قُلْ أُوحِيَ إِلَيَّ أَنَّهُ اسْتَمَعَ نَفَرٌ مِّنَ الْجِنِّ فَقَالُوا إِنَّا سَمِعْنَا قُرْآنًا عَجَبًا (1) ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំត្រូវបានគេផ្ដល់វ៉ាហ៊ីឱ្យ ដឹងថា ពិតប្រាកដណាស់មានជិនមួយក្រុមបានស្ដាប់(ខ្ញុំសូត្រគម្ពីរ គួរអាន)។ ហើយពួកគេបាននិយាយប្រាប់គ្នាថាៈ ពិតប្រាកដណាស់ ពួកយើងបានស្ដាប់ការសូត្រគម្ពីរគួរអានមួយដ៏អស្ចារ្យ។ |
يَهْدِي إِلَى الرُّشْدِ فَآمَنَّا بِهِ ۖ وَلَن نُّشْرِكَ بِرَبِّنَا أَحَدًا (2) ដែលវាចង្អុលបង្ហាញទៅរកមាគ៌ាដ៏ត្រឹមត្រូវ រួចពួកយើងក៏ មានជំនឿលើវា។ ហើយពួកយើងមិនគោរពសក្ការៈចំពោះអ្នកណា ម្នាក់រួមជាមួយម្ចាស់របស់ពួកយើងឡើយ។ |
وَأَنَّهُ تَعَالَىٰ جَدُّ رَبِّنَا مَا اتَّخَذَ صَاحِبَةً وَلَا وَلَدًا (3) ហើយពិតប្រាកដណាស់ អានុភាពនៃម្ចាស់របស់ពួកយើង មហាខ្ពង់ខ្ពស់។ ទ្រង់គ្មានភរិយា និងគ្មានបុត្រឡើយ។ |
وَأَنَّهُ كَانَ يَقُولُ سَفِيهُنَا عَلَى اللَّهِ شَطَطًا (4) ហើយពិតប្រាកដណាស់ អ្នកដែលល្ងង់ខ្លៅក្នុងចំណោមពួក យើង(អ៊ីព្លីស)ធ្លាប់និយាយចោទប្រកាន់ចំពោះអល់ឡោះនូវពាក្យ សំដីហួសហេតុ។ |
وَأَنَّا ظَنَنَّا أَن لَّن تَقُولَ الْإِنسُ وَالْجِنُّ عَلَى اللَّهِ كَذِبًا (5) ហើយពិតប្រាកដណាស់ ពួកយើងបានគិតថាមនុស្សលោក និងជិននឹងមិននិយាយចោទប្រកាន់ចំពោះអល់ឡោះនូវពាក្យសំដី ភូតកុហកឡើយ។ |
وَأَنَّهُ كَانَ رِجَالٌ مِّنَ الْإِنسِ يَعُوذُونَ بِرِجَالٍ مِّنَ الْجِنِّ فَزَادُوهُمْ رَهَقًا (6) ហើយពិតប្រាកដណាស់ បុរសមួយក្រុមក្នុងចំណោមមនុស្ស លោកបានសុំពីបុរសជិនមួយចំនួនឱ្យការពារ(ពួកគេអំពីប្រការ អាក្រក់)។ ប៉ុន្ដែជិនទាំងនោះរិតតែបន្ថែមបាបកម្មដល់ពួកគេ ថែមទៀត។ |
وَأَنَّهُمْ ظَنُّوا كَمَا ظَنَنتُمْ أَن لَّن يَبْعَثَ اللَّهُ أَحَدًا (7) ហើយពិតប្រាកដណាស់ ពួកគេ(មនុស្សគ្មានជំនឿ)បានគិត ដូចដែលពួកអ្នក(ជិនគ្មានជំនឿ)បានគិតដែរថា អល់ឡោះនឹងមិន ធ្វើឱ្យអ្នកណាម្នាក់រស់ឡើងវិញម្ដងទៀតឡើយ។ |
