ن ۚ وَالْقَلَمِ وَمَا يَسْطُرُونَ (1) នូន។ អល់ឡោះស្បថនឹងស្លាបប៉ាកា និងអ្វីដែលពួកគេ (ម៉ាឡាអ៊ីកាត់ និងមនុស្សលោក)កំពុងសរសេរ។ |
مَا أَنتَ بِنِعْمَةِ رَبِّكَ بِمَجْنُونٍ (2) ដោយសារតែនៀកម៉ាត់នៃម្ចាស់របស់អ្នក(មូហាំម៉ាត់)នោះ អ្នកមិនមែនជាអ្នកដែលវិកលចរិតឡើយ។ |
وَإِنَّ لَكَ لَأَجْرًا غَيْرَ مَمْنُونٍ (3) ហើយពិតប្រាកដណាស់ អ្នកនឹងទទួលបានផលបុណ្យដោយ គ្មានទីបពា្ចប់ឡើយ។ |
وَإِنَّكَ لَعَلَىٰ خُلُقٍ عَظِيمٍ (4) ហើយពិតប្រាកដណាស់ អ្នកមានអត្ដចរិតដ៏ប្រពៃបំផុត។ |
فَسَتُبْصِرُ وَيُبْصِرُونَ (5) ដូចេ្នះអ្នក(មូហាំំម៉ាត់)នឹងឃើញ ហើយពួកគេ(ពួកគ្មាន ជំនឿ)ក៏នឹងឃើញដែរ។ |
بِأَييِّكُمُ الْمَفْتُونُ (6) តើអ្នកណាក្នុងចំណោមពួកអ្នកជាមនុស្សវិកលចរិតនោះ |
إِنَّ رَبَّكَ هُوَ أَعْلَمُ بِمَن ضَلَّ عَن سَبِيلِهِ وَهُوَ أَعْلَمُ بِالْمُهْتَدِينَ (7) ពិតប្រាកដណាស់ ម្ចាស់របស់អ្នក ទ្រង់ដឹងបំផុតចំពោះអ្នក ដែលបានវងេ្វងចេញពីមាគ៌ារបស់ទ្រង់ ហើយទ្រង់ក៏ដឹងបំផុតដែរ ចំពោះបណ្ដាអ្នកដែលទទួលបាននូវការចង្អុលបង្ហាញ។ |
فَلَا تُطِعِ الْمُكَذِّبِينَ (8) ដូចេ្នះ ចូរអ្នកកុំធ្វើតាមពួកដែលបដិសេធ(នឹងអាយ៉ាត់ និង អ្នកនាំសាររបស់យើង)ឱ្យសោះ។ |
وَدُّوا لَوْ تُدْهِنُ فَيُدْهِنُونَ (9) ពួកគេស្រឡាញ់ពេញចិត្ដយ៉ាងខ្លាំង ប្រសិនបើអ្នក(មូហាំម៉ាត់)ឯកភាព ហើយពួកគេក៏ឯកភាពវិញដែរ។ |
وَلَا تُطِعْ كُلَّ حَلَّافٍ مَّهِينٍ (10) ហើយចូរអ្នកកុំធ្វើតាមពួកដែលស្បថបំពានដែលថោក ទាបបំផុតនោះឱ្យសោះ។ |
هَمَّازٍ مَّشَّاءٍ بِنَمِيمٍ (11) គឺអ្នកដែលចូលចិត្ដបរិហាកេរិ៍្ដគេ និងដើរចាក់រុកគេ។ |
مَّنَّاعٍ لِّلْخَيْرِ مُعْتَدٍ أَثِيمٍ (12) អ្នកដែលកំណាញ់ក្នុងផ្លូវល្អ និងចូលចិត្ដបំពាន និងចូលចិត្ដ ប្រព្រឹត្ដបាបកម្ម។ |
عُتُلٍّ بَعْدَ ذَٰلِكَ زَنِيمٍ (13) គេជាមនុស្សដែលប្រឆាំងយ៉ាងខ្លាំង លើសពីនេះទៀត គេជាមនុស្សឃោរឃៅបំផុត។ |
أَن كَانَ ذَا مَالٍ وَبَنِينَ (14) ដោយសារតែគេមានទ្រព្យសម្បត្ដិ និងកូនជាច្រើន។ |
