حم (1) ហា មីម |
وَالْكِتَابِ الْمُبِينِ (2) អល់ឡោះស្បថនឹងគម្ពីរ(គួរអាន)ដ៏ច្បាស់លាស់។ |
إِنَّا جَعَلْنَاهُ قُرْآنًا عَرَبِيًّا لَّعَلَّكُمْ تَعْقِلُونَ (3) ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានជាភាសា អារ៉ាប់ ដើម្បីឱ្យពួកអ្នកស្វែងយល់។ |
وَإِنَّهُ فِي أُمِّ الْكِتَابِ لَدَيْنَا لَعَلِيٌّ حَكِيمٌ (4) ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន)មាននៅក្នុងគម្ពីរ ដើម(ឡាវហុលម៉ះហ្វ៊ូស)ដែលនៅជាមួយយើង គឺពិតជាខ្ពង់ខ្ពស់ ពោរពេញទៅដោយគតិបណ្ឌិត។ |
أَفَنَضْرِبُ عَنكُمُ الذِّكْرَ صَفْحًا أَن كُنتُمْ قَوْمًا مُّسْرِفِينَ (5) ដូចេ្នះ តើឱ្យយើងឈប់បញ្ចុះគម្ពីរគួរអាននេះឱ្យពួកអ្នក ដោយសារតែពួកអ្នកជាក្រុមដែលបំពានឬ |
وَكَمْ أَرْسَلْنَا مِن نَّبِيٍّ فِي الْأَوَّلِينَ (6) ហើយណាពីជាច្រើនដែលយើងបានបញ្ជូនទៅកាន់ប្រជា-ជាតិមុនៗ។ |
وَمَا يَأْتِيهِم مِّن نَّبِيٍّ إِلَّا كَانُوا بِهِ يَسْتَهْزِئُونَ (7) ហើយគ្មានណាពីណាម្នាក់មកដល់ពួកគេ ក្រៅពីពួកគេធ្លាប់ បានចំអកឡកឡឺយចំពោះគេនោះឡើយ។ |
فَأَهْلَكْنَا أَشَدَّ مِنْهُم بَطْشًا وَمَضَىٰ مَثَلُ الْأَوَّلِينَ (8) ដូចេ្នះ យើងបានបំផ្លាញពួកដែលមានកម្លាំងខ្លាំងក្លាជាងពួក គេ(ពួកមូស្ហរីគីន)ទៅទៀត ហើយគំរូ(ទណ្ឌកម្ម)របស់ពួកជំនាន់ មុនក៏បានកើតឡើងរួចទៅហើយ។ |
وَلَئِن سَأَلْتَهُم مَّنْ خَلَقَ السَّمَاوَاتِ وَالْأَرْضَ لَيَقُولُنَّ خَلَقَهُنَّ الْعَزِيزُ الْعَلِيمُ (9) ហើយជាការពិតណាស់ ប្រសិនបើអ្នកបានសួរពួកគេថាៈ តើ អ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដីនោះ? ពួកគេ ប្រាកដជានឹងឆ្លើយថាៈ អ្នកដែលបានបង្កើតពួកវានោះ គឺម្ចាស់ដ៏ មហាខ្លាំងពូកែ មហាដឹង។ |
الَّذِي جَعَلَ لَكُمُ الْأَرْضَ مَهْدًا وَجَعَلَ لَكُمْ فِيهَا سُبُلًا لَّعَلَّكُمْ تَهْتَدُونَ (10) គឺជាអ្នកដែលបង្កើតផែនដីដែលមានសណ្ឋានរាបស្មើ សម្រាប់ពួកអ្នក ហើយបានបង្កើតឱ្យមានផ្លូវជាច្រើននៅលើវា សម្រាប់ពួកអ្នក(ដើម្បីស្វែងរកលាភសក្ការៈ) សង្ឃឹមថាពួកអ្នក នឹងទទួលបានការចង្អុលបង្ហាញ ។ |
وَالَّذِي نَزَّلَ مِنَ السَّمَاءِ مَاءً بِقَدَرٍ فَأَنشَرْنَا بِهِ بَلْدَةً مَّيْتًا ۚ كَذَٰلِكَ تُخْرَجُونَ (11) និងជាអ្នកដែលបានបញ្ចុះទឹកភ្លៀងពីលើមេឃតាមចំនួន កំណត់។ ហើយយើងបានធ្វើឱ្យទឹកដីដែលស្លាប់(គ្មានជីជាតិ)រស់ ឡើងវិញដោយសារវា។ ពួកអ្នកត្រូវគេបពោ្ចញ(ពីផ្នូរ)មកវិញ ក៏ដូច្នោះដែរ។ |
وَالَّذِي خَلَقَ الْأَزْوَاجَ كُلَّهَا وَجَعَلَ لَكُم مِّنَ الْفُلْكِ وَالْأَنْعَامِ مَا تَرْكَبُونَ (12) និងជាអ្នកដែលបានបង្កើតអ្វីទាំងអស់សុទ្ធតែមានគូ របស់វា ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវនាវា និងសត្វ ពាហនៈដែលពួកអ្នកអាចជិះបាន។ |
لِتَسْتَوُوا عَلَىٰ ظُهُورِهِ ثُمَّ تَذْكُرُوا نِعْمَةَ رَبِّكُمْ إِذَا اسْتَوَيْتُمْ عَلَيْهِ وَتَقُولُوا سُبْحَانَ الَّذِي سَخَّرَ لَنَا هَٰذَا وَمَا كُنَّا لَهُ مُقْرِنِينَ (13) ដើម្បីឱ្យពួកអ្នកជិះលើវា(នាវានិងសត្វពាហនៈ)។ បន្ទាប់ មកពួកអ្នកត្រូវរំលឹកចំពោះនៀកម៉ាត់នៃម្ចាស់របស់ពួកអ្នក នៅ ពេលណាដែលពួកអ្នកជិះលើវា ហើយពួកអ្នកត្រូវបួងសួងសុំថាៈ (سُبْحَانَ الَّذِي سَخَّرَ لَنَا هَذَا وَمَا كُنَّا لَهُ مُقْرِنِيْنَ، وَإِنَّا إِلَى رَبِّنَا لَمُنْقَلِبُوْنَ) ទ្រង់មហាជ្រះស្អាតដែលបានបង្កើតអ្វីៗទាំងនេះជាប្រយោជន៍ដល់ ពួកយើង ហើយពួកយើងគ្មានសមត្ថភាពបង្កើតអ្វីៗទាំងនេះឡើយ។ |
