| الر ۚ تِلْكَ آيَاتُ الْكِتَابِ وَقُرْآنٍ مُّبِينٍ (1) អាលិហ្វ ឡាម រ៉។ ទាំងនោះគឺជាអាយ៉ាត់ៗនៃគម្ពីរ និងជា អាយ៉ាត់ៗគួរអានយ៉ាងច្បាស់លាស់។
 | 
| رُّبَمَا يَوَدُّ الَّذِينَ كَفَرُوا لَوْ كَانُوا مُسْلِمِينَ (2) ពួកដែលគ្មានជំនឿស្រមើស្រមៃថា (ពួកគេនឹងបានចូល ឋានសួគ៌ដែរ) បើពួកគេជាមូស្លីមវិញនោះ។
 | 
| ذَرْهُمْ يَأْكُلُوا وَيَتَمَتَّعُوا وَيُلْهِهِمُ الْأَمَلُ ۖ فَسَوْفَ يَعْلَمُونَ (3) ចូរអ្នក(មូហាំម៉ាត់)បណ្ដោយឱ្យពួកគេបរិភោគ និង សប្បាយរីករាយ ហើយនិងឱ្យការស្រមើស្រមៃធ្វើឱ្យពួកគេងប់ងុល ចុះ. ដូចេ្នះ ពួកគេគង់តែនឹងដឹង។
 | 
| وَمَا أَهْلَكْنَا مِن قَرْيَةٍ إِلَّا وَلَهَا كِتَابٌ مَّعْلُومٌ (4) ហើយយើងមិនបានបំផ្លាញភូមិស្រុកណាមួយឡើយ លុះត្រា តែមានការកំណត់ច្បាស់លាស់សម្រាប់វា។
 | 
| مَّا تَسْبِقُ مِنْ أُمَّةٍ أَجَلَهَا وَمَا يَسْتَأْخِرُونَ (5) គ្មានប្រជាជាតិណាមួយអាច(ធ្វើឱ្យសេចក្ដីស្លាប់)កើតឡើង មុនពេលកំណត់របស់វាបានឡើយ ហើយពួកគេក៏មិនអាចពន្យារ ពេល(សេចក្ដីស្លាប់)បានដែរ។
 | 
| وَقَالُوا يَا أَيُّهَا الَّذِي نُزِّلَ عَلَيْهِ الذِّكْرُ إِنَّكَ لَمَجْنُونٌ (6) ហើយពួកគេ(ពួកប្រឆាំង)បាននិយាយថាៈ ឱអ្នកដែលត្រូវ បានគេបញ្ចុះគម្ពីរគួរអានឱ្យ. ពិតប្រាកដណាស់ អ្នកគឺជាមនុស្ស វិកលចរិត។
 | 
| لَّوْ مَا تَأْتِينَا بِالْمَلَائِكَةِ إِن كُنتَ مِنَ الصَّادِقِينَ (7) ហេតុអ្វីបានជាអ្នកមិននាំម៉ាឡាអ៊ីកាត់មកឱ្យយើង ប្រសិន បើអ្នកស្ថិតក្នុងចំណោមអ្នកដែលសច្ចៈមែននោះ
 | 
| مَا نُنَزِّلُ الْمَلَائِكَةَ إِلَّا بِالْحَقِّ وَمَا كَانُوا إِذًا مُّنظَرِينَ (8) (អល់ឡោះតបវិញថា) យើងមិនបញ្ចុះម៉ាឡាអ៊ីកាត់ទេ លើកលែងតែមានមូលហេតុត្រឹមត្រូវ ដូចេ្នះហើយពួកគេមិនត្រូវ បានគេពន្យារពេលឡើយ។
 | 
| إِنَّا نَحْنُ نَزَّلْنَا الذِّكْرَ وَإِنَّا لَهُ لَحَافِظُونَ (9) ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអាន ហើយពិត ប្រាកដណាស់ យើងជាអ្នកថែរក្សាវា។
 | 
| وَلَقَدْ أَرْسَلْنَا مِن قَبْلِكَ فِي شِيَعِ الْأَوَّلِينَ (10) ហើយជាការពិតណាស់ យើងបានបញ្ជូន(អ្នកនាំសារ ជាច្រើន)មុនអ្នក(មូហាំម៉ាត់)នៅក្នុងចំណោមប្រជាជាតិជំនាន់ មុនៗ។
 | 
| وَمَا يَأْتِيهِم مِّن رَّسُولٍ إِلَّا كَانُوا بِهِ يَسْتَهْزِئُونَ (11) ហើយរាល់ៗអ្នកនាំសារដែលបានមកដល់ពួកគេ គឺពួកគេ តែងតែចំអកឡកឡឺយចំពោះគេ(អ្នកនាំសារ)ជានិច្ច។
 | 
| كَذَٰلِكَ نَسْلُكُهُ فِي قُلُوبِ الْمُجْرِمِينَ (12) ដូច្នោះហើយ យើងបានបញ្ចូលវា(ភាពប្រឆាំង)ទៅក្នុង ចិត្ដរបស់ពួកដែលប្រព្រឹត្ដអំពើអាក្រក់។
 | 
