| عَبَسَ وَتَوَلَّىٰ (1) គាត់(មូហាំម៉ាត់)បានធ្វើមុខក្រញូវ ហើយងាកមុខចេញ
 | 
| أَن جَاءَهُ الْأَعْمَىٰ (2) ពីព្រោះមានជនពិការភ្នែកម្នាក់បានចូលមកជួបគាត់។
 | 
| وَمَا يُدْرِيكَ لَعَلَّهُ يَزَّكَّىٰ (3) តើអ្នក(មូហាំម៉ាត់)អាចដឹងយ៉ាងដូមេ្ដចបាន? ជួនកាល គេអាចមកសំអាតខ្លួន។
 | 
| أَوْ يَذَّكَّرُ فَتَنفَعَهُ الذِّكْرَىٰ (4) ឬក៏គេចង់បានការក្រើនរំលឹកហើយការក្រើនរំលឹកនោះ អាចផ្ដល់ផលប្រយោជន៍ដល់គេ ។
 | 
| أَمَّا مَنِ اسْتَغْنَىٰ (5) រីឯអ្នកដែលមានទ្រព្យសម្បត្ដិគ្រប់គ្រាន់ (មិនត្រូវការ ការចង្អុលបង្ហាញពីអ្នក)
 | 
| فَأَنتَ لَهُ تَصَدَّىٰ (6) អ្នកបែរជាយកចិត្ដទុកដាក់ចំពោះគេទៅវិញ។
 | 
| وَمَا عَلَيْكَ أَلَّا يَزَّكَّىٰ (7) ហើយមានបញ្ហាអ្វីចំពោះអ្នក(មូហាំម៉ាត់) ប្រសិនបើគេ សំអាតខ្លួន (ពីភាពគ្មានជំនឿ)នោះ
 | 
| وَأَمَّا مَن جَاءَكَ يَسْعَىٰ (8) ចំណែកឯអ្នកដែលបានមកជួបអ្នកដើម្បីសុំការចង្អុល បង្ហាញផ្លូវល្អ
 | 
| وَهُوَ يَخْشَىٰ (9) ហើយគេកោតខ្លាចអល់ឡោះនោះ
 | 
| فَأَنتَ عَنْهُ تَلَهَّىٰ (10) អ្នកបែរជាព្រងើយកន្ដើយចំពោះគេទៅវិញ។
 | 
| كَلَّا إِنَّهَا تَذْكِرَةٌ (11) ចូរអ្នកកុំធ្វើបែបនេះ។ ពិតប្រាកដណាស់ វា(អាយ៉ាត់ ទាំងនេះ)គឺជាការក្រើនរំលឹក។
 | 
| فَمَن شَاءَ ذَكَرَهُ (12) ដូចេ្នះអ្នកណាហើយមានបំណង គេពិតជានឹងយកវា (គម្ពីរគួរអាន)ធ្វើជាមេរៀន។
 | 
| فِي صُحُفٍ مُّكَرَّمَةٍ (13) ដែលមាននៅក្នុងគម្ពីរដែលត្រូវបានគេលើកតម្កើង។
 | 
| مَّرْفُوعَةٍ مُّطَهَّرَةٍ (14) ប្រកបដោយភាពខ្ពង់ខ្ពស់ ព្រមទាំងជ្រះស្អាត។
 | 
| بِأَيْدِي سَفَرَةٍ (15) ដែលនៅនឹងដៃអ្នកដែលសរសេរសារ(ម៉ាឡាអ៊ីកាត់)
 | 
| كِرَامٍ بَرَرَةٍ (16) ដ៏ល្អប្រពៃ និងជាអ្នកប្រតិបត្ដិតាមអល់ឡោះយ៉ាង ខ្ជាប់ខ្ជួន។
 | 
| قُتِلَ الْإِنسَانُ مَا أَكْفَرَهُ (17) មនុស្សលោកត្រូវបានគេដាក់បណ្ដាសានូវអ្វីដែលគេបាន ប្រឆាំងនឹងម្ចាស់របស់គេ ។
 | 
| مِنْ أَيِّ شَيْءٍ خَلَقَهُ (18) តើទ្រង់បានបង្កើតគេ(អ្នកប្រឆាំង)អំពីអ្វី
 | 
| مِن نُّطْفَةٍ خَلَقَهُ فَقَدَّرَهُ (19) ទ្រង់បានបង្កីតគេអំពីទឹកកាម រួចទ្រង់បានកំណត់ឱ្យគេ រួចជាសេ្រច (ថ្ងៃស្លាប់ លាភសក្ការៈ វាសនា...)។
 | 
| ثُمَّ السَّبِيلَ يَسَّرَهُ (20) បន្ទាប់មក ទ្រង់បានសម្រួលផ្លូវដល់គេ។
 | 