إِذَا تُتْلَىٰ عَلَيْهِ آيَاتُنَا قَالَ أَسَاطِيرُ الْأَوَّلِينَ (15) នៅពេលដែលមានគេសូត្រអាយ៉ាត់ៗរបស់យើងឱ្យគេស្ដាប់គេបែរជានិយាយថាៈ នេះគ្រាន់តែជារឿងនិទានរបស់អ្នក ជំនាន់មុនប៉ុណ្ណោះ។ |
سَنَسِمُهُ عَلَى الْخُرْطُومِ (16) យើងនឹងដាក់សញ្ញាចំណាំលើច្រមុះរបស់គេជាមិនខាន។ |
إِنَّا بَلَوْنَاهُمْ كَمَا بَلَوْنَا أَصْحَابَ الْجَنَّةِ إِذْ أَقْسَمُوا لَيَصْرِمُنَّهَا مُصْبِحِينَ (17) ពិតប្រាកដណាស់ យើងបានសាកល្បងពួកគេ(ពួកមូស្ហ-រីគីនម៉ាក្កះ)ដូចដែលយើងបានសាកល្បងចំពោះពួកដែលមានចំការ ជាច្រើនដែរ ខណៈដែលពួកគេបានស្បថថាៈ ពួកគេពិតជានឹង ប្រមូលផលដំណាំនៅពេលព្រឹកព្រហាម។ |
وَلَا يَسْتَثْنُونَ (18) ដោយពួកគេមិននិយាយថាៈ អិនស្ហាអល់ឡោះ (ប្រសិន បើអល់ឡោះមានចេតនា)ឡើយ។ |
فَطَافَ عَلَيْهَا طَائِفٌ مِّن رَّبِّكَ وَهُمْ نَائِمُونَ (19) ពេលនោះភ្លើងមួយបានឆាបឆេះចំការនោះតាមបទបញ្ជា នៃម្ចាស់របស់អ្នក ខណៈដែលពួកគេដេកលន់លក់នៅពេលយប់។ |
فَأَصْبَحَتْ كَالصَّرِيمِ (20) ដូចេ្នះ ចំការនោះក៏បានក្លាយជាពណ៌ខ្មៅដូចជាយប់ដែល ងងឹតសូន្យសុង។ |
فَتَنَادَوْا مُصْبِحِينَ (21) ពេលនោះពួកគេបានស្រែកហៅគ្នានៅពេលព្រឹកព្រលឹម ថា |
أَنِ اغْدُوا عَلَىٰ حَرْثِكُمْ إِن كُنتُمْ صَارِمِينَ (22) ចូរពួកអ្នកធ្វើដំណើរទៅកាន់ចំការរបស់ពួកអ្នកចុះ ប្រសិន បើពួកអ្នកចង់ប្រមូលផលនោះ។ |
فَانطَلَقُوا وَهُمْ يَتَخَافَتُونَ (23) ពេលនោះពួកគេក៏នាំគ្នាធ្វើដំណើរ(ឆ្ពោះទៅចំការ)ដោយ ពួកគេនិយាយគ្នាតិចៗថា |
أَن لَّا يَدْخُلَنَّهَا الْيَوْمَ عَلَيْكُم مِّسْكِينٌ (24) ដើម្បីកុំឱ្យអ្នកក្រីក្រណាម្នាក់ចូលទៅក្នុងចំការនោះទៅរក អ្នកនៅថ្ងៃនេះ។ |
وَغَدَوْا عَلَىٰ حَرْدٍ قَادِرِينَ (25) ហើយពួកគេស្រូតដំណើរតាំងពីព្រលឹម(ទៅកាន់ចំការ នោះ)ក្នុងគោលបំណងរារាំងអ្នកក្រីក្រមិនឱ្យចូលទៅក្នុងចំការនោះ ដោយពួកគេគិតថាៈ ពួកគេមានលទ្ធភាពធ្វើដូច្នោះ។ |
فَلَمَّا رَأَوْهَا قَالُوا إِنَّا لَضَالُّونَ (26) ហើយនៅពេលដែលពួកគេបានឃើញចំការនោះ ពួកគេ ក៏បានពោលថាៈ ពិតប្រាកដណាស់ ពួកយើងវងេ្វងផ្លូវហើយ។ |