وَأَنَّا لَمَسْنَا السَّمَاءَ فَوَجَدْنَاهَا مُلِئَتْ حَرَسًا شَدِيدًا وَشُهُبًا (8) ហើយពិតប្រាកដណាស់ ពួកយើង(ជិន)បានព្យាយាមឡើង ទៅលើមេឃ(ដើម្បីស្ដាប់រឿងអាថ៌កំបាំង) រួចយើងបានជួបប្រទះ នៅទីនោះពោរពេញទៅដោយអ្នកការពារ(ម៉ាឡាអ៊ីកាត់)ដ៏រឹងមាំ និងមានផ្កាយជាច្រើន(សម្រាប់បាញ់ពួកស្ហៃតន)។ |
وَأَنَّا كُنَّا نَقْعُدُ مِنْهَا مَقَاعِدَ لِلسَّمْعِ ۖ فَمَن يَسْتَمِعِ الْآنَ يَجِدْ لَهُ شِهَابًا رَّصَدًا (9) ហើយពិតប្រាកដណាស់ ពួកយើងធ្លាប់បានអង្គុយនៅកន្លែង មួយចំនួននៅលើមេឃដើម្បីស្ដាប់រឿងរ៉ាវផេ្សងៗ។ ប៉ុន្ដែឥឡូវនេះ (ក្រោយពីមូហាំម៉ាត់ក្លាយជាអ្នកនាំសារ) អ្នកណាហើយព្យាយាម ស្ដាប់រឿងរ៉ាវនោះ គេពិតជាជួបប្រទះនឹងផ្កាយដែលនៅការពារ (តាមបាញ់គេ)ជាមិនខាន។ |
وَأَنَّا لَا نَدْرِي أَشَرٌّ أُرِيدَ بِمَن فِي الْأَرْضِ أَمْ أَرَادَ بِهِمْ رَبُّهُمْ رَشَدًا (10) ហើយពិតប្រាកដណាស់ ពួកយើងមិនបានដឹងទេថា (ការ ហាមឃាត់មិនឱ្យស្ដាប់រឿងរ៉ាវនៅលើមេឃនោះ) តើអល់ឡោះ ចង់ធ្វើទារុណកម្មអ្នកដែលនៅលើផែនដី ឬមួយក៏ម្ចាស់របស់គេចង់ ចង្អុលបង្ហាញមាគ៌ាត្រឹមត្រូវដល់ពួកគេ |
وَأَنَّا مِنَّا الصَّالِحُونَ وَمِنَّا دُونَ ذَٰلِكَ ۖ كُنَّا طَرَائِقَ قِدَدًا (11) ហើយពិតប្រាកដណាស់ ក្នុងចំណោមពួកយើង(ជិន)មាន អ្នកខ្លះជាអ្នកដែលសាងអំពើល្អត្រឹមត្រូវ(មានជំនឿ) និងមានអ្នក ខ្លះទៀតផ្ទុយពីនោះ(គ្មានជំនឿ)។ ពួកយើងមានមាគ៌ាខុសៗគ្នា។ |
وَأَنَّا ظَنَنَّا أَن لَّن نُّعْجِزَ اللَّهَ فِي الْأَرْضِ وَلَن نُّعْجِزَهُ هَرَبًا (12) ហើយពិតប្រាកដណាស់ ពួកយើងបានគិតថាៈ ពួកយើង មិនអាចគេចពី(ទារុណកម្ម)អល់ឡោះនៅលើផែនដី និងមិនអាច គេចពីទ្រង់ហោះទៅលើមេឃបានឡើយ។ |
وَأَنَّا لَمَّا سَمِعْنَا الْهُدَىٰ آمَنَّا بِهِ ۖ فَمَن يُؤْمِن بِرَبِّهِ فَلَا يَخَافُ بَخْسًا وَلَا رَهَقًا (13) ហើយពិតប្រាកដណាស់ នៅពេលដែលពួកយើងបានស្ដាប់ ឮនូវការចង្អុលបង្ហាញ(គម្ពីរគួរអាន) ពួកយើងក៏មានជំនឿលើវា។ អ្នកណាហើយដែលជឿលើម្ចាស់របស់គេ គឺគេមិនខ្លាចខ្វះផលបុណ្យ ហើយក៏មិនខ្លាចគេបន្ថែមបាបកម្មដែរ។ |
وَأَنَّا مِنَّا الْمُسْلِمُونَ وَمِنَّا الْقَاسِطُونَ ۖ فَمَنْ أَسْلَمَ فَأُولَٰئِكَ تَحَرَّوْا رَشَدًا (14) ហើយពិតប្រាកដណាស់ នៅក្នុងចំណោមពួកយើង មាន អ្នកខ្លះជាមូស្លីម និងអ្នកខ្លះទៀតជាអ្នកបំពាន។ អ្នកណាហើយដែល បានប្រតិបត្ដិតាមសាសនាអ៊ីស្លាម អ្នកទាំងនោះជាអ្នកដែលមាន បំណងទៅរកមាគ៌ាដ៏ត្រឹមត្រូវ។ |