وَإِنَّا إِلَىٰ رَبِّنَا لَمُنقَلِبُونَ (14) ហើយពិតប្រាកដណាស់ ពួកយើងនឹងត្រូវវិលត្រឡប់ទៅ កាន់ម្ចាស់របស់ពួកយើងវិញ។ |
وَجَعَلُوا لَهُ مِنْ عِبَادِهِ جُزْءًا ۚ إِنَّ الْإِنسَانَ لَكَفُورٌ مُّبِينٌ (15) ហើយពួកគេ(ពួកមូស្ហរីគីន)បានចាត់ទុកខ្ញុំរបស់ទ្រង់ មួយ ចំនួនជាផ្នែកមួយនៃទ្រង់ ។ ពិតប្រាកដណាស់ មនុស្សលោកគឺរមិល គុណយ៉ាងច្បាស់លាស់។ |
أَمِ اتَّخَذَ مِمَّا يَخْلُقُ بَنَاتٍ وَأَصْفَاكُم بِالْبَنِينَ (16) ឬមួយ(ពួកអ្នកអះអាងថា)ទ្រង់បានជ្រើសរើសកូនស្រីពី អ្វីដែលទ្រង់បានបង្កើត ហើយបានជ្រើសរើសកូនប្រុសសម្រាប់ពួក អ្នកវិញឬ |
وَإِذَا بُشِّرَ أَحَدُهُم بِمَا ضَرَبَ لِلرَّحْمَٰنِ مَثَلًا ظَلَّ وَجْهُهُ مُسْوَدًّا وَهُوَ كَظِيمٌ (17) ហើយនៅពេលដែលគេប្រាប់ដំណឹងដល់អ្នកណាម្នាក់ក្នុង ចំណោមពួកគេនូវអ្វី(កូនស្រី)ដែលគេបានប្រដូចនឹងម្ចាស់មហា សប្បុរសនោះ មុខរបស់គេប្រែជាខ្មៅ ហើយគេពោរពេញទៅដោយ ភាពទុក្ខសោក។ |
أَوَمَن يُنَشَّأُ فِي الْحِلْيَةِ وَهُوَ فِي الْخِصَامِ غَيْرُ مُبِينٍ (18) តើ(សមជាកូនអល់ឡោះដែរឬទេ)អ្នកដែលត្រូវគេចិញ្ចឹម ដោយការតុបតែង(សំលៀកបំពាក់ និងគ្រឿងអលង្កា) ហើយគេមិន អាចលើកហេតុផលមកបញ្ជាក់ឱ្យច្បាស់នៅពេលមានជម្លោះនោះ |
وَجَعَلُوا الْمَلَائِكَةَ الَّذِينَ هُمْ عِبَادُ الرَّحْمَٰنِ إِنَاثًا ۚ أَشَهِدُوا خَلْقَهُمْ ۚ سَتُكْتَبُ شَهَادَتُهُمْ وَيُسْأَلُونَ (19) ហើយពួកគេបានចាត់ទុកម៉ាឡាអ៊ីកាត់ដែលពួកគេជាខ្ញុំ របស់ម្ចាស់មហាសប្បុរសនោះជាស្ដ្រី។ តើពួកគេបានឃើញផ្ទាល់ ភ្នែកពីការបង្កើតម៉ាឡាអ៊ីកាត់ឬ? ការអះអាងរបស់ពួកគេនឹងត្រូវ គេកត់ត្រាទុក ហើយពួកគេនឹងត្រូវគេសួរ(នៅថ្ងៃបរលោក)។ |
وَقَالُوا لَوْ شَاءَ الرَّحْمَٰنُ مَا عَبَدْنَاهُم ۗ مَّا لَهُم بِذَٰلِكَ مِنْ عِلْمٍ ۖ إِنْ هُمْ إِلَّا يَخْرُصُونَ (20) ហើយពួកគេបាននិយាយថាៈ ប្រសិនបើម្ចាស់មហា សប្បុរសមានចេតនា ពួកយើងមិនគោរពសក្ការៈពួកគេ(ម៉ាឡា-អ៊ីកាត់)ឡើយ។ ពួកគេមិនបានដឹងអំពីរឿងនោះឡើយ។ ពួកគេ គ្មានអ្វីក្រៅពីនិយាយភូតកុហកឡើយ។ |
أَمْ آتَيْنَاهُمْ كِتَابًا مِّن قَبْلِهِ فَهُم بِهِ مُسْتَمْسِكُونَ (21) ឬមួយយើងបានផ្ដល់គម្ពីរណាមួយឱ្យពួកគេមុនគម្ពីរ គួរអានដោយពួកគេជាអ្នកប្រតិបត្ដិតាមវានោះ |
بَلْ قَالُوا إِنَّا وَجَدْنَا آبَاءَنَا عَلَىٰ أُمَّةٍ وَإِنَّا عَلَىٰ آثَارِهِم مُّهْتَدُونَ (22) ផ្ទុយទៅវិញ ពួកគេបែរជានិយាយថាៈ ពិតប្រាកដណាស់ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងស្ថិតនៅលើសាសនាតែ មួយ។ ហើយពិតប្រាកដណាស់ ពួកយើងជាអ្នកទទួលបានការចង្អុល បង្ហាញតាមកេរដំណែលរបស់ពួកគេ។ |
وَكَذَٰلِكَ مَا أَرْسَلْنَا مِن قَبْلِكَ فِي قَرْيَةٍ مِّن نَّذِيرٍ إِلَّا قَالَ مُتْرَفُوهَا إِنَّا وَجَدْنَا آبَاءَنَا عَلَىٰ أُمَّةٍ وَإِنَّا عَلَىٰ آثَارِهِم مُّقْتَدُونَ (23) ដូច្នោះដែរ រាល់ៗអ្នកដាស់តឿនព្រមានដែលយើងបាន បញ្ជូនទៅកាន់អ្នកភូមិស្រុកណាមួយមុនអ្នក(មូហាំម៉ាត់) គឺពួក ដែលមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភនៃភូមិស្រុកនោះតែងតែនិយាយ ថាៈ ពិតប្រាកដណាស់ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើង ស្ថិតនៅលើសាសនាមួយ។ ហើយពិតប្រាកដណាស់ ពួកយើងជា អ្នកដើរតាមកេរដំណែលរបស់ពួកគេ។ |
