حم (1) ហា មីម |
وَالْكِتَابِ الْمُبِينِ (2) អល់ឡោះស្បថនឹងគម្ពីរ(គួរអាន)ដែលច្បាស់លាស់។ |
إِنَّا أَنزَلْنَاهُ فِي لَيْلَةٍ مُّبَارَكَةٍ ۚ إِنَّا كُنَّا مُنذِرِينَ (3) ពិតប្រាកដណាស់ យើងបានបញ្ចុះវានៅក្នុងរាត្រីដ៏ឧត្ដុង្គឧត្ដម(យប់មួយនៃខែរ៉ម៉ាដនដែលគេឱ្យឈ្មោះថា ឡៃឡាតុលក ទើរ)។ ពិតប្រាកដណាស់ យើងគឺជាអ្នកដែលដាស់តឿនព្រមាន (ដល់មនុស្សលោក)។ |
فِيهَا يُفْرَقُ كُلُّ أَمْرٍ حَكِيمٍ (4) នៅក្នុងយប់នោះត្រូវគេបែងចែកនូវរាល់បទបញ្ជាដែល ប្រកបដោយគតិបណ្ឌិត |
أَمْرًا مِّنْ عِندِنَا ۚ إِنَّا كُنَّا مُرْسِلِينَ (5) គឺជាបទបញ្ជាដែលចេញពីយើង។ ពិតប្រាកដណាស់ យើង គឺជាអ្នកបញ្ជូនបណ្ដាអ្នកនាំសារ(ទៅកាន់មនុស្សលោក) |
رَحْمَةً مِّن رَّبِّكَ ۚ إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ (6) ដែលជាក្ដីមេត្ដាករុណាពីម្ចាស់របស់អ្នក(មូហាំម៉ាត់)។ ពិត ប្រាកដណាស់ ទ្រង់មហាឮ មហាដឹង។ |
رَبِّ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا ۖ إِن كُنتُم مُّوقِنِينَ (7) ទ្រង់ជាម្ចាស់នៃមេឃជាច្រើនជាន់ និងផែនដី ហើយនិងអ្វីៗ ដែលមាននៅរវាងវាទាំងពីរ ប្រសិនបើពួកអ្នកជាអ្នកជឿជាក់នោះ។ |
لَا إِلَٰهَ إِلَّا هُوَ يُحْيِي وَيُمِيتُ ۖ رَبُّكُمْ وَرَبُّ آبَائِكُمُ الْأَوَّلِينَ (8) គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពី ទ្រង់ឡើយ។ ទ្រង់ធ្វើឱ្យរស់ និងធ្វើឱ្យស្លាប់។ ទ្រង់ជាម្ចាស់របស់ពួក អ្នក និងជាម្ចាស់របស់ជីដូនជីតាជំនាន់មុនរបស់ពួកអ្នក។ |
بَلْ هُمْ فِي شَكٍّ يَلْعَبُونَ (9) ផ្ទុយទៅវិញ ពួកគេ(ពួកមូស្ហរីគីន)ស្ថិតក្នុងភាពសង្ស័យទាំង លេងសើច។ |
فَارْتَقِبْ يَوْمَ تَأْتِي السَّمَاءُ بِدُخَانٍ مُّبِينٍ (10) ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)រង់ចាំថ្ងៃមួយដែលមេឃនឹងនាំ មកនូវផ្សែងយ៉ាងច្បាស់។ |
يَغْشَى النَّاسَ ۖ هَٰذَا عَذَابٌ أَلِيمٌ (11) វានឹងគ្របដណ្ដប់លើមនុស្សលោក។ នេះគឺជាទារុណកម្ម ដ៏ឈឺចាប់។ |
رَّبَّنَا اكْشِفْ عَنَّا الْعَذَابَ إِنَّا مُؤْمِنُونَ (12) (ពួកគេនិយាយថា) ឱម្ចាស់របស់ពួកយើង. សូមទ្រង់ មេត្ដាបញ្ចៀសទណ្ឌកម្មនេះពីពួកយើងផង ពួកយើងពិតជាអ្នក ដែលមានជំនឿ។ |