بَلْ نَحْنُ مَحْرُومُونَ (27) ផ្ទុយទៅវិញ ពួកយើងទេត្រូវបានគេរារាំង(អំពីការ ប្រមូលផល)នោះ។ |
قَالَ أَوْسَطُهُمْ أَلَمْ أَقُل لَّكُمْ لَوْلَا تُسَبِّحُونَ (28) អ្នកដែលមានប្រាជ្ញាល្អជាងគេក្នុងចំណោមពួកនោះបាន និយាយថាៈ តើខ្ញុំមិនបាននិយាយជាមួយពួកអ្នកទេឬថាៈ ហេតុអ្វី បានពួកអ្នកមិននិយាយថា អិនស្ហាអល់ឡោះ(ប្រសិនបើអល់ឡោះ មានចេតនា) |
قَالُوا سُبْحَانَ رَبِّنَا إِنَّا كُنَّا ظَالِمِينَ (29) ពួកគេបាននិយាយថាៈ ឱម្ចាស់របស់ពួកយើងមហាស្អាត ស្អំ. ពិតប្រាកដណាស់ ពួកយើងគឺជាពួកដែលធ្លាប់បានបំពាន។ |
فَأَقْبَلَ بَعْضُهُمْ عَلَىٰ بَعْضٍ يَتَلَاوَمُونَ (30) បន្ទាប់មក ពួកគេបានដើរទៅរកគ្នា ដោយស្ដីបន្ទោសគ្នា ទៅវិញទៅមក។ |
قَالُوا يَا وَيْلَنَا إِنَّا كُنَّا طَاغِينَ (31) ពួកគេបាននិយាយថាៈ ឱវិនាសអន្ដរាយហើយពួកយើង. ពិតប្រាកដណាស់ ពួកយើងគឺជាពួកដែលបំពាន។ |
عَسَىٰ رَبُّنَا أَن يُبْدِلَنَا خَيْرًا مِّنْهَا إِنَّا إِلَىٰ رَبِّنَا رَاغِبُونَ (32) សង្ឃឹមថា ម្ចាស់របស់ពួកយើងនឹងជំនួសឱ្យពួកយើងវិញ នូវប្រការល្អជាងចំការនោះទៅទៀត។ ពិតប្រាកដណាស់ ពួកយើង សង្ឃឹមទៅចំពោះម្ចាស់របស់យើងតែមួយគត់ថានឹងទទួលបានការ អភ័យទោស។ |
كَذَٰلِكَ الْعَذَابُ ۖ وَلَعَذَابُ الْآخِرَةِ أَكْبَرُ ۚ لَوْ كَانُوا يَعْلَمُونَ (33) នោះគ្រាន់តែជាទារុណកម្ម(លោកិយ)ប៉ុណ្ណោះ តែ ទារុណកម្មនៅថ្ងៃបរលោកវិញពិតជាធ្ងន់ធ្ងរជាងនេះទៅទៀត ប្រសិនបើពួកគេបានដឹង។ |
إِنَّ لِلْمُتَّقِينَ عِندَ رَبِّهِمْ جَنَّاتِ النَّعِيمِ (34) ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ គឺ ទទួលបានឋានសួគ៌ណាអ៊ីមពីម្ចាស់របស់ពួកគេជាមិនខាន។ |
أَفَنَجْعَلُ الْمُسْلِمِينَ كَالْمُجْرِمِينَ (35) ដូចេ្នះ តើឱ្យយើងចាត់ទុកបណ្ដាអ្នកមូស្លីម(ដែលគោរព តាមបទបញ្ជារបស់យើង) ដូចពួកដែលប្រព្រឹត្ដបាបកម្មឬ |
مَا لَكُمْ كَيْفَ تَحْكُمُونَ (36) តើពួកអ្នកមានបញ្ហាអ្វី តើពួកអ្នកកាត់សេចក្ដីយ៉ាងដូច មេ្ដច |