۞ قَالَ أَوَلَوْ جِئْتُكُم بِأَهْدَىٰ مِمَّا وَجَدتُّمْ عَلَيْهِ آبَاءَكُمْ ۖ قَالُوا إِنَّا بِمَا أُرْسِلْتُم بِهِ كَافِرُونَ (24) គេ(អ្នកដាស់តឿនព្រមាន)បានពោលថាៈ តើទោះបីជា ខ្ញុំបាននាំមកឱ្យពួកអ្នកប្រសើរជាងអ្វីៗដែលពួកអ្នកទទួលបានវាពី ជីដូនជីតារបស់ពួកអ្នកក៏ដោយឬ? ពួកគេបាននិយាយថាៈ ពិតប្រាកដ ណាស់ ពួកយើងជាអ្នកបដិសេធនឹងអ្វីដែលគេបានបញ្ជូនពួកអ្នកមក ជាមួយនឹងវា។ |
فَانتَقَمْنَا مِنْهُمْ ۖ فَانظُرْ كَيْفَ كَانَ عَاقِبَةُ الْمُكَذِّبِينَ (25) ហើយយើងក៏ដាក់ទណ្ឌកម្មពួកគេ។ ដូចេ្នះ ចូរអ្នកមើលចុះ តើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធនោះយ៉ាងដូចមេ្ដច |
وَإِذْ قَالَ إِبْرَاهِيمُ لِأَبِيهِ وَقَوْمِهِ إِنَّنِي بَرَاءٌ مِّمَّا تَعْبُدُونَ (26) ហើយ(ចូរចងចាំ)នៅពេលដែលអ៊ីព្រហ៊ីមបាននិយាយទៅ កាន់ឪពុក និងក្រុមរបស់គាត់ថាៈ ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធ នឹងអ្វីដែលពួកអ្នកកំពុងគោរពសក្ការៈនោះឡើយ។ |
إِلَّا الَّذِي فَطَرَنِي فَإِنَّهُ سَيَهْدِينِ (27) ក៏ប៉ុន្ដែ(ខ្ញុំគោរពសក្ការៈចំពោះ)អ្នកដែលបានបង្កើតខ្ញុំ ប៉ុណ្ណោះ ព្រោះទ្រង់ពិតជានឹងចង្អុលបង្ហាញដល់ខ្ញុំ។ |
وَجَعَلَهَا كَلِمَةً بَاقِيَةً فِي عَقِبِهِ لَعَلَّهُمْ يَرْجِعُونَ (28) ហើយគាត់(អ៊ីព្រហ៊ីម)បានចាត់ទុកវា(لاَ إِلَهَ إِلاَّ اللهُ: គ្មាន ទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ)ជា ពាក្យសំដីដែលមិនសាបសូន្យសម្រាប់អ្នកជំនាន់ក្រោយរបស់គាត់។ សង្ឃឹមថាពួកគេនឹងវិលត្រឡប់(ទៅគោរពអល់ឡោះ)វិញ។ |
بَلْ مَتَّعْتُ هَٰؤُلَاءِ وَآبَاءَهُمْ حَتَّىٰ جَاءَهُمُ الْحَقُّ وَرَسُولٌ مُّبِينٌ (29) ផ្ទុយទៅវិញ យើងបានឱ្យពួកទាំងនោះ និងជីដូនជីតា របស់ពួកគេសោយសុខរហូតទាល់តែការពិត(គម្ពីរគួរអាន)បាន មកដល់ពួកគេ និងអ្នកនាំសារដែលបញ្ជាក់យ៉ាងច្បាស់លាស់។ |
وَلَمَّا جَاءَهُمُ الْحَقُّ قَالُوا هَٰذَا سِحْرٌ وَإِنَّا بِهِ كَافِرُونَ (30) តែនៅពេលដែលការពិតបានមកដល់ពួកគេ ពួកគេបែរ ជានិយាយថាៈ នេះគឺជាមន្ដអាគម ហើយពិតប្រាកដណាស់យើង គឺជាអ្នកដែលបដិសេធនឹងវា។ |
وَقَالُوا لَوْلَا نُزِّلَ هَٰذَا الْقُرْآنُ عَلَىٰ رَجُلٍ مِّنَ الْقَرْيَتَيْنِ عَظِيمٍ (31) ហើយពួកគេបាននិយាយថាៈ ហេតុអ្វីបានជាគម្ពីរគួរអាន នេះមិនត្រូវគេបញ្ចុះទៅឱ្យបុរសម្នាក់ដែលមានកិត្ដិយសខ្ពង់ខ្ពស់ នៅក្នុងទីក្រុងណាមួយនៃទីក្រុងទាំងពីរនេះ(ម៉ាក្កះ និងតអ៊ីហ្វ) |
أَهُمْ يَقْسِمُونَ رَحْمَتَ رَبِّكَ ۚ نَحْنُ قَسَمْنَا بَيْنَهُم مَّعِيشَتَهُمْ فِي الْحَيَاةِ الدُّنْيَا ۚ وَرَفَعْنَا بَعْضَهُمْ فَوْقَ بَعْضٍ دَرَجَاتٍ لِّيَتَّخِذَ بَعْضُهُم بَعْضًا سُخْرِيًّا ۗ وَرَحْمَتُ رَبِّكَ خَيْرٌ مِّمَّا يَجْمَعُونَ (32) តើពួកគេជាអ្នកបែងចែកក្ដីមេត្ដាករុណានៃម្ចាស់របស់អ្នក ឬ? ការពិតយើងបានបែងចែករវាងពួកគេនូវជីវភាពរស់នៅរបស់ ពួកគេនៅក្នុងជីវិតលោកិយនេះ។ ហើយយើងបានលើកតម្កើងរវាង ពួកគេឱ្យមានឋានៈខ្ពស់ជាងគ្នាដើម្បីឱ្យពួកគេយកប្រយោជន៍ពីគ្នា ទៅវិញទៅមក។ ហើយក្ដីមេត្ដាករុណានៃម្ចាស់របស់អ្នកប្រសើរ ជាងអ្វីៗដែលពួកគេប្រមូលផ្ដុំ(ក្នុងលោកិយនេះ)ទៅទៀត។ |