| لَا يُؤْمِنُونَ بِهِ ۖ وَقَدْ خَلَتْ سُنَّةُ الْأَوَّلِينَ (13) ពួកគេគ្មានជំនឿនឹងវា(គម្ពីរគួរអាន)ឡើយ។ ហើយជា ការពិតណាស់ មាគ៌ារបស់ពួកជំនាន់មុនបានកើតឡើងរួចមកហើយ។
 | 
| وَلَوْ فَتَحْنَا عَلَيْهِم بَابًا مِّنَ السَّمَاءِ فَظَلُّوا فِيهِ يَعْرُجُونَ (14) ហើយប្រសិនបើយើង(អល់ឡោះ)បានបើកទ្វារណាមួយ ពីលើមេឃឱ្យពួកគេនោះ ពួកគេនៅតែបន្ដឡើងទៅលើវារហូត។
 | 
| لَقَالُوا إِنَّمَا سُكِّرَتْ أَبْصَارُنَا بَلْ نَحْنُ قَوْمٌ مَّسْحُورُونَ (15) ពួកគេប្រាកដជានឹងនិយាយថាៈ តាមពិតភ្នែករបស់ពួក យើងត្រូវបានគេបំភាន់។ ផ្ទុយទៅវិញពួកយើងគឺជាក្រុមដែលត្រូវ មន្ដអាគម។
 | 
| وَلَقَدْ جَعَلْنَا فِي السَّمَاءِ بُرُوجًا وَزَيَّنَّاهَا لِلنَّاظِرِينَ (16) ហើយជាការពិតណាស់ យើងបានបង្កើតផ្កាយជាច្រើននៅ លើមេឃ ហើយយើងបានលំអវាសម្រាប់អ្នកដែលសញ្ជឹងមើល។
 | 
| وَحَفِظْنَاهَا مِن كُلِّ شَيْطَانٍ رَّجِيمٍ (17) ហើយយើងបានការពារវា(មេឃ)អំពីរាល់ស្ហៃតនដែល ត្រូវគេដាក់បណ្ដាសា។
 | 
| إِلَّا مَنِ اسْتَرَقَ السَّمْعَ فَأَتْبَعَهُ شِهَابٌ مُّبِينٌ (18) លើកលែងតែស្ហៃតនណាដែលបានលួចស្ដាប់(ដំណឹងពី ម៉ាឡាអ៊ីកាត់)ប៉ុណ្ណោះ។ ហើយភ្លើងផ្កាយដ៏ភ្លឺច្បាស់បានតាមដុត កមេ្ទចវា។
 | 
| وَالْأَرْضَ مَدَدْنَاهَا وَأَلْقَيْنَا فِيهَا رَوَاسِيَ وَأَنبَتْنَا فِيهَا مِن كُلِّ شَيْءٍ مَّوْزُونٍ (19) ហើយផែនដី យើងបានពង្រាបវា និងបានបង្កើតភ្នំជាច្រើន នៅលើវា ហើយនិងបានបណ្ដុះរាល់អ្វីៗទាំងអស់នៅលើវាតាម ការកំណត់។
 | 
| وَجَعَلْنَا لَكُمْ فِيهَا مَعَايِشَ وَمَن لَّسْتُمْ لَهُ بِرَازِقِينَ (20) ហើយយើងបានបង្កើតការរស់នៅនៅលើវា(ផែនដី) សម្រាប់ពួកអ្នក និងអ្នកដែលពួកអ្នកពុំមែនជាអ្នកផ្ដល់លាភសក្ការៈ ដល់គេ។
 | 
| وَإِن مِّن شَيْءٍ إِلَّا عِندَنَا خَزَائِنُهُ وَمَا نُنَزِّلُهُ إِلَّا بِقَدَرٍ مَّعْلُومٍ (21) ហើយអ្វីៗទាំងអស់គឺយើង(អល់ឡោះ)មានឃ្លាំងស្ដុក របស់វា ហើយយើងមិនបញ្ចុះវាឡើយ លើកលែងតែក្នុងកំរិតមួយ ច្បាស់លាស់ប៉ុណ្ណោះ។
 | 
| وَأَرْسَلْنَا الرِّيَاحَ لَوَاقِحَ فَأَنزَلْنَا مِنَ السَّمَاءِ مَاءً فَأَسْقَيْنَاكُمُوهُ وَمَا أَنتُمْ لَهُ بِخَازِنِينَ (22) ហើយយើងបានបញ្ជូនខ្យល់ឱ្យទៅផ្ដុំជាមួយពពក បន្ទាប់ មកយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយយើងបានផ្ដល់វាឱ្យ អ្នកទាំងអស់គ្នាផឹកដោយពួកអ្នកពុំមែនជាអ្នកស្ដុកវាទុកឡើយ។
 | 
| وَإِنَّا لَنَحْنُ نُحْيِي وَنُمِيتُ وَنَحْنُ الْوَارِثُونَ (23) ហើយពិតប្រាកដណាស់ យើងគឺជាអ្នកផ្ដល់ជីវិត និងជា អ្នកដកយកជីវិតវិញ ហើយយើងក៏ជាអ្នកទទួលមរតក(អ្វីៗដែល មាននៅលើផែនដី)ដែរ។
 | 
