وَالنَّجْمِ إِذَا هَوَىٰ (1) អល់ឡោះស្បថនឹងផ្កាយនៅពេលវាលិចបាត់។ |
مَا ضَلَّ صَاحِبُكُمْ وَمَا غَوَىٰ (2) (មូហាំម៉ាត់)មិត្ដភក្ដិរបស់ពួកអ្នកមិនបានវងេ្វង និងមិនបាន ភាន់ច្រឡំឡើយ។ |
وَمَا يَنطِقُ عَنِ الْهَوَىٰ (3) ហើយគេក៏មិននិយាយតាមទំនើងចិត្ដដែរ។ |
إِنْ هُوَ إِلَّا وَحْيٌ يُوحَىٰ (4) វា(ពាក្យសំដីដែលគេនិយាយ)គ្មានអ្វីក្រៅពីវ៉ាហ៊ីដែលត្រូវ គេវ៉ាហ៊ីមកនោះឡើយ។ |
عَلَّمَهُ شَدِيدُ الْقُوَىٰ (5) អ្នកដែលមានកម្លាំងខ្លាំងក្លា(ជីព្រីល)បានបង្រៀនគេ។ |
ذُو مِرَّةٍ فَاسْتَوَىٰ (6) ដែលមានលក្ខណៈល្អឥតខ្ចោះ និងបានបង្ហាញរូបរាងពិត។ |
وَهُوَ بِالْأُفُقِ الْأَعْلَىٰ (7) ដោយគេ(ជីព្រីល)ស្ថិតនៅឯជើងមេឃដ៏ខ្ពស់បំផុត។ |
ثُمَّ دَنَا فَتَدَلَّىٰ (8) បន្ទាប់មកគេបានមកជិត(មូហាំម៉ាត់) និងកាន់តែជិតថែម ទៀត។ |
فَكَانَ قَابَ قَوْسَيْنِ أَوْ أَدْنَىٰ (9) ហើយ(ការជិតនេះ)គឺមានប្រវែងរវាងចុងទាំងពីរនៃធ្នូ ឬក៏ ជិតជាងនេះទៅទៀត។ |
فَأَوْحَىٰ إِلَىٰ عَبْدِهِ مَا أَوْحَىٰ (10) រួចទ្រង់បានផ្ដល់វ៉ាហ៊ីឱ្យខ្ញុំរបស់ទ្រង់(មូហាំម៉ាត់)នូវអ្វី ដែលទ្រង់បានវ៉ាហ៊ី។ |
مَا كَذَبَ الْفُؤَادُ مَا رَأَىٰ (11) ចិត្ដរបស់គេ(មូហាំម៉ាត់)មិនបានភូតកុហកនូវអ្វីដែលគេ បានឃើញឡើយ។ |
أَفَتُمَارُونَهُ عَلَىٰ مَا يَرَىٰ (12) ដូចេ្នះ តើពួកអ្នកបដិសេធនឹងគេចំពោះអ្វីដែលគេឃើញ ឬ |
وَلَقَدْ رَآهُ نَزْلَةً أُخْرَىٰ (13) ហើយជាការពិតណាស់ គេបានឃើញជីព្រីលជាថ្មីម្ដងទៀត។ |
عِندَ سِدْرَةِ الْمُنتَهَىٰ (14) នៅឯសិតរ៉តុលមុនតាហា(នៅចុងបពា្ចប់នៃមេឃជាន់ ទីប្រាំពីរ)។ |
عِندَهَا جَنَّةُ الْمَأْوَىٰ (15) នៅកន្លែងនោះមានឋានសួគ៌ម៉ាកវ៉ា។ |
إِذْ يَغْشَى السِّدْرَةَ مَا يَغْشَىٰ (16) នៅពេលដែល(ពន្លឺរបស់អល់ឡោះ និងបណ្ដាម៉ាឡាអ៊ី-កាត់)គ្របដណ្ដប់លើសិតរ៉តុលមុនតាហានូវអ្វីដែលគ្របដណ្ដប់។ |
مَا زَاغَ الْبَصَرُ وَمَا طَغَىٰ (17) ខណៈនោះគេ(មូហាំម៉ាត់)មិនបានងាកមើល(ឆេ្វងស្ដាំ) និងមិនបានបំពានឡើយ។ |
لَقَدْ رَأَىٰ مِنْ آيَاتِ رَبِّهِ الْكُبْرَىٰ (18) ជាការពិតណាស់ គេបានឃើញភស្ដុតាងដ៏ធំមួយចំនួននៃ ម្ចាស់របស់គេ។ |
