وَالذَّارِيَاتِ ذَرْوًا (1) អល់ឡោះស្បថនឹងខ្យល់ព្យុះដែលបក់បោកលំអងធូលី |
فَالْحَامِلَاتِ وِقْرًا (2) និងពពកដែលនាំទឹកភ្លៀងដ៏ធ្ងន់ |
فَالْجَارِيَاتِ يُسْرًا (3) និងនាវាដែលធ្វើដំណើរ(លើផ្ទៃសមុទ្រ)ដោយងាយស្រួល |
فَالْمُقَسِّمَاتِ أَمْرًا (4) និងម៉ាឡាអ៊ីកាត់ដែលបែងចែកការងារ(តាមបទបញ្ជា របស់អល់ឡោះ)។ |
إِنَّمَا تُوعَدُونَ لَصَادِقٌ (5) ពិតប្រាកដណាស់ អ្វីដែលគេសន្យានឹងពួកអ្នកគឺជាការពិត។ |
وَإِنَّ الدِّينَ لَوَاقِعٌ (6) ហើយពិតប្រាកដណាស់ ថ្ងៃជំនុំជំរះពិតជានឹងកើតឡើង។ |
وَالسَّمَاءِ ذَاتِ الْحُبُكِ (7) អល់ឡោះស្បថនឹងមេឃដែលមានគន្លងជាច្រើន។ |
إِنَّكُمْ لَفِي قَوْلٍ مُّخْتَلِفٍ (8) ពិតប្រាកដណាស់ ពួកអ្នកមានយោបល់ខុសៗគ្នា(អំពី មូហាំម៉ាត់ និងគម្ពីរគួរអាន)។ |
يُؤْفَكُ عَنْهُ مَنْ أُفِكَ (9) គេបង្វែរចេញពីវា(គម្ពីរគួរអាន)ចំពោះអ្នកណាដែលត្រូវ បានគេបង្វែរចេញ(ពីភាពមានជំនឿ)នោះ។ |
قُتِلَ الْخَرَّاصُونَ (10) ពួកភូតកុហកត្រូវបានគេដាក់បណ្ដាសា |
الَّذِينَ هُمْ فِي غَمْرَةٍ سَاهُونَ (11) ដែលពួកគេជាពួកល្ងង់ខ្លៅស្ថិតក្នុងភាពវងេ្វង ។ |
يَسْأَلُونَ أَيَّانَ يَوْمُ الدِّينِ (12) ពួកគេសួរថាៈ តើថ្ងៃជំនុំជំរះនឹងកើតឡើងនៅពេលណា |
يَوْمَ هُمْ عَلَى النَّارِ يُفْتَنُونَ (13) គឺនៅថ្ងៃដែលពួកគេត្រូវគេដុតនៅលើភ្លើងនរក។ |
ذُوقُوا فِتْنَتَكُمْ هَٰذَا الَّذِي كُنتُم بِهِ تَسْتَعْجِلُونَ (14) (មានគេនិយាយទៅកាន់ពួកគេថា) ចូរពួកអ្នកភ្លក្សនូវ ទារុណកម្មរបស់ពួកអ្នកចុះ។ នេះហើយជាអ្វីដែលពួកអ្នកធ្លាប់សុំវា ឱ្យមកដល់យ៉ាងឆាប់រហ័សនោះ។ |
إِنَّ الْمُتَّقِينَ فِي جَنَّاتٍ وَعُيُونٍ (15) ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះគឺ ស្ថិតនៅក្នុងឋានសួគ៌ និងមានប្រភពទឹកជាច្រើន។ |
آخِذِينَ مَا آتَاهُمْ رَبُّهُمْ ۚ إِنَّهُمْ كَانُوا قَبْلَ ذَٰلِكَ مُحْسِنِينَ (16) ដោយពួកគេទទួលយកនូវអ្វីៗដែលម្ចាស់របស់ពួកគេបាន ប្រទានឱ្យពួកគេ។ ពិតប្រាកដណាស់ ពួកគេជាអ្នកដែលធ្លាប់សាង អំពើល្អកាលពីមុន។ |
كَانُوا قَلِيلًا مِّنَ اللَّيْلِ مَا يَهْجَعُونَ (17) គឺពួកគេដេកតិចតួចបំផុតនៅពេលយប់។ |
وَبِالْأَسْحَارِ هُمْ يَسْتَغْفِرُونَ (18) ហើយពួកគេតែងតែសុំអភ័យទោសពីអល់ឡោះនៅវេលា ទៀបភ្លឺ ។ |