| وَلَقَدْ عَلِمْنَا الْمُسْتَقْدِمِينَ مِنكُمْ وَلَقَدْ عَلِمْنَا الْمُسْتَأْخِرِينَ (24) ហើយជាការពិតណាស់ យើងបានដឹងអំពីពួកជំនាន់មុន (ដែលបានស្លាប់)ក្នុងចំណោមពួកអ្នក ហើយយើងក៏ពិតជាបានដឹង អំពីពួកជំនាន់ក្រោយ(ដែលត្រូវរស់រហូតដល់ថ្ងៃបរលោក)ដែរ។
 | 
| وَإِنَّ رَبَّكَ هُوَ يَحْشُرُهُمْ ۚ إِنَّهُ حَكِيمٌ عَلِيمٌ (25) ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក ទ្រង់នឹងប្រមូល ផ្ដុំពួកគេ(នៅថ្ងៃបរលោក)ជាមិនខាន។ ពិតប្រាកដណាស់ ទ្រង់ មហាគតិបណ្ឌិត មហាដឹង។
 | 
| وَلَقَدْ خَلَقْنَا الْإِنسَانَ مِن صَلْصَالٍ مِّنْ حَمَإٍ مَّسْنُونٍ (26) ហើយជាការពិតណាស់ យើងបានបង្កើតមនុស្សលោកអំពី ដីស្អិតស្ងួតចេញពីដីភក់ខ្មៅដែលត្រូវគេសូនជារូបរាង។
 | 
| وَالْجَانَّ خَلَقْنَاهُ مِن قَبْلُ مِن نَّارِ السَّمُومِ (27) ហើយជិន(អ៊ីព្លីស)យើងបានបង្កើតវាមុន(អាដាំ)អំពី ភ្លើងដែលក្ដៅបំផុត។
 | 
| وَإِذْ قَالَ رَبُّكَ لِلْمَلَائِكَةِ إِنِّي خَالِقٌ بَشَرًا مِّن صَلْصَالٍ مِّنْ حَمَإٍ مَّسْنُونٍ (28) ហើយ(ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នកបានមាន បន្ទូលទៅកាន់បណ្ដាម៉ាឡាអ៊ីកាត់ថាៈ ពិតប្រាកដណាស់ យើងជា អ្នកបង្កើតមនុស្សលោកអំពីដីស្អិតស្ងួតចេញពីដីភក់ខ្មៅដែលត្រូវ គេសូនជារូបរាង។
 | 
| فَإِذَا سَوَّيْتُهُ وَنَفَخْتُ فِيهِ مِن رُّوحِي فَقَعُوا لَهُ سَاجِدِينَ (29) ហើយនៅពេលដែលយើងបានធ្វើឱ្យគេ(អាដាំ)មានរូប រាងពេញលេញ និងបានផ្លុំវិញ្ញាណរបស់យើងបញ្ចូលទៅក្នុងខ្លួន របស់គេហើយនោះ ចូរពួកអ្នក(ម៉ាឡាអ៊ីកាត់)ក្រាបគោរពចំពោះ គេចុះ។
 | 
| فَسَجَدَ الْمَلَائِكَةُ كُلُّهُمْ أَجْمَعُونَ (30) ពេលនោះបណ្ដាម៉ាឡាអ៊ីកាត់ក៏បានស៊ូជូតទាំងអស់គ្នា។
 | 
| إِلَّا إِبْلِيسَ أَبَىٰ أَن يَكُونَ مَعَ السَّاجِدِينَ (31) លើកលែងតែអ៊ីព្លីសប៉ុណ្ណោះដែលបានបដិសេធក្នុងការ ចូលរួមជាមួយបណ្ដាអ្នកដែលស៊ូជូត។
 | 
| قَالَ يَا إِبْلِيسُ مَا لَكَ أَلَّا تَكُونَ مَعَ السَّاجِدِينَ (32) ទ្រង់បានមានបន្ទូលថាៈ ឱអ៊ីព្លីស. ហេតុអ្វីបានជាឯងមិន ព្រមចូលរួមជាមួយបណ្ដាអ្នកដែលស៊ូជូត
 | 
| قَالَ لَمْ أَكُن لِّأَسْجُدَ لِبَشَرٍ خَلَقْتَهُ مِن صَلْصَالٍ مِّنْ حَمَإٍ مَّسْنُونٍ (33) វាបានឆ្លើយថាៈ ខ្ញុំមិនស៊ូជូតទៅចំពោះមនុស្សដែលទ្រង់ បានបង្កើតគេអំពីដីឥដ្ឋស្ងួតចេញពីដីភក់ខ្មៅដែលត្រូវគេសូនជារូប រាងនោះទេ។
 | 
| قَالَ فَاخْرُجْ مِنْهَا فَإِنَّكَ رَجِيمٌ (34) ទ្រង់បានមានបន្ទូលថាៈ ចូរឯងចាកចេញពីវា(ឋានសួគ៌) ចុះ ពិតប្រាកដណាស់ ឯងត្រូវគេដាក់បណ្ដាសា។
 | 
| وَإِنَّ عَلَيْكَ اللَّعْنَةَ إِلَىٰ يَوْمِ الدِّينِ (35) ហើយពិតប្រាកដណាស់ ឯងត្រូវបណ្ដាសារហូតដល់ថ្ងៃ ជំនុំជំរះ(បរលោក)។
 | 