أَفَرَأَيْتُمُ اللَّاتَ وَالْعُزَّىٰ (19) តើពួកអ្នក(ពួកមូស្ហរីគីន)យល់យ៉ាងណាចំពោះរូប សំណាកឈ្មោះឡាត និងអ៊ុសហ្សា |
وَمَنَاةَ الثَّالِثَةَ الْأُخْرَىٰ (20) ហើយនិងម៉ាណាត ដែលជារូបសំណាកទីបីផេ្សងទៀត នោះ (តើវាផ្ដល់ផលប្រយោជន៍ ឬបង្កគ្រោះថ្នាក់ដល់ពួកអ្នកឬទេ) |
أَلَكُمُ الذَّكَرُ وَلَهُ الْأُنثَىٰ (21) តើពួកអ្នកមានកូនប្រុស ហើយទ្រង់មានកូនស្រីឬ |
تِلْكَ إِذًا قِسْمَةٌ ضِيزَىٰ (22) បើដូច្នោះមែន នោះគឺជាការបែងចែកមួយដ៏អយុត្ដិធម៌ បំផុត។ |
إِنْ هِيَ إِلَّا أَسْمَاءٌ سَمَّيْتُمُوهَا أَنتُمْ وَآبَاؤُكُم مَّا أَنزَلَ اللَّهُ بِهَا مِن سُلْطَانٍ ۚ إِن يَتَّبِعُونَ إِلَّا الظَّنَّ وَمَا تَهْوَى الْأَنفُسُ ۖ وَلَقَدْ جَاءَهُم مِّن رَّبِّهِمُ الْهُدَىٰ (23) វាទាំងនោះគ្មានអី្វក្រៅពីឈ្មោះដែលពួកអ្នកនិងជីដូន ជីតារបស់ពួកអ្នកបានដាក់ឈ្មោះឱ្យពួកវានោះឡើយ។ អល់ឡោះ មិនបានបញ្ចុះភស្ដុតាងណាមួយសម្រាប់(ឱ្យពួកអ្នកគោរពសក្ការៈ) វាឡើយ។ ពួកគេមិនធ្វើតាមអ្វីក្រៅពីការស្មាន និងតាមទំនើងចិត្ដ ឡើយ។ ហើយជាពិតណាស់ ការចង្អុលបង្ហាញពីម្ចាស់របស់ពួកគេ ពិតជាបានមកដល់ពួកគេ។ |
أَمْ لِلْإِنسَانِ مَا تَمَنَّىٰ (24) តើមនុស្សលោកទទួលបានអ្វីដែលគេប៉ងប្រាថ្នាឬ |
فَلِلَّهِ الْآخِرَةُ وَالْأُولَىٰ (25) (មិនដូចេ្នះឡើយ) ព្រោះកិច្ចការថ្ងៃបរលោក និង លោកិយគឺជាកម្មសិទ្ធិរបស់អល់ឡោះ។ |
۞ وَكَم مِّن مَّلَكٍ فِي السَّمَاوَاتِ لَا تُغْنِي شَفَاعَتُهُمْ شَيْئًا إِلَّا مِن بَعْدِ أَن يَأْذَنَ اللَّهُ لِمَن يَشَاءُ وَيَرْضَىٰ (26) ហើយមានម៉ាឡាអ៊ីកាត់ជាច្រើននៅលើមេឃជាច្រើនជាន់ ដែលការអន្ដរាគមន៍របស់ពួកគេមិនអាចផ្ដល់ប្រយោជន៍អ្វីឡើយ លើកលែងតែបន្ទាប់ពីអល់ឡោះអនុញ្ញាតឱ្យអ្នកណាដែលទ្រង់មាន ចេតនានិងយល់ព្រមប៉ុណ្ណោះ ។ |
إِنَّ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ لَيُسَمُّونَ الْمَلَائِكَةَ تَسْمِيَةَ الْأُنثَىٰ (27) ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក ពួក គេនឹងដាក់ឈ្មោះឱ្យម៉ាឡាអ៊ីកាត់ជាឈ្មោះស្រី។ |