أَمْ لَكُمْ كِتَابٌ فِيهِ تَدْرُسُونَ (37) ឬមួយអ្នកមានគម្ពីរមួយ ដែលពួកអ្នកកំពុងតែសិក្សាវា |
إِنَّ لَكُمْ فِيهِ لَمَا تَخَيَّرُونَ (38) (បើដូចេ្នះមែន) ពិតប្រាកដណាស់ នៅក្នុងនោះពួកអ្នក ពិតជាមានអ្វីៗដែលពួកអ្នកអាចជ្រើសរើសសម្រាប់ពួកអ្នកបាន។ |
أَمْ لَكُمْ أَيْمَانٌ عَلَيْنَا بَالِغَةٌ إِلَىٰ يَوْمِ الْقِيَامَةِ ۙ إِنَّ لَكُمْ لَمَا تَحْكُمُونَ (39) ឬមួយពួកអ្នកមានពាក្យសម្បថព្រមព្រៀងមួយអំពីយើង រហូតដល់ថ្ងៃបរលោក ដែលអ្នកពិតជាអាចកាត់សេចក្ដីតាមអ្វីដែល ពួកអ្នកចង់ឬ |
سَلْهُمْ أَيُّهُم بِذَٰلِكَ زَعِيمٌ (40) ចូរអ្នក(មូហាំម៉ាត់)សួរពួកគេថាៈ តើអ្នកណាម្នាក់ក្នុង ចំណោមពួកគេជាអ្នកទទួលខុសត្រូវចំពោះរឿងកាត់សេចក្ដីនោះ |
أَمْ لَهُمْ شُرَكَاءُ فَلْيَأْتُوا بِشُرَكَائِهِمْ إِن كَانُوا صَادِقِينَ (41) ឬមួយពួកគេមានព្រះនានា(ផេ្សងពីអល់ឡោះ)? (ប្រសិនបើមានមែន) ដូចេ្នះ ចូរឱ្យពួកគេនាំព្រះនានារបស់ពួកគេ នោះមក ប្រសិនបើពួកគេជាពួកដែលត្រឹមត្រូវមែននោះ។ |
يَوْمَ يُكْشَفُ عَن سَاقٍ وَيُدْعَوْنَ إِلَى السُّجُودِ فَلَا يَسْتَطِيعُونَ (42) នៅថ្ងៃដែលកំភួនជើងត្រូវគេបពោ្ចញ ហើយពួកគេ (មនុស្សលោក)ត្រូវគេអំពាវនាវឱ្យស៊ូជូត តែពួកគេ(ពួកប្រឆាំង) មិនអាចស៊ូជូតបានឡើយ។ |
خَاشِعَةً أَبْصَارُهُمْ تَرْهَقُهُمْ ذِلَّةٌ ۖ وَقَدْ كَانُوا يُدْعَوْنَ إِلَى السُّجُودِ وَهُمْ سَالِمُونَ (43) ភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលការលំបាកគ្រប ដណ្ដប់ពួកគេ។ ហើយជាការពិតណាស់ ពួកគេធ្លាប់ត្រូវបានគេអំពាវ នាវឱ្យស៊ូជូត(តែពួកគេមិនបានស៊ូជូតឡើយ) ខណៈដែលពួកគេមាន សុខភាពល្អនោះ។ |
فَذَرْنِي وَمَن يُكَذِّبُ بِهَٰذَا الْحَدِيثِ ۖ سَنَسْتَدْرِجُهُم مِّنْ حَيْثُ لَا يَعْلَمُونَ (44) ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ទុកកិច្ចការនោះឱ្យយើង ហើយ អ្នកណាដែលបដិសេធនឹងពាក្យសំដីនេះ(គម្ពីរគួរអាន) យើងនឹង ទាញយកពួកគេបន្ដិចម្ដងៗ(ទៅរកភាពអន្ដរាយ)ដោយពួកគេមិន ដឹងខ្លួនឡើយ។ |
