تَبَارَكَ الَّذِي بِيَدِهِ الْمُلْكُ وَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ (1) ម្ចាស់ដែលមានអំណាចនៅក្នុងកណ្ដាប់ដៃរបស់ទ្រង់មហា ឧត្ដុង្គឧត្ដម ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ |
الَّذِي خَلَقَ الْمَوْتَ وَالْحَيَاةَ لِيَبْلُوَكُمْ أَيُّكُمْ أَحْسَنُ عَمَلًا ۚ وَهُوَ الْعَزِيزُ الْغَفُورُ (2) គឺជាម្ចាស់ដែលបានបង្កើតការស្លាប់ និងការរស់ដើម្បីសាក ល្បងពួកអ្នក តើអ្នកណាមួយក្នុងចំណោមពួកអ្នកដែលបានសាង អំពើល្អជាងគេ? ហើយទ្រង់មហាខ្លាំងពូកែ មហាអភ័យទោស។ |
الَّذِي خَلَقَ سَبْعَ سَمَاوَاتٍ طِبَاقًا ۖ مَّا تَرَىٰ فِي خَلْقِ الرَّحْمَٰنِ مِن تَفَاوُتٍ ۖ فَارْجِعِ الْبَصَرَ هَلْ تَرَىٰ مِن فُطُورٍ (3) គឺជាម្ចាស់ដែលបានបង្កើតមេឃប្រាំពីរជាន់តំរៀបពីលើគ្នា។ អ្នក(មូហាំម៉ាត់)មិនឃើញមានភាពឆ្គាំឆ្គងក្នុងការបង្កើតរបស់ម្ចាស់ មហាសប្បុរសឡើយ។ ដូចេ្នះចូរអ្នកក្រឡេកមើលម្ដងទៀត តើអ្នក ឃើញមានកន្លែងបេ្រះស្រាំដែរឬទេ |
ثُمَّ ارْجِعِ الْبَصَرَ كَرَّتَيْنِ يَنقَلِبْ إِلَيْكَ الْبَصَرُ خَاسِئًا وَهُوَ حَسِيرٌ (4) បន្ទាប់មក ចូរអ្នកក្រឡេកមើលម្ដងហើយម្ដងទៀតចុះ ការមើលឃើញនោះនឹងវិលត្រឡប់មកកាន់អ្នកវិញក្នុងសភាពអាម៉ាស់ (ដោយមិនមើលឃើញមានភាពខ្វះខាតអ្វីឡើយ) ហើយវាមាន ភាពនឿយហត់បំផុត។ |
وَلَقَدْ زَيَّنَّا السَّمَاءَ الدُّنْيَا بِمَصَابِيحَ وَجَعَلْنَاهَا رُجُومًا لِّلشَّيَاطِينِ ۖ وَأَعْتَدْنَا لَهُمْ عَذَابَ السَّعِيرِ (5) ហើយជាការពិតណាស់ យើងបានតុបតែងលំអមេឃជាន់ ក្រោមដោយហ្វូងតារា។ ហើយយើងបានបង្កើតវា(ហ្វូងតារា)ដើម្បី បណេ្ដញពួកស្ហៃតន។ ហើយយើងបានរៀបចំសម្រាប់ពួកវានូវ ទារុណកម្មនៃភ្លើងនរកដែលឆេះសន្ធោសន្ធៅ។ |
وَلِلَّذِينَ كَفَرُوا بِرَبِّهِمْ عَذَابُ جَهَنَّمَ ۖ وَبِئْسَ الْمَصِيرُ (6) ហើយសម្រាប់ពួកដែលប្រឆាំងនឹងម្ចាស់របស់ពួកគេ គឺ ទារុណកម្មនៃនរកជើហាន់ណាំ ដែលជាកន្លែងវិលត្រឡប់ដ៏អាក្រក់ បំផុត។ |
إِذَا أُلْقُوا فِيهَا سَمِعُوا لَهَا شَهِيقًا وَهِيَ تَفُورُ (7) នៅពេលដែលពួកគេត្រូវបានគេគ្រវែងចូលទៅក្នុងវា(នរក) ពួកគេបានឮសម្រែកយ៉ាងខ្លាំង ខណៈដែលវាកំពុងតែពុះកញ្ជ្រោល។ |
تَكَادُ تَمَيَّزُ مِنَ الْغَيْظِ ۖ كُلَّمَا أُلْقِيَ فِيهَا فَوْجٌ سَأَلَهُمْ خَزَنَتُهَا أَلَمْ يَأْتِكُمْ نَذِيرٌ (8) វាស្ទើរតែបែកខ្ចាត់ខ្ចាយដោយសារតែកំហឹង(ចំពោះពួក ដែលប្រឆាំង)។ រាល់ពេលដែលក្រុមមួយត្រូវបានគេគ្រវែងចូលទៅ ក្នុងវា អ្នកយាមរបស់វាបានសួរទៅពួកគេថាៈ តើអ្នកដាស់តឿន ព្រមាន(អ្នកនាំសារ)មិនបានមកដល់ពួកអ្នកទេឬ |