| قَالَ رَبِّ فَأَنظِرْنِي إِلَىٰ يَوْمِ يُبْعَثُونَ (36) វាបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាពន្យារ ពេលឱ្យខ្ញុំរហូតដល់ថ្ងៃដែលពួកគេ(មនុស្សលោក)ត្រូវគេធ្វើឱ្យរស់ ឡើងវិញផងចុះ។
 | 
| قَالَ فَإِنَّكَ مِنَ الْمُنظَرِينَ (37) ទ្រង់បានមានបន្ទូលថាៈ ដូចេ្នះ ឯងពិតជានឹងស្ថិតក្នុង ចំណោមពួកដែលត្រូវគេពន្យារពេល
 | 
| إِلَىٰ يَوْمِ الْوَقْتِ الْمَعْلُومِ (38) រហូតដល់ថ្ងៃមួយនៃពេលវេលាដែលត្រូវបានគេកំណត់។
 | 
| قَالَ رَبِّ بِمَا أَغْوَيْتَنِي لَأُزَيِّنَنَّ لَهُمْ فِي الْأَرْضِ وَلَأُغْوِيَنَّهُمْ أَجْمَعِينَ (39) វាបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ. ដោយសារតែទ្រង់ បានកំណត់ថា ខ្ញុំវងេ្វងទៅហើយនោះ ខ្ញុំប្រាកដជានឹងលំអ(ប្រការ អាក្រក់)សម្រាប់ពួកគេនៅលើផែនដីនេះ ហើយខ្ញុំពិតជានឹងធ្វើឱ្យ ពួកគេវងេ្វងទាំងអស់គ្នា។
 | 
| إِلَّا عِبَادَكَ مِنْهُمُ الْمُخْلَصِينَ (40) លើកលែងតែបណ្ដាខ្ញុំរបស់ទ្រង់ដែលស្មោះត្រង់ក្នុង ចំណោមពួកគេប៉ុណ្ណោះ។
 | 
| قَالَ هَٰذَا صِرَاطٌ عَلَيَّ مُسْتَقِيمٌ (41) ទ្រង់បានមានបន្ទូលថាៈ នេះគឺជាមាគ៌ាមួយដែលត្រឹមត្រូវ ឆ្ពោះមកកាន់យើង។
 | 
| إِنَّ عِبَادِي لَيْسَ لَكَ عَلَيْهِمْ سُلْطَانٌ إِلَّا مَنِ اتَّبَعَكَ مِنَ الْغَاوِينَ (42) ពិតប្រាកដណាស់ ខ្ញុំរបស់យើងទាំងអស់ ឯងគ្មានអំណាច អ្វីទៅលើពួកគេឡើយ លើកលែងតែអ្នកណាដែលបានដើរតាមឯង ក្នុងចំណោមពួកដែលវងេ្វងប៉ុណ្ណោះ។
 | 
| وَإِنَّ جَهَنَّمَ لَمَوْعِدُهُمْ أَجْمَعِينَ (43) ហើយពិតប្រាកដណាស់ នរកជើហាន់ណាំគឺជាកន្លែង សន្យាសម្រាប់ពួកគេទាំងអស់គ្នា។
 | 
| لَهَا سَبْعَةُ أَبْوَابٍ لِّكُلِّ بَابٍ مِّنْهُمْ جُزْءٌ مَّقْسُومٌ (44) វានោះ(នរកជើហាន់ណាំ)មានទ្វារចំនួនប្រាំពីរ។ ក្នុង ចំណោមពួកគេ(ពួកតាមអ៊ីព្លីស)មានការបែងចែកខុសៗគ្នាទៅតាម ទ្វារនីមួយៗ(តាមកំរិតបាបកម្មរបស់ខ្លួន)។
 | 
| إِنَّ الْمُتَّقِينَ فِي جَنَّاتٍ وَعُيُونٍ (45) ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះនោះ គឺស្ថិតក្នុងឋានសួគ៌ និងមានប្រភពទឹកជាច្រើន។
 | 
| ادْخُلُوهَا بِسَلَامٍ آمِنِينَ (46) ចូរពួកអ្នកចូលទៅក្នុងវា(ឋានសួគ៌) ដោយសេចក្ដីសុខ សន្ដិភាពចុះ។
 | 
| وَنَزَعْنَا مَا فِي صُدُورِهِم مِّنْ غِلٍّ إِخْوَانًا عَلَىٰ سُرُرٍ مُّتَقَابِلِينَ (47) ហើយយើងបានបំបាត់ពីចិត្ដរបស់ពួកគេនូវភាពឈ្នានីស ឱ្យចេះស្រឡាញ់គ្នាជាបងប្អូនដែលអង្គុយលើគ្រែទល់មុខគ្នា(ដោយ សប្បាយរីករាយ)។
 | 
| لَا يَمَسُّهُمْ فِيهَا نَصَبٌ وَمَا هُم مِّنْهَا بِمُخْرَجِينَ (48) ភាពនឿយហត់នឹងមិនប៉ះពាល់ដល់ពួកគេនៅក្នុងវា (ឋានសួគ៌)ឡើយ ហើយពួកគេក៏មិនត្រូវគេបណេ្ដញចេញពីទីនោះ វិញដែរ។
 | 