وَفِي أَمْوَالِهِمْ حَقٌّ لِّلسَّائِلِ وَالْمَحْرُومِ (19) ហើយចំពោះទ្រព្យសម្បត្ដិរបស់ពួកគេ គឺមានសិទ្ធិ(មាន ចំណែក)សម្រាប់អ្នកក្រដែលហ៊ានសុំ និងអ្នកក្រដែលមិនហ៊ានសុំ។ |
وَفِي الْأَرْضِ آيَاتٌ لِّلْمُوقِنِينَ (20) ហើយនៅលើផែនដីមានភស្ដុតាងជាច្រើន(បញ្ជាក់ពី អានុភាពរបស់អល់ឡោះ)សម្រាប់បណ្ដាអ្នកដែលមានជំនឿដ៏ ពិតប្រាកដ។ |
وَفِي أَنفُسِكُمْ ۚ أَفَلَا تُبْصِرُونَ (21) ហើយចំពោះខ្លួនពួកអ្នកផ្ទាល់ក៏ដូច្នោះដែរ។ តើពួកអ្នក មិនឃើញទេឬ |
وَفِي السَّمَاءِ رِزْقُكُمْ وَمَا تُوعَدُونَ (22) ហើយនៅលើមេឃ មានលាភសក្ការៈរបស់ពួកអ្នក(ដូច ជាទឹកភ្លៀង)និងអ្វីៗដែលគេសន្យាជាមួយពួកអ្នក(នៅក្នុងឡាវ-ហុលម៉ះហ្វ៊ូស)។ |
فَوَرَبِّ السَّمَاءِ وَالْأَرْضِ إِنَّهُ لَحَقٌّ مِّثْلَ مَا أَنَّكُمْ تَنطِقُونَ (23) ហើយម្ចាស់គ្រប់គ្រងមេឃ និងផែនដីស្បថនឹងខ្លួនឯងថាៈ ពិតប្រាកដណាស់ វា(អ្វីដែលទ្រង់សន្យាជាមួយពួកអ្នក)គឺជាការ ពិតដូចអ្វីដែលពួកអ្នកនិយាយនោះដែរ។ |
هَلْ أَتَاكَ حَدِيثُ ضَيْفِ إِبْرَاهِيمَ الْمُكْرَمِينَ (24) តើរឿងរ៉ាវរបស់ភ្ញៀវអ៊ីព្រហ៊ីម(ម៉ាឡាអ៊ីកាត់)ដែលត្រូវ គេលើកតម្កើងបានមកដល់អ្នក(មូហាំម៉ាត់)ដែរឬទេ |
إِذْ دَخَلُوا عَلَيْهِ فَقَالُوا سَلَامًا ۖ قَالَ سَلَامٌ قَوْمٌ مُّنكَرُونَ (25) នៅពេលដែលពួកគេចូលទៅជួបគាត់(អ៊ីព្រហ៊ីម) ហើយ ពួកគេបានស្វាគមន៍នឹងពាក្យសាឡាម គាត់ក៏បានតបនឹងពាក្យ សាឡាមវិញដែរ។ (គាត់បានពោលថា) ពួកអ្នកគឺជាក្រុមដែលគេ មិនស្គាល់ឡើយ។ |
فَرَاغَ إِلَىٰ أَهْلِهِ فَجَاءَ بِعِجْلٍ سَمِينٍ (26) ពេលនោះគាត់បានដើរទៅកាន់គ្រួសាររបស់គាត់ដោយ ស្ងៀមស្ងាត់ ហើយក៏នាំមកនូវកូនគោអាំងមួយដ៏ធាត់(មកទទួល ពួកគេ)។ |
فَقَرَّبَهُ إِلَيْهِمْ قَالَ أَلَا تَأْكُلُونَ (27) ហើយគាត់បានរៀបចំវានៅជិតពួកគេ(ពេលនោះពួកគេ មិនបរិភោគឡើយ) គាត់ក៏ពោលថាៈ តើពួកអ្នកមិនបរិភោគទេឬ |
فَأَوْجَسَ مِنْهُمْ خِيفَةً ۖ قَالُوا لَا تَخَفْ ۖ وَبَشَّرُوهُ بِغُلَامٍ عَلِيمٍ (28) ក្រោយមកគាត់ក៏មានអារម្មណ៍ភ័យខ្លាចពីពួកគេ។ ពួកគេបានពោលថាៈ សូមអ្នកកុំខ្លាច. ហើយពួកគេបានផ្ដល់ដំណឹង រីករាយដល់គាត់អំពី(ការប្រសូត)កេ្មងប្រុសម្នាក់ដ៏មានចំណេះដឹង។ |
