| وَالنَّازِعَاتِ غَرْقًا (1) អល់ឡោះស្បថនឹងម៉ាឡាអ៊ីកាត់ដែលដកយកជីវិតពួក ដែលគ្មានជំនឿដោយឃោរឃៅ។
 | 
| وَالنَّاشِطَاتِ نَشْطًا (2) និងម៉ាឡាអ៊ីកាត់ដែលដកយកជីវិតអ្នកមានជំនឿដោយ ថ្នមៗ។
 | 
| وَالسَّابِحَاتِ سَبْحًا (3) និងម៉ាឡាអ៊ីកាត់ដែលចុះពីលើមេឃយ៉ាងលឿន។
 | 
| فَالسَّابِقَاتِ سَبْقًا (4) និងម៉ាឡាអ៊ីកាត់ដែលដណ្ដ្ដើមគ្នានាំព្រលឹងអ្នកមានជំនឿ ឆ្ពោះទៅកាន់ឋានសួគ៌។
 | 
| فَالْمُدَبِّرَاتِ أَمْرًا (5) និងម៉ាឡាអ៊ីកាត់ដែលរៀបចំបទបញ្ជារបស់អល់ឡោះ។
 | 
| يَوْمَ تَرْجُفُ الرَّاجِفَةُ (6) នៅថ្ងៃដែល(មានការផ្លុំត្រែលើកទីមួយ)ផែនដីនិងភ្នំ ទាំងឡាយរញ្ជួយយ៉ាងខ្លាំង(អ្វីៗទាំងអស់ត្រូវវិនាសអន្ដរាយ)។
 | 
| تَتْبَعُهَا الرَّادِفَةُ (7) ការផ្លុំត្រែលើកទីពីរកើតមានឡើង បន្ទាប់ពីលើកទីមួយ (អ្វីៗទាំងអស់ត្រូវរស់ឡើងវិញ)។
 | 
| قُلُوبٌ يَوْمَئِذٍ وَاجِفَةٌ (8) នៅថ្ងៃនោះ ដួងចិត្ដ(របស់ពួកគ្មានជំនឿ)ភ័យញាប់ញ័រ។
 | 
| أَبْصَارُهَا خَاشِعَةٌ (9) កែវភ្នែករបស់ពួកគេទម្លាក់ចុះដោយសារការភ័យខ្លាច។
 | 
| يَقُولُونَ أَإِنَّا لَمَرْدُودُونَ فِي الْحَافِرَةِ (10) ពួកគេ(ពួកគ្មានជំនឿ)និយាយថាៈ តើពួកយើងពិតជា ត្រូវបានគេបញ្ជូនទៅកាន់ជីវិតដើម(របស់ពួកយើង)វិញឬ
 | 
| أَإِذَا كُنَّا عِظَامًا نَّخِرَةً (11) តើ(គេពិតជាបញ្ជូនទៅកាន់ជីវិតដើមរបស់ពួកយើងវិញ ឬ) នៅពេលដែលពួកយើងបានក្លាយជាឆ្អឹងពុកផុយហើយនោះ
 | 
| قَالُوا تِلْكَ إِذًا كَرَّةٌ خَاسِرَةٌ (12) ពួកគេបាននិយាយទៀតថាៈ ប្រសិនបើដូច្នោះមែននោះ គឺជាការវិលត្រឡប់ដ៏ខាតបង់។
 | 
| فَإِنَّمَا هِيَ زَجْرَةٌ وَاحِدَةٌ (13) ពិតប្រាកដណាស់ វាគ្រាន់តែជាការផ្លុំត្រែ(លើកទីពីរ) មួយដងប៉ុណ្ណោះ។
 | 
| فَإِذَا هُم بِالسَّاهِرَةِ (14) ពេលនោះស្រាប់តែពួកគេរស់ឡើងវិញពាសពេញផែនដី។
 | 
| هَلْ أَتَاكَ حَدِيثُ مُوسَىٰ (15) រឿងរបស់មូសាពិតជាបានមកដល់អ្នក(មូហាំម៉ាត់) រួចហើយ ។
 | 
| إِذْ نَادَاهُ رَبُّهُ بِالْوَادِ الْمُقَدَّسِ طُوًى (16) នៅពេលដែលម្ចាស់របស់គេហៅគេនៅឯជ្រលងភ្នំទូវ៉ា ដ៏ពិសិដ្ឋ។