وَلَوْلَا أَن يَكُونَ النَّاسُ أُمَّةً وَاحِدَةً لَّجَعَلْنَا لِمَن يَكْفُرُ بِالرَّحْمَٰنِ لِبُيُوتِهِمْ سُقُفًا مِّن فِضَّةٍ وَمَعَارِجَ عَلَيْهَا يَظْهَرُونَ (33) ហើយប្រសិនបើមនុស្សលោកមិនប្រមូលផ្ដុំជាប្រជាជាតិ (ដែលគ្មានជំនឿ)តែមួយទេនោះ យើងពិតជាផ្ដល់ឱ្យអ្នកដែលគ្មាន ជំនឿលើម្ចាស់មហាសប្បុរសនូវដំបូលផ្ទះរបស់ពួកគេ និងជណ្ដើរ ដែលពួកគេឡើងអំពីប្រាក់ជាមិនខាន។ |
وَلِبُيُوتِهِمْ أَبْوَابًا وَسُرُرًا عَلَيْهَا يَتَّكِئُونَ (34) ហើយផ្ទះរបស់ពួកគេដែលមានទ្វារនិងគ្រែជាច្រើនដែល ពួកគេទំរេតលើវា(ក៏ធ្វើពីប្រាក់ដែរ)។ |
وَزُخْرُفًا ۚ وَإِن كُلُّ ذَٰلِكَ لَمَّا مَتَاعُ الْحَيَاةِ الدُّنْيَا ۚ وَالْآخِرَةُ عِندَ رَبِّكَ لِلْمُتَّقِينَ (35) ព្រមទាំងមានការតុបតែងដោយមាសទៀតផង។ ហើយ ទាំងអស់នោះគ្មានអ្វីក្រៅពីការលំអសប្បាយសម្រាប់ជីវិតលោកិយឡើយ។ រីឯ(សុភមង្គល)នៅជាមួយម្ចាស់របស់អ្នកនាថ្ងៃបរលោក វិញ គឺសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះប៉ុណ្ណោះ។ |
وَمَن يَعْشُ عَن ذِكْرِ الرَّحْمَٰنِ نُقَيِّضْ لَهُ شَيْطَانًا فَهُوَ لَهُ قَرِينٌ (36) ហើយអ្នកណាដែលគេចចេញពីការរំលឹកទៅចំពោះម្ចាស់ មហាសប្បុរសនោះ យើងនឹងឱ្យស្ហៃតនញុះញង់គេ ហើយវាជាមិត្ដ ជិតស្និទ្ធសម្រាប់គេ។ |
وَإِنَّهُمْ لَيَصُدُّونَهُمْ عَنِ السَّبِيلِ وَيَحْسَبُونَ أَنَّهُم مُّهْتَدُونَ (37) ហើយពិតប្រាកដណាស់ ពួកវា(ស្ហៃតន)នឹងរារាំងពួកគេ អំពីមាគ៌ាដែលត្រឹមត្រូវ ដោយពួកគេគិតថា ពិតប្រាកដណាស់ ពួក គេជាអ្នកទទួលបានការចង្អុលបង្ហាញ។ |
حَتَّىٰ إِذَا جَاءَنَا قَالَ يَا لَيْتَ بَيْنِي وَبَيْنَكَ بُعْدَ الْمَشْرِقَيْنِ فَبِئْسَ الْقَرِينُ (38) លុះនៅពេលដែលគេបានជួបយើង(នាថ្ងៃបរលោក) គេ បាននិយាយ(ទៅកាន់មិត្ដរបស់គេ)ថាៈ ឱអនិច្ចា. សង្ឃឹមថារវាង ខ្ញុំនិងអ្នកគឺឆ្ងាយពីគ្នាដូចទិសទាំងពីរ(ខាងកើត និងខាងលិច) ដូចេ្នះ វា(ស្ហៃតន)គឺជាមិត្ដដ៏អាក្រក់បំផុត។ |
وَلَن يَنفَعَكُمُ الْيَوْمَ إِذ ظَّلَمْتُمْ أَنَّكُمْ فِي الْعَذَابِ مُشْتَرِكُونَ (39) ហើយ(ក្ដីសង្ឃឹមរបស់ពួកគេ)នឹងមិនផ្ដល់ផលប្រយោជន៍ សម្រាប់ពួកអ្នកជាដាច់ខាតនៅថ្ងៃនេះ ដោយសារពួកអ្នកបានបំពាន (លើខ្លួនឯង)។ ពិតប្រាកដណាស់ ពួកអ្នកនឹងស្ថិតក្នុងទារុណកម្មជា មួយគ្នាពុំខានឡើយ។ |
أَفَأَنتَ تُسْمِعُ الصُّمَّ أَوْ تَهْدِي الْعُمْيَ وَمَن كَانَ فِي ضَلَالٍ مُّبِينٍ (40) តើអ្នក(មូហាំម៉ាត់)អាចធ្វើឱ្យអ្នកដែលថ្លង់ស្ដាប់ឮ ឬអាច ចង្អុលបង្ហាញអ្នកដែលខ្វាក់ និងអ្នកដែលស្ថិតនៅក្នុងភាពវងេ្វង យ៉ាងច្បាស់លាស់នោះបានឬ |
فَإِمَّا نَذْهَبَنَّ بِكَ فَإِنَّا مِنْهُم مُّنتَقِمُونَ (41) ហើយបើទោះជាយើងឱ្យអ្នក(មូហាំម៉ាត់)ស្លាប់(មុននឹង ទារុណកម្មមកដល់ពួកគេ)ក៏ដោយ ក៏យើងពិតជានឹងធ្វើទារុណកម្ម ពួកគេ(នៅថ្ងៃបរលោក)ដែរ។ |
أَوْ نُرِيَنَّكَ الَّذِي وَعَدْنَاهُمْ فَإِنَّا عَلَيْهِم مُّقْتَدِرُونَ (42) ឬក៏យើងនឹងបង្ហាញឱ្យអ្នកឃើញនូវអ្វី(ទារុណកម្ម)ដែល យើងបានសន្យានឹងពួកគេ។ ហើយពិតប្រាកដណាស់ យើងមាន អំណាចលើពួកគេ។ |