أَنَّىٰ لَهُمُ الذِّكْرَىٰ وَقَدْ جَاءَهُمْ رَسُولٌ مُّبِينٌ (13) តើពួកគេអាចភ្ញាក់រលឹកបានយ៉ាងដូចមេ្ដច(នៅពេល ទណ្ឌកម្មបានធ្លាក់លើពួកគេ) ខណៈដែលអ្នកនាំសារដ៏ច្បាស់លាស់ បានមកដល់ពួកគេហើយនោះ |
ثُمَّ تَوَلَّوْا عَنْهُ وَقَالُوا مُعَلَّمٌ مَّجْنُونٌ (14) បន្ទាប់មកពួកគេបានបែរចេញពីគេ(អ្នកនាំសារ) ហើយ បាននិយាយថាៈ គេជាមនុស្សដែលត្រូវគេពង្វក់ ជាមនុស្សវិកល-ចរិតទៅវិញ។ |
إِنَّا كَاشِفُو الْعَذَابِ قَلِيلًا ۚ إِنَّكُمْ عَائِدُونَ (15) ពិតប្រាកដណាស់ យើងជាអ្នកដកទណ្ឌកម្មចេញមួយ រយៈខ្លី។ ពិតប្រាកដណាស់ ពួកអ្នកនឹងត្រឡប់ទៅធាតុដើមវិញ |
يَوْمَ نَبْطِشُ الْبَطْشَةَ الْكُبْرَىٰ إِنَّا مُنتَقِمُونَ (16) នៅថ្ងៃដែលយើងដាក់ទារុណកម្មយ៉ាងខ្លាំងក្លា(ទៅលើ ពួកប្រឆាំង)។ ពិតប្រាកដណាស់ យើងជាអ្នកដាក់ទារុណកម្ម។ |
۞ وَلَقَدْ فَتَنَّا قَبْلَهُمْ قَوْمَ فِرْعَوْنَ وَجَاءَهُمْ رَسُولٌ كَرِيمٌ (17) ហើយជាការពិតណាស់ យើងបានសាកល្បងក្រុមរបស់ ហ្វៀរអោនមុនពួកគេ(ពួកមូស្ហរីគីន)ទៅទៀត ដោយអ្នកនាំសារ ម្នាក់ដ៏ថ្លៃថ្នូរ(មូសា)បានមកកាន់ពួកគេ។ |
أَنْ أَدُّوا إِلَيَّ عِبَادَ اللَّهِ ۖ إِنِّي لَكُمْ رَسُولٌ أَمِينٌ (18) (មូសាបានពោលថា) ចូរពួកអ្នកប្រគល់់បណ្ដាខ្ញុំរបស់ អល់ឡោះ(អំបូរអ៊ីស្រាអែល)មកឱ្យខ្ញុំវិញផង។ ពិតប្រាកដណាស់ ខ្ញុំជាអ្នកនាំសារម្នាក់ដែលជាទីទុកចិត្ដបំផុតសម្រាប់ពួកអ្នក។ |
وَأَن لَّا تَعْلُوا عَلَى اللَّهِ ۖ إِنِّي آتِيكُم بِسُلْطَانٍ مُّبِينٍ (19) ហើយចូរពួកអ្នកកុំក្រអឺតក្រទមចំពោះអល់ឡោះឱ្យ សោះ។ ពិតប្រាកដណាស់ ខ្ញុំជាអ្នកដែលនាំភស្ដុតាងយ៉ាងជាក់ ច្បាស់មកឱ្យពួកអ្នក។ |
وَإِنِّي عُذْتُ بِرَبِّي وَرَبِّكُمْ أَن تَرْجُمُونِ (20) ហើយពិតប្រាកដណាស់ ខ្ញុំសុំពីម្ចាស់របស់ខ្ញុំ និងជាម្ចាស់ របស់ពួកអ្នកឱ្យការពារខ្ញុំកុំឱ្យពួកអ្នកគប់ខ្ញុំនឹងដុំថ្ម។ |
وَإِن لَّمْ تُؤْمِنُوا لِي فَاعْتَزِلُونِ (21) ហើយប្រសិនបើពួកអ្នកមិនជឿខ្ញុំទេនោះ សូមពួកអ្នកទុក ឱ្យខ្ញុំនៅម្នាក់ឯងចុះ។ |
فَدَعَا رَبَّهُ أَنَّ هَٰؤُلَاءِ قَوْمٌ مُّجْرِمُونَ (22) ពេលនោះ គាត់(មូសា)បានពោលទៅកាន់ម្ចាស់របស់ គាត់ថាៈ ពិតប្រាកដណាស់ ពួកទាំងនោះគឺជាក្រុមដែលប្រព្រឹត្ដ បាបកម្ម។ |