قَالُوا بَلَىٰ قَدْ جَاءَنَا نَذِيرٌ فَكَذَّبْنَا وَقُلْنَا مَا نَزَّلَ اللَّهُ مِن شَيْءٍ إِنْ أَنتُمْ إِلَّا فِي ضَلَالٍ كَبِيرٍ (9) ពួកគេបានឆ្លើយថាៈ មានពិតប្រាកដមែន។ អ្នកដាស់តឿន ព្រមានពិតជាបានមកដល់ពួកយើងមែន ប៉ុន្ដែពួកយើងបានបដិ-សេធ។ ហើយពួកយើងបាននិយាយថាៈ អល់ឡោះមិនបានបញ្ចុះ អ្វីបន្ដិចមកឡើយ។ ពួកអ្នក(អ្នកនាំសារ និងអ្នករួមជំនឿជាមួយ គាត់)គ្មានអ្វីក្រៅពីស្ថិតក្នុងភាពវងេ្វងដ៏សែនឆ្ងាយនោះឡើយ។ |
وَقَالُوا لَوْ كُنَّا نَسْمَعُ أَوْ نَعْقِلُ مَا كُنَّا فِي أَصْحَابِ السَّعِيرِ (10) ពួកគេបាននិយាយ(ទៅកាន់អ្នកយាមនរក)ទៀតថាៈ ប្រសិនបើពួកយើងធ្លាប់បានស្ដាប់(អ្នកនាំសារ) ឬពួកយើងបាន ស្វែងយល់នោះ ពួកយើងពិតជាមិនស្ថិតក្នុងពួកនរកឡើយ។ |
فَاعْتَرَفُوا بِذَنبِهِمْ فَسُحْقًا لِّأَصْحَابِ السَّعِيرِ (11) ពេលនោះ ពួកគេបានទទួលស្គាល់នូវបាបកម្មរបស់ ពួកគេ។ ដូចេ្នះ ការឃ្លាតឆ្ងាយ(ពីក្ដីមេត្ដាករុណារបស់អល់ឡោះ នោះ)គឺសម្រាប់ពួកឋាននរក។ |
إِنَّ الَّذِينَ يَخْشَوْنَ رَبَّهُم بِالْغَيْبِ لَهُم مَّغْفِرَةٌ وَأَجْرٌ كَبِيرٌ (12) ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ ពួកគេដោយអាថ៌កំបាំង ពួកគេនឹងទទួលបាននូវការអភ័យទោស និងផលបុណ្យដ៏ធំធេង។ |
وَأَسِرُّوا قَوْلَكُمْ أَوِ اجْهَرُوا بِهِ ۖ إِنَّهُ عَلِيمٌ بِذَاتِ الصُّدُورِ (13) ហើយចូរពួកអ្នកលាក់បាំងនូវពាក្យសំដីរបស់ពួកអ្នក ឬពួកអ្នកលាតត្រដាងវាចុះ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វី ដែលមាននៅក្នុងចិត្ដ។ |
أَلَا يَعْلَمُ مَنْ خَلَقَ وَهُوَ اللَّطِيفُ الْخَبِيرُ (14) តើម្ចាស់ដែលបានបង្កើត(អ្វីៗទាំងអស់)មិនបានដឹងទេឬ? ហើយទ្រង់គឺជាអ្នកដែលទន់ភ្លន់ ដឹងជ្រួតជ្រាបបំផុត។ |
هُوَ الَّذِي جَعَلَ لَكُمُ الْأَرْضَ ذَلُولًا فَامْشُوا فِي مَنَاكِبِهَا وَكُلُوا مِن رِّزْقِهِ ۖ وَإِلَيْهِ النُّشُورُ (15) ទ្រង់ជាអ្នកដែលបានបង្កើតផែនដីឱ្យមានភាពងាយស្រួល សម្រាប់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកធ្វើដំណើរគ្រប់ទិសទីនៅលើវា ហើយចូរពួកអ្នកបរិភោគអំពីលាភសក្ការៈរបស់ទ្រង់ចុះ។ ហើយការ រស់ឡើងវិញ(ដើម្បីជំនុំជំរះ)គឺឆ្ពោះទៅរកទ្រង់តែមួយគត់។ |
