| وَاللَّيْلِ إِذَا يَغْشَىٰ (1) អល់ឡោះស្បថនឹងពេលយប់នៅពេលដែលវាគ្របដណ្ដប់ ដោយភាពងងឹត។
 | 
| وَالنَّهَارِ إِذَا تَجَلَّىٰ (2) និងពេលថ្ងៃ ពេលដែលវាបានបពោ្ចញពន្លឺដ៏ត្រចះត្រចង់។
 | 
| وَمَا خَلَقَ الذَّكَرَ وَالْأُنثَىٰ (3) និងអ្នកដែលបានបង្កើតឱ្យមានប្រុស និងស្រី។
 | 
| إِنَّ سَعْيَكُمْ لَشَتَّىٰ (4) ពិតប្រាកដណាស់ ការប្រឹងប្រែងរបស់ពួកអ្នក(នៅក្នុង លោកិយ) គឺខុសៗគ្នា។
 | 
| فَأَمَّا مَنْ أَعْطَىٰ وَاتَّقَىٰ (5) ចំណែកឯអ្នកណាដែលបានបរិច្ចាគទាន និងកោតខ្លាច អល់ឡោះ
 | 
| وَصَدَّقَ بِالْحُسْنَىٰ (6) ហើយនិងមានជំនឿលើការតបស្នងល្អនោះ
 | 
| فَسَنُيَسِّرُهُ لِلْيُسْرَىٰ (7) យើងនឹងរៀបចំឱ្យគេនូវមាគ៌ាដែលងាយស្រួល
 | 
| وَأَمَّا مَن بَخِلَ وَاسْتَغْنَىٰ (8) រីឯអ្នកណាហើយដែលកំណាញ់ និងមិនត្រូវការជំនួយពី អល់ឡោះ
 | 
| وَكَذَّبَ بِالْحُسْنَىٰ (9) ហើយនិងបានបដិសេធនឹងការតបស្នងល្អនោះ
 | 
| فَسَنُيَسِّرُهُ لِلْعُسْرَىٰ (10) យើងនឹងរៀបចំឱ្យគេនូវមាគ៌ាដែលលំបាក។
 | 
| وَمَا يُغْنِي عَنْهُ مَالُهُ إِذَا تَرَدَّىٰ (11) ហើយទ្រព្យសម្បត្ដិរបស់គេមិនផ្ដល់ផលប្រយោជន៍ដល់ គេឡើយ នៅពេលដែលគេបានធ្លាក់ចូលទៅក្នុងនរកហើយនោះ។
 | 
| إِنَّ عَلَيْنَا لَلْهُدَىٰ (12) ពិតប្រាកដណាស់ ភារកិច្ចរបស់យើងគឺផ្ដល់ការចង្អុលបង្ហាញ។
 | 
| وَإِنَّ لَنَا لَلْآخِرَةَ وَالْأُولَىٰ (13) ហើយពិតប្រាកដណាស់ ថ្ងៃអវសាននៃលោកិយ និងថ្ងៃដំបូងនៃលោកិយ គឺជាកម្មសិទ្ធិរបស់យើង។
 | 
| فَأَنذَرْتُكُمْ نَارًا تَلَظَّىٰ (14) ដូចេ្នះ យើងបានដាស់តឿនព្រមានពួកអ្នកអំពីភ្លើងនរក ដែលឆេះសន្ធោសន្ធៅ
 | 
| لَا يَصْلَاهَا إِلَّا الْأَشْقَى (15) ដែលគ្មានអ្នកណាចូលទៅក្នុងនោះ ក្រៅពីជនទុច្ចរិត
 | 
| الَّذِي كَذَّبَ وَتَوَلَّىٰ (16) ដែលគេបានបដិសេធ(នឹងអ្នកនាំសារ) និងបានបែរចេញ (ពីជំនឿលើអល់ឡោះ)នោះឡើយ។
 | 
| وَسَيُجَنَّبُهَا الْأَتْقَى (17) ហើយគេនឹងបញ្ចៀសអ្នកដែលកោតខ្លាចអល់ឡោះអំពីវា(នរក)
 | 
| الَّذِي يُؤْتِي مَالَهُ يَتَزَكَّىٰ (18) ដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់គេដើម្បីសំអាតខ្លួន។
 | 
| وَمَا لِأَحَدٍ عِندَهُ مِن نِّعْمَةٍ تُجْزَىٰ (19) ហើយគេមិនត្រូវការការតបស្នងនៀកម៉ាត់ពីអ្នកណាម្នាក់ ឡើយ។
 | 
| إِلَّا ابْتِغَاءَ وَجْهِ رَبِّهِ الْأَعْلَىٰ (20) លើកលែងតែដើម្បីស្វែងរកការយល់ព្រមពីម្ចាស់របស់ គេដ៏មហាឧត្ដុង្គឧត្ដមប៉ុណ្ណោះ។
 | 
| وَلَسَوْفَ يَرْضَىٰ (21) ហើយគេពិតជានឹងពេញចិត្ដជាមិនខាន(អ្វីដែលយើង តបស្នងដល់គេ)។
 |