فَأَسْرِ بِعِبَادِي لَيْلًا إِنَّكُم مُّتَّبَعُونَ (23) (អល់ឡោះមានបន្ទូលតបវិញថា) ដូចេ្នះចូរអ្នក(មូសា) នាំខ្ញុំទាំងឡាយរបស់យើង(អ្នកមានជំនឿ)ចាកចេញនៅពេលយប់ ចុះ។ ពួកអ្នកពិតជានឹងត្រូវគេដេញតាម។ |
وَاتْرُكِ الْبَحْرَ رَهْوًا ۖ إِنَّهُمْ جُندٌ مُّغْرَقُونَ (24) ហើយចូរអ្នក(មូសា)ទុកឱ្យទឹកសមុទ្រនោះមានចន្លោះ ដូចនេះចុះ។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមទាហានដែលត្រូវគេ ពន្លិច(នៅក្នុងសមុទ្រ)។ |
كَمْ تَرَكُوا مِن جَنَّاتٍ وَعُيُونٍ (25) ជាច្រើនមកហើយដែលពួកគេបានបន្សល់ទុកនូវសួនច្បារ និងប្រភពទឹក។ |
وَزُرُوعٍ وَمَقَامٍ كَرِيمٍ (26) និងចំការ ហើយនិងភូមិគ្រឹះដ៏ប្រណីត ។ |
وَنَعْمَةٍ كَانُوا فِيهَا فَاكِهِينَ (27) ព្រមទាំងសេចក្ដីសុខដែលពួកគេធ្លាប់ទទួលបាននៅក្នុង លោកិយនេះ។ |
كَذَٰلِكَ ۖ وَأَوْرَثْنَاهَا قَوْمًا آخَرِينَ (28) ដូច្នោះដែរ យើងបានបន្សល់វាទុកជាមរតកដល់ក្រុមដទៃ ទៀត។ |
فَمَا بَكَتْ عَلَيْهِمُ السَّمَاءُ وَالْأَرْضُ وَمَا كَانُوا مُنظَرِينَ (29) ហើយមេឃនិងផែនដីមិនបានយំស្រណោះចំពោះពួកគេ ឡើយ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេល(ដាក់ទណ្ឌកម្ម) ដែរ។ |
وَلَقَدْ نَجَّيْنَا بَنِي إِسْرَائِيلَ مِنَ الْعَذَابِ الْمُهِينِ (30) ហើយជាការពិតណាស់ យើងបានជួយសង្គ្រោះអំបូរ អ៊ីស្រាអែលអំពីទណ្ឌកម្មដ៏អាម៉ាស់។ |
مِن فِرْعَوْنَ ۚ إِنَّهُ كَانَ عَالِيًا مِّنَ الْمُسْرِفِينَ (31) (គឺទណ្ឌកម្ម)របស់ហ្វៀរអោន។ ពិតប្រាកដណាស់ គេគឺជាអ្នកដែលក្រអឺតក្រទមម្នាក់ក្នុងចំណោមពួកដែលបំពាន។ |
وَلَقَدِ اخْتَرْنَاهُمْ عَلَىٰ عِلْمٍ عَلَى الْعَالَمِينَ (32) ហើយជាការពិតណាស់ យើងបានជ្រើសរើសពួកគេ (អំបូរអ៊ីស្រាអែល)ឱ្យគ្រប់គ្រងពិភពលោក(នៅសម័យនោះ) តាមការដឹងរបស់យើង។ |
وَآتَيْنَاهُم مِّنَ الْآيَاتِ مَا فِيهِ بَلَاءٌ مُّبِينٌ (33) ហើយយើងបានផ្ដល់មុជីហ្សាត់ជាច្រើនដល់ពួកគេ ដោយ ក្នុងនោះមានការសាកល្បងយ៉ាងច្បាស់លាស់។ |
إِنَّ هَٰؤُلَاءِ لَيَقُولُونَ (34) ពិតប្រាកដណាស់ ពួកទាំងនេះ(ពួកគ្មានជំនឿគូរ៉ស្ហ)នឹង និយាយថាៈ |