وَأُمْلِي لَهُمْ ۚ إِنَّ كَيْدِي مَتِينٌ (45) ហើយយើងពន្យារពេលសម្រាប់ពួកគេ។ ពិតប្រាកដណាស់ ល្បិចកលរបស់យើងគឺខ្លាំងក្លាបំផុត។ |
أَمْ تَسْأَلُهُمْ أَجْرًا فَهُم مِّن مَّغْرَمٍ مُّثْقَلُونَ (46) តើអ្នក(មូហាំម៉ាត់)សុំកម្រៃពីពួកគេ(ចំពោះការអំពាវ នាវរបស់អ្នក) រួចមកពួកគេត្រូវទទួលបន្ទុកធ្ងន់ធ្ងរពីការជំពាក់ បំណុល(របស់អ្នក)នោះឬ |
أَمْ عِندَهُمُ الْغَيْبُ فَهُمْ يَكْتُبُونَ (47) ឬមួយពួកគេដឹងពីរឿងអាថ៌កំបាំង ហើយពួកគេកត់ត្រា វាទុក(សម្រាប់ប្រាប់ដល់មនុស្សលោក)ឬ |
فَاصْبِرْ لِحُكْمِ رَبِّكَ وَلَا تَكُن كَصَاحِبِ الْحُوتِ إِذْ نَادَىٰ وَهُوَ مَكْظُومٌ (48) ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ចំពោះច្បាប់នៃម្ចាស់ របស់អ្នក ហើយចូរអ្នកកុំធ្វើដូចអ្នកដែលនៅក្នុងពោះត្រីហ៊ូត (យូនូស)នៅពេលដែលគាត់បានបួងសួងសុំ(ពីម្ចាស់របស់គាត់) ខណៈដែលគាត់ពោរពេញដោយក្ដីទុក្ខព្រួយ។ |
لَّوْلَا أَن تَدَارَكَهُ نِعْمَةٌ مِّن رَّبِّهِ لَنُبِذَ بِالْعَرَاءِ وَهُوَ مَذْمُومٌ (49) ប្រសិនបើគ្មាននៀកម៉ាត់ពីម្ចាស់របស់គាត់ទៅដល់គាត់ ទេនោះ គាត់ពិតជានឹងត្រូវគេបោះបង់ចោលនៅឯទីវាលដែលគ្មាន អ្វីសោះ ខណៈដែលគាត់ត្រូវគេស្ដីបន្ទោស។ |
فَاجْتَبَاهُ رَبُّهُ فَجَعَلَهُ مِنَ الصَّالِحِينَ (50) ក្រោយមកម្ចាស់របស់គាត់បានជ្រើសរើសគាត់(ជាអ្នក នាំសារ) ព្រមទាំងធ្វើឱ្យគាត់ស្ថិតក្នុងចំណោមអ្នកដែលសាងអំពើ ល្អត្រឹមត្រូវ។ |
وَإِن يَكَادُ الَّذِينَ كَفَرُوا لَيُزْلِقُونَكَ بِأَبْصَارِهِمْ لَمَّا سَمِعُوا الذِّكْرَ وَيَقُولُونَ إِنَّهُ لَمَجْنُونٌ (51) ហើយពិតប្រាកដណាស់ ពួកដែលគ្មានជំនឿស្ទើរតែធ្វើឱ្យ អ្នកមានគ្រោះថ្នាក់ដោយសារតែការសម្លឹងមើលរបស់ពួកគេនៅ ពេលដែលពួកគេបានស្ដាប់ឮគម្ពីរគួរអាន ហើយពួកគេថែមទាំង និយាយថាៈ ពិតប្រាកដណាស់ គាត់គឺជាមនុស្សវិកលចរិត។ |
وَمَا هُوَ إِلَّا ذِكْرٌ لِّلْعَالَمِينَ (52) ហើយគម្ពីរគួរអានគ្មានអ្វីក្រៅពីការរំលឹកដល់ពិភព ទាំងអស់នោះឡើយ។ |