وَأَمَّا الْقَاسِطُونَ فَكَانُوا لِجَهَنَّمَ حَطَبًا (15) រីឯពួកដែលបំពានវិញ ពួកគេគឺជាអុសសម្រាប់ដុតនៅក្នុង នរកជើហាន់ណាំ។ |
وَأَن لَّوِ اسْتَقَامُوا عَلَى الطَّرِيقَةِ لَأَسْقَيْنَاهُم مَّاءً غَدَقًا (16) ហើយពិតប្រាកដណាស់ ប្រសិនបើពួកគេ(មនុស្សលោក និងជិន)ស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវនោះ យើងពិតជានឹងផ្ដល់ឱ្យពួក គេនូវទឹកភ្លៀង(និងផ្ដល់លាភសក្ការៈ)យ៉ាងច្រើន។ |
لِّنَفْتِنَهُمْ فِيهِ ۚ وَمَن يُعْرِضْ عَن ذِكْرِ رَبِّهِ يَسْلُكْهُ عَذَابًا صَعَدًا (17) ដើម្បីយើងនឹងសាកល្បងពួកគេនឹងវា។ អ្នកណាហើយ ដែលគេចចេញពីការរំលឹកចំពោះម្ចាស់របស់គេនោះ ទ្រង់ពិតជា បញ្ចូលគេទៅក្នុងទារុណកម្មដ៏ធ្ងន់ធ្ងរ។ |
وَأَنَّ الْمَسَاجِدَ لِلَّهِ فَلَا تَدْعُوا مَعَ اللَّهِ أَحَدًا (18) ហើយពិតប្រាកដណាស់ ម៉ាស្ជិទ(វិហារ)គឺជាកម្មសិទ្ធិ របស់អល់ឡោះ។ ដូចេ្នះ ចូរពួកអ្នកកុំបួងសួងសុំអ្នកណាម្នាក់រួមជា មួយអល់ឡោះឱ្យសោះ។ |
وَأَنَّهُ لَمَّا قَامَ عَبْدُ اللَّهِ يَدْعُوهُ كَادُوا يَكُونُونَ عَلَيْهِ لِبَدًا (19) ហើយពិតប្រាកដណាស់ នៅពេលដែលខ្ញុំរបស់អល់ឡោះ ម្នាក់(មូហាំម៉ាត់)ក្រោកឈរឡើង ដើម្បីថ្វាយបង្គំនោះ ពួកគេ (ជិន)មួយក្រុមស្ទើរតែប្រជ្រៀតគ្នាទៅរកគេ(ដើម្បីស្ដាប់គេសូត្រ គម្ពីរគួរអាន)។ |
قُلْ إِنَّمَا أَدْعُو رَبِّي وَلَا أُشْرِكُ بِهِ أَحَدًا (20) ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំគោរព សក្ការៈចំពោះម្ចាស់របស់ខ្ញុំតែមួយគត់ ហើយខ្ញុំមិនគោរពសក្ការៈ អ្នកណាម្នាក់រួមជាមួយនឹងទ្រង់ឡើយ។ |
قُلْ إِنِّي لَا أَمْلِكُ لَكُمْ ضَرًّا وَلَا رَشَدًا (21) ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំគ្មាន លទ្ធភាពការពារពួកអ្នកពីគ្រោះថ្នាក់ ហើយក៏គ្មានលទ្ធភាពផ្ដល់ ផលប្រយោជន៍ដល់ពួកអ្នកដែរ។ |