 | 
| اذْهَبْ إِلَىٰ فِرْعَوْنَ إِنَّهُ طَغَىٰ (17) ចូរអ្នក(មូសា)ទៅកាន់ហ្វៀរអោនចុះ ពិតប្រាកដណាស់ គេជាអ្នកបំពាន។
 | 
| فَقُلْ هَل لَّكَ إِلَىٰ أَن تَزَكَّىٰ (18) ចូរអ្នកនិយាយ(ទៅកាន់ហ្វៀរអោន)ថាៈ តើអ្នកចង់មាន ភាពជ្រះស្អាតដែរឬទេ
 | 
| وَأَهْدِيَكَ إِلَىٰ رَبِّكَ فَتَخْشَىٰ (19) ហើយចង់ឱ្យខ្ញុំណែនាំអ្នកទៅកាន់ម្ចាស់របស់អ្នក (អល់ឡោះ) រួចអ្នកនឹងកោតខ្លាចទ្រង់ដែរឬទេ
 | 
| فَأَرَاهُ الْآيَةَ الْكُبْرَىٰ (20) ពេលនោះ មូសាបានបង្ហាញឱ្យហ្វៀរអោនឃើញនូវ មុជីហ្សាត់មួយដ៏ធំ។
 | 
| فَكَذَّبَ وَعَصَىٰ (21) តែគេបែរជាបានបដិសេធ និងបានប្រឆាំងទៅវិញ។
 | 
| ثُمَّ أَدْبَرَ يَسْعَىٰ (22) បន្ទាប់មក គេបានបែរខ្នងដោយព្យាយាមរកល្បិចកល ប្រឆាំងនឹងមូសា។
 | 
| فَحَشَرَ فَنَادَىٰ (23) រួចគេបានប្រមូល(ប្រជារាស្ដ្ររបស់គេ) ហើយគេបាន ស្រែកប្រកាស។
 | 
| فَقَالَ أَنَا رَبُّكُمُ الْأَعْلَىٰ (24) និងបាននិយាយថាៈ យើងគឺជាម្ចាស់ដ៏ខ្ពង់ខ្ពស់របស់ពួកអ្នក។
 | 
| فَأَخَذَهُ اللَّهُ نَكَالَ الْآخِرَةِ وَالْأُولَىٰ (25) ដូចេ្នះ អល់ឡោះបានដាក់ទណ្ឌកម្មគេទាំងនៅក្នុង លោកិយ និងបរលោក។
 | 
| إِنَّ فِي ذَٰلِكَ لَعِبْرَةً لِّمَن يَخْشَىٰ (26) ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាមេរៀនមួយ សម្រាប់អ្នកណាដែលកោតខ្លាចអល់ឡោះ។
 | 
| أَأَنتُمْ أَشَدُّ خَلْقًا أَمِ السَّمَاءُ ۚ بَنَاهَا (27) តើការបង្កើតពួកអ្នក(ឱ្យរស់ឡើងវិញសាជាថ្មី)លំបាក ឬក៏មេឃដែលយើងបានបង្កើតវារួចលំបាកជាង
 | 
| رَفَعَ سَمْكَهَا فَسَوَّاهَا (28) ទ្រង់បានលើកទ្រង់ទ្រាយរបស់វាឱ្យខ្ពស់ និងបានធ្វើឱ្យវារាបស្មើ។
 | 
| وَأَغْطَشَ لَيْلَهَا وَأَخْرَجَ ضُحَاهَا (29) ហើយទ្រង់បានធ្វើឱ្យរាត្រីកាលរបស់វាងងឹត ហើយទ្រង់ ក៏បានបពោ្ចញពន្លឺរបស់វាមកវិញដែរនៅពេលថ្ងៃ។
 | 
| وَالْأَرْضَ بَعْدَ ذَٰلِكَ دَحَاهَا (30) ក្រោយពីនោះមក ទ្រង់បានធ្វើឱ្យផែនដីរាបស្មើ។
 | 
| أَخْرَجَ مِنْهَا مَاءَهَا وَمَرْعَاهَا (31) ទ្រង់បានបពោ្ចញពីដីនូវទឹករបស់វា និងរុក្ខជាតិរបស់វា។