إِنْ هِيَ إِلَّا مَوْتَتُنَا الْأُولَىٰ وَمَا نَحْنُ بِمُنشَرِينَ (35) វាគ្មានអ្វីក្រៅពីសេចក្ដីស្លាប់លើកទីមួយរបស់ពួកយើង នោះឡើយ ហើយពួកយើងក៏មិនត្រូវបានគេធ្វើឱ្យរស់ឡើងវិញ ដែរ។ |
فَأْتُوا بِآبَائِنَا إِن كُنتُمْ صَادِقِينَ (36) (ពួកគេបាននិយាយទៀតថា) ដូចេ្នះចូរពួកអ្នក(មូហាំ-ម៉ាត់ និងអ្នកដែលមានជំនឿ)នាំយកជីដូនជីតារបស់ពួកយើង ត្រឡប់មកវិញមើល. ប្រសិនបើពួកអ្នកជាអ្នកនិយាយពិតមែន នោះ។ |
أَهُمْ خَيْرٌ أَمْ قَوْمُ تُبَّعٍ وَالَّذِينَ مِن قَبْلِهِمْ ۚ أَهْلَكْنَاهُمْ ۖ إِنَّهُمْ كَانُوا مُجْرِمِينَ (37) តើពួកគេ(ពួកគ្មានជំនឿគូរ៉ស្ហ)ប្រសើរជាង ឬក្រុមអំបូរ តុបបាក់(ក្រុមមួយដែលមកពីយ៉េមែន) និងអ្នកជំនាន់មុនពួកគេ ប្រសើរជាង? យើងបានបំផ្លាញពួកគេដោយសារតែពួកគេជាពួក ដែលប្រព្រឹត្ដបាបកម្ម។ |
وَمَا خَلَقْنَا السَّمَاوَاتِ وَالْأَرْضَ وَمَا بَيْنَهُمَا لَاعِبِينَ (38) យើងមិនបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ហើយ និងអ្វីៗដែលមាននៅរវាងវាទាំងពីរជាការលេងសើចឡើយ។ |
مَا خَلَقْنَاهُمَا إِلَّا بِالْحَقِّ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ (39) ហើយយើងមិនបានបង្កើតវាទាំងពីរ ក្រៅពីការពិតនោះ ទេ។ ក៏ប៉ុន្ដែពួកគេភាគច្រើនមិនដឹងឡើយ។ |
إِنَّ يَوْمَ الْفَصْلِ مِيقَاتُهُمْ أَجْمَعِينَ (40) ពិតប្រាកដណាស់ ថ្ងៃកាត់សេចក្ដី គឺជាពេលកំណត់ជួប របស់ពួកគេទាំងអស់គ្នា។ |
يَوْمَ لَا يُغْنِي مَوْلًى عَن مَّوْلًى شَيْئًا وَلَا هُمْ يُنصَرُونَ (41) គឺជាថ្ងៃដែលញាតិសន្ដានមិនអាចជួយអ្វីដល់គ្នាបានឡើយ ហើយពួកគេក៏មិនត្រូវបានគេជួយដែរ។ |
إِلَّا مَن رَّحِمَ اللَّهُ ۚ إِنَّهُ هُوَ الْعَزِيزُ الرَّحِيمُ (42) លើកលែងតែអ្នកណាដែលអល់ឡោះបានអាណិត ស្រឡាញ់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែ មហា អាណិតស្រឡាញ់។ |
إِنَّ شَجَرَتَ الزَّقُّومِ (43) ពិតប្រាកដណាស់ ដើមហ្សឹកគូម(ដើមឈើនៅក្នុងនរក) |
طَعَامُ الْأَثِيمِ (44) ជាចំណីសម្រាប់ពួកប្រព្រឹត្ដបាបកម្មច្រើន។ |
كَالْمُهْلِ يَغْلِي فِي الْبُطُونِ (45) (ដែលមានកំដៅខ្លាំង)ដូចសំណកំពុងពុះនៅក្នុងពោះ។ |
كَغَلْيِ الْحَمِيمِ (46) ដូចទឹកពុះដ៏សែនក្ដៅ។ |