فَاسْتَمْسِكْ بِالَّذِي أُوحِيَ إِلَيْكَ ۖ إِنَّكَ عَلَىٰ صِرَاطٍ مُّسْتَقِيمٍ (43) ដូចេ្នះ ចូរអ្នកកាន់ឱ្យបានខ្ជាប់ខ្ជួននូវអ្វី(គម្ពីរគួរអាន)ដែល គេបានបញ្ចុះឱ្យអ្នក។ ពិតប្រាកដណាស់ អ្នកកំពុងស្ថិតនៅលើផូ្លវដ៏ ត្រឹមត្រូវ។ |
وَإِنَّهُ لَذِكْرٌ لَّكَ وَلِقَوْمِكَ ۖ وَسَوْفَ تُسْأَلُونَ (44) ហើយពិតប្រាកដណាស់វា(គម្ពីរគួរអាន)គឺជាការដាស់ តឿនសម្រាប់អ្នកនិងក្រុមរបស់អ្នក។ ហើយពួកអ្នកនឹងត្រូវគេសួរ។ |
وَاسْأَلْ مَنْ أَرْسَلْنَا مِن قَبْلِكَ مِن رُّسُلِنَا أَجَعَلْنَا مِن دُونِ الرَّحْمَٰنِ آلِهَةً يُعْبَدُونَ (45) ចូរអ្នក(មូហាំម៉ាត់)សួរបណ្ដាអ្នកនាំសាររបស់យើងដែល យើងបានបញ្ជូនមុនអ្នកថាៈ តើយើងធ្លាប់បានបង្កើតឱ្យមានព្រះនានា ផេ្សងពីម្ចាស់មហាសប្បុរសដើម្បីឱ្យពួកគេគោរពសក្ការៈឬទេ |
وَلَقَدْ أَرْسَلْنَا مُوسَىٰ بِآيَاتِنَا إِلَىٰ فِرْعَوْنَ وَمَلَئِهِ فَقَالَ إِنِّي رَسُولُ رَبِّ الْعَالَمِينَ (46) ហើយជាការពិតណាស់ យើងបានបញ្ជូនមូសាជាមួយនឹង មុជីហ្សាត់របស់យើងទៅកាន់ហ្វៀរអោននិងមន្ដ្រីៗរបស់គេ។ ពេល នោះមូសាបានពោលថាៈ ពិតប្រាកដណាស់ ខ្ញុំជាអ្នកនាំសាររបស់ ម្ចាស់គ្រប់គ្រងពិភពទាំងអស់។ |
فَلَمَّا جَاءَهُم بِآيَاتِنَا إِذَا هُم مِّنْهَا يَضْحَكُونَ (47) ហើយនៅពេលដែលគាត់បាននាំមុជីហ្សាត់របស់យើងទៅ ដល់ពួកគេ ពេលនោះពួកគេបែរជាសើចចំអកចំពោះវាទៅវិញ។ |
وَمَا نُرِيهِم مِّنْ آيَةٍ إِلَّا هِيَ أَكْبَرُ مِنْ أُخْتِهَا ۖ وَأَخَذْنَاهُم بِالْعَذَابِ لَعَلَّهُمْ يَرْجِعُونَ (48) ហើយយើងនឹងមិនបង្ហាញមុជីហ្សាត់ណាមួយដល់ពួកគេ ទៀតឡើយ លុះត្រាតែវាមានលក្ខណៈធំធេងជាងមុជីហ្សាត់មុន។ ហើយយើងបានដាក់ទណ្ឌកម្មពួកគេ ដើម្បីឱ្យពួកគេវិលត្រឡប់ (ទៅរកមាគ៌ាត្រឹមត្រូវ)វិញ។ |
وَقَالُوا يَا أَيُّهَ السَّاحِرُ ادْعُ لَنَا رَبَّكَ بِمَا عَهِدَ عِندَكَ إِنَّنَا لَمُهْتَدُونَ (49) ហើយពួកគេបាននិយាយ(ទៅកាន់មូសា)ថាៈ ឱគ្រូធ្មប់. ចូរអ្នកបួងសួងសុំពីម្ចាស់របស់អ្នកឱ្យពួកយើងនូវអ្វីដែលទ្រង់បាន សន្យាជាមួយអ្នក(ការបញ្ចៀសពីទណ្ឌកម្ម)ចុះ ពួកយើងពិតជា នឹងទទួលបានការចង្អុលបង្ហាញជាមិនខាន។ |
فَلَمَّا كَشَفْنَا عَنْهُمُ الْعَذَابَ إِذَا هُمْ يَنكُثُونَ (50) ហើយនៅពេលដែលយើងបានបំបាត់ទណ្ឌកម្មចេញពីពួកគេ ពេលនោះពួកគេបែរជាក្បត់(ពាក្យសន្យា)ទៅវិញ។ |
وَنَادَىٰ فِرْعَوْنُ فِي قَوْمِهِ قَالَ يَا قَوْمِ أَلَيْسَ لِي مُلْكُ مِصْرَ وَهَٰذِهِ الْأَنْهَارُ تَجْرِي مِن تَحْتِي ۖ أَفَلَا تُبْصِرُونَ (51) ហើយហ្វៀរអោនបានអំពាវនាវទៅកាន់ក្រុមរបស់គេ ដោយនិយាយថាៈ ឱក្រុមរបស់យើង. តើអាណាចក្រអេហ្ស៊ីប ដោយមានទនេ្លហូរពីក្រោមវិមានរបស់យើងទាំងនេះមិនមែនជា កម្មសិទ្ធិរបស់យើងទេឬ? តើពួកអ្នកមិនឃើញទេឬ |
أَمْ أَنَا خَيْرٌ مِّنْ هَٰذَا الَّذِي هُوَ مَهِينٌ وَلَا يَكَادُ يُبِينُ (52) ផ្ទុយទៅវិញ ខ្ញុំជាមនុស្សប្រសើរជាងមនុស្សនេះ(មូសា) ដែលគេជាមនុស្សថោកទាបនិងនិយាយមិនសូវច្បាស់លាស់។ |
فَلَوْلَا أُلْقِيَ عَلَيْهِ أَسْوِرَةٌ مِّن ذَهَبٍ أَوْ جَاءَ مَعَهُ الْمَلَائِكَةُ مُقْتَرِنِينَ (53) ដូចេ្នះ ហេតុអ្វីបានជាគេមិនត្រូវបំពាក់កងដៃអំពីមាស ឬ ម៉ាឡាអ៊ីកាត់មិនរួមដំណើរមកជាមួយគេ |
فَاسْتَخَفَّ قَوْمَهُ فَأَطَاعُوهُ ۚ إِنَّهُمْ كَانُوا قَوْمًا فَاسِقِينَ (54) ពេលនោះគេ(ហ្វៀរអោន)បានបំភិតបំភ័យក្រុមរបស់គេ ដូចេ្នះពួកគេក៏ប្រតិបត្ដិតាមគេ។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុម មួយដែលប្រាសចាកពីការប្រតិបត្ដិតាមអល់ឡោះ ។ |