| ۞ نَبِّئْ عِبَادِي أَنِّي أَنَا الْغَفُورُ الرَّحِيمُ (49) ចូរអ្នកប្រាប់បណ្ដាខ្ញុំរបស់យើងថាៈ ពិតប្រាកដណាស់ យើងជាម្ចាស់មហាអភ័យទោស មហាអាណិតស្រឡាញ់។
 | 
| وَأَنَّ عَذَابِي هُوَ الْعَذَابُ الْأَلِيمُ (50) ហើយពិតប្រាកដណាស់ ទារុណកម្មរបស់យើងគឺជា ទារុណកម្មដ៏ឈឺចាប់បំផុត។
 | 
| وَنَبِّئْهُمْ عَن ضَيْفِ إِبْرَاهِيمَ (51) ហើយចូរអ្នកប្រាប់ពួកគេ(ពួកគ្មានជំនឿ)អំពីភ្ញៀវរបស់ អ៊ីព្រហ៊ីម(ម៉ាឡាអ៊ីកាត់)។
 | 
| إِذْ دَخَلُوا عَلَيْهِ فَقَالُوا سَلَامًا قَالَ إِنَّا مِنكُمْ وَجِلُونَ (52) (ចូរចងចាំ)នៅពេលដែលពួកគេ(ម៉ាឡាអ៊ីកាត់)បាន ចូលទៅជួបគាត់(អ៊ីព្រហ៊ីម) រួចពួកគេក៏បានពោលពាក្យសាឡាម។ គាត់បានតបថាៈ ពិតប្រាកដណាស់ពួកយើងភ័យខ្លាចចំពោះពួកអ្នក។
 | 
| قَالُوا لَا تَوْجَلْ إِنَّا نُبَشِّرُكَ بِغُلَامٍ عَلِيمٍ (53) ពួកគេ(ម៉ាឡាអ៊ីកាត់)បានពោលថាៈ ចូរអ្នកកុំខ្លាចអ្វី. ពិតប្រាកដណាស់ យើងមកផ្ដល់ដំណឹងរីករាយដល់អ្នកអំពី(ការ ប្រសូត)កេ្មងប្រុសម្នាក់ដ៏មានចំណេះដឹង។
 | 
| قَالَ أَبَشَّرْتُمُونِي عَلَىٰ أَن مَّسَّنِيَ الْكِبَرُ فَبِمَ تُبَشِّرُونَ (54) គាត់បានតបថាៈ តើពួកអ្នកមកប្រាប់ដំណឹងរីករាយដល់ ខ្ញុំយ៉ាងដូចមេ្ដច ខណៈដែលភាពជរាបានបៀតបៀនខ្ញុំទៅហើយ នោះ? ហេតុនេះ តើពួកអ្នកចង់ផ្ដល់ដំណឹងរីករាយអ្វីទៀត
 | 
| قَالُوا بَشَّرْنَاكَ بِالْحَقِّ فَلَا تَكُن مِّنَ الْقَانِطِينَ (55) ពួកគេ(ម៉ាឡាអ៊ីកាត់)បានពោលថាៈ យើងបានផ្ដល់ ដំណឹងរីករាយដ៏ពិតប្រាកដដល់អ្នក ហេតុនេះចូរអ្នកកុំស្ថិតក្នុង ចំណោមពួកដែលអស់សង្ឃឹមឱ្យសោះ។
 | 
| قَالَ وَمَن يَقْنَطُ مِن رَّحْمَةِ رَبِّهِ إِلَّا الضَّالُّونَ (56) គាត់(អ៊ីព្រហ៊ីម)បានពោលថាៈ ហើយគ្មានអ្នកដែលអស់ សង្ឃឹមចំពោះការប្រោសប្រណីពីម្ចាស់របស់គេឡើយ លើកលែងតែ ពួកដែលវងេ្វងប៉ុណ្ណោះ។
 | 
| قَالَ فَمَا خَطْبُكُمْ أَيُّهَا الْمُرْسَلُونَ (57) គាត់បានពោលថាៈ តើអ្វីទៅជាភារកិច្ចរបស់ពួកអ្នក ឱបណ្ដាអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)
 | 
| قَالُوا إِنَّا أُرْسِلْنَا إِلَىٰ قَوْمٍ مُّجْرِمِينَ (58) ពួកគេ(ម៉ាឡាអ៊ីកាត់)បានតបថាៈ ពិតប្រាកដណាស់ ពួក យើងត្រូវបានគេ(អល់ឡោះ)បញ្ជូនទៅកាន់ក្រុមដែលប្រព្រឹត្ដអំពើ អាក្រក់។
 | 
| إِلَّا آلَ لُوطٍ إِنَّا لَمُنَجُّوهُمْ أَجْمَعِينَ (59) លើកលែងតែបណ្ដាអ្នកដែលតាមលូតប៉ុណ្ណោះ។ ពិត ប្រាកដណាស់ យើងគឺជាអ្នកសង្គ្រោះពួកគេទាំងអស់គ្នា។
 | 
| إِلَّا امْرَأَتَهُ قَدَّرْنَا ۙ إِنَّهَا لَمِنَ الْغَابِرِينَ (60) លើកលែងតែភរិយារបស់គាត់ ដែលយើងបានកំណត់រួច ថា ពិតប្រាកដណាស់ នាងស្ថិតក្នុងចំណោមពួកដែលត្រូវគេបោះ បង់ចោល(ឱ្យរងទារុណកម្ម)។
 | 