فَأَقْبَلَتِ امْرَأَتُهُ فِي صَرَّةٍ فَصَكَّتْ وَجْهَهَا وَقَالَتْ عَجُوزٌ عَقِيمٌ (29) ពេលនោះភរិយារបស់គាត់ក៏បានចេញមកខាងក្រៅដោយ បន្លឺសំឡេងទាំងភ្ញាក់ផ្អើល ហើយបានទះមុខខ្លួនឯង រួចនិយាយថាៈ (តើខ្ញុំអាចមានកូនដូចមេ្ដចទៅ)បើខ្ញុំជរា និងជាស្ដ្រីអារទៀតនោះ |
قَالُوا كَذَٰلِكِ قَالَ رَبُّكِ ۖ إِنَّهُ هُوَ الْحَكِيمُ الْعَلِيمُ (30) ពួកគេបានពោលថាៈ នោះហើយដែលម្ចាស់របស់អ្នកបាន មានបន្ទូលនោះ។ ពិតប្រាកដណាស់ ទ្រង់មហាគតិបណ្ឌិត មហាដឹង។ |
۞ قَالَ فَمَا خَطْبُكُمْ أَيُّهَا الْمُرْسَلُونَ (31) គាត់បានពោលថាៈ ដូចេ្នះ តើពួកអ្នកមានកិច្ចការអ្វី ឱ បណ្ដាអ្នកនាំសារ(ម៉ាឡាអ៊ីកាត់) |
قَالُوا إِنَّا أُرْسِلْنَا إِلَىٰ قَوْمٍ مُّجْرِمِينَ (32) ពួកគេឆ្លើយថាៈ ពិតប្រាកដណាស់ ពួកយើងត្រូវបានគេ បញ្ជូនទៅកាន់ក្រុមដែលប្រព្រឹត្ដបាបកម្ម |
لِنُرْسِلَ عَلَيْهِمْ حِجَارَةً مِّن طِينٍ (33) ដើម្បីនាំដុំថ្មពីដីឥដ្ឋមកទម្លាក់លើពួកគេ |
مُّسَوَّمَةً عِندَ رَبِّكَ لِلْمُسْرِفِينَ (34) ដែលជាសញ្ញាមកពីម្ចាស់របស់អ្នក(មូហាំម៉ាត់)សម្រាប់ ពួកដែលបំពាន។ |
فَأَخْرَجْنَا مَن كَانَ فِيهَا مِنَ الْمُؤْمِنِينَ (35) ហើយយើងបានសង្គ្រោះបណ្ដាអ្នកមានជំនឿដែលរស់នៅ ក្នុងនោះ(ភូមិរបស់លូត)។ |
فَمَا وَجَدْنَا فِيهَا غَيْرَ بَيْتٍ مِّنَ الْمُسْلِمِينَ (36) ក្រោយមកយើងមិនឃើញអ្វីនៅក្នុងនោះក្រៅពីផ្ទះមួយ អំពីបណ្ដាអ្នកមូស្លីមនោះឡើយ(ផ្ទះរបស់លូតនិងក្រុមគ្រួសារ របស់គាត់)។ |
وَتَرَكْنَا فِيهَا آيَةً لِّلَّذِينَ يَخَافُونَ الْعَذَابَ الْأَلِيمَ (37) ហើយយើងបានបន្សល់ទុកនៅក្នុងភូមិស្រុកនោះនូវភស្ដុ-តាងមួយសម្រាប់បណ្ដាអ្នកដែលកោតខ្លាចទារុណកម្មដ៏ឈឺចាប់។ |
وَفِي مُوسَىٰ إِذْ أَرْسَلْنَاهُ إِلَىٰ فِرْعَوْنَ بِسُلْطَانٍ مُّبِينٍ (38) ហើយនៅក្នុងរឿងមូសា នៅពេលដែលយើងបានបញ្ជូន គេទៅកាន់ហ្វៀរអោនជាមួយនឹងមុជីហ្សាត់ដ៏ច្បាស់លាស់(ក៏ជា ភស្ដុតាងមួយដែរ)។ |
فَتَوَلَّىٰ بِرُكْنِهِ وَقَالَ سَاحِرٌ أَوْ مَجْنُونٌ (39) ក្រោយមកគេ(ហ្វៀរអោន)បានបែរចេញ(ពីជំនឿ)ជា មួយនឹងកងទ័ពរបស់គេ ហើយបាននិយាយថាៈ គេជាគ្រូមន្ដអាគម ឬជាមនុស្សវិកលចរិត។ |