فَلَمَّا آسَفُونَا انتَقَمْنَا مِنْهُمْ فَأَغْرَقْنَاهُمْ أَجْمَعِينَ (55) ហើយនៅពេលដែលពួកគេបានធ្វើឱ្យយើងខឹងសម្បា យើង ក៏ដាក់ទណ្ឌកម្មពួកគេ ដោយយើងពន្លិចពួកគេទាំងអស់គ្នា(ទៅក្នុង ទឹកសមុទ្រ)។ |
فَجَعَلْنَاهُمْ سَلَفًا وَمَثَلًا لِّلْآخِرِينَ (56) ហើយយើងបានយកពួកគេធ្វើជាគំរូ និងធ្វើជាឧទាហរណ៍ សម្រាប់មនុស្សជំនាន់ក្រោយ។ |
۞ وَلَمَّا ضُرِبَ ابْنُ مَرْيَمَ مَثَلًا إِذَا قَوْمُكَ مِنْهُ يَصِدُّونَ (57) ហើយនៅពេលដែលគេយកកូនប្រុសរបស់ម៉ារយ៉ាំ (អ៊ីសា) ធ្វើជាឧទាហរណ៍ ពេលនោះក្រុមដែលប្រឆាំងនឹងអ្នក(មូហាំម៉ាត់) រីករាយនឹងវា។ |
وَقَالُوا أَآلِهَتُنَا خَيْرٌ أَمْ هُوَ ۚ مَا ضَرَبُوهُ لَكَ إِلَّا جَدَلًا ۚ بَلْ هُمْ قَوْمٌ خَصِمُونَ (58) ហើយពួកគេបាននិយាយថាៈ តើព្រះនានារបស់យើង ប្រសើរជាង ឬមួយគេ(អ៊ីសា)ប្រសើរជាង? ពួកគេមិនលើក ឧទាហរណ៍ពីរឿងគេប្រាប់អ្នក(មូហាំម៉ាត់)ក្រៅពីការប្រកែក យកឈ្នះឡើយ។ ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែលចូលចិត្ដ ឈ្លោះប្រកែកគ្នា។ |
إِنْ هُوَ إِلَّا عَبْدٌ أَنْعَمْنَا عَلَيْهِ وَجَعَلْنَاهُ مَثَلًا لِّبَنِي إِسْرَائِيلَ (59) គេ(អ៊ីសា)គ្រាន់តែជាខ្ញុំម្នាក់ដែលយើងបានប្រទាន នៀកម៉ាត់ដល់គេប៉ុណ្ណោះ ហើយយើងបានយកគេធ្វើជាឧទាហរណ៍ សម្រាប់អំបូរអ៊ីស្រាអែល។ |
وَلَوْ نَشَاءُ لَجَعَلْنَا مِنكُم مَّلَائِكَةً فِي الْأَرْضِ يَخْلُفُونَ (60) ហើយប្រសិនបើយើងមានចេតនា យើងពិតជាចាត់ម៉ាឡា-អ៊ីកាត់មកគ្រប់គ្រងនៅលើផែនដីនេះជំនួសពួកអ្នកជាមិនខាន។ |
وَإِنَّهُ لَعِلْمٌ لِّلسَّاعَةِ فَلَا تَمْتَرُنَّ بِهَا وَاتَّبِعُونِ ۚ هَٰذَا صِرَاطٌ مُّسْتَقِيمٌ (61) ហើយពិតប្រាកដណាស់ (ការចុះពីលើមេឃរបស់)គេ (អ៊ីសា)គឺជាសញ្ញាកំណត់នៃថ្ងៃបរលោក។ ដូចេ្នះ ចូរពួកអ្នកកុំ មន្ទិលសង្ស័យអំពីវាឱ្យសោះ ហើយពួកអ្នកត្រូវប្រតិបត្ដិតាមយើង។ នេះហើយគឺជាមាគ៌ាដែលត្រឹមត្រូវ។ |
وَلَا يَصُدَّنَّكُمُ الشَّيْطَانُ ۖ إِنَّهُ لَكُمْ عَدُوٌّ مُّبِينٌ (62) ហើយកុំបណ្ដោយឱ្យស្ហៃតនមករារាំងពួកអ្នកឱ្យសោះ។ ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវរបស់ពួកអ្នកយ៉ាងច្បាស់លាស់។ |
وَلَمَّا جَاءَ عِيسَىٰ بِالْبَيِّنَاتِ قَالَ قَدْ جِئْتُكُم بِالْحِكْمَةِ وَلِأُبَيِّنَ لَكُم بَعْضَ الَّذِي تَخْتَلِفُونَ فِيهِ ۖ فَاتَّقُوا اللَّهَ وَأَطِيعُونِ (63) ហើយនៅពេលអ៊ីសាបាននាំមកនូវភស្ដុតាងយ៉ាងច្បាស់ លាស់ជាច្រើន(មកកាន់អំបូរអ៊ីស្រាអែល)គាត់ក៏បានពោលថាៈ ជា ការពិតណាស់ ខ្ញុំបាននាំមកឱ្យពួកអ្នកនូវហ៊ិកម៉ាត់(ភាពជាណាពី) និងដើម្បីឱ្យខ្ញុំបញ្ជាក់ប្រាប់ពួកអ្នកនូវរឿងមួយចំនួន ដែលពួកអ្នក កំពុងខ្វែងគំនិតគ្នាអំពីវា។ ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាមខ្ញុំ។ |
إِنَّ اللَّهَ هُوَ رَبِّي وَرَبُّكُمْ فَاعْبُدُوهُ ۚ هَٰذَا صِرَاطٌ مُّسْتَقِيمٌ (64) ពិតប្រាកដណាស់ អល់ឡោះ ទ្រង់គឺជាម្ចាស់របស់ខ្ញុំ និងជា ម្ចាស់របស់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកគោរពសក្ការៈចំពោះទ្រង់។ នេះហើយគឺជាមាគ៌ាដ៏ត្រឹមត្រូវ។ |