| فَلَمَّا جَاءَ آلَ لُوطٍ الْمُرْسَلُونَ (61) ហើយនៅពេលដែលបណ្ដាអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)បាន មកដល់ពួកដែលតាមលូត។
 | 
| قَالَ إِنَّكُمْ قَوْمٌ مُّنكَرُونَ (62) គាត់(លូត)ក៏បានពោលថាៈ ពិតប្រាកដណាស់ ពួកអ្នក (ម៉ាឡាអ៊ីកាត់)ជាក្រុមដែលគេមិនស្គាល់ឡើយ។
 | 
| قَالُوا بَلْ جِئْنَاكَ بِمَا كَانُوا فِيهِ يَمْتَرُونَ (63) ពួកគេ(ម៉ាឡាអ៊ីកាត់)បានតបថាៈ ផ្ទុយទៅវិញយើងបាន នាំមកឱ្យអ្នកនូវអ្វី(ទារុណកម្ម)ដែលពួកគេបានសង្ស័យចំពោះវា។
 | 
| وَأَتَيْنَاكَ بِالْحَقِّ وَإِنَّا لَصَادِقُونَ (64) ហើយយើងបាននាំមកឱ្យអ្នកនូវការពិត។ ហើយពិត ប្រាកដណាស់ ពួកយើងគឺជាអ្នកដែលត្រឹមត្រូវ។
 | 
| فَأَسْرِ بِأَهْلِكَ بِقِطْعٍ مِّنَ اللَّيْلِ وَاتَّبِعْ أَدْبَارَهُمْ وَلَا يَلْتَفِتْ مِنكُمْ أَحَدٌ وَامْضُوا حَيْثُ تُؤْمَرُونَ (65) ដូចេ្នះ ចូរអ្នកនាំគ្រួសារបស់អ្នកចាកចេញ(ពីភូមិនេះ)នៅ ពាក់កណ្ដាលយប់ ហើយអ្នកត្រូវដើរតាមក្រោយពួកគេ ហើយកុំឱ្យ អ្នកណាម្នាក់ក្នុងចំណោមពួកអ្នកងាកមើលក្រោយឱ្យសោះ ហើយ ចូរពួកអ្នកបន្ដដំណើរទៅកន្លែងណាដែលត្រូវគេបញ្ជាពួកអ្នក។
 | 
| وَقَضَيْنَا إِلَيْهِ ذَٰلِكَ الْأَمْرَ أَنَّ دَابِرَ هَٰؤُلَاءِ مَقْطُوعٌ مُّصْبِحِينَ (66) ហើយយើងបានផ្ដល់ដំណឹងដល់គាត់(លូត)ចំពោះរឿង នោះថាៈ ពិតប្រាកដណាស់ ពួកគេនឹងត្រូវគេកំទេចទាំងពូជនៅ វេលាទៀបភ្លឺ។
 | 
| وَجَاءَ أَهْلُ الْمَدِينَةِ يَسْتَبْشِرُونَ (67) ហើយប្រជាជននៅក្នុងទីក្រុងបានមកដល់(លូត)ដោយ ពួកគេសប្បាយរីករាយ។
 | 
| قَالَ إِنَّ هَٰؤُلَاءِ ضَيْفِي فَلَا تَفْضَحُونِ (68) គាត់បានពោលថាៈ ពិតប្រាកដណាស់ ពួកគេទាំងអស់គ្នា នេះជាភ្ញៀវរបស់ខ្ញុំ។ ដូចេ្នះ ចូរពួកអ្នកកុំធ្វើឱ្យខ្ញុំអាម៉ាស់ឱ្យសោះ។
 | 
| وَاتَّقُوا اللَّهَ وَلَا تُخْزُونِ (69) ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងកុំធ្វើឱ្យខ្ញុំអាប់ឱនឱ្យសោះ។
 | 
| قَالُوا أَوَلَمْ نَنْهَكَ عَنِ الْعَالَمِينَ (70) ពួកគេ(ពួកប្រឆាំងនឹងលូត)បាននិយាយថាៈ តើពួកយើង មិនបានហាមឃាត់អ្នក(អំពីការទទួលភ្ញៀវណាម្នាក់)លើពិភព លោកនេះទេឬ
 | 
| قَالَ هَٰؤُلَاءِ بَنَاتِي إِن كُنتُمْ فَاعِلِينَ (71) គាត់បានពោលថាៈ គេទាំងនេះ គឺជាកូនស្រីរបស់យើង (ចូររៀបការនឹងពួកនាងចុះ) ប្រសិនបើពួកអ្នកចង់ធ្វើដូច្នោះ។
 | 
| لَعَمْرُكَ إِنَّهُمْ لَفِي سَكْرَتِهِمْ يَعْمَهُونَ (72) (អល់ឡោះមានបន្ទូលថា) យើងស្បថនឹងជីវិតរបស់អ្នក (មូហាំម៉ាត់) ពិតប្រាកដណាស់ ពួកគេគឺស្ថិតនៅក្នុងភាពវងេ្វងរបស់ ពួកគេដោយពួកគេមិនដឹងអ្វីឡើយ។
 | 
| فَأَخَذَتْهُمُ الصَّيْحَةُ مُشْرِقِينَ (73) ដូចេ្នះ សម្រែកយ៉ាងខ្លាំងបានឆក់យកជីវិតពួកគេនៅ វេលាថ្ងៃរះ។
 | 
