هَلْ أَتَاكَ حَدِيثُ الْغَاشِيَةِ (1) តើដំណឹងនៃថ្ងៃបរលោកបានមកដល់អ្នក(មូហាំម៉ាត់) ហើយឬនៅ |
وُجُوهٌ يَوْمَئِذٍ خَاشِعَةٌ (2) នៅថ្ងៃនោះទឹកមុខ(របស់ពួកគ្មានជំនឿ) គឺមានភាពអាម៉ាស់។ |
عَامِلَةٌ نَّاصِبَةٌ (3) រវល់យ៉ាងខ្លាំង និងនឿយហត់បំផុត។ |
تَصْلَىٰ نَارًا حَامِيَةً (4) ពួកគេនឹងចូលក្នុងភើ្លងនរកដ៏សែនក្ដៅ។ |
تُسْقَىٰ مِنْ عَيْنٍ آنِيَةٍ (5) ពួកគេនឹងត្រូវគេឱ្យផឹកទឹកដ៏ក្ដៅបំផុត។ |
لَّيْسَ لَهُمْ طَعَامٌ إِلَّا مِن ضَرِيعٍ (6) គ្មានចំណីអាហារណាសម្រាប់ពួកគេក្រៅពីបន្លានិងជាតិពុល |
لَّا يُسْمِنُ وَلَا يُغْنِي مِن جُوعٍ (7) ដែលវានឹងមិនធ្វើឱ្យធំធាត់ និងមិនធ្វើឱ្យបាត់ការសេ្រក ឃ្លាននោះឡើយ ។ |
وُجُوهٌ يَوْمَئِذٍ نَّاعِمَةٌ (8) នៅថ្ងៃនោះដែរ ទឹកមុខ(របស់បណ្ដាអ្នកមានជំនឿ)ប្រកប ដោយក្ដីរីករាយ។ |
لِّسَعْيِهَا رَاضِيَةٌ (9) ដោយសារតែពួកគេពេញចិត្ដចំពោះការប្រឹងប្រែងរបស់ខ្លួន (នៅក្នុងលោកិយ) ។ |
فِي جَنَّةٍ عَالِيَةٍ (10) នៅក្នុងឋានសួគ៌ដ៏ខ្ពស់ត្រដែត |
لَّا تَسْمَعُ فِيهَا لَاغِيَةً (11) ដែលនៅក្នុងវានោះ ពួកគេមិនឮពាក្យសំដីឥតប្រយោជន៍ ឡើយ។ |
فِيهَا عَيْنٌ جَارِيَةٌ (12) នៅទីនោះ មានប្រភពទឹកដែលហូរ។ |
فِيهَا سُرُرٌ مَّرْفُوعَةٌ (13) នៅទីនោះដែរ មានគ្រែខ្ពស់ៗ។ |
وَأَكْوَابٌ مَّوْضُوعَةٌ (14) និងកែវដែលបានរៀបចំទុកដាក់ជាសេ្រច។ |
وَنَمَارِقُ مَصْفُوفَةٌ (15) និងខ្នើយកើយរៀបដាក់ជាជួរៗ។ |
وَزَرَابِيُّ مَبْثُوثَةٌ (16) និងកម្រាលព្រំគ្រប់បែបយ៉ាងដែលបានក្រាលសន្ធឹងរួច ជាសេ្រច។ |
أَفَلَا يَنظُرُونَ إِلَى الْإِبِلِ كَيْفَ خُلِقَتْ (17) ហើយតើពួកគេមិនបានពិចារណាចំពោះសត្វអូដ្ឋទេឬថា វាត្រូវបានគេបង្កើតយ៉ាងដូចមេ្ដច |
وَإِلَى السَّمَاءِ كَيْفَ رُفِعَتْ (18) និងមើលទៅមេឃ តើវាត្រូវបានគេលើកឱ្យខ្ពស់ឡើង យ៉ាងដូចមេ្ដច |
وَإِلَى الْجِبَالِ كَيْفَ نُصِبَتْ (19) និងមើលទៅភ្នំទាំងឡាយ តើវាត្រូវបានគេបោះភ្ជាប់ យ៉ាងរឹងមាំដូចមេ្ដច |
وَإِلَى الْأَرْضِ كَيْفَ سُطِحَتْ (20) និងមើលទៅផែនដី តើវាត្រូវបានគេពន្លាតសន្ធឹងយ៉ាង ដូចមេ្ដចដែរ |
فَذَكِّرْ إِنَّمَا أَنتَ مُذَكِّرٌ (21) ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ក្រើនរំលឹកចុះ ការពិតអ្នក គ្រាន់តែជាអ្នកដែលក្រើនរំលឹកប៉ុណ្ណោះ។ |
لَّسْتَ عَلَيْهِم بِمُصَيْطِرٍ (22) អ្នកពុំមែនជាអ្នកប្រើអំណាចផ្ដាច់ការទៅលើពួកគេ ឡើយ។ |
إِلَّا مَن تَوَلَّىٰ وَكَفَرَ (23) លើកលែងតែអ្នកណាដែលងាកចេញ និងគ្មានជំនឿ ប៉ុណ្ណោះ។ |
فَيُعَذِّبُهُ اللَّهُ الْعَذَابَ الْأَكْبَرَ (24) អល់ឡោះនឹងធ្វើទារុណកម្មគេនូវទារុណកម្មមួយយ៉ាង ធ្ងន់ធ្ងរបំផុត។ |
إِنَّ إِلَيْنَا إِيَابَهُمْ (25) ពិតប្រាកដណាស់ ការវិលត្រឡប់របស់ពួកគេគឺមកកាន់ យើងតែម្នាក់គត់។ |
ثُمَّ إِنَّ عَلَيْنَا حِسَابَهُم (26) បន្ទាប់មក ពិតប្រាកដណាស់ ការជំនុំជំរះរបស់ពួកគេ គឺជាតួនាទីរបស់យើង។ |