فَأَخَذْنَاهُ وَجُنُودَهُ فَنَبَذْنَاهُمْ فِي الْيَمِّ وَهُوَ مُلِيمٌ (40) ក្រោយមក យើងបានក្របួចគេនិងពលទាហានរបស់គេ រួចយើងក៏បោះពួកគេចូលទៅក្នុងសមុទ្រ ដោយគេជាអ្នកដែលត្រូវ គេស្ដីបន្ទោស។ |
وَفِي عَادٍ إِذْ أَرْسَلْنَا عَلَيْهِمُ الرِّيحَ الْعَقِيمَ (41) ហើយនៅក្នុងរឿងអាដ នៅពេលដែលយើងបានបញ្ជូន ខ្យល់ព្យុះដ៏ស្ងួតទៅកំទេចពួកគេ(ក៏ជាភស្ដុតាងមួយដែរ)។ |
مَا تَذَرُ مِن شَيْءٍ أَتَتْ عَلَيْهِ إِلَّا جَعَلَتْهُ كَالرَّمِيمِ (42) វាមិនបន្សល់ទុកអ្វីឡើយ ពេលដែលវាបានបក់បោកទៅ លើអ្វីមួយហើយនោះ លើកលែងតែវាធ្វើឱ្យអ្វីទាំងនោះខេ្ទចខ្ទីដូច ជាផេះ។ |
وَفِي ثَمُودَ إِذْ قِيلَ لَهُمْ تَمَتَّعُوا حَتَّىٰ حِينٍ (43) ហើយនៅក្នុងរឿងសាមូដ នៅពេលដែលមានគេនិយាយ ទៅកាន់ពួកគេថាៈ ចូរពួកអ្នកសោយសុខរហូតដល់ពេលវេលាមួយ ចុះ។ |
فَعَتَوْا عَنْ أَمْرِ رَبِّهِمْ فَأَخَذَتْهُمُ الصَّاعِقَةُ وَهُمْ يَنظُرُونَ (44) តែពួកគេបានប្រឆាំងនឹងបទបញ្ជានៃម្ចាស់ពួកគេ។ ពេល នោះរន្ទះបានបាញ់(សម្លាប់)ពួកគេ ខណៈដែលពួកគេមើលឃើញ ផ្ទាល់នឹងភ្នែក។ |
فَمَا اسْتَطَاعُوا مِن قِيَامٍ وَمَا كَانُوا مُنتَصِرِينَ (45) ដូចេ្នះ ពួកគេគ្មានសមត្ថភាពក្នុងការតទល់(នឹងទារុណកម្ម) ឡើយ ហើយពួកគេក៏មិនអាចជួយខ្លួនឯងបានដែរ។ |
وَقَوْمَ نُوحٍ مِّن قَبْلُ ۖ إِنَّهُمْ كَانُوا قَوْمًا فَاسِقِينَ (46) ហើយ(យើងបានបំផ្លាញ)ក្រុមនួហមុនពួកគេទៅទៀត។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមដែលធ្លាប់ល្មើសនឹងបទបញ្ជារបស់ អល់ឡោះ។ |
وَالسَّمَاءَ بَنَيْنَاهَا بِأَيْدٍ وَإِنَّا لَمُوسِعُونَ (47) ហើយមេឃ យើងបានបង្កើតវាដោយអានុភាពរបស់យើង ផ្ទាល់។ ហើយពិតប្រាកដណាស់ យើងជាអ្នកធ្វើឱ្យវាធំទូលាយ។ |
وَالْأَرْضَ فَرَشْنَاهَا فَنِعْمَ الْمَاهِدُونَ (48) ហើយផែនដីយើងបានធ្វើឱ្យវារាបស្មើ។ ហើយយើងជាអ្នក ក្រាលវាយ៉ាងល្អប្រណីត។ |
وَمِن كُلِّ شَيْءٍ خَلَقْنَا زَوْجَيْنِ لَعَلَّكُمْ تَذَكَّرُونَ (49) ហើយរាល់អ្វីៗទាំងអស់ យើងបានបង្កើតឱ្យមានជាគូៗ ដើម្បីពួកអ្នកនឹកឃើញ(ពីអានុភាពរបស់អល់ឡោះ)។ |
فَفِرُّوا إِلَى اللَّهِ ۖ إِنِّي لَكُم مِّنْهُ نَذِيرٌ مُّبِينٌ (50) ដូចេ្នះ ចូរពួកអ្នកប្រញាប់ប្រញាល់ត្រឡប់ទៅកាន់ អល់ឡោះ(អនុវត្ដតាមបទបញ្ជា)ចុះ ពិតប្រាកដណាស់ខ្ញុំជាអ្នក ដាស់តឿនព្រមានដ៏ច្បាស់លាស់ពីទ្រង់សម្រាប់ពួកអ្នក។ |