فَاخْتَلَفَ الْأَحْزَابُ مِن بَيْنِهِمْ ۖ فَوَيْلٌ لِّلَّذِينَ ظَلَمُوا مِنْ عَذَابِ يَوْمٍ أَلِيمٍ (65) ហើយក្រុមនានាក្នុងចំណោមពួកគេបានខ្វែងគំនិតគ្នា(ក្នុង រឿងអ៊ីសា) ។ ហើយភាពវិនាសអន្ដរាយចំពោះពួកដែលបានបំពាន គឺទារុណកម្មនៅថ្ងៃមួយយ៉ាងឈឺចាប់(ថ្ងៃបរលោក)។ |
هَلْ يَنظُرُونَ إِلَّا السَّاعَةَ أَن تَأْتِيَهُم بَغْتَةً وَهُمْ لَا يَشْعُرُونَ (66) ពួកគេមិនរង់ចាំអ្វីក្រៅពីថ្ងៃបរលោកដែលនឹងមកដល់ពួក គេភ្លាមៗ ដោយពួកគេមិនដឹងខ្លួននោះឡើយ។ |
الْأَخِلَّاءُ يَوْمَئِذٍ بَعْضُهُمْ لِبَعْضٍ عَدُوٌّ إِلَّا الْمُتَّقِينَ (67) មិត្ដភកិ្ដទាំងឡាយនៅថ្ងៃនោះ(ថ្ងៃបរលោក)នឹងក្លាយជា សត្រូវនឹងគ្នា លើកលែងតែអ្នកដែលកោតខ្លាចអល់ឡោះប៉ុណ្ណោះ។ |
يَا عِبَادِ لَا خَوْفٌ عَلَيْكُمُ الْيَوْمَ وَلَا أَنتُمْ تَحْزَنُونَ (68) ឱបណ្ដាខ្ញុំរបស់យើង. គ្មានការភ័យខ្លាចចំពោះពួកអ្នកទេ នៅថ្ងៃនេះ ហើយពួកអ្នកក៏មិនមានទុក្ខព្រួយដែរ។ |
الَّذِينَ آمَنُوا بِآيَاتِنَا وَكَانُوا مُسْلِمِينَ (69) គឺបណ្ដាអ្នកដែលមានជំនឿនឹងអាយ៉ាត់ៗរបស់យើង ហើយ ពួកគេជាអ្នកដែលបានប្រគល់ខ្លួនចំពោះអល់ឡោះ។ |
ادْخُلُوا الْجَنَّةَ أَنتُمْ وَأَزْوَاجُكُمْ تُحْبَرُونَ (70) ចូរពួកអ្នក និងភរិយាៗរបស់ពួកអ្នកចូលឋានសួគ៌ដោយ រីករាយចុះ។ |
يُطَافُ عَلَيْهِم بِصِحَافٍ مِّن ذَهَبٍ وَأَكْوَابٍ ۖ وَفِيهَا مَا تَشْتَهِيهِ الْأَنفُسُ وَتَلَذُّ الْأَعْيُنُ ۖ وَأَنتُمْ فِيهَا خَالِدُونَ (71) ថាសនិងពែងធ្វើពីមាសត្រូវគេដាក់នៅជុំវិញពួកគេ។ ហើយនៅក្នុងឋានសួគ៌នោះមានអ្វីៗតាមចំណង់ចិត្ដ ព្រមទាំង សប្បាយភ្នែកផងដែរ។ ហើយពួកអ្នកស្ថិតនៅក្នុងនោះជាអមតៈ។ |
وَتِلْكَ الْجَنَّةُ الَّتِي أُورِثْتُمُوهَا بِمَا كُنتُمْ تَعْمَلُونَ (72) នោះហើយគឺជាឋានសួគ៌ដែលគេបានប្រទានវាឱ្យពួកអ្នក ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានសាងកន្លងមក។ |
لَكُمْ فِيهَا فَاكِهَةٌ كَثِيرَةٌ مِّنْهَا تَأْكُلُونَ (73) មានផ្លែឈើជាច្រើនសម្រាប់ពួកអ្នកនៅក្នុងនោះដែលពួក អ្នកអាចបរិភោគអំពីវាបាន។ |
إِنَّ الْمُجْرِمِينَ فِي عَذَابِ جَهَنَّمَ خَالِدُونَ (74) ពិតប្រាកដណាស់ ពួកដែលប្រព្រឹត្ដអំពើបាបនោះ ពួកគេ ស្ថិតនៅក្នុងទារុណកម្មនៃនរកជើហាន់ណាំជាអមតៈ។ |
لَا يُفَتَّرُ عَنْهُمْ وَهُمْ فِيهِ مُبْلِسُونَ (75) គេមិនសម្រាល(ទារុណកម្ម)ដល់ពួកគេឡើយ។ ហើយ ពួកគេស្ថិតនៅក្នុងនោះទាំងក្ដីអស់សង្ឃឹម។ |
وَمَا ظَلَمْنَاهُمْ وَلَٰكِن كَانُوا هُمُ الظَّالِمِينَ (76) ហើយយើងមិនបានបំពានលើពួកគេឡើយ ក៏ប៉ុន្ដែពួកគេ ទេដែលជាអ្នកបានបំពាននោះ។ |
وَنَادَوْا يَا مَالِكُ لِيَقْضِ عَلَيْنَا رَبُّكَ ۖ قَالَ إِنَّكُم مَّاكِثُونَ (77) ពួកគេបានស្រែកហៅថាៈ ឱម៉ាឡិក . ចូរឱ្យម្ចាស់របស់ អ្នកយកជីវិតពួកយើងចុះ(ដើម្បីពួកយើងរួចផុតពីទារុណកម្មនេះ)។ ម៉ាឡិកបានតបវិញថាៈ ពិតប្រាកដណាស់ ពួកអ្នករស់នៅទីនេះជា រៀងរហូត។ |
لَقَدْ جِئْنَاكُم بِالْحَقِّ وَلَٰكِنَّ أَكْثَرَكُمْ لِلْحَقِّ كَارِهُونَ (78) ជាការពិតណាស់យើង(អល់ឡោះ)បាននាំមកឱ្យពួកអ្នក នូវការពិត(តាមរយៈអ្នកនាំសាររបស់យើង) ក៏ប៉ុន្ដែពួកអ្នកភាគ ច្រើនបែរជាស្អប់ខ្ពើមចំពោះការពិតនោះទៅវិញ។ |
أَمْ أَبْرَمُوا أَمْرًا فَإِنَّا مُبْرِمُونَ (79) ផ្ទុយទៅវិញ ពួកគេបានរៀបចំល្បិចកល(ចំពោះមូហាំ-ម៉ាត់) តែតាមពិតយើងទេដែលជាអ្នករៀបចំល្បិចកលនោះ។ |
