مِّن شَيْءٍ ۚ كُلُّ امْرِئٍ بِمَا كَسَبَ رَهِينٌ (21) ហើយបណ្ដាអ្នកដែលមានជំនឿ និងកូនចៅរបស់ពួកគេ ដែលបានធ្វើតាមពួកគេក្នុងភាពមានជំនឿនោះ យើងនឹងឱ្យកូនចៅ របស់ពួកគេនៅជួបជុំជាមួយពួកគេ(ក្នុងឋានសួគ៌)។ ហើយយើង មិនធ្វើឱ្យផលបុណ្យនៃអំពើល្អរបស់ពួកគេខ្វះបន្ដិចណាឡើយ។ បុគ្គលគ្រប់ៗរូបគឺត្រូវគេផ្ដល់ឱ្យតាមសន្យានូវអ្វីដែលគេបានសាង។ |
وَأَمْدَدْنَاهُم بِفَاكِهَةٍ وَلَحْمٍ مِّمَّا يَشْتَهُونَ (22) ហើយយើងបន្ថែមដល់ពួកគេនូវផ្លែឈើ និងសាច់គ្រប់ ប្រភេទតាមអ្វីដែលពួកគេត្រូវការ។ |
يَتَنَازَعُونَ فِيهَا كَأْسًا لَّا لَغْوٌ فِيهَا وَلَا تَأْثِيمٌ (23) ពួកគេហុចកែវស្រាឱ្យគ្នានៅក្នុងវា(ឋានសួគ៌)ដែលពុំមាន ពាក្យសំដីឥតប្រយោជន៍ និងបាបកម្មនៅក្នុងនោះឡើយ។ |
۞ وَيَطُوفُ عَلَيْهِمْ غِلْمَانٌ لَّهُمْ كَأَنَّهُمْ لُؤْلُؤٌ مَّكْنُونٌ (24) ហើយកេ្មងៗដើរជុំវិញពួកគេសម្រាប់បម្រើពួកគេគឺប្រៀប ដូចជាគជ់ខ្យងដែលត្រូវបានគេថែរក្សា។ |
وَأَقْبَلَ بَعْضُهُمْ عَلَىٰ بَعْضٍ يَتَسَاءَلُونَ (25) ហើយពួកគេសំដៅទៅរកគ្នាដោយសួរគ្នាទៅវិញទៅមក។ |
قَالُوا إِنَّا كُنَّا قَبْلُ فِي أَهْلِنَا مُشْفِقِينَ (26) ពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ កាលពីមុន(នៅ ក្នុងលោកិយ) នៅពេលដែលពួកយើងនៅជាមួយក្រុមគ្រួសាររបស់ ពួកយើង ពួកយើងធ្លាប់កោតខ្លាចអល់ឡោះ។ |
فَمَنَّ اللَّهُ عَلَيْنَا وَوَقَانَا عَذَابَ السَّمُومِ (27) ហើយអល់ឡោះបានប្រទាននៀកម៉ាត់ឱ្យពួកយើង និង បានការពារពួកយើងពីទារុណកម្មនៃភ្លើងនរក។ |
إِنَّا كُنَّا مِن قَبْلُ نَدْعُوهُ ۖ إِنَّهُ هُوَ الْبَرُّ الرَّحِيمُ (28) ពិតប្រាកដណាស់ ពួកយើងធ្លាប់គោរពសក្ការៈចំពោះទ្រង់ តែមួយគត់កាលពីមុន(នៅក្នុងលោកិយ)។ ពិតប្រាកដណាស់ ទ្រង់ មហាករុណា មហាអាណិតស្រឡាញ់។ |
فَذَكِّرْ فَمَا أَنتَ بِنِعْمَتِ رَبِّكَ بِكَاهِنٍ وَلَا مَجْنُونٍ (29) ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)រំលឹក(មនុស្សលោក) ព្រោះ ដោយសារនៀកម៉ាត់នៃម្ចាស់របស់អ្នក អ្នកមិនមែនជាគ្រូទាយ ហើយក៏មិនមែនជាមនុស្សវិកលចរិតដែរ។ |
أَمْ يَقُولُونَ شَاعِرٌ نَّتَرَبَّصُ بِهِ رَيْبَ الْمَنُونِ (30) ផ្ទុយទៅវិញ ពួកគេ(ពួកមូស្ហរីគីន)និយាយថាៈ គេគឺជា កវីម្នាក់ដែលពួកយើងរង់ចាំឱ្យសេចក្ដីស្លាប់ធ្លាក់លើរូបគេ។ |