وَلَا تَجْعَلُوا مَعَ اللَّهِ إِلَٰهًا آخَرَ ۖ إِنِّي لَكُم مِّنْهُ نَذِيرٌ مُّبِينٌ (51) ហើយចូរពួកអ្នកកុំយកម្ចាស់ផេ្សងមកគោរពសក្ការៈរួម ជាមួយអល់ឡោះឱ្យសោះ ។ ពិតប្រាកដណាស់ ខ្ញុំជាអ្នកដាស់តឿន ព្រមានដ៏ច្បាស់លាស់ពីទ្រង់សម្រាប់ពួកអ្នក។ |
كَذَٰلِكَ مَا أَتَى الَّذِينَ مِن قَبْلِهِم مِّن رَّسُولٍ إِلَّا قَالُوا سَاحِرٌ أَوْ مَجْنُونٌ (52) ដូច្នោះដែរ គ្មានអ្នកនាំសារណាម្នាក់ដែលបានមកដល់ពួក ជំនាន់មុនពួកគេក្រៅពីពួកនោះបាននិយាយថាៈ គេជាគ្រូមន្ដអាគម ឬជាមនុស្សវិកលចរិតនោះឡើយ។ |
أَتَوَاصَوْا بِهِ ۚ بَلْ هُمْ قَوْمٌ طَاغُونَ (53) តើពួកគេ(ពួកជំនាន់មុន)បានផ្ដាំផ្ញើគ្នាអំពីពាក្យសំដីនេះ ឬ? ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែលបំពាន។ |
فَتَوَلَّ عَنْهُمْ فَمَا أَنتَ بِمَلُومٍ (54) ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បែរចេញពីពួកគេ ហើយអ្នក ក៏មិនមែនជាអ្នកដែលត្រូវគេស្ដីបន្ទោសដែរ។ |
وَذَكِّرْ فَإِنَّ الذِّكْرَىٰ تَنفَعُ الْمُؤْمِنِينَ (55) ហើយចូរអ្នករំលឹកគ្នាចុះ ព្រោះការរំលឹកគ្នានោះពិតជា ផ្ដល់ផលប្រយោជន៍ដល់បណ្ដាអ្នកដែលមានជំនឿ។ |
وَمَا خَلَقْتُ الْجِنَّ وَالْإِنسَ إِلَّا لِيَعْبُدُونِ (56) ហើយយើងមិនបានបង្កើតជិន និងមនុស្សលោកក្រៅពីឱ្យ ពួកគេគោរពសក្ការៈមកចំពោះយើងឡើយ។ |
مَا أُرِيدُ مِنْهُم مِّن رِّزْقٍ وَمَا أُرِيدُ أَن يُطْعِمُونِ (57) យើងមិនត្រូវការលាភសក្ការៈពីពួកគេឡើយ ហើយយើង ក៏មិនត្រូវការឱ្យពួកគេផ្ដល់អាហារដល់យើងដែរ។ |
إِنَّ اللَّهَ هُوَ الرَّزَّاقُ ذُو الْقُوَّةِ الْمَتِينُ (58) ពិតប្រាកដណាស់ អល់ឡោះជាអ្នកផ្ដល់លាភសក្ការៈដែល មានអានុភាពខ្លាំងក្លាជាទីបំផុត។ |
فَإِنَّ لِلَّذِينَ ظَلَمُوا ذَنُوبًا مِّثْلَ ذَنُوبِ أَصْحَابِهِمْ فَلَا يَسْتَعْجِلُونِ (59) ហើយពិតប្រាកដណាស់ សម្រាប់ពួកដែលបានបំពានគឺ ទទួលចំណែកទារុណកម្មដូចជាចំណែកទារុណកម្មនៃគូកនរបស់ ពួកគេដែរ។ ដូចេ្នះ ចូរកុំឱ្យពួកគេអន្ទះសាសុំពីយើងឱ្យសោះ។ |
فَوَيْلٌ لِّلَّذِينَ كَفَرُوا مِن يَوْمِهِمُ الَّذِي يُوعَدُونَ (60) ហើយការវិនាសអន្ដរាយ គឺសម្រាប់ពួកដែលប្រឆាំងនឹង ថ្ងៃដែលពួកគេត្រូវបានគេសន្យា។ |