| فَجَعَلْنَا عَالِيَهَا سَافِلَهَا وَأَمْطَرْنَا عَلَيْهِمْ حِجَارَةً مِّن سِجِّيلٍ (74) ដូចេ្នះយើងបានធ្វើឱ្យភូមិស្រុកនោះ(ភូមិសាដូមនៅ ប៉ាឡេស្ទីន)ក្រឡាប់ពីលើចុះក្រោម ហើយយើងបានបញ្ចុះភ្លៀង ថ្មពីដីដុតទៅលើពួកគេ។
 | 
| إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّلْمُتَوَسِّمِينَ (75) ពិតប្រាកដណាស់ ចំពោះរឿងទាំងនោះគឺជាភស្ដុតាង សម្រាប់បណ្ដាអ្នកដែលមើលដោយពិចារណា។
 | 
| وَإِنَّهَا لَبِسَبِيلٍ مُّقِيمٍ (76) ហើយពិតប្រាកដណាស់វា(ទីក្រុងសាដូម)នោះគឺស្ថិតនៅ ចំផ្លូវធំ(ដែលអ្នកដំណើរមើលឃើញវា) ។
 | 
| إِنَّ فِي ذَٰلِكَ لَآيَةً لِّلْمُؤْمِنِينَ (77) ពិតប្រាកដណាស់ នៅក្នុងរឿងទាំងនោះ គឺជាភស្ដុតាង មួយសម្រាប់បណ្ដាអ្នកដែលមានជំនឿ។
 | 
| وَإِن كَانَ أَصْحَابُ الْأَيْكَةِ لَظَالِمِينَ (78) ហើយពិតប្រាកដណាស់ ពួកដែលរស់នៅក្នុងព្រៃ(ប្រជាជនស៊្ហូអែប)គឺជាពួកដែលបំពាន។
 | 
| فَانتَقَمْنَا مِنْهُمْ وَإِنَّهُمَا لَبِإِمَامٍ مُّبِينٍ (79) ហើយយើងក៏បានផ្ដន្ទាទោសចំពោះពួកគេ(ប្រជាជនរបស់ស៊្ហូអែប)។ ហើយពិតប្រាកដណាស់ កន្លែងទាំងពីរ(កន្លែងរបស់ ប្រជាជនលូត និងស៊្ហូអែប)នោះ គឺស្ថិតនៅតាមផ្លូវធំមួយដ៏ច្បាស់ លាស់។
 | 
| وَلَقَدْ كَذَّبَ أَصْحَابُ الْحِجْرِ الْمُرْسَلِينَ (80) ហើយជាការពិតណាស់ ពួក(សាមូដ)ដែលរស់នៅដោយ ចោះភ្នំធ្វើជាផ្ទះបានបដិសេធចំពោះបណ្ដាអ្នកនាំសារ។
 | 
| وَآتَيْنَاهُمْ آيَاتِنَا فَكَانُوا عَنْهَا مُعْرِضِينَ (81) ហើយយើងបានផ្ដល់ភស្ដុតាងរបស់យើងជាច្រើនដល់ពួក គេ ក៏ប៉ុន្ដែពួកគេបែរជាបានងាកចេញពីវាទៅវិញ។
 | 
| وَكَانُوا يَنْحِتُونَ مِنَ الْجِبَالِ بُيُوتًا آمِنِينَ (82) ហើយពួកគេបានចោះភ្នំធ្វើជាលំនៅដ្ឋានដោយសុវត្ថិភាព។
 | 
| فَأَخَذَتْهُمُ الصَّيْحَةُ مُصْبِحِينَ (83) ហើយសម្រែកដ៏ខ្លាំងបានឆក់យកជីវិតពួកគេនៅវេលា ទៀបភ្លឺ។
 | 
| فَمَا أَغْنَىٰ عَنْهُم مَّا كَانُوا يَكْسِبُونَ (84) ហើយអ្វីដែលពួកគេបានធ្វើកន្លងមកមិនអាចការពារ ពួកគេ(ពីទារុណកម្ម)បានឡើយ។
 | 
| وَمَا خَلَقْنَا السَّمَاوَاتِ وَالْأَرْضَ وَمَا بَيْنَهُمَا إِلَّا بِالْحَقِّ ۗ وَإِنَّ السَّاعَةَ لَآتِيَةٌ ۖ فَاصْفَحِ الصَّفْحَ الْجَمِيلَ (85) ហើយយើងមិនបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះវាទាំងពីរនោះឡើយ លើកលែងតែ មានមូលហេតុត្រឹមត្រូវប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ថ្ងៃ បរលោកនឹងឈានមកដល់ជាមិនខាន។ ហេតុនេះចូរអ្នក(មូហាំម៉ាត់)អនុគ្រោះ(ដល់ពួកមូស្ហរីគីន)នូវការអនុគ្រោះមួយ ដ៏ល្អប្រពៃ។
 | 
| إِنَّ رَبَّكَ هُوَ الْخَلَّاقُ الْعَلِيمُ (86) ពិតប្រាកដណាស់ ម្ចាស់របស់អ្នក ទ្រង់គឺជាអ្នកបង្កើត មហាដឹង។
 | 