 | 
| وَالْجِبَالَ أَرْسَاهَا (32) ហើយទ្រង់បានបង្កើតភ្នំជាស្នឹងដ៏រឹងមាំ
 | 
| مَتَاعًا لَّكُمْ وَلِأَنْعَامِكُمْ (33) ដើម្បីជាផលប្រយោជន៍សម្រាប់ពួកអ្នក និងសត្វពាហនៈ របស់ពួកអ្នក។
 | 
| فَإِذَا جَاءَتِ الطَّامَّةُ الْكُبْرَىٰ (34) តែនៅពេលដែលគ្រោះមហន្ដរាយដ៏ធំបានមកដល់(ថ្ងៃ បរលោក)។
 | 
| يَوْمَ يَتَذَكَّرُ الْإِنسَانُ مَا سَعَىٰ (35) ថ្ងៃនោះមនុស្សលោកនឹងនឹកឃើញនូវអី្វដែលខួ្លនបាន សាងកន្លងមក។
 | 
| وَبُرِّزَتِ الْجَحِيمُ لِمَن يَرَىٰ (36) ហើយភ្លើងនរកជើហ៊ីមនឹងត្រូវបានគេបង្ហាញឱ្យឃើញ យ៉ាងច្បាស់ចំពោះអ្នកណាដែលមើលឃើញ។
 | 
| فَأَمَّا مَن طَغَىٰ (37) ចំណែកឯអ្នកណាដែលបានបំពាន
 | 
| وَآثَرَ الْحَيَاةَ الدُّنْيَا (38) និងស្រឡាញ់ចូលចិត្ដការរស់នៅក្នុងលោកិយ(ជាងថ្ងៃ បរលោក)នោះ
 | 
| فَإِنَّ الْجَحِيمَ هِيَ الْمَأْوَىٰ (39) ពិតប្រាកដណាស់ នរកជើហ៊ីមគឺជាទីលំនៅរបស់គេ។
 | 
| وَأَمَّا مَنْ خَافَ مَقَامَ رَبِّهِ وَنَهَى النَّفْسَ عَنِ الْهَوَىٰ (40) រីឯអ្នកណាដែលកោតខ្លាចការឈរនៅចំពោះមុខម្ចាស់ របស់គេ និងបានហាមឃាត់ខ្លួនពីការភ្លើតភ្លើននោះ
 | 
| فَإِنَّ الْجَنَّةَ هِيَ الْمَأْوَىٰ (41) ពិតប្រាកដណាស់ ឋានសួគ៌គឺជាទីលំនៅរបស់គេ។
 | 
| يَسْأَلُونَكَ عَنِ السَّاعَةِ أَيَّانَ مُرْسَاهَا (42) ពួកគេ(ពួកមូស្ហរីគីន)នឹងសួរអ្នក(មូហាំម៉ាត់)អំពីថ្ងៃ បរលោកថាៈ តើវានឹងកើតឡើងនៅពេលណា
 | 
| فِيمَ أَنتَ مِن ذِكْرَاهَا (43) អ្នកមិនមែនជាអ្នកដឹងអំពីពេលវេលារបស់វាឡើយ។
 | 
| إِلَىٰ رَبِّكَ مُنتَهَاهَا (44) ទីបពា្ចប់របស់វា គឺមានតែម្ចាស់របស់អ្នកទេដែលដឹង។
 | 
| إِنَّمَا أَنتَ مُنذِرُ مَن يَخْشَاهَا (45) តាមពិតអ្នកគ្រាន់តែជាអ្នកដាស់តឿនព្រមានចំពោះអ្នក ណាដែលខ្លាចវាប៉ុណ្ណោះ។
 | 
| كَأَنَّهُمْ يَوْمَ يَرَوْنَهَا لَمْ يَلْبَثُوا إِلَّا عَشِيَّةً أَوْ ضُحَاهَا (46) នៅថ្ងៃដែលពួកគេឃើញវា(ថ្ងៃបរលោក) ពួកគេមាន អារម្មណ៍ហាក់បីដូចជាមិនបានរស់នៅក្នុងលោកិយនេះឡើយ លើកលែងតែមួយល្ងាច ឬមួយព្រឹកប៉ុណ្ណោះ។
 |