قُلْ تَرَبَّصُوا فَإِنِّي مَعَكُم مِّنَ الْمُتَرَبِّصِينَ (31) ចូរអ្នកតបវិញថាៈ ចូរពួកអ្នករង់ចាំចុះ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំជាមួយពួកអ្នកដែរ។ |
أَمْ تَأْمُرُهُمْ أَحْلَامُهُم بِهَٰذَا ۚ أَمْ هُمْ قَوْمٌ طَاغُونَ (32) ផ្ទុយទៅវិញ តើសតិរបស់ពួកគេបានបញ្ជាឱ្យពួកគេ និយាយដូចេ្នះឬ? ឬមួយក៏ពួកគេជាក្រុមដែលបំពានលើខួ្លនឯង |
أَمْ يَقُولُونَ تَقَوَّلَهُ ۚ بَل لَّا يُؤْمِنُونَ (33) ឬមួយក៏ពួកគេនិយាយថាៈ អ្នក(មូហាំម៉ាត់)បានប្រឌិត វា(គម្ពីរគួរអាន)ដោយខ្លួនឯងឬ? ផ្ទុយទៅវិញពួកគេទេដែលគ្មាន ជំនឿនោះ។ |
فَلْيَأْتُوا بِحَدِيثٍ مِّثْلِهِ إِن كَانُوا صَادِقِينَ (34) ដូចេ្នះចូរឱ្យពួកគេនាំយកពាក្យពេចន៍ណាមួយដូចនឹងពាក្យ ពេចន៍របស់វា(គម្ពីរគួរអាន)មក ប្រសិនបើពួកគេជាអ្នកដែល និយាយពិតនោះ។ |
أَمْ خُلِقُوا مِنْ غَيْرِ شَيْءٍ أَمْ هُمُ الْخَالِقُونَ (35) តើពួកគេត្រូវបានគេបង្កើតដោយគ្មានអ្នកបង្កើតឬ? ឬ មួយពួកគេជាអ្នកដែលបង្កើតខ្លួនឯង |
أَمْ خَلَقُوا السَّمَاوَاتِ وَالْأَرْضَ ۚ بَل لَّا يُوقِنُونَ (36) តើពួកគេបានបង្កើតមេឃជាច្រើនជាន់ និងផែនដីនេះឬ? ផ្ទុយទៅវិញ ពួកគេគ្មានជំនឿពិតប្រាកដឡើយ។ |
أَمْ عِندَهُمْ خَزَائِنُ رَبِّكَ أَمْ هُمُ الْمُصَيْطِرُونَ (37) ឬមួយពួកគេមានឃ្លាំងលាភសក្ការៈនៃម្ចាស់របស់អ្នក? ឬមួយពួកគេជាអ្នកគ្រប់គ្រង(អ្វីៗទាំងអស់ដែលមាននៅក្នុង លោកិយនេះ) |
أَمْ لَهُمْ سُلَّمٌ يَسْتَمِعُونَ فِيهِ ۖ فَلْيَأْتِ مُسْتَمِعُهُم بِسُلْطَانٍ مُّبِينٍ (38) តើពួកគេមានជណ្ដើរ(ឡើងទៅលើមេឃ)អាចឱ្យពួកគេ ស្ដាប់ឮ(ពាក្យសំដីរបស់ម៉ាឡាអ៊ីកាត់)នៅក្នុងនោះឬ? ដូចេ្នះ ចូរឱ្យ អ្នកដែលស្ដាប់ឮក្នុងចំណោមពួកគេនាំភស្ដុតាងដ៏ច្បាស់លាស់មក |
أَمْ لَهُ الْبَنَاتُ وَلَكُمُ الْبَنُونَ (39) ឬមួយទ្រង់មានកូនស្រី ហើយពួកអ្នកមានកូនប្រុស |
أَمْ تَسْأَلُهُمْ أَجْرًا فَهُم مِّن مَّغْرَمٍ مُّثْقَلُونَ (40) តើអ្នក(មូហាំម៉ាត់)សុំកម្រៃពីពួកគេ(ចំពោះការអំពាវ នាវរបស់អ្នក) រួចមកពួកគេត្រូវទទួលបន្ទុកធ្ងន់ធ្ងរពីការជំពាក់ បំណុល(របស់អ្នក)ឬ |
