وَالسَّمَاءِ ذَاتِ الْبُرُوجِ (1) អល់ឡោះស្បថនឹងមេឃដែលមានផ្កាយជាច្រើន។ |
وَالْيَوْمِ الْمَوْعُودِ (2) និងថ្ងៃដែលបានសន្យា(ថ្ងៃបរលោក)។ |
وَشَاهِدٍ وَمَشْهُودٍ (3) និងអ្នកដែលធ្វើសាក្សី ហើយនិងភស្ដុតាងទាំងឡាយដែល គេយកមកបង្ហាញ។ |
قُتِلَ أَصْحَابُ الْأُخْدُودِ (4) គេបានដាក់បណ្ដាសាចំពោះក្រុមអូខទូត(ជាពួកដែលជីក រណ្ដៅសម្លាប់អ្នកមានជំនឿ)។ |
النَّارِ ذَاتِ الْوَقُودِ (5) ជារណ្ដៅភ្លើងដែលមានកំណាត់អូស |
إِذْ هُمْ عَلَيْهَا قُعُودٌ (6) ខណៈដែលពួកគេអង្គុយនៅជុំវិញរណ្ដៅភ្លើងនោះ |
وَهُمْ عَلَىٰ مَا يَفْعَلُونَ بِالْمُؤْمِنِينَ شُهُودٌ (7) ដោយពួកគេសម្លឹងមើលទៅលើអ្វីដែលពួកគេកំពុងប្រព្រឹត្ដ ទៅលើបណ្ដាអ្នកដែលមានជំនឿ។ |
وَمَا نَقَمُوا مِنْهُمْ إِلَّا أَن يُؤْمِنُوا بِاللَّهِ الْعَزِيزِ الْحَمِيدِ (8) ហើយពួកគេបានធ្វើបាបបណ្ដាអ្នកដែលមានជំនឿ គឺដោយ សារតែពួកគេមានជំនឿលើអល់ឡោះដ៏មហាខ្លាំងពូកែនិងជាទីកោតសរសើរ។ |
الَّذِي لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۚ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ (9) គឺជាអ្នកដែលមានការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី។ ហើយអល់ឡោះ គឺជាសាក្សីទៅលើអ្វីៗទាំងអស់។ |
إِنَّ الَّذِينَ فَتَنُوا الْمُؤْمِنِينَ وَالْمُؤْمِنَاتِ ثُمَّ لَمْ يَتُوبُوا فَلَهُمْ عَذَابُ جَهَنَّمَ وَلَهُمْ عَذَابُ الْحَرِيقِ (10) ពិតប្រាកដណាស់ ពួកដែលដុតបណ្ដាអ្នកដែលមានជំនឿប្រុសស្រី បន្ទាប់មកពួកគេមិនបានសារភាពទោសកំហុស (ចំពោះអល់ឡោះ)ទេនោះ ពួកគេនឹងត្រូវទទួលទារុណកម្មនៅក្នុង នរកជើហាន់ណាំ និងទទួលទារុណកម្មដែលឆាបឆេះយ៉ាងឈឺចាប់ បំផុត។ |
إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَهُمْ جَنَّاتٌ تَجْرِي مِن تَحْتِهَا الْأَنْهَارُ ۚ ذَٰلِكَ الْفَوْزُ الْكَبِيرُ (11) ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវនោះ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្ល ជាច្រើនហូរពីក្រោមវា។ នោះគឺជាជោគជ័យដ៏ធំធេង។ |
إِنَّ بَطْشَ رَبِّكَ لَشَدِيدٌ (12) ពិតប្រាកដណាស់ ទារុណកម្មនៃម្ចាស់របស់អ្នកគឺខ្លាំងក្លា បំផុត។ |
إِنَّهُ هُوَ يُبْدِئُ وَيُعِيدُ (13) ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលបង្កើត និងជាអ្នកធ្វើឱ្យរស់ឡើងវិញ។ |
وَهُوَ الْغَفُورُ الْوَدُودُ (14) ហើយទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់។ |
ذُو الْعَرْشِ الْمَجِيدُ (15) ម្ចាស់នៃអារ៉ស្ហដ៏ថ្កុំថ្កើង។ |
فَعَّالٌ لِّمَا يُرِيدُ (16) ជាម្ចាស់ដែលធ្វើតាមអ្វីដែលទ្រង់មានចេតនា។ |
هَلْ أَتَاكَ حَدِيثُ الْجُنُودِ (17) តើរឿងរបស់កងទ័ពបានមកដល់អ្នក(មូហាំម៉ាត់)ឬទេ |
فِرْعَوْنَ وَثَمُودَ (18) (ដូចជា)ហ្វៀរអោន និងសាមូដ។ |
بَلِ الَّذِينَ كَفَرُوا فِي تَكْذِيبٍ (19) ផ្ទុយទៅវិញ ពួកដែលគ្មានជំនឿនៅតែព្យាយាម បដិសេធ។ |
وَاللَّهُ مِن وَرَائِهِم مُّحِيطٌ (20) ហើយអល់ឡោះគឺជាអ្នកឡោមព័ទ្ធពីខាងក្រោយពួកគេ (ដឹងរាល់់សកម្មភាពរបស់ពួកគេ)។ |
بَلْ هُوَ قُرْآنٌ مَّجِيدٌ (21) ផ្ទុយទៅវិញ វាគឺជាគម្ពីរគួរអានដ៏មហាថ្កុំថ្កើង។ |
فِي لَوْحٍ مَّحْفُوظٍ (22) ដែលមាននៅក្នុងសៀវភៅកំណត់ត្រា(ឡាវហុលម៉ះ- ហ៊្វូស)។ |