وَمَا لَهُم بِهِ مِنْ عِلْمٍ ۖ إِن يَتَّبِعُونَ إِلَّا الظَّنَّ ۖ وَإِنَّ الظَّنَّ لَا يُغْنِي مِنَ الْحَقِّ شَيْئًا (28) ដោយពួកគេពុំមានចំណេះដឹងពីវាឡើយ។ ពួកគេមិនធ្វើ តាមអ្វីក្រៅពីការស្មាននោះឡើយ។ ហើយពិតប្រាកដណាស់ ការ ស្មានមិនអាចផ្ដល់ផលប្រយោជន៍អ្វីដល់ការពិតឡើយ។ |
فَأَعْرِضْ عَن مَّن تَوَلَّىٰ عَن ذِكْرِنَا وَلَمْ يُرِدْ إِلَّا الْحَيَاةَ الدُّنْيَا (29) ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ចៀសឱ្យឆ្ងាយពីអ្នកដែលបែរ ចេញពីការរំលឹក(គម្ពីរគួរអាន)របស់យើង ហើយគេមិនចង់បានអ្វី ក្រៅពីការរស់នៅក្នុងលោកិយនេះឡើយ។ |
ذَٰلِكَ مَبْلَغُهُم مِّنَ الْعِلْمِ ۚ إِنَّ رَبَّكَ هُوَ أَعْلَمُ بِمَن ضَلَّ عَن سَبِيلِهِ وَهُوَ أَعْلَمُ بِمَنِ اهْتَدَىٰ (30) នោះហើយគឺជាកំរិតយល់ដឹងរបស់ពួកគេ។ ពិតប្រាកដ ណាស់ ម្ចាស់របស់អ្នក(មូហាំម៉ាត់) ទ្រង់ដឹងបំផុតចំពោះអ្នកណា ដែលបានវងេ្វងពីមាគ៌ារបស់ទ្រង់។ ហើយទ្រង់ក៏ដឹងបំផុតដែរ ចំពោះអ្នកណាដែលទទួលបានការចង្អុលបង្ហាញ។ |
وَلِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ لِيَجْزِيَ الَّذِينَ أَسَاءُوا بِمَا عَمِلُوا وَيَجْزِيَ الَّذِينَ أَحْسَنُوا بِالْحُسْنَى (31) ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់និងអ្វីៗដែលនៅ លើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ ដែលទ្រង់នឹងតបស្នងចំពោះ ពួកដែលបានប្រព្រឹត្ដបាបកម្មឱ្យសមទៅនឹងអ្វីដែលពួកគេបាន ប្រព្រឹត្ដ។ ហើយទ្រង់នឹងតបស្នងចំពោះបណ្ដាអ្នកដែលបានសាង អំពើល្អនូវផលបុណ្យដ៏ល្អប្រពៃ(ឋានសួគ៌)។ |
الَّذِينَ يَجْتَنِبُونَ كَبَائِرَ الْإِثْمِ وَالْفَوَاحِشَ إِلَّا اللَّمَمَ ۚ إِنَّ رَبَّكَ وَاسِعُ الْمَغْفِرَةِ ۚ هُوَ أَعْلَمُ بِكُمْ إِذْ أَنشَأَكُم مِّنَ الْأَرْضِ وَإِذْ أَنتُمْ أَجِنَّةٌ فِي بُطُونِ أُمَّهَاتِكُمْ ۖ فَلَا تُزَكُّوا أَنفُسَكُمْ ۖ هُوَ أَعْلَمُ بِمَنِ اتَّقَىٰ (32) បណ្ដាអ្នកដែលចៀសវាងពីបាបកម្មធំៗ និងអំពើអសីល-ធម៌ផេ្សងៗ ក្រៅពីបាបកម្មតូចតាចនោះ ពិតប្រាកដណាស់ ម្ចាស់ របស់អ្នកគឺជាអ្នកទូលំទូលាយក្នុងការអភ័យទោស។ ទ្រង់ដឹងបំផុត ពីលក្ខណៈរបស់ពួកអ្នក ខណៈដែលទ្រង់បានបង្កើតពួកអ្នកពីដី និង នៅពេលពួកអ្នកជាទារកនៅក្នុងពោះម្ដាយរបស់ពួកអ្នក។ ដូចេ្នះ ចូរ ពួកអ្នកកុំមានមោទនភាពចំពោះខ្លួនឯងថាជាអ្នកស្អាតស្អំឱ្យសោះ ព្រោះទ្រង់ដឹងបំផុតចំពោះអ្នកដែលកោតខ្លាចទ្រង់។ |