قُلْ إِنِّي لَن يُجِيرَنِي مِنَ اللَّهِ أَحَدٌ وَلَنْ أَجِدَ مِن دُونِهِ مُلْتَحَدًا (22) ចូរអ្នកពោលថាៈ ពិតប្រាកដណាស់ គ្មានអ្នកណាម្នាក់អាច ជួយសង្គ្រោះខ្ញុំឱ្យរួចផុតពីទារុណកម្មរបស់អល់ឡោះបានឡើយ ហើយខ្ញុំក៏គ្មានកន្លែងជ្រកកោនណាផេ្សងពីទ្រង់ដែរ។ |
إِلَّا بَلَاغًا مِّنَ اللَّهِ وَرِسَالَاتِهِ ۚ وَمَن يَعْصِ اللَّهَ وَرَسُولَهُ فَإِنَّ لَهُ نَارَ جَهَنَّمَ خَالِدِينَ فِيهَا أَبَدًا (23) ប៉ុន្ដែខ្ញុំគ្រាន់តែជាអ្នកផ្សព្វផ្សាយបទបញ្ជាពីអល់ឡោះ និងសាររបស់ទ្រង់តែប៉ុណ្ណោះ។ អ្នកណាហើយប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់នោះ ពិតប្រាកដណាស់ សម្រាប់គេគឺនរក ជើហាន់ណាំ ដោយពួកគេស្ថិតនៅកុ្នងនោះជាអមតៈ។ |
حَتَّىٰ إِذَا رَأَوْا مَا يُوعَدُونَ فَسَيَعْلَمُونَ مَنْ أَضْعَفُ نَاصِرًا وَأَقَلُّ عَدَدًا (24) លុះនៅពេលដែលពួកគេ(ពួកគ្មានជំនឿ)បានឃើញនូវអ្វី (ទារុណកម្ម)ដែលពួកគេត្រូវគេសន្យានោះ ពួកគេនឹងដឹងថា តើអ្នក ណាមានជំនួយខ្សោយជាងគេ និងមានបក្សពួកតិចជាងគេ |
قُلْ إِنْ أَدْرِي أَقَرِيبٌ مَّا تُوعَدُونَ أَمْ يَجْعَلُ لَهُ رَبِّي أَمَدًا (25) ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំមិនដឹងទេថា តើទារុណកម្មដែលគេសន្យាចំពោះពួកអ្នកនោះនឹងកើតឡើងក្នុងពេលឆាប់ៗ នេះ ឬក៏ម្ចាស់របស់ខ្ញុំពន្យារពេលវាឱ្យយូរអង្វែង |
عَالِمُ الْغَيْبِ فَلَا يُظْهِرُ عَلَىٰ غَيْبِهِ أَحَدًا (26) ទ្រង់ជាម្ចាស់ដែលដឹងនូវប្រការអាថ៌កំបាំង ហើយទ្រង់មិន លាតត្រដាងអាថ៌កំបាំងរបស់ទ្រង់ឱ្យនរណាម្នាក់ឃើញឡើយ។ |
إِلَّا مَنِ ارْتَضَىٰ مِن رَّسُولٍ فَإِنَّهُ يَسْلُكُ مِن بَيْنِ يَدَيْهِ وَمِنْ خَلْفِهِ رَصَدًا (27) លើកលែងតែអ្នកណាដែលទ្រង់ជ្រើសរើសគេធ្វើជាអ្នកនាំ សារប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់បានចាត់តាំងអ្នកយាម(ម៉ា-ឡាអ៊ីកាត់)នៅខាងមុខគេ(អ្នកនាំសារ)និងនៅខាងក្រោយគេ។ |
لِّيَعْلَمَ أَن قَدْ أَبْلَغُوا رِسَالَاتِ رَبِّهِمْ وَأَحَاطَ بِمَا لَدَيْهِمْ وَأَحْصَىٰ كُلَّ شَيْءٍ عَدَدًا (28) ដើម្បីទ្រង់ដឹងថា ពួកគេពិតជាបានផ្ដល់សារនៃម្ចាស់របស់ ពួកគេ ហើយទ្រង់ដឹងជ្រួតជ្រាបនូវអ្វីដែលពួកគេមាន ហើយទ្រង់ ដឹងចំនួនគ្រប់អ្វីៗទាំងអស់។ |