أَمْ عِندَهُمُ الْغَيْبُ فَهُمْ يَكْتُبُونَ (41) ឬមួយពួកគេដឹងពីរឿងអាថ៌កំបាំង ហើយពួកគេកត់ត្រា វាទុក(សម្រាប់ប្រាប់ដល់មនុស្សលោក)ឬ |
أَمْ يُرِيدُونَ كَيْدًا ۖ فَالَّذِينَ كَفَرُوا هُمُ الْمَكِيدُونَ (42) ឬមួយពួកគេមានបំណងរៀបផែនការបោកប្រាស់(ចំពោះ មូហាំម៉ាត់)? តែពួកដែលបានប្រឆាំងទេ គឺជាពួកដែលទទួលរងនូវ ការបោកប្រាស់នោះ។ |
أَمْ لَهُمْ إِلَٰهٌ غَيْرُ اللَّهِ ۚ سُبْحَانَ اللَّهِ عَمَّا يُشْرِكُونَ (43) ឬមួយពួកគេមានម្ចាស់ដែលត្រូវគោរពសក្ការៈផេ្សងពី អល់ឡោះ? អល់ឡោះមហាស្អាតស្អំអំពីអ្វីដែលពួកគេធ្វើស្ហ៊ីរិក នោះ។ |
وَإِن يَرَوْا كِسْفًا مِّنَ السَّمَاءِ سَاقِطًا يَقُولُوا سَحَابٌ مَّرْكُومٌ (44) ហើយប្រសិនបើពួកគេ(ពួកមូស្ហរីគីន)ឃើញបំណែកមួយ (នៃទារុណកម្ម)ធ្លាក់ពីលើមេឃ ពួកគេនឹងនិយាយថាៈ វាជាពពក ដែលផ្ដុំគ្នាប៉ុណ្ណោះ។ |
فَذَرْهُمْ حَتَّىٰ يُلَاقُوا يَوْمَهُمُ الَّذِي فِيهِ يُصْعَقُونَ (45) ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បោះបង់ពួកគេចោលរហូតទាល់ តែពួកគេបានជួបនឹងថ្ងៃរបស់ពួកគេ(ថ្ងៃបរលោក)ដែលនៅថ្ងៃនោះ ពួកគេនឹងត្រូវវិនាសអន្ដរាយ។ |
يَوْمَ لَا يُغْنِي عَنْهُمْ كَيْدُهُمْ شَيْئًا وَلَا هُمْ يُنصَرُونَ (46) គឺជាថ្ងៃដែលឧបាយកលរបស់ពួកគេមិនអាចការពារអ្វីដល់ ពួកគេបានឡើយ ហើយពួកគេក៏គ្មានអ្នកជួយដែរ។ |
وَإِنَّ لِلَّذِينَ ظَلَمُوا عَذَابًا دُونَ ذَٰلِكَ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ (47) ហើយពិតប្រាកដណាស់ ពួកដែលបានបំពានគឺត្រូវទទួល ទារុណកម្មផេ្សងពីនោះទៀត(នៅក្នុងលោកិយ)។ ក៏ប៉ុន្ដែពួកគេ ភាគច្រើនមិនដឹងឡើយ។ |
وَاصْبِرْ لِحُكْمِ رَبِّكَ فَإِنَّكَ بِأَعْيُنِنَا ۖ وَسَبِّحْ بِحَمْدِ رَبِّكَ حِينَ تَقُومُ (48) ហើយចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់នឹងបទបញ្ជានៃម្ចាស់ របស់អ្នក ព្រោះជាការពិតណាស់ អ្នកស្ថិតនៅក្រោមការឃ្លាំមើល របស់យើង។ ហើយចូរអ្នកលើកតម្កើងដោយសរសើរចំពោះម្ចាស់ របស់អ្នក នៅពេលដែលអ្នកក្រោក(ពីដំណេក ថ្វាយបង្គំ...)។ |
وَمِنَ اللَّيْلِ فَسَبِّحْهُ وَإِدْبَارَ النُّجُومِ (49) ហើយមួយផ្នែកនៃពេលយប់ ចូរអ្នកលើកតម្កើងទ្រង់ និងនៅពេលដែលហ្វូងតារាលិច(ពេលទៀបភ្លឺ)។ |