خُذُوهُ فَاعْتِلُوهُ إِلَىٰ سَوَاءِ الْجَحِيمِ (47) ចូរពួកអ្នក(ម៉ាឡាអ៊ីកាត់)ចាប់យកគេ(អ្នកដែលប្រព្រឹត្ដ អំពើបាប) ហើយទាញគេបោះទៅកណ្ដាលនរកជើហ៊ីម។ |
ثُمَّ صُبُّوا فَوْقَ رَأْسِهِ مِنْ عَذَابِ الْحَمِيمِ (48) បន្ទាប់មក ចូរពួកអ្នកចាក់ទារុណកម្មអំពីទឹកដ៏សែនក្ដៅ ទៅលើក្បាលរបស់គេចុះ។ |
ذُقْ إِنَّكَ أَنتَ الْعَزِيزُ الْكَرِيمُ (49) ចូរអ្នកភ្លក្សចុះ ពិតប្រាកដណាស់ អ្នកគឺជាជនដែលខ្លាំង ពូកែ និងថ្លៃថ្នូរ(នៅក្នុងលោកិយ)។ |
إِنَّ هَٰذَا مَا كُنتُم بِهِ تَمْتَرُونَ (50) ពិតប្រាកដណាស់ នេះគឺជាអ្វី(ទារុណកម្ម)ដែលពួកអ្នក ធ្លាប់សង្ស័យចំពោះវា(នៅក្នុងលោកិយ)។ |
إِنَّ الْمُتَّقِينَ فِي مَقَامٍ أَمِينٍ (51) ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះវិញ គឺស្ថិតនៅកន្លែងមួយដែលមានសុវត្ថិភាពបំផុត។ |
فِي جَنَّاتٍ وَعُيُونٍ (52) គឺនៅក្នុងឋានសួគ៌ ហើយមានប្រភពទឹកជាច្រើន។ |
يَلْبَسُونَ مِن سُندُسٍ وَإِسْتَبْرَقٍ مُّتَقَابِلِينَ (53) ពួកគេស្លៀកពាក់សូត្រដែលម៉ដ្ឋខៃ និងគ្រើមដោយពួកគេ អង្គុយនៅទល់មុខគ្នា។ |
كَذَٰلِكَ وَزَوَّجْنَاهُم بِحُورٍ عِينٍ (54) ដូចេ្នះដែរ យើងបានរៀបអាពាហ៍ពិពាហ៍ឱ្យពួកគេជាមួយ នឹងស្រីទេពអប្សរ។ |
يَدْعُونَ فِيهَا بِكُلِّ فَاكِهَةٍ آمِنِينَ (55) នៅក្នុងឋានសួគ៌នោះ ពួកគេអាចសុំបាននូវរាល់ប្រភេទ ផ្លែឈើដោយសុវត្ថិភាពបំផុត។ |
لَا يَذُوقُونَ فِيهَا الْمَوْتَ إِلَّا الْمَوْتَةَ الْأُولَىٰ ۖ وَوَقَاهُمْ عَذَابَ الْجَحِيمِ (56) នៅក្នុងនោះដែរ ពួកគេមិនស្គាល់រសជាតិនៃការស្លាប់ក្រៅ ពីការស្លាប់លើកទីមួយ(នៅក្នុងលោកិយ)នោះឡើយ។ ហើយទ្រង់ បានថែរក្សាពួកគេពីទារុណកម្មនៃនរកជើហ៊ីម។ |
فَضْلًا مِّن رَّبِّكَ ۚ ذَٰلِكَ هُوَ الْفَوْزُ الْعَظِيمُ (57) ជាការប្រោសប្រទានពីម្ចាស់របស់អ្នក។ នោះគឺជា ជោគជ័យដ៏ធំធេង។ |
فَإِنَّمَا يَسَّرْنَاهُ بِلِسَانِكَ لَعَلَّهُمْ يَتَذَكَّرُونَ (58) ពិតប្រាកដណាស់ យើងបានសម្រួលវា(គម្ពីរគួរអាន)ជា ភាសារបស់អ្នក ដើម្បីឱ្យពួកគេចងចាំ។ |
فَارْتَقِبْ إِنَّهُم مُّرْتَقِبُونَ (59) ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)រង់ចាំ(នូវអ្វីដែលយើងបាន សន្យាចំពោះអ្នក)ចុះ ពិតប្រាកដណាស់ពួកគេក៏ជាអ្នករង់ចាំដែរ។ |