أَفَرَأَيْتَ الَّذِي تَوَلَّىٰ (33) ដូចេ្នះ តើអ្នក(មូហាំម៉ាត់)មិនបានឃើញអ្នកដែលបាន បែរចេញ(ពីគម្ពីរគួរអាន) |
وَأَعْطَىٰ قَلِيلًا وَأَكْدَىٰ (34) និងបានបរិច្ចាគទ្រព្យសម្បត្ដិខ្លះៗ រួចមកក៏បានផ្ដាច់វិញ ទេឬ |
أَعِندَهُ عِلْمُ الْغَيْبِ فَهُوَ يَرَىٰ (35) តើគេមានចំណេះដឹងនៃប្រការអាថ៌កំបាំង ហើយគេអាច មើលឃើញផ្ទាល់នឹងភ្នែកឬ |
أَمْ لَمْ يُنَبَّأْ بِمَا فِي صُحُفِ مُوسَىٰ (36) ឬមួយគេមិនត្រូវបានគេប្រាប់នូវអ្វីដែលមាននៅក្នុងគម្ពីរ របស់មូសា |
وَإِبْرَاهِيمَ الَّذِي وَفَّىٰ (37) និងគម្ពីររបស់អ៊ីព្រហ៊ីមដែលបានបំពេញករណីយកិច្ចទេ ឬ |
أَلَّا تَزِرُ وَازِرَةٌ وِزْرَ أُخْرَىٰ (38) ដើម្បីកុំឱ្យអ្នកដែលសាងបាបកម្មទទួលបន្ទុកចំពោះ បាបកម្មរបស់អ្នកដទៃ។ |
وَأَن لَّيْسَ لِلْإِنسَانِ إِلَّا مَا سَعَىٰ (39) ហើយសម្រាប់មនុស្សលោកមិនទទួលបានក្រៅពីអ្វីដែល ខ្លួនគេបានប្រឹងប្រែងធ្វើនោះឡើយ។ |
وَأَنَّ سَعْيَهُ سَوْفَ يُرَىٰ (40) ហើយពិតប្រាកដណាស់ ការប្រឹងប្រែងរបស់គេនឹងត្រូវ គេបង្ហាញឱ្យឃើញ(នៅថ្ងៃបរលោក)។ |
ثُمَّ يُجْزَاهُ الْجَزَاءَ الْأَوْفَىٰ (41) បន្ទាប់មកទ្រង់នឹងតបស្នងឱ្យគេវិញនូវការតបស្នងមួយ យ៉ាងពេញលេញ។ |
وَأَنَّ إِلَىٰ رَبِّكَ الْمُنتَهَىٰ (42) ហើយពិតប្រាកដណាស់ ទីបពា្ចប់នៃអ្វីៗទាំងអស់គឺវិល ត្រឡប់ទៅរកម្ចាស់របស់អ្នក(មូហាំម៉ាត់)វិញ។ |
وَأَنَّهُ هُوَ أَضْحَكَ وَأَبْكَىٰ (43) ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលធ្វើឱ្យ(គ្រប់គ្នា) សើច និងធ្វើឱ្យយំ។ |
وَأَنَّهُ هُوَ أَمَاتَ وَأَحْيَا (44) ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលធ្វើឱ្យស្លាប់ និង ធ្វើឱ្យរស់។ |
وَأَنَّهُ خَلَقَ الزَّوْجَيْنِ الذَّكَرَ وَالْأُنثَىٰ (45) ហើយពិតប្រាកដណាស់ ទ្រង់បានបង្កើតឱ្យមានគូ មាន ប្រុសនិងស្រី ញីនិងឈ្មោល។ |
مِن نُّطْفَةٍ إِذَا تُمْنَىٰ (46) អំពីទឹកកាមនៅពេលដែលត្រូវគេបាញ់ចូលទៅក្នុងស្បូន។ |