أَأَمِنتُم مَّن فِي السَّمَاءِ أَن يَخْسِفَ بِكُمُ الْأَرْضَ فَإِذَا هِيَ تَمُورُ (16) តើពួកអ្នកគិតថាមានសុវត្ថិភាពពីម្ចាស់ដែលនៅលើមេឃ ក្នុងករណីដែលទ្រង់នឹងធ្វើឱ្យផែនដីស្រូបយកពួកអ្នកខណៈដែលវា កំពុងរញ្ជួយឬ |
أَمْ أَمِنتُم مَّن فِي السَّمَاءِ أَن يُرْسِلَ عَلَيْكُمْ حَاصِبًا ۖ فَسَتَعْلَمُونَ كَيْفَ نَذِيرِ (17) ឬមួយពួកអ្នកគិតថាមានសុវត្ថិភាពពីម្ចាស់ដែលនៅលើ មេឃក្នុងករណីដែលទ្រង់នឹងបញ្ជូនព្យុះថ្មទៅលើពួកអ្នកឬ? ដូចេ្នះ ពួកអ្នកនឹងដឹងថា តើការព្រមានរបស់យើងយ៉ាងដូចមេ្ដច |
وَلَقَدْ كَذَّبَ الَّذِينَ مِن قَبْلِهِمْ فَكَيْفَ كَانَ نَكِيرِ (18) ហើយជាការពិតណាស់ ពួកជំនាន់មុនពួកគេក៏បានបដិសេធ (នឹងបណ្ដាអ្នកនាំសារ)ដែរ។ ដូចេ្នះតើទារុណកម្មរបស់យើង(ចំពោះ ពួកគេ)យ៉ាងដូចមេ្ដច |
أَوَلَمْ يَرَوْا إِلَى الطَّيْرِ فَوْقَهُمْ صَافَّاتٍ وَيَقْبِضْنَ ۚ مَا يُمْسِكُهُنَّ إِلَّا الرَّحْمَٰنُ ۚ إِنَّهُ بِكُلِّ شَيْءٍ بَصِيرٌ (19) តើពួកគេមិនបានសម្លឹងមើលសត្វដែលហើរត្រដាងស្លាប និងក្ដោបស្លាបរបស់ពួកវានៅពីលើពួកគេទេឬ? គ្មានអ្នកណាអាច ទ្រពួកវា(មិនឱ្យធ្លាក់)ក្រៅពីម្ចាស់ដ៏មហាសប្បុរសនោះឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាឃើញនូវអ្វីៗទាំងអស់។ |
أَمَّنْ هَٰذَا الَّذِي هُوَ جُندٌ لَّكُمْ يَنصُرُكُم مِّن دُونِ الرَّحْمَٰنِ ۚ إِنِ الْكَافِرُونَ إِلَّا فِي غُرُورٍ (20) តើមានអ្នកណាដែលជាបក្សពួករបស់ពួកអ្នកអាចជួយពួក អ្នកក្រៅពីម្ចាស់ដ៏មហាសប្បុរសនោះ? ពួកដែលគ្មានជំនឿគ្មានអ្វី ក្រៅពីស្ថិតនៅក្នុងការបោកប្រាស់(របស់ស្ហៃតន)នោះឡើយ។ |
أَمَّنْ هَٰذَا الَّذِي يَرْزُقُكُمْ إِنْ أَمْسَكَ رِزْقَهُ ۚ بَل لَّجُّوا فِي عُتُوٍّ وَنُفُورٍ (21) តើមានអ្នកណាដែលជាអ្នកផ្ដល់លាភសក្ការៈដល់ពួកអ្នក ប្រសិនបើទ្រង់ផ្ដាច់លាភសក្ការៈរបស់ទ្រង់នោះ? ផ្ទុយទៅវិញ ពួក គេនៅតែស្ថិតនៅក្នុងភាពចចេសរឹងរូស និងគេចចេញពីការពិត ដដែល។ |
أَفَمَن يَمْشِي مُكِبًّا عَلَىٰ وَجْهِهِ أَهْدَىٰ أَمَّن يَمْشِي سَوِيًّا عَلَىٰ صِرَاطٍ مُّسْتَقِيمٍ (22) ដូចេ្នះ តើអ្នកដែលដើរឱនមុខរបស់គេ(មិនដឹងទិសដៅ) ទទួលបានការចង្អុលបង្ហាញជាង ឬមួយអ្នកដែលដើរត្រង់(ដឹងទិស ដៅច្បាស់លាស់)នៅលើមាគ៌ាដ៏ត្រឹមត្រូវ |
قُلْ هُوَ الَّذِي أَنشَأَكُمْ وَجَعَلَ لَكُمُ السَّمْعَ وَالْأَبْصَارَ وَالْأَفْئِدَةَ ۖ قَلِيلًا مَّا تَشْكُرُونَ (23) ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ទ្រង់ជាអ្នកដែលបាន បង្កើតពួកអ្នក ហើយទ្រង់បានធ្វើឱ្យពួកអ្នកស្ដាប់ឮ និងមើលឃើញ និងមានបេះដូង(ចេះគិតពិចារណា)។ អ្វីដែលពួកអ្នកថ្លែងអំណរ-គុណគឺតិចតួចបំផុត។ |