| وَلَقَدْ آتَيْنَاكَ سَبْعًا مِّنَ الْمَثَانِي وَالْقُرْآنَ الْعَظِيمَ (87) ហើយជាការពិតណាស់ យើងបានផ្ដល់ឱ្យអ្នក(មូហាំម៉ាត់) ប្រាំពីរឃ្លានៃអាល់ម៉ាសានី(សូរ៉ោះអាល់ហា្វតីហះ)រួមជាមួយនឹង គម្ពីរគួរអានដ៏ឧត្ដុង្គឧត្ដម។
 | 
| لَا تَمُدَّنَّ عَيْنَيْكَ إِلَىٰ مَا مَتَّعْنَا بِهِ أَزْوَاجًا مِّنْهُمْ وَلَا تَحْزَنْ عَلَيْهِمْ وَاخْفِضْ جَنَاحَكَ لِلْمُؤْمِنِينَ (88) ហើយអ្នក(មូហាំម៉ាត់)កុំសម្លឹងភ្នែកទាំងពីររបស់អ្នក មើលទៅកាន់អ្វី(ទ្រព្យសម្បត្ដិ បុណ្យសក្ដិ)ដែលយើងបានផ្ដល់ ឱ្យក្រុមមួយចំនួនក្នុងចំណោមពួកគេ(ពួកគ្មានជំនឿ) ហើយចូរអ្នក កុំពិបាកចិត្ដចំពោះពួកគេឱ្យសោះ។ ហើយចូរអ្នកលំទោនកាយរបស់ អ្នកចំពោះបណ្ដាអ្នកដែលមានជំនឿចុះ។
 | 
| وَقُلْ إِنِّي أَنَا النَّذِيرُ الْمُبِينُ (89) ហើយចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំ ជាអ្នកដាស់តឿនព្រមានយ៉ាងច្បាស់លាស់។
 | 
| كَمَا أَنزَلْنَا عَلَى الْمُقْتَسِمِينَ (90) ក៏ដូចជាយើងបានបញ្ចុះ(ទារុណកម្ម)ទៅលើពួកដែលបែង ចែក(ពួកអារ៉ាប់គ្មានជំនឿ ពួកយ៉ាហ៊ូទី និងណាសរ៉នី)ផងដែរ។
 | 
| الَّذِينَ جَعَلُوا الْقُرْآنَ عِضِينَ (91) គឺពួកដែលបានបែងចែកគម្ពីរគួរអានទៅជាផ្នែកៗ(មាន ជំនឿផ្នែកខ្លះ បដិសេធផ្នែកខ្លះ) ។
 | 
| فَوَرَبِّكَ لَنَسْأَلَنَّهُمْ أَجْمَعِينَ (92) ដូចេ្នះ ម្ចាស់របស់អ្នកបានស្បថថាៈ (ឱមូហាំម៉ាត់.)យើង ពិតជានឹងសួរពួកគេទាំងអស់គ្នា
 | 
| عَمَّا كَانُوا يَعْمَلُونَ (93) អំពីអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដជាមិនខាន។
 | 
| فَاصْدَعْ بِمَا تُؤْمَرُ وَأَعْرِضْ عَنِ الْمُشْرِكِينَ (94) ហេតុនេះ ចូរអ្នកអំពាវនាវដោយចំហនូវអ្វី(សាររបស់ អល់ឡោះ)ដែលគេ(អល់ឡោះ)បញ្ជា ហើយចូរអ្នកងាកចេញ ពីពួកមូស្ហរីគីន។
 | 
| إِنَّا كَفَيْنَاكَ الْمُسْتَهْزِئِينَ (95) ពិតប្រាកដណាស់ យើងបានបំពេញបំណងឱ្យអ្នក(មូហាំម៉ាត់)ទៅលើពួកដែលសើចចំអកនោះ។
 | 
| الَّذِينَ يَجْعَلُونَ مَعَ اللَّهِ إِلَٰهًا آخَرَ ۚ فَسَوْفَ يَعْلَمُونَ (96) គឺជាពួកដែលបង្កើតម្ចាស់ផេ្សងដើម្បីគោរពសក្ការៈរួមជា មួយអល់ឡោះ។ ដូចេ្នះ ពួកគេគង់តែនឹងដឹង។
 | 
| وَلَقَدْ نَعْلَمُ أَنَّكَ يَضِيقُ صَدْرُكَ بِمَا يَقُولُونَ (97) ហើយជាការពិតណាស់ យើងដឹងថាអ្នក(មូហាំម៉ាត់) ពិត ជាតឹងទ្រូងណាស់់ចំពោះអ្វីដែលពួកគេនិយាយ។
 | 
| فَسَبِّحْ بِحَمْدِ رَبِّكَ وَكُن مِّنَ السَّاجِدِينَ (98) ហេតុនេះ ចូរអ្នកលើកតម្កើងដោយការសរសើរចំពោះ ម្ចាស់របស់អ្នក ហើយចូរអ្នកស្ថិតក្នុងចំណោមអ្នកដែលស៊ូជូត (ថ្វាយបង្គំ)។
 | 
| وَاعْبُدْ رَبَّكَ حَتَّىٰ يَأْتِيَكَ الْيَقِينُ (99) ហើយចូរអ្នកគោរពសក្ការៈចំពោះម្ចាស់របស់អ្នក រហូត ដល់សេចក្ដីស្លាប់មកដល់អ្នកចុះ។
 |