أَمْ يَحْسَبُونَ أَنَّا لَا نَسْمَعُ سِرَّهُمْ وَنَجْوَاهُم ۚ بَلَىٰ وَرُسُلُنَا لَدَيْهِمْ يَكْتُبُونَ (80) ឬមួយពួកគេគិតថា ពិតប្រាកដណាស់ យើងមិនស្ដាប់ឮនូវ ការសម្ងាត់របស់ពួកគេ និងការខ្សឹបខ្សៀវរបស់ពួកគេទេឬ? មិន ដូច្នោះទេ តាមពិតយើងស្ដាប់ឮ ហើយអ្នកនាំសារ(ម៉ាឡាអ៊ីកាត់) របស់យើងដែលនៅជាមួយពួកគេកំពុងកត់ត្រា(រាល់ទង្វើរបស់ ពួកគេ)។ |
قُلْ إِن كَانَ لِلرَّحْمَٰنِ وَلَدٌ فَأَنَا أَوَّلُ الْعَابِدِينَ (81) ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ប្រសិនបើម្ចាស់មហា សប្បុរសមានកូនប្រុសពិតមែននោះ គឺខ្ញុំជាអ្នកគោរពសក្ការៈ (ចំពោះកូននោះ)មុនគេបង្អស់។ |
سُبْحَانَ رَبِّ السَّمَاوَاتِ وَالْأَرْضِ رَبِّ الْعَرْشِ عَمَّا يَصِفُونَ (82) មហាស្អាតស្អំ ម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី ម្ចាស់ នៃអារ៉ស្ហអំពីអ្វីដែលពួកគេនិយាយប្រឌិត។ |
فَذَرْهُمْ يَخُوضُوا وَيَلْعَبُوا حَتَّىٰ يُلَاقُوا يَوْمَهُمُ الَّذِي يُوعَدُونَ (83) ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បណ្ដោយឱ្យពួកគេលិចលង់ (ក្នុងភាពវងេ្វង) និងលេងសើចរហូតដល់ពួកគេជួបនឹងថ្ងៃដែល គេបានសន្យាចំពោះពួកគេ(ថ្ងៃបរលោក)ចុះ។ |
وَهُوَ الَّذِي فِي السَّمَاءِ إِلَٰهٌ وَفِي الْأَرْضِ إِلَٰهٌ ۚ وَهُوَ الْحَكِيمُ الْعَلِيمُ (84) ហើយទ្រង់គឺជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិត ប្រាកដនៅលើមេឃ និងជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិត ប្រាកដនៅលើផែនដី។ ហើយទ្រង់មហាគតិបណ្ឌិត មហាដឹង។ |
وَتَبَارَكَ الَّذِي لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا وَعِندَهُ عِلْمُ السَّاعَةِ وَإِلَيْهِ تُرْجَعُونَ (85) ហើយមហាឧត្ដុង្គឧត្ដម ម្ចាស់ដែលការគ្រប់គ្រងមេឃជា ច្រើនជាន់ និងផែនដី ហើយនិងអ្វីៗដែលមាននៅរវាងវាទាំងពីរជា កម្មសិទ្ធិរបស់ទ្រង់។ ហើយមានតែទ្រង់ប៉ុណ្ណោះដែលដឹងពីកាល កំណត់នៃថ្ងៃបរលោក។ ហើយពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ ទ្រង់វិញ។ |
وَلَا يَمْلِكُ الَّذِينَ يَدْعُونَ مِن دُونِهِ الشَّفَاعَةَ إِلَّا مَن شَهِدَ بِالْحَقِّ وَهُمْ يَعْلَمُونَ (86) ហើយពួក(ព្រះនានា)ដែលពួកគេ(ពួកមូស្ហរីគីន)បួងសួង សុំក្រៅពីទ្រង់នោះ គ្មានអំណាចក្នុងការជួយអន្ដរាគមន៍ឡើយ លើក លែងតែអ្នកដែលបានទទួលស្គាល់ការពិត(មានជំនឿ) ដោយពួក គេជឿជាក់ប៉ុណ្ណោះ។ |
وَلَئِن سَأَلْتَهُم مَّنْ خَلَقَهُمْ لَيَقُولُنَّ اللَّهُ ۖ فَأَنَّىٰ يُؤْفَكُونَ (87) ហើយប្រសិនបើអ្នក(មូហាំម៉ាត់)សួរពួកគេថាៈ តើអ្នក ណាដែលបានបង្កើតពួកគេ? ពួកគេប្រាកដជានឹងឆ្លើយថាៈ គឺ អល់ឡោះ។ ដូចេ្នះ តើពួកគេអាចគេចចេញពីការពិតបានយ៉ាងដូចមេ្ដច |
وَقِيلِهِ يَا رَبِّ إِنَّ هَٰؤُلَاءِ قَوْمٌ لَّا يُؤْمِنُونَ (88) ហើយ(អល់ឡោះដឹងពី)ការត្អូញត្អែររបស់មូហាំម៉ាត់ ថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដណាស់ ពួកទាំងនេះជាក្រុមដែល គ្មានជំនឿ។ |
فَاصْفَحْ عَنْهُمْ وَقُلْ سَلَامٌ ۚ فَسَوْفَ يَعْلَمُونَ (89) ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ចាកចេញឱ្យឆ្ងាយពីពួកគេ ហើយពោលថាៈ សូមឱ្យមានសន្ដិភាព។ ពួកគេគង់តែនឹងដឹង ជាមិនខាន។ |