قُلْ هُوَ الَّذِي ذَرَأَكُمْ فِي الْأَرْضِ وَإِلَيْهِ تُحْشَرُونَ (24) ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ទ្រង់តែមួយគត់គឺជាអ្នក ដែលបង្កើតពួកអ្នកឱ្យមានជីវិតនៅលើផែនដី ហើយពួកអ្នកនឹងត្រូវ ប្រមូលផ្ដុំទៅកាន់ទ្រង់វិញ(នៅថ្ងៃបរលោក)។ |
وَيَقُولُونَ مَتَىٰ هَٰذَا الْوَعْدُ إِن كُنتُمْ صَادِقِينَ (25) ហើយពួកគេ(ពួកប្រឆាំង)និយាយថាៈ តើថ្ងៃសន្យានេះ (បរលោក)នៅពេលណា? ប្រសិនបើពួកអ្នកជាអ្នកនិយាយពិត មែននោះ។ |
قُلْ إِنَّمَا الْعِلْمُ عِندَ اللَّهِ وَإِنَّمَا أَنَا نَذِيرٌ مُّبِينٌ (26) ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ការដឹង (ពីថ្ងៃបរលោក)គឺមានតែអល់ឡោះ។ ហើយជាការពិតណាស់ ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់ប៉ុណ្ណោះ។ |
فَلَمَّا رَأَوْهُ زُلْفَةً سِيئَتْ وُجُوهُ الَّذِينَ كَفَرُوا وَقِيلَ هَٰذَا الَّذِي كُنتُم بِهِ تَدَّعُونَ (27) ដូចេ្នះ នៅពេលពួកគេ(ពួកប្រឆាំង)បានឃើញទារុណកម្ម នៅជិតពួកគេ ទឹកមុខរបស់ពួកដែលប្រឆាំងនោះប្រែជាខ្មៅ(ដោយ ក្ដីព្រួយបារម្ភ)។ ហើយមានគេនិយាយថាៈ នេះជាអ្វីដែលពួកអ្នក ធ្លាប់បានទាមទារវា។ |
قُلْ أَرَأَيْتُمْ إِنْ أَهْلَكَنِيَ اللَّهُ وَمَن مَّعِيَ أَوْ رَحِمَنَا فَمَن يُجِيرُ الْكَافِرِينَ مِنْ عَذَابٍ أَلِيمٍ (28) ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះបានធ្វើឱ្យខ្ញុំ និងអ្នកដែលរួមជំនឿជាមួយខ្ញុំ ស្លាប់ ឬទ្រង់អាណិតស្រឡាញ់ពួកយើង តើមានអ្នកណាដែលអាច ការពារពួកដែលប្រឆាំងអំពីទារុណកម្មដ៏សែនឈឺចាប់បាននោះ |
قُلْ هُوَ الرَّحْمَٰنُ آمَنَّا بِهِ وَعَلَيْهِ تَوَكَّلْنَا ۖ فَسَتَعْلَمُونَ مَنْ هُوَ فِي ضَلَالٍ مُّبِينٍ (29) ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ទ្រង់ជាម្ចាស់មហាសប្បុរស ដែលពួកយើងមានជំនឿលើទ្រង់។ ហើយចំពោះទ្រង់តែមួយគត់ ដែលពួកយើងប្រគល់ការទុកចិត្ដ។ ហើយពួកអ្នកនឹងដឹងថា តើអ្នក ណាដែលស្ថិតក្នុងភាពវងេ្វងដ៏ច្បាស់លាស់នោះ |
قُلْ أَرَأَيْتُمْ إِنْ أَصْبَحَ مَاؤُكُمْ غَوْرًا فَمَن يَأْتِيكُم بِمَاءٍ مَّعِينٍ (30) ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទឹកផឹករបស់ពួកអ្នកបានរីងស្ងួត តើមានអ្នកណាអាច នាំប្រភពទឹកមកឱ្យពួកអ្នកវិញ |