لَا أُقْسِمُ بِهَٰذَا الْبَلَدِ (1) យើង(អល់ឡោះ)ស្បថនឹងទីក្រុងនេះ(ទីក្រុងម៉ាក្កះ)។ |
وَأَنتَ حِلٌّ بِهَٰذَا الْبَلَدِ (2) ខណៈដែលអ្នក(មូហាំម៉ាត់)ជាអ្នកដែលរស់នៅក្នុងទីក្រុងនេះ។ |
وَوَالِدٍ وَمَا وَلَدَ (3) ហើយទ្រង់បានស្បថនឹងឪពុកមនុស្សលោក(អាដាំ) និង អ្នកដែលបានកើត(កូនចៅរបស់គាត់)។ |
لَقَدْ خَلَقْنَا الْإِنسَانَ فِي كَبَدٍ (4) ជាការពិតណាស់ យើងបានបង្កើតមនុស្សលោកឱ្យស្ថិតនៅ ក្នុងភាពលំបាក។ |
أَيَحْسَبُ أَن لَّن يَقْدِرَ عَلَيْهِ أَحَدٌ (5) តើគេគិតថា គ្មានអ្នកណាអាចមានអានុភាពលើខ្លួនគេទេឬ |
يَقُولُ أَهْلَكْتُ مَالًا لُّبَدًا (6) ដោយគេនិយាយថាៈ ខ្ញុំបានចំណាយទ្រព្យសម្បត្ដិយ៉ាង ច្រើន។ |
أَيَحْسَبُ أَن لَّمْ يَرَهُ أَحَدٌ (7) តើគេគិតថា គ្មាននរណាម្នាក់បានឃើញគេទេឬ |
أَلَمْ نَجْعَل لَّهُ عَيْنَيْنِ (8) តើយើងមិនបានបង្កើតគេឱ្យមានភ្នែកមួយគូ |
وَلِسَانًا وَشَفَتَيْنِ (9) និងអណ្ដាតមួយ ហើយនិងបបូរមាត់ទេឬ |
وَهَدَيْنَاهُ النَّجْدَيْنِ (10) ហើយយើងថែមទាំងបានចង្អុលបង្ហាញមាគ៌ាពីរ(ល្អ និង អាក្រក់)ដល់គេទៀតផង។ |
فَلَا اقْتَحَمَ الْعَقَبَةَ (11) តែគេមិនបានដើរនៅលើមាគ៌ាដែលលំបាក(មាគ៌ាទៅ កាន់ភាពជោគជ័យ)ឡើយ។ |
وَمَا أَدْرَاكَ مَا الْعَقَبَةُ (12) តើអ្វីដែលធ្វើឱ្យអ្នកដឹងថា មាគ៌ាដែលលំបាកជាអ្វីនោះ |
فَكُّ رَقَبَةٍ (13) គឺការដោះលែងខ្ញុំបម្រើដាច់ថ្លៃឱ្យមានសិទ្ធិសេរីភាព។ |
أَوْ إِطْعَامٌ فِي يَوْمٍ ذِي مَسْغَبَةٍ (14) ឬផ្ដល់ចំណីអាហារនៅក្នុងថ្ងៃមួយដែលមានគ្រោះទុរភិក្ស។ |
يَتِيمًا ذَا مَقْرَبَةٍ (15) (ឬផ្ដល់ចំណីអាហារដល់)កូនកំព្រាដែលជាញាតិសន្ដាន។ |
أَوْ مِسْكِينًا ذَا مَتْرَبَةٍ (16) ឬអ្នកក្រីក្រដែលគ្មានអ្វីសោះ។ |
ثُمَّ كَانَ مِنَ الَّذِينَ آمَنُوا وَتَوَاصَوْا بِالصَّبْرِ وَتَوَاصَوْا بِالْمَرْحَمَةِ (17) បន្ទាប់មក គេបានក្លាយជាមនុស្សម្នាក់ក្នុងចំណោមអ្នក ដែលមានជំនឿ និងបានផ្ដែផ្ដាំគ្នាឱ្យមានការអត់ធ្មត់ ហើយនិងបាន ផ្ដែផ្ដាំគ្នាឱ្យមានក្ដីមេត្ដាករុណា។ |
أُولَٰئِكَ أَصْحَابُ الْمَيْمَنَةِ (18) អ្នកទាំងនោះគឺជាក្រុមដែលទទួលបញ្ជីដោយដៃស្ដាំ។ |
وَالَّذِينَ كَفَرُوا بِآيَاتِنَا هُمْ أَصْحَابُ الْمَشْأَمَةِ (19) ហើយពួកដែលគ្មានជំនឿនឹងអាយ៉ាត់ៗរបស់យើង ពួក គេគឺជាពួកដែលទទួលបញ្ជីដោយដៃឆេ្វង។ |
عَلَيْهِمْ نَارٌ مُّؤْصَدَةٌ (20) ភ្លើងនរកគ្របដណ្ដប់លើពួកគេយ៉ាងជិត។ |