| إِذَا السَّمَاءُ انشَقَّتْ (1) នៅពេលដែលមេឃត្រូវបានបែកបាក់។
 | 
| وَأَذِنَتْ لِرَبِّهَا وَحُقَّتْ (2) ហើយវាបានស្ដាប់បង្គាប់ និងប្រតិបត្ដិតាមម្ចាស់របស់វា។
 | 
| وَإِذَا الْأَرْضُ مُدَّتْ (3) ហើយនៅពេលដែលផែនដីត្រូវបានលាតសន្ធឹង។
 | 
| وَأَلْقَتْ مَا فِيهَا وَتَخَلَّتْ (4) ហើយវាបានបពោ្ចញនូវអ្វីដែលមាននៅក្នុងខ្លួនរបស់វា ហើយធ្វើឱ្យទទេស្អាត។
 | 
| وَأَذِنَتْ لِرَبِّهَا وَحُقَّتْ (5) ហើយវាបានស្ដាប់បង្គាប់ និងប្រតិបត្ដិតាមម្ចាស់របស់វា។
 | 
| يَا أَيُّهَا الْإِنسَانُ إِنَّكَ كَادِحٌ إِلَىٰ رَبِّكَ كَدْحًا فَمُلَاقِيهِ (6) ឱមនុស្សលោក. ពិតប្រាកដណាស់ អ្នកគឺជាអ្នកដែលខំ ប្រឹងប្រែងសាងចំពោះម្ចាស់របស់អ្នក(ទោះជាអំពើល្អ ឬអាក្រក់) អ្នកនឹងជួបទ្រង់ជាមិនខាន(នៅថ្ងៃបរលោក)។
 | 
| فَأَمَّا مَنْ أُوتِيَ كِتَابَهُ بِيَمِينِهِ (7) ហើយចំណែកឯអ្នកដែលត្រូវបានគេប្រគល់សៀវភៅ កំណត់ហេតុរបស់គេនៅដៃស្ដាំ
 | 
| فَسَوْفَ يُحَاسَبُ حِسَابًا يَسِيرًا (8) គេនឹងត្រូវទទួលនូវការកាត់សេចក្ដីយ៉ាងងាយស្រួលបំផុត។
 | 
| وَيَنقَلِبُ إِلَىٰ أَهْلِهِ مَسْرُورًا (9) ហើយគេនឹងត្រូវត្រឡប់ទៅកាន់គ្រួសាររបស់គេវិញដោយ សេចក្ដីរីករាយក្រៃលែង។
 | 
| وَأَمَّا مَنْ أُوتِيَ كِتَابَهُ وَرَاءَ ظَهْرِهِ (10) រីឯអ្នកដែលត្រូវបានគេប្រគល់នូវសៀវភៅរបស់គេនៅ ដៃឆេ្វងពីក្រោយខ្នងរបស់គេ
 | 
| فَسَوْفَ يَدْعُو ثُبُورًا (11) គេនឹងស្រែកដង្ហោយថាៈ វិនាសអន្ដរាយហើយខ្ញុំ។
 | 
| وَيَصْلَىٰ سَعِيرًا (12) ហើយគេនឹងចូលក្នុងភ្លើងនរកដែលឆេះយ៉ាងសន្ធោ សន្ធៅ។
 | 
| إِنَّهُ كَانَ فِي أَهْلِهِ مَسْرُورًا (13) ពិតប្រាកដណាស់ គេធ្លាប់រស់នៅក្នុងលោកិយជាមួយនឹង ក្រុមគ្រួសាររបស់គេយ៉ាងសប្បាយរីករាយ។
 | 
| إِنَّهُ ظَنَّ أَن لَّن يَحُورَ (14) ពិតប្រាកដណាស់ គេបានគិតថា គេនឹងមិនត្រូវវិលត្រឡប់ (ទៅកាន់អល់ឡោះ)វិញឡើយ។
 | 
| بَلَىٰ إِنَّ رَبَّهُ كَانَ بِهِ بَصِيرًا (15) មិនដូច្នោះទេ. ពិតប្រាកដណាស់ ម្ចាស់របស់គេដឹងបំផុត ចំពោះរូបគេ។
 | 
| فَلَا أُقْسِمُ بِالشَّفَقِ (16) ដូចេ្នះ យើងស្បថនឹងពេលថ្ងៃរៀបលិច។
 | 
| وَاللَّيْلِ وَمَا وَسَقَ (17) និងពេលយប់ និងអ្វីដែលបានប្រមូលផ្ដុំ។
 | 
| وَالْقَمَرِ إِذَا اتَّسَقَ (18) និងព្រះច័ន្ទនៅពេលដែលវាបានរះពេញវង់។
 | 
| لَتَرْكَبُنَّ طَبَقًا عَن طَبَقٍ (19) ពួកអ្នកនឹងវិវដ្ដពីដំណាក់កាលមួយទៅដំណាក់កាលមួយ (នៅក្នុងលោកិយ)។
 | 
| فَمَا لَهُمْ لَا يُؤْمِنُونَ (20) ដូចេ្នះ តើមានរឿងអី្វទៅបានជាពួកគេគ្មានជំនឿ
 | 
| وَإِذَا قُرِئَ عَلَيْهِمُ الْقُرْآنُ لَا يَسْجُدُونَ ۩ (21) ហើយនៅពេលដែលមានគេសូត្រគម្ពីរគួរអានឱ្យពួកគេស្ដាប់ពួកគេមិនស៊ូជូតឡើយ។
 | 
| بَلِ الَّذِينَ كَفَرُوا يُكَذِّبُونَ (22) មិនតែប៉ុណ្ណោះ ពួកដែលគ្មានជំនឿថែមទាំងបដិសេធ ទៀតផង។
 | 
| وَاللَّهُ أَعْلَمُ بِمَا يُوعُونَ (23) ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកគេលាក់ទុកនៅ ក្នុងចិត្ដ។
 | 
| فَبَشِّرْهُم بِعَذَابٍ أَلِيمٍ (24) ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ប្រាប់ពួកគេអំពីទារុណកម្ម ដ៏សែនឈឺចាប់ចុះ។
 | 
| إِلَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَهُمْ أَجْرٌ غَيْرُ مَمْنُونٍ (25) លើកលែងតែបណ្ដាអ្នកដែលមានជំនឿនិងបានសាងអំពើល្អត្រឹមត្រូវប៉ុណ្ណោះ។ ពួកគេនឹងទទួលបានផលបុណ្យដោយឥត គណនា។
 |