| ثُمَّ أَمَاتَهُ فَأَقْبَرَهُ (21) ក្រោយមក ទ្រង់ធ្វើឱ្យគេស្លាប់ រួចដាក់គេនៅក្នុងផ្នូរ។
 | 
| ثُمَّ إِذَا شَاءَ أَنشَرَهُ (22) ក្រោយមកទៀត នៅពេលដែលទ្រង់មានចេតនា ទ្រង់ នឹងធ្វើឱ្យគេរស់ឡើងវិញ។
 | 
| كَلَّا لَمَّا يَقْضِ مَا أَمَرَهُ (23) ទេ. គេមិនអនុវត្ដតាមអ្វីដែលទ្រង់បានបញ្ជាគេឡើយ។
 | 
| فَلْيَنظُرِ الْإِنسَانُ إِلَىٰ طَعَامِهِ (24) ដូចេ្នះ ចូរឱ្យមនុស្សលោកមើលទៅកាន់ចំណីអាហារ របស់គេចុះ។
 | 
| أَنَّا صَبَبْنَا الْمَاءَ صَبًّا (25) ពិតប្រាកដណាស់ យើងបានបញ្ចុះទឹកភ្លៀងមកយ៉ាង ច្រើន។
 | 
| ثُمَّ شَقَقْنَا الْأَرْضَ شَقًّا (26) បន្ទាប់មកយើងបានបំបែកដីជាបំណែកៗ។
 | 
| فَأَنبَتْنَا فِيهَا حَبًّا (27) រួចយើងបានបណុ្ដះធញ្ញជាតិគ្រប់ប្រភេទនៅលើវា។
 | 
| وَعِنَبًا وَقَضْبًا (28) និងដើមទំពាំងបាយជូរ និងបន្លែ។
 | 
| وَزَيْتُونًا وَنَخْلًا (29) និងដើមអូលីវ និងដើមលើ្ម។
 | 
| وَحَدَائِقَ غُلْبًا (30) និងសួនឧទ្យានដែលមានដើមឈើធំៗជាច្រើន។
 | 
| وَفَاكِهَةً وَأَبًّا (31) និងផលានុផល ហើយនិងរុក្ខជាតិសម្រាប់សត្វពាហនៈ
 | 
| مَّتَاعًا لَّكُمْ وَلِأَنْعَامِكُمْ (32) ជាផលប្រយោជន៍សម្រាប់ពួកអ្នកនិងសត្វពាហនៈរបស់ ពួកអ្នក។
 | 
| فَإِذَا جَاءَتِ الصَّاخَّةُ (33) ហើយនៅពេលដែលសម្រែក(ការផ្លុំត្រែលើកទីពីរ) យ៉ាងខ្លាំងបានមកដល់។
 | 
| يَوْمَ يَفِرُّ الْمَرْءُ مِنْ أَخِيهِ (34) នៅថ្ងៃដែលមនុស្សរត់គេចចេញពីបងប្អូនរបស់គេ។
 | 
| وَأُمِّهِ وَأَبِيهِ (35) និងម្ដាយរបស់គេ និងឪពុករបស់គេ។
 | 
| وَصَاحِبَتِهِ وَبَنِيهِ (36) និងប្រពន្ធរបស់គេ និងកូនចៅរបស់គេ។
 | 
| لِكُلِّ امْرِئٍ مِّنْهُمْ يَوْمَئِذٍ شَأْنٌ يُغْنِيهِ (37) ចំពោះបុគ្គលម្នាក់ៗក្នុងចំណោមពួកគេនៅថ្ងៃនោះ គឺគិតតែពីខ្លួនឯងប៉ុណ្ណោះ។
 | 
| وُجُوهٌ يَوْمَئِذٍ مُّسْفِرَةٌ (38) ទឹកមុខ(របស់អ្នកមានជំនឿ)នៅថ្ងៃនោះគឺមានភាព រីករាយ។
 | 
| ضَاحِكَةٌ مُّسْتَبْشِرَةٌ (39) សើចសប្បាយរីករាយ(ចំពោះដំណឹងល្អស្ដីពីឋានសួគ៌)។
 | 
| وَوُجُوهٌ يَوْمَئِذٍ عَلَيْهَا غَبَرَةٌ (40) ហើយទឹកមុខ(របស់អ្នកគ្មានជំនឿ)នៅថ្ងៃនោះ គឺប្រឡាក់ធូលី។
 | 
| تَرْهَقُهَا قَتَرَةٌ (41) ភាពខ្មៅងងឹតគ្របដណ្ដប់ផ្ទៃមុខ(របស់ពួកគេ)។
 | 
| أُولَٰئِكَ هُمُ الْكَفَرَةُ الْفَجَرَةُ (42) ពួកទាំងនោះហើយ គឺជាពួកគ្មានជំនឿដែលប្រព្រឹត្ដ អំពើអាក្រក់បំផុត។
 |