وَأَنَّ عَلَيْهِ النَّشْأَةَ الْأُخْرَىٰ (47) ហើយពិតប្រាកដណាស់ ការបង្កើតសាជាថ្មីម្ដងទៀត គឺជា កាតព្វកិច្ចរបស់ទ្រង់។ |
وَأَنَّهُ هُوَ أَغْنَىٰ وَأَقْنَىٰ (48) ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកធ្វើឱ្យមាន និងធ្វើឱ្យ គ្រប់គ្រាន់។ |
وَأَنَّهُ هُوَ رَبُّ الشِّعْرَىٰ (49) ហើយពិតប្រាកដណាស់ ទ្រង់ជាម្ចាស់គ្រប់គ្រងផ្កាយ ស្ហៀករ៉។ |
وَأَنَّهُ أَهْلَكَ عَادًا الْأُولَىٰ (50) ហើយពិតប្រាកដណាស់ ទ្រង់បានបំផ្លាញក្រុមអាដមុនគេ។ |
وَثَمُودَ فَمَا أَبْقَىٰ (51) និងក្រុមសាមូដ។ ហើយទ្រង់មិនបានបន្សល់ទុកអ្នកណា ម្នាក់ឡើយ។ |
وَقَوْمَ نُوحٍ مِّن قَبْلُ ۖ إِنَّهُمْ كَانُوا هُمْ أَظْلَمَ وَأَطْغَىٰ (52) ហើយ(ទ្រង់បានបំផ្លាញ)ក្រុមនួហកាលពីមុន។ ពិតប្រាកដ ណាស់ ពួកគេគឺជាពួកដែលធ្លាប់បានបំពាន និងរឹងរូសបំផុត។ |
وَالْمُؤْتَفِكَةَ أَهْوَىٰ (53) និងភូមិមុតាហ្វីកាស(ភូមិរបស់ក្រុមរបស់លូត)ដែលទ្រង់ បានបំផ្លាញ(ធ្វើឱ្យក្រឡាប់ពីលើចុះក្រោម)។ |
فَغَشَّاهَا مَا غَشَّىٰ (54) ហើយទ្រង់បានគ្របដណ្ដប់ភូមិនោះនូវអ្វី(ទារុណកម្មអំពី ថ្មភ្លើង)ដែលបានគ្របដណ្ដប់។ |
فَبِأَيِّ آلَاءِ رَبِّكَ تَتَمَارَىٰ (55) ដូចេ្នះ តើនៀកម៉ាត់នៃម្ចាស់់របស់អ្នកណាមួយដែលអ្នក នៅសង្ស័យនោះ |
هَٰذَا نَذِيرٌ مِّنَ النُّذُرِ الْأُولَىٰ (56) នេះ(មូហាំម៉ាត់)គឺជាអ្នកដាស់តឿនព្រមានម្នាក់ក្នុង ចំណោមអ្នកដាស់តឿនព្រមានមុនៗ។ |
أَزِفَتِ الْآزِفَةُ (57) ថ្ងៃបរលោកខិតកាន់តែជិតហើយ។ |
لَيْسَ لَهَا مِن دُونِ اللَّهِ كَاشِفَةٌ (58) គ្មានអ្នកណាដឹងពីវាក្រៅពីអល់ឡោះឡើយ។ |
أَفَمِنْ هَٰذَا الْحَدِيثِ تَعْجَبُونَ (59) ដូចេ្នះ តើពួកអ្នកងឿងឆ្ងល់ចំពោះពាក្យសំដី(គម្ពីរគួរអាន) នេះឬ |
وَتَضْحَكُونَ وَلَا تَبْكُونَ (60) ហើយពួកអ្នកនាំគ្នាសើចចំអក(ចំពោះគម្ពីរគួរអាន) ហើយ ពួកអ្នកមិនយំ(ដោយការភ័យខ្លាចទារុណកម្មដែលបានរៀបរាប់នៅ ក្នុងវា)ទេឬ |
وَأَنتُمْ سَامِدُونَ (61) ខណៈដែលពួកអ្នកព្រងើយកន្ដើយងាកចេញ(ពីគម្ពីរ គួរអាន)នោះ |
فَاسْجُدُوا لِلَّهِ وَاعْبُدُوا ۩ (62) ដូចេ្នះ ចូរពួកអ្នកស៊ូជូត និងគោរពសក្ការៈចំពោះ អល